ព័ត៌មានអន្តរជាតិ May 29, 2021

ឥណ្ឌាកត់ត្រាករណីជំងឺកូវីដ១៩ ថ្មីចំនួន ១៧៣,៧៩០ ករណី ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ

Khmerpress

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន រ៉យទ័រ នៅរសៀលថ្ងៃសៅរ៍ ទី២៩​ ខែឧសភា ឆ្នាំ២០២១ បានរាយការណ៍ថា ប្រទេសឥណ្ឌាបានកត់ត្រាករណីជំងឺ COVID-19 ថ្មីចំនួន ១៧៣,៧៩០ ករណី ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ ដែលជាការកើនឡើងប្រចាំថ្ងៃទាបបំផុតមួយ ក្នុងរយៈពេល ៤៥ ថ្ងៃ ខណៈការស្លាប់កើនឡើង ៣,៦១៧ នាក់។

ចំនួនករណីសម្រាប់ថ្ងៃនេះគឺតិចជាងកាលពីថ្ងៃសុក្រម្សិលមិញ ដែលមានចំនួន ១៨៦,៣៦៤ ករណី ប៉ុន្តែចំនួនមរណភាពគឺនៅតែមានច្រើនដដែល។

នេះជាលើកទី ៣ រួចមកហើយ ចាប់តាំងពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១ ដែលប្រទេសឥណ្ឌាមានករណីឆ្លងជំងឺ COVID-19 តិចជាងតួលេខរាល់ដងដែលមានមិនក្រោម ៣០០,០០០ ករណីក្នុងមួយថ្ងៃ។ ដូច្នេះចំនួនសរុបនៃករណីជំងឺ COVID-19 នៅប្រទេសឥណ្ឌាឥឡូវនេះ មានសរុបចំនួន ២៧,៧២៩,២៤៧ ករណី ជាមួយនឹងករណីសកម្មចំនួន ២២២,៨៧២ ករណី និងអ្នកស្លាប់សរុបចំនួន ៣២២,៥១២ នាក់។ ថ្វីបើករណីថ្មីៗមួយរយៈនេះមានការថយចុះ ប៉ុន្តែចំនួនអ្នកឆ្លងថ្មីនៅឯជនបទ អាចមិនត្រូវបានគេកត់ត្រាចូលបញ្ជីឱ្យទាន់ពេលវេលានោះទេ៕

អត្ថបទ៖ លីដា
ប្រភព៖ រ៉យទ័រ