- Liny Chan
- ព័ត៌មានជាតិ
(បរទេស)៖ នៅប្រទេសជប៉ុន ការយំមិនមែនជារឿងអាម៉ាស់ ឬគួរឱ្យខ្មាសអៀននោះទេ។ ផ្ទុយទៅវិញ ការយំត្រូវបានគេចាត់ទុកថាជាសកម្មភាពព្យាបាលផ្លូវចិត្ត និងបន្ធូរអារម្មណ៍តានតឹងដ៏មានប្រសិទ្ធភាព។ នេះជាមូលហេតុដែលសេវាកម្មពិសេសមួយបានលេចចេញឡើងគឺ “Ikemeso Danshi” ឬ “បុរសសង្ហាលួងលោម” ដែលពួកគេត្រូវបានគេជួលឱ្យមកអង្គុយជាមួយអ្នក មើលភាពយន្តសោកសៅ យំជាមួយគ្នា និងថែមទាំងជូតទឹកភ្នែកឱ្យអ្នកទៀតផង។ សេវាកម្មប្លែកនេះត្រូវបានបង្កើតឡើងដោយលោក Hiroki Terai ដែលជាអ្នកជំនាញរៀបចំពិធីលែងលះ។ លោកបានកត់សម្គាល់ឃើញថា ការយំនៅក្នុងពិធីបែបនេះបានជួយឱ្យអតីតគូស្វាមីភរិយាទាំងនោះ មានអារម្មណ៍ធូរស្រាល និងចាប់ផ្តើមជីវិតថ្មីបានល្អប្រសើរ។ ដូច្នេះហើយ លោកក៏បានបង្កើតគំនិត “rui-katsu” ឬ “ការស្វែងរកទឹកភ្នែក” ដែលជាការជួបជុំគ្នាដើម្បីយំដើម្បីបន្ធូរភាពតានតឹង។ ក្រោយមក គំនិតនេះក៏បានវិវត្តន៍ទៅជាសេវាកម្មជួលបុរសសង្ហា ដើម្បីជួយសម្រួលអារម្មណ៍ដល់បុគ្គល និងសូម្បីតែក្រុមការងារនៅក្នុងក្រុមហ៊ុន។ លោក
September 10, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ក្នុងសន្និសីទសារព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំពិសេសលើកទី១ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) នៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥នេះ បានថ្លែងថា ភាគីកម្ពុជា-ថៃ បានឯកភាពគ្នាដោះស្រាយបាតុភាពនៅតាមព្រំដែនដោយសន្តិវិធី។ កិច្ចប្រជុំពិសេសគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ បានចាប់ផ្តើមនៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥នេះ ដោយកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅខេត្តកោះកុង។ ភាគីកម្ពុជា ដឹកនាំដោយ នាយឧត្តមសេនីយ៍ ទៀ សីហា រីឯភាគីថៃ ដឹកនាំដោយលោក ណាត់តាផុន ណាក់ផានីត រដ្ឋមន្រ្តីស្តីទីការពារជាតិថៃ។ ការបើកកិច្ចប្រជុំនេះបានឡើងបន្ទាប់ពីបញ្ចប់កិច្ចប្រជុំលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី៧-៩
September 10, 2025 - ព័ត៌មានជាតិ
(កោះកុង)៖ នាយឧត្តមសេនីយ ទៀ សីហា នាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានបញ្ជាក់ឱ្យដឹងថា នៅក្នុងកិច្ចប្រជុំពិសេសលើកទី១ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) រវាងកម្ពុជា និងថៃ ភាគីទាំងពីរបានពិភាក្សាគ្នាយ៉ាងផុសផុល ជាពិសេសបានពិភាក្សាលើទាហានខ្មែរដែលត្រូវបានទាហានថៃចាប់ខ្លួន និងដំណោះស្រាយឈានឆ្ពោះទៅរកការដោះលែងឱ្យបានឆាប់រហ័សតាមដែលអាចធ្វើទៅបាន។ លោកនាយករដ្ឋមន្រ្តី ទៀ សីហា បានបញ្ជាក់ដូចនេះនាថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥នេះ នាឱកាសដែលលោកបានអញ្ជើញធ្វើសន្និសីទសារព័ត៌មានបង្ហាញពីលទ្ធផលនៃកិច្ចប្រជុំពិសេសលើកទី១ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) កិច្ចប្រជុំនេះបានធ្វើឡើងដោយកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅខេត្តកោះកុង រវាងនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងលោក ណាត់ថាក់ផុន ណាកផានីត រដ្ឋមន្ដ្រីស្តីទីក្រសួងការពារជាតិថៃ។ លោកនាយករដ្ឋមន្រ្តី
September 10, 2025 - ព័ត៌មានអន្តរជាតិ
(បរទេស)៖ នៅក្នុងកម្មវិធី «Awe Dropping» ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៥ ក្រុមហ៊ុន Apple បានបង្ហាញផលិតផលថ្មីៗដែលអាចទាក់ទាញចិត្តអ្នកប្រើជាច្រើន។ ក្នុងនោះរួមមានការបង្ហាញ iPhone 17 Air មានរាងស្តើងបំផុត, AirPods និងនាឡិកាជំនាន់ថ្មីជាដើម។ iPhone 17 Air មានរាងស្តើមបំផុតក្នុងប្រវត្តិសាស្ត្ររបស់ Apple• iPhone 17 Air គឺស្តើងបំផុតដែល Apple បានផលិត កម្រាស់ត្រឹមតែ 5.6 មីល្លីម៉ែត្រ និងមានថ្លៃចាប់ពី ៩៩៩ដុល្លារនៅទីផ្សារអាមេរិក។• iPhone 17
September 10, 2025 - ព័ត៌មានជាតិ
(បរទេស)៖ ប្រទេសជប៉ុនបានឈានដល់សមិទ្ធិផលដ៏គួរឱ្យចាប់អារម្មណ៍មួយ ដោយមានប្រជាជនជាង ៩៥,០០០ នាក់ដែលមានអាយុ ១០០ ឆ្នាំ ឬចាស់ជាងនេះ។ នេះឆ្លុះបញ្ចាំងពីភាពជោគជ័យដ៏ស៊ីជម្រៅក្នុងវិស័យថែទាំសុខភាព របបអាហារ និងជម្រើសរបៀបរស់នៅដែលជំរុញឱ្យមានអាយុវែង។ ការយកចិត្តទុកដាក់លើសកម្មភាពរាងកាយ សុខភាពផ្លូវចិត្ត និងការចូលរួមក្នុងសហគមន៍ដើរតួនាទីយ៉ាងសំខាន់ក្នុងការរក្សាសុខភាពល្អ។ មនុស្សវ័យចំណាស់ទាំងនេះច្រើនតែចូលរួមក្នុងសកម្មភាពដូចជា ការហាត់ប្រាណបែបប្រពៃណី ដែលជាការឆ្លុះបញ្ចាំងពីតម្លៃវប្បធម៌ដ៏ស៊ីជម្រៅរបស់ប្រទេសជប៉ុនក្នុងការរក្សាភាពសកម្ម និងការតភ្ជាប់គ្នា។ មនុស្សនៅក្នុងសហគមន៍ទាំងនេះមិនត្រឹមតែរស់នៅបានយូរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរីករាយជាមួយជីវិតដែលមានសុខភាពល្អ និងពេញលេញជាងមុន។ របៀបរស់នៅរបស់ពួកគេគឺជាការបំផុសគំនិតសម្រាប់មនុស្សជាច្រើននៅទូទាំងពិភពលោក។ ការចូលរួមជាប្រចាំក្នុងសកម្មភាពសហគមន៍មានឥទ្ធិពលវិជ្ជមានមិនត្រឹមតែលើសុខភាពរាងកាយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសុខភាពផ្លូវចិត្តទៀតផង។ តាមរយៈការមកជួបជុំគ្នាក្នុងក្រុម និងបង្កើតរង្វង់សង្គមជិតស្និទ្ធ បុគ្គលម្នាក់ៗអាចរក្សាភាពវៃឆ្លាតផ្លូវចិត្ត និងការគាំទ្រផ្នែកអារម្មណ៍នៅពេលពួកគេមានវ័យចំណាស់។ វាជាវិធីសាស្ត្ររួមមួយនៃជីវិតដែលរួមចំណែកដល់អាយុវែង។ កត្តាមួយក្នុងចំណោមកត្តាដ៏សំខាន់បំផុតដែលរួមចំណែកដល់អាយុវែងនេះគឺ របបអាហារមានតុល្យភាពធម្មតានៅក្នុងប្រទេសជប៉ុន ដែលសម្បូរទៅដោយត្រី បន្លែ និងអាហារបែបប្រពៃណីដែលទ្រទ្រង់ដល់សុខភាពបេះដូង និងមុខងារខួរក្បាល។
September 10, 2025 - ព័ត៌មានជាតិ
(តាកែវ)៖ លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ បានអញ្ជេីញនាំលោក Francisco P.Tiu Laurel, Jr. រដ្ឋមន្រ្តីក្រសួងកសិកម្មនៃសាធារណរដ្ឋហ្វីលីពីន បំពេញទស្សនកិច្ចក្រុមហ៊ុន ខ្មែរហ្វ៊ូតគ្រុប និងសហគមន៍កសិកម្មទំនេីបត្រាំកក់ នៅខេត្តកំពង់ស្ពឺ និងខេត្តតាកែវ។ ក្នុងដំណេីរទស្សនកិច្ចនេះ លោករដ្ឋមន្រ្តីទាំងពីររូប និងគណៈប្រតិភូអមដំណេីរ បានចុះត្រួតពិនិត្យរោងម៉ាសុីនកិនស្រូវ ភ្លក់នូវរសជាតិអង្ករកម្ពុជា និងការធ្វេីបទបង្ហាញផ្តោតសំខាន់ទៅលេីពូជស្រូវផ្ការំដួល សែនក្រអូប និងស្រងែជាពូជស្រូវក្នុងស្រុក ដាំដុះដោយសហគមន៍កសិកម្មទំនេីប ក្នុងតម្លៃតាមកិច្ចសន្យាផលិតកម្ម និងបានពិភាក្សាជាមួយតំណាងក្រុមហ៊ុនអំពីលទ្ធភាពជំរុញការនាំចេញអង្ករកម្ពុជា ទៅកាន់ទីផ្សារប្រទេសហ្វីលីពីន។ ជាកិច្ចបន្ទាប់ លោក
September 10, 2025 - ព័ត៌មានជាតិ
(កោះកុង)៖ រដ្ឋមន្ត្រីការពារជាតិកម្ពុជា-ថៃ នឹងបើកកិច្ចប្រជុំពិសេស គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (Extraordinary GBC Meeting) ជាលើកទី២ នៅម៉ោង១០ព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥នេះ នៅសាលមហោស្រព ខេត្តកោះកុង ដោយប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ភាគីកម្ពុជា ដឹកនាំដោយ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ រីឯភាគីថៃ ដឹកនាំដោយលោក ណាត់តាផុន ណាក់ផានីត រដ្ឋមន្រ្តីស្តីទីការពារជាតិថៃ។ ការបើកកិច្ចប្រជុំនេះបានឡើងបន្ទាប់ពីបញ្ចក់កិច្ចប្រជុំលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី៧-៩ ខែកញ្ញា ឆ្នាំ២០២៥ នៅខេត្តកោះកុង ក្នុងរយៈពេល ៣ថ្ងៃ ដោយក្រុមការងារលេខាធិការដ្ឋាននៃប្រទេសទាំងពីរ
September 10, 2025 - ព័ត៌មានជាតិ
(កណ្ដាល)៖ លោក ស៉ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរស៊ីវិល នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៥នេះ បានលើកឡើងថា អាកាសយានដ្ឋានអន្តរជាតិតេជោ មានលក្ខណៈពិសេសដោយផ្ដល់នូវអារម្មណ៍ប្លែក អស្ចារ្យ និងរំភើប ដល់អ្នកធ្វើដំណើរគ្រប់រូប ពេលចូលមកដល់អាកាសយានដ្ឋាននេះ។ បើតាមអ្នកនាំពាក្យរូបនេះ ការសាងសង់អាកាសយានដ្ឋាននេះកើនឡើងលើសការគ្រោងទុក ដែលតាមគម្រោងប៉ាន់ស្មានចំណាយប្រមាណ ១៥០០លានដុល្លារ ប៉ុន្តែការសាងសង់ជាក់ស្តែងមកដល់ពេលនេះ ការចំណាយប្រហែលជាង ២ពាន់លានដុល្លារហើយ។ ការលើកឡើងបែបនេះរបស់លោក ស៉ីន ចាន់សិរីវុត្ថា ធ្វើឡើងក្នុងឱកាសដែលអាកាសយានដ្ឋានអន្តរជាតិតេជោ បានចាប់ផ្តើមដំណើរការទទួលជើងហោះហើរ។ លោក ស៉ីន ចាន់សិរីវុត្ថា បានបញ្ជាក់យ៉ាងដូច្នេះថា «អាកាសយានដ្ឋានប្រភេទ 4F នេះ មិនមានច្រើននោះទេនៅក្នុងតំបន់
September 9, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ នារសៀលថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥នេះ លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការ នៃកាកបាទក្រហមកម្ពុជា បានទទួលជួបសវនការ និងពិភាក្សាការងារជាមួយ តំណាងគណ:ប្រតិភូ គណ:កម្មាធិការអន្តរជាតិ នៃកាកបាទក្រហម (ICRC) ដឹកនាំដោយលោក ចូច ម៉ុងតានី (Jurg Montani) ប្រធានបេសកកម្ម គណៈកម្មាធិការអន្តរជាតិ នៃកាកបាទក្រហម (ICRC) ប្រចាំទីក្រុងបាងកក ប្រទេសថៃ។ ក្នុងជំនួបនេះ លោកស្រីអគ្គលេខាធិការ បានលើកឡើងដោយសង្ខេបអំពីសកម្មភាពជាចម្បងរបស់ កាកបាទក្រហមកម្ពុជា ក្នុងការគាំទ្រជនភៀសសឹកនៅតាមមណ្ឌលសុវត្ថិភាព ជូនដល់គណៈប្រតិភូ (ICRC) មានដូចជា៖ ការផ្តល់អំណោយស្បៀងអាហារ
September 9, 2025 - ព័ត៌មានអន្តរជាតិ
(តូក្យូ)៖ ប្រធានអ្នកចរចាពន្ធរបស់ជប៉ុន លោក Ryosei Akazawa បានឱ្យដឹងថា ពន្ធគយអាមេរិកលើទំនិញជប៉ុន រួមទាំងពន្ធលើរថយន្តអូតូ និងគ្រឿងបន្លាស់ ត្រូវបានកំណត់ថានឹងកាត់បន្ថយ នៅថ្ងៃទី១៦ ខែកញ្ញាខាងមុខ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី៩ ខែកញ្ញា ឆ្នាំ២០២៥។ ដោយលើកឡើងពីឯកសារចុះបញ្ជីសហព័ន្ធអាមេរិក ចុះថ្ងៃទី៩ ខែកញ្ញា ដែលមានន័យថាបទបញ្ជាប្រតិបត្តិរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ស្តីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មអាមេរិក-ជប៉ុនក្លាយជាផ្លូវការ លោក Akazawa និយាយថា អត្រាពន្ធដែលបានកែសម្រួលលើទំនិញជប៉ុន នឹងចូលជាធរមានក្នុងរយៈពេល ៧ថ្ងៃក្រោយការបញ្ចេញជាសាធារណៈ។ ការចុះហត្ថលេខារបស់លោក ត្រាំ កាលពីសប្តាហ៍មុន បានជម្រះភាពមិនប្រាកដប្រជា
September 9, 2025









