ក្រុម Spurs យកបានអ្នកចាំទីកម្ពស់ ១.៩៤ម៉ែត្រ មកពីក្លិប Empoli មានកិច្ចសន្យា ៥ឆ្នាំ
(ឡុងដ៏)៖ ក្លិប Tottenham Hotspur បានសម្រេចការផ្ទេរអ្នកនាំទី Guglielmo Vicario មកពីក្លិបអីតាលី Empoli ដែលជាកីឡាករម្នាក់មានកម្ពស់ ១,៩៤ម៉ែត្រ ស្ថិតក្នុងកិច្ចសន្យារយៈពេល ៥ឆ្នាំ, នេះបើតាមប្រភភពី BBC ឲ្យដឹងនាថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣។
អ្នកចាំទីរូបនេះ បានក្លាយជាសមាជិកទី២ ដែលបានឈានជើងមកចូលរួមជាមួយក្លិបមាន់ខ្នាយមាស Spurs ស្ថិតក្រោមការដឹកនាំរបស់លោក Ange Postecoglou បន្ទាប់ពីក្លិបបានសម្រេចប្រែក្លាយលក្ខខណ្ឌខ្ចីជើងខ្សែបម្រើ Dejan Kulusevski ទៅជាកិច្ចព្រមព្រៀងជាអចិ្ចន្ត្រៃយ៍វិញ។

បញ្ជាក់ផងថា Vicario មានវ័យ ២៦ឆ្នាំសញ្ជាតិអ៉ីតាលី បានលេងចំនួន ២រដូវកាលជាមួយក្លិប Empoli សរុបបានចំនួន ៧១លើកគ្រប់កម្មវិធីប្រកួត ដ្បិតអ្នកចាំទីឆ្នើមរបស់ក្លិប Spurs កីឡាករ Hugo Lloris នៅសល់កិច្ចសន្យាត្រឹមរយៈពេល ១២ខែទៀតប៉ុណ្ណោះនិងត្រូវផុតកំណត់៕ ផ្តល់សិទ្ធិដោយ៖ Fresh News


