ខ្យល់ព្យុះកំបុតត្បូងបានបោកបក់កាត់ទីក្រុងជនបទនៃប្រទេសកាណាដា បណ្ដាលឱ្យប៉ះពាល់ដល់ផ្ទះសម្បែងប្រជាពលរដ្ឋ ហើយព្រឹត្តិការណ៍អបអរសាទរនៅទូទាំងប្រទេសត្រូវបានលុបចោល
(កាណាដា)៖ មានខ្យល់ព្យុះកំបុតត្បូងមួយដ៏សាហាវបានបោកបក់កាត់ទីក្រុងជនបទមួយនៃប្រទេសកាណាដា ដែលនៅក្នុងហេតុការណ៍នេះ បានបង្កអោយមានការខូចខាតផ្ទះសម្បែងប្រជាពលរដ្ឋជាច្រើនគ្រួសារ ស្របគ្នានេះរាល់ព្រឹត្តិការណ៍អបអរសាទរនៅទូទាំងប្រទេសត្រូវបានលុបចោលផងដែរ។

រូបភាពដែលទទួលបាន ក៏ដូចជាបានផ្សព្វផ្សាយនៅក្នុងបណ្ដាញសង្គមភាគច្រើនខ្យល់ព្យុះបានប៉ះពាល់ខ្លាំងនៅទីក្រុង Didsbury រដ្ឋ Alberta។ ទីប្រជុំជនក្បែរៗនោះ រួមទាំងទីក្រុង Carstairs ក៏បានទទួលរងឥទ្ធិពលដោយសារខ្យល់ព្យុះកំបុតត្បូងដ៏ធំនេះផងដែរ បានបន្ថែមទៀតថាខ្យល់ព្យុះកំបុតត្បូងអាចផ្លាស់ទីក្នុងល្បឿន ២៥ ម៉ាយក្នុងមួយម៉ោងដែលវាមានភាពគ្រោះថ្នាក់បំផុត និងអាចគំរាមកំហែងដល់អាយុជីវិត។ លើសពីនេះ ប្រទេសកាណាដាបានចេញសេចក្តីប្រកាសអាសន្នឱ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ន ចំពោះខ្យល់ព្យុះកំបុតត្បួងនេះ ព្រោះវាមានខ្យល់បក់បោកខ្លាំង គ្រាប់ព្រឹលធំៗ និងភ្លៀងធ្លាក់ខ្លាំង។ ផ្ដល់សិទ្ធិដោយ៖ Khmernote







