Khmerpress

ស្វែងរក

ព័ត៌មានអន្តរជាតិ

ធនាគារពិភពលោក បង្កើនការព្យាករសេដ្ឋកិច្ចរបស់ថៃ ប្រចាំឆ្នាំ២០២៣ ដល់ ៣.៩ភាគរយ

BY Nisaiy KP July 2, 2023
ធនាគារពិភពលោក បង្កើនការព្យាករសេដ្ឋកិច្ចរបស់ថៃ ប្រចាំឆ្នាំ២០២៣ ដល់ ៣.៩ភាគរយ

(បាងកក)៖ ធនាគារពិភពលោក (WB) បានឱ្យដឹងនៅសប្តាហ៍នេះថា សេដ្ឋកិច្ចរបស់ប្រទេសថៃ ត្រូវបានព្យាករថានឹងកើនឡើង ៣.៩ភាគរយនៅឆ្នាំនេះ ដែលខ្ពស់ជាងអត្រា ៣.៦ភាគរយ ដែលបានព្យាករកន្លងមកដោយសារកំណើនប្រើប្រាស់ឯកជន និងការងើបឡើងវិញនៃវិស័យទេសចរណ៍។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

សេដ្ឋកិច្ចធំទីពីររបស់អាស៊ីអាគ្នេយ៍មួយនេះ បានកើនឡើង ២.៦ភាគរយក្នុងឆ្នាំ២០២២ នៅពេលដែលវិស័យទេសចរណ៍របស់ខ្លួនចាប់ផ្តើមងើបឡើងវិញ ក្រោយពេលដែលវិធានការទប់ស្កាត់ ការធ្វើដំណើរទាក់ទងនឹងជំងឺរាតត្បាតត្រូវបានបន្ធូរបន្ថយ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ ដោយដកស្រង់សេចក្តីប្រកាសព័ត៌មាន ចេញផ្សាយដោយធនាគារពិភពលោកថា កំណើនសេដ្ឋកិច្ចថៃត្រូវបានរំពឹងថានឹងកើនឡើង ៣.៦ភាគរយនៅឆ្នាំ២០២៤ និង ៣.៤ភាគរយនៅឆ្នាំ២០២៥ ដោយវិស័យទេសចរណ៍ និងការប្រើប្រាស់ឯកជន នៅតែជាកត្តាចម្បងក្នុងការជំរុញកំណើនសេដ្ឋកិច្ច ខណៈដែលតម្រូវការខាងក្រៅធ្លាក់ចុះ។

ការវិលត្រលប់មកវិញរបស់ភ្ញៀវទេសចរ ជាពិសេសពីប្រទេសចិន បានពង្រឹងចក្ខុវិស័យទេសចរណ៍របស់ប្រទេសថៃ។ ធនាគារពិភពលោកបានឱ្យដឹងថា ការមកដល់របស់ភ្ញៀវទេសចរ ត្រូវបានព្យាករថានឹងកើនឡើងដល់ ២៨,៥លាននាក់ដែលលើសពីការរំពឹងទុកនៅឆ្នាំនេះ ពោលគឺស្មើនឹង ៨៤ភាគរយនៃកម្រិតមុនកើតមានជំងឺរាតត្បាតនៅឆ្នាំ២០៩៕ ផ្ដល់សិទ្ធិដោយ៖Freshnews


Share This Post: