Liny Chan
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ នៅល្ងាចថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥នេះ សម្តេចតេជោ ហ៊ុន សែន បង្ហាញការភ្ញាក់ផ្អើលសារថា សម្តេចបានឃើញសារព័ត៌មានចុះផ្សាយអំពី ថាក់ ស៊ីន និង យ៉ីង ឡាក់ មានទ្រព្យសម្បត្តិនៅកម្ពុជា ហើយអាជ្ញាធរកម្ពុជាត្រៀមបង្កទ្រព្យសម្បត្តិ ត្រង់ចំណុចនេះសម្តេចតេជោ ហ៊ុន សែន បានចេញមកអះអាងថា លោក ថាក់ ស៉ីន ឬលោកស្រី យ៉ីង ឡាក់ ពុំមានទ្រព្យសម្បត្តិ ឬការរកស៉ីណាមួយនៅកម្ពុជានោះទេ ពេលអ្នកទាំងពីរមកកម្ពុជា គឺប្រើប្រាស់រថយន្តរបស់សម្តេចទាំងអស់បង្ហាញថា ថាក់ ស៉ីន គ្មានទ្រព្យសម្បត្តិណាមួយនៅកម្ពុជានោះឡើយ។ តាមរយៈបណ្តាញសង្គមនៅរសៀលថ្ងៃទី១៥ ខែកញ្ញា

    September 15, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោក ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរស៊ីវិល​ បានអំពាវនាវដល់សាធារណជន ដែលចង់ចូលទស្សនាអាកាសយានដ្ឋានអន្តរជាតិតេជោ ដែលសមិទ្ធផលថ្មីដ៏អស្ចារ្យរបស់កម្ពុជា សូមរក្សាសណ្តាប់ធ្នាប់ ដើម្បីជៀសវាងបង្ក​ការប៉ះពាល់ដល់អ្នកដំណើរទៅក្រៅប្រទេស ខណៈចំណតយានយន្តគ្រប់ប្រភេ ទនៅអាកាសយានដ្ឋានថ្មីនេះ នឹងត្រូវគិតថ្លៃចាប់ពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥តទៅ។ អាកាសយានដ្ឋានអន្តរជាតិតេជោ ដែលបានឱ្យដំណើរការកាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីភ្ញៀវជាតិ និងអន្តរជាតិ ដោយសារទំហំធំ និងរចនាបទដ៏ស្រស់ស្អាត។ អាកាសយានដ្ឋាននេះ ត្រូវបានអនុញ្ញាតឱ្យ​សាធារណជនចូលទស្សនាដោយសេរី និងមិនគិតថ្លៃចំណតសម្រាប់យានយន្តគ្រប់ប្រភេទឡើយ។ លោក ស៊ីន ចាន់សិរីវុត្ថា បានបញ្ជាក់ថា ចាប់ពីថ្ងៃទី១៦ ខែកញ្ញាតទៅចំណតយានយន្តគ្រប់ប្រភេទ (កង់ ម៉ូតូ

    September 15, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ជនបរទេសម្នាក់ ត្រូវបានសមត្ថកិច្ចក្រសួងមហាផ្ទៃឃាត់ខ្លួន នារាត្រី ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៥ ពាក់ព័ន្ធនឹងករណីឆបោកប្រាក់ខ្ទង់លានដុល្លារទិញលក់ដីជាង២០០ហិចតា នៅខេត្តកំពត។ បើតាមការឱ្យដឹងរបស់សមត្ថកិច្ច គឺជនសង្ស័យរូបនេះ ឈ្មោះ អូវឺមេតផូលឺសចូហានណេសចូសេភឺស ហៅ Paul ដែលត្រូវបានចាប់ខ្លួនពេលមកដល់កម្ពុជា ពាក់ព័ន្ធនឹងបទឆបោកប្រាក់រាប់សិនលានដុល្លារអាមេរិកពីជនរងគ្រោះជុំវិញការទិញលក់ដី២២១ហិចតា នៅខេត្តកំពត ។ តាមប្រភពព័ត៌មានបានឲ្យដឹងថា ជនសង្ស័យជនបរទេសរូបនេះ បានរៀបចំគម្រោងសហការគ្នាជាមួយជនសង្ស័យម្នាក់ ដែលជាអ្នករកស៊ីដីធ្លីដ៏ល្បីល្បាញនៅខេត្តកំពត ក្នុងការឆបោកប្រាក់ពីជនរងគ្រោះជាច្រើនករណី ពោលគឺលក់ដីខ្យល់ និងរៀបគម្រោងធ្វើស៊ី ជនរងគ្រោះ ដោយទទួលបានប្រាក់ប្រមាណជិត៤០លានដុល្លារអាមេរិក៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    September 15, 2025
  • PR

    ធនាគារ វីង បានចូលរួមគាំទ្រវេទិកាពាណិជ្ជកម្មឌីជីថល ដើម្បីជំរុញការប្រើប្រាស់ថ្នាលពាណិជ្ជកម្មអេឡិចត្រូនិក សំដៅពង្រីកវិសាលភាពនៃការនាំចេញផលិតផលក្នុងស្រុកទៅកាន់ទីផ្សារពិភពលោក។ ធនាគារ វីង បានចូលរួមគាំទ្រក្រសួងពាណិជ្ជកម្មក្នុងការរៀបចំវេទិកាពាណិជ្ជកម្មឌីជីថល និងពិព័រណ៍អនឡាញកម្ពុជាលើកទី២ ដែលជាគំនិតផ្តួចផ្តើមដ៏សំខាន់មួយ ក្នុងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីពន្លឿនពាណិជ្ជកម្មឌីជីថល សំដៅគាំទ្រសហគ្រាសធុនតូច និងមធ្យម ហើយពង្រីកការនាំចេញផលិតផលកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ។ ព្រឹត្តិការណ៍រយៈពេលពីរថ្ងៃនេះ បានរៀបចំធ្វើឡើងនៅថ្ងៃទី ១២-១៣ ខែកញ្ញា ឆ្នាំ២០២៥ ក្រោមប្រធានបទ៖ “ការកសាងអនាគតកម្ពុជាតាមរយៈពាណិជ្ជកម្មឌីជីថល” ដោយមានការអញ្ជើញចូលរួមពីសំណាក់មន្ត្រីរដ្ឋាភិបាល អ្នកតាក់តែងគោលនយោបាយ និងអ្នកជំនាញមកពីវិស័យពាក់ព័ន្ធ ដើម្បីពិភាក្សាពីរបៀបដែលពាណិជ្ជកម្មអេឡិចត្រូនិក អាចជួយបង្កើនសមត្ថភាពប្រកួតប្រជែង និងពង្រីកសក្ដានុពលនៃការនាំចេញរបស់កម្ពុជា។ លោក ហោ ប៊ុនថែ អគ្គនាយករងធនាគារ វីង បានលើកឡើងថា៖

    September 15, 2025
  • ព័ត៌មានជាតិ

    (បរទរស)៖​ រដ្ឋបាលប្រធានាធិបតីដូណាល់ ត្រាំ កំពុងរៀបចំពន្យារពេលកំណត់ម្តងទៀត សម្រាប់ក្រុមហ៊ុន ByteDance មេធំរបស់ TikTok ដើម្បីលក់ ឬបោះបង់កម្មសិទ្ធិប្រតិបត្តិការនៅសហរដ្ឋអាមេរិក មុនពេលត្រូវប្រឈមមុខនឹងការបិទកម្មវិធីនេះ​ ដែលកំណត់នៅថ្ងៃទី១៧​ ខែកញ្ញា ឆ្នាំ២០២៥។ នេះជាការពន្យារពេលលើកទី៤ចាប់តាំងពីត្រាំឡើងកាន់អំណាចនៅខែមករា។ ច្បាប់ PAFACA ដែលបានអនុម័តដោយសភា គឺកំណត់ឱ្យក្រុមហ៊ុន​ ByteDance ត្រូវលក់ TikTok ឬប្រឈមនឹងការហាមឃាត់ ចាប់ពីដើមឆ្នាំ២០២៥។ ត្រាំបាននិយាយថា មានក្រុមហ៊ុនអាមេរិកចង់ទិញ TikTok ប៉ុន្តែការចរចាបានពន្យារពេល ពីព្រោះចិនមិនទាន់អនុម័តលើលក្ខខណ្ឌសំខាន់ៗ ដូចជា ការគ្រប់គ្រង algorithm និងរចនាសម្ព័ន្ធម្ចាស់កម្មសិទ្ធិ។​ ពេលនេះ អាមេរិក

    September 15, 2025
  • ព័ត៌មានជាតិ

    (បរទេស)៖ ក្នុង​ជំហាន​បដិវត្តន៍​មួយ​សម្រាប់​វិស័យ​វេជ្ជសាស្ត្រ ក្រុម​អ្នក​វិទ្យាសាស្ត្រ​នៅ​សហរដ្ឋអាមេរិក​បាន​បង្កើត​វ៉ាក់សាំង​សកល​មួយ​ដែល​បង្ហាត់​ប្រព័ន្ធ​ភាពស៊ាំ​ឲ្យ​ស្គាល់ និង​បំផ្លាញ​មហារីក​គ្រប់​ប្រភេទ។ ការ​ច្នៃប្រឌិត​ដ៏​អស្ចារ្យ​នេះ​អាច​ផ្លាស់ប្ដូរ​របៀប​ដែល​យើង​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​មហារីក​ជា​រៀង​រហូត។ មិន​ដូច​ការព្យាបាល​តាម​បែប​ប្រពៃណី​ដូចជា​ការ​ព្យាបាល​ដោយ​គីមី (chemotherapy) និង​កាំរស្មី (radiation) ដែល​តែងតែ​បំផ្លាញ​កោសិកា​ដែល​មាន​សុខភាព​ល្អ​នោះ វ៉ាក់សាំង​នេះ​ជួយ​ពង្រឹង​ប្រព័ន្ធ​ការពារ​ធម្មជាតិ​របស់​រាងកាយ​ឲ្យ​ទៅ​ស្វែងរក និង​កម្ចាត់​កោសិកា​មហារីក​យ៉ាង​ជាក់លាក់។ ការ​ស្រាវជ្រាវ​ដំបូង​បាន​បង្ហាញ​ថា វា​អាច​បង្ក​ឲ្យ​មាន​ប្រតិកម្ម​ភាពស៊ាំ​ដ៏​ខ្លាំងក្លា​ប្រឆាំង​នឹង​ដុំ​សាច់​មហារីក​ជាច្រើន​ប្រភេទ ដែល​ផ្ដល់​ក្ដី​សង្ឃឹម​សម្រាប់​ការ​ព្យាបាល​សកល​ពិត​ប្រាកដ​មួយ។ ប្រសិនបើ​ការ​សាកល្បង​លើ​មនុស្ស​ទទួល​បាន​ជោគជ័យ នេះ​អាច​ជា​ការ​ចាប់ផ្ដើម​នៃ​យុគសម័យ​ថ្មី​មួយ​ក្នុង​ផ្នែក​ជំងឺ​មហារីក ដែល​ជំងឺ​មហារីក​លែង​ជា​ជំងឺ​ដែល​ត្រូវ​គ្រប់គ្រង​ទៀត​ហើយ ប៉ុន្តែ​ជា​ការ​គំរាមកំហែង​ដែល​រាងកាយ​អាច​ប្រយុទ្ធ និង​យកឈ្នះ​ដោយ​ផ្ទាល់។ អ្នក​វិទ្យាសាស្ត្រ​មាន​សុទិដ្ឋិនិយម​ថា វ៉ាក់សាំង​នេះ​អាច​កាត់បន្ថយ​អត្រា​មរណភាព​យ៉ាង​សំខាន់ និង​ផ្លាស់ប្ដូរ​ការ​ព្យាបាល​ជំងឺ​មហារីក​ទូទាំង​ពិភពលោក។ អនាគត​នៃ​វេជ្ជសាស្ត្រ​អាច​នឹង​ជិត​ដល់​ទី​បំផុត ដែល​ផ្ដល់​ឲ្យ​មនុស្សជាតិ​នូវ​អាវុធ​ដ៏​មាន​ឥទ្ធិពល​មួយ​ប្រឆាំង​នឹង​សត្រូវ​ដ៏​សាហាវ​បំផុត​មួយ​នេះ។ គួរបញ្ជាក់ផងដែរថា ថ្មីៗនេះ រុស្ស៊ីបានប្រកាសពីការត្រៀមខ្លួនប្រើប្រាស់វ៉ាក់សាំងប្រឆាំងជំងឺមហារីកផ្ទាល់ខ្លួន ឈ្មោះ «Enteromix» សម្រាប់កម្មវិធីព្យាបាលតាមគ្លីនិក ដោយឥតគិតថ្លៃដល់អ្នកជំងឺ បន្ទាប់ពីទទួលបានការអនុម័តជាផ្លូវការ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    September 15, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ បង្អែម «ពងក្នុងសំបុក» របស់មេចុងភៅ សៅ សុភ័ក្ត្រ ដែលជាចុងភៅនៅសណ្ឋាគារក្នុងខេត្តសៀមរាប ទទួលបានពានរង្វាន់លេខ១ ក្នុងការប្រកួតនៅពិព័រណ៍ម្ហូបអាហារអន្តរជាតិ (Village international de la Gastronomie) នៅទីក្រុងប៉ារីស ប្រទេសបារាំង។ បារាំង បានរៀបចំព្រឹត្តិការណ៍តាំងពិព័រណ៍ម្ហូបអាហារអន្តរជាតិ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៤ ខែកញ្ញា តាមដងទន្លេសែន ទល់មុខ Tour Eiffel ដោយមានការចូលរួមពីប្រទេសចំនួន៦២ មកពីជុំវិញពិភពលោក។ ក្នុងព្រឹត្តិការណ៍នេះ ប្រទេសកម្ពុជា ត្រូវបានជ្រើសរើសជាប្រទេសកិត្តិយស នៅក្នុងឱកាសនោះ កម្ពុជាបានដាក់តាំងផលិតផលក្នុងស្រុក មានដូចជា ម្រេចខ្មៅកំពត គ្រាប់ស្វាយចន្ទី ដំណាប់ស្វាយ ស្ករត្នោត

    September 15, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ខុសពីឆ្នាំរាល់ដង ដែលមានការប្រកាសលទ្ធផលសញ្ញាបត្របាក់ឌុប រយៈពេល២ថ្ងៃ ដោយថ្ងៃទី១ សម្រាប់រាជធានីភ្នំពេញ និងខេត្ដកណ្ដាល និងថ្ងៃទី២ សម្រាប់បណ្ដាខេត្ដផ្សេងៗ ប៉ុន្ដែនៅក្នុងឆ្នាំ២០២៥នេះ ក្រសួងអប់រំ យុវជន និងកីឡា នឹងប្រកាសលទ្ធផលទាំងអស់តែម្ដងទូទាំងប្រទេស តែមួយថ្ងៃប៉ុណ្ណោះ គឺថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥។ នេះតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងអប់រំ ដែលបានប្រកាសនាពេលកន្លងមក។ សូមជម្រាបថា ដំណើរការសំណេរនៃការប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៖ ២៨ សីហា ២០២៥ បានប្រព្រឹត្តទៅរយៈពេលពីរថ្ងៃគឺ ថ្ងៃទី២៨ និងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ ដែលមានបេក្ខជនចុះឈ្មោះប្រឡងសរុប ១៤៦,៧២០នាក់

    September 15, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញចូលរួមជាអធិបតីក្នុង «កម្មវិធីសក់ និងសម្រស់មិត្តយើង» ដើម្បីផ្តល់ជូនការកាត់សក់បង្កក់សិរីក្នុងឱកាសភ្ជុំបិណ្ឌ ដោយឥតគិតថ្លៃដល់បងប្អូនកម្មករ និងប្រជាពលរដ្ឋ នៅផ្សារត្រពាំងថ្លឹង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក្រោមកិច្ចសហការរវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងសមាគមមិត្តយើង នាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៥។ ថ្លែងទៅកាន់អ្នកចូលរួមនាឱកាសនោះ លោករដ្ឋមន្ត្រីបានលើកឡើងថា ពិធីកាត់សក់ដែលធ្វើឡើងនាពេលនេះ ជាការបង្កើតភាពជិតស្និទ្ធ និងបង្ខិតទំនាក់ទំនងរវាងមន្ត្រីរាជរដ្ឋាភិបាល អាជ្ញាធរមូលដ្ឋាន ជាមួយនឹងប្រជាពលរដ្ឋនៅមូលដ្ឋាន ជាពិសេសជាការរួមចំណែកកាត់បន្ថយការចំណាយមួយផ្នែករបស់ បងប្អូនប្រជាពលរដ្ឋ និងជាការលើកសម្រស់និងសិរីសួស្តីដល់អ្នកចូលរួមផងដែរ។ ឆ្លៀតឱកាសនោះ លោករដ្ឋមន្ត្រី បានផ្តាំផ្ញើដល់បងប្អូនកម្មករដែលនឹងត្រឡប់ទៅស្រុកកំណើតក្នុងឱកាសឈប់សម្រាកបុណ្យភ្ជុំបិណ្ឌខាងមុខនេះ បើបានជួបបងប្អូនពលករដែលទើបត្រឡប់មកពីថៃ សូមចូលរួមផ្សព្វផ្សាយឱកាសការងារទៅដល់ពួកគាត់

    September 15, 2025
  • ព័ត៌មានអន្តរជាតិ

    (សិង្ហបុរី)៖ ក្រុមធនាគារពិភពលោក បានតែងតាំង លោក Carlos Felipe Jaramillo ជាអនុប្រធានសម្រាប់តំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក (EAP) ដែលមាន​អានុភាព​ចាប់ពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ នេះតទៅ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន របស់ធនាគារពិភពលោក ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥។ លោក Jaramillo បាននាំមកជាមួយ​នូវ​សមត្ថភាព​ដឹកនាំ ជាក់ស្តែង​អស់​ពេលជាងពីរទសវត្សរ៍ នៅ​តាម​តំបន់ និងកម្មវិធីអនុវត្ត​សកលជាច្រើន ដែលធ្វើ​ឱ្យលោកមានបទពិសោធន៍រឹងមាំក្នុង​ការ​ដឹកនាំរបៀបវារៈផ្តោតលើការអភិវឌ្ឍការងារ​ របស់​ធនាគារ​ពិភពលោក នៅ​ក្នុងតំបន់មួយពោរពេញដោយថាមវន្តដ៏អស្ចារ្យបំផុត របស់ពិភពលោក។ ក្នុងនាមជាអនុប្រធានសម្រាប់តំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក លោក

    September 15, 2025