ខេត្តបន្ទាយមានជ័យ ប្រកាសរកឃើញ និងបង្ហាញអត្តសញ្ញាណអ្នកកើតជំងឺកូវីដ ចំនួន៦០នាក់បន្ថែមទៀត ខណៈអ្នកជាសះស្បើយមាន៩៤នាក់
(បន្ទាយមានជ័យ)៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១នេះ បានប្រកាសរកឃើញមនុស្សចំនួន៦០នាក់បន្ថែមទៀត ឆ្លងជំងឺកូវីដ១៩ ដែលទើបរកឃើញថ្មី ក្នុងនោះមានទាំងកម្មករ កម្មការិនីរោងចក្រ និងអាជីវករផ្សារ។
តាមរយៈសេចក្ដីប្រកាសព័ត៌មានដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានរដ្ឋបាលខេត្តបន្ទាយមានជ័យ ក៏បានបង្ហាញពីអត្តសញ្ញាណ និងកន្លែងធ្វើការរបស់អ្នកកើតជំងឺកូវីដ១៩ ទាំង៦០នាក់នោះផងដែរ។
ជាមួយគ្នានេះ ខេត្តបន្ទាយមានជ័យ បានប្រកាសពីការជាសះស្បើយរបស់អ្នកកើតជំងឺកូវីដ១៩ ចំនួន៩៤នាក់។ នេះបើតាមរបាយការណ៍របស់មន្ទីរសុខាភិបាល ខេត្តបន្ទាយមានជ័យ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន។ ក្នុងរបាយការណ៍នោះ មន្ទីរសុខាភិបាលខេត្ត ក៏បានបង្ហាញពីអត្តសញ្ញាណអ្នកជាសះស្បើយទាំងអស់នោះផងដែរ ដោយមានទាំងជនជាតិខ្មែរ និងជនបរទេស៕ ផ្តល់សិទ្ធិដោយ៖ freshnews