Liny Chan
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញសារាចរស្តីពីការរៀបចំប្រារព្ធ ទិវាអាកាសចរណ៍ស៊ីវិល៧ធ្នូ នៅព្រះរាជាណាចក្រកម្ពុជា។ វិស័យអាកាសចរណ៍ស៊ីវិល ត្រូវបានចាត់ទុកថា ជាកត្តាផលិតកម្មយុទ្ធសាស្ត្រមួយដ៏សំខាន់នៃដំណើរការអភិវឌ្ឍន៍សង្គម សេដ្ឋកិច្ច តាមរយៈការដឹកជញ្ជូនតាមផ្លូវអាកាសជាតិ និងអន្តរជាតិ ដើម្បីជួយសម្រួលដល់ការធ្វើដំណើរ ការដឹកជញ្ជូនទំនិញ ការជំរុញសកម្មភាពពាណិជ្ជកម្ម និងទេសចរណ៍ ការលើកកម្ពស់ទំនាក់ទំនងសង្គមរួមចំណែក បង្កើនចំណូលថវិកាជាតិ។ កាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវគោលនយោបាយជាតិ ស្តីពីការដឹកជញ្ជូនតាមផ្លូវអាកាសឆ្នាំ ២០២៥-២០៣៥ ដើម្បីខិតខំអនុវត្តជាបន្តនូវ គោលនយោបាយ បើកចំហជើងមេឃ ប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា

    October 10, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ អ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម និងសារព័ត៌មានមួយចំនួន បានផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះប្រភពព័ត៌មាន ដែលផ្សព្វផ្សាយលើ Page Facebook ផ្លូវការរបស់ «សាលាសង្កាត់ ស្ទឹងមានជ័យ» អំពីប្រតិបត្តិការរបស់កម្លាំងគយ និងរដ្ឋាករកម្ពុជា ជាមួយសមត្ថកិច្ចពាក់ព័ន្ធ ចុះពិនិត្យអនុលោមភាពពន្ធ ដោយឆែកឃ្លាំងស្តុកទំនិញប្រហិត និងផ្លែឈើមួយកន្លែង ក្នុងស្ថិតលើផ្លូវ៣៨សេ ភូមិទ្រាសង្កាត់ ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៥។ ការផ្ទុះការចាប់អារម្មណ៍នេះ ដោយសារកំហុសឆ្គងផ្នែកបច្ចេកទេសរបស់អ្នកគ្រប់គ្រង Facebook «សាលាសង្កាត់ ស្ទឹងមានជ័យ» ប្រើប្រាស់កម្មវិធី Google ដើម្បី Copy អក្សរចេញពីកំណត់ហេតុរបស់សមត្ថកិច្ចជំនាញ យកមកបង្ហោះលើ

    October 9, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នឹងបន្តរៀបចំពិព័រណ៍ការងារ នៅខេត្តបន្ទាយមានជ័យ រយៈពេល ៣ថ្ងៃ នាចុងសប្ដាហ៍នេះ ដោយនាំយកឱកាសការងារជាង ៨ម៉ឺនកន្លែង ជូនបងប្អូនពលករខ្មែរត្រឡប់មកពីប្រទេសថៃ និងប្រជាពលរដ្ឋដែលកំពុងស្វែងរកការងារធ្វើ។ លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឱ្យដឹងថា ពិព័រណ៍ការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលនឹងត្រូវរៀបចំនៅ ៣កន្លែងផ្សេងគ្នា ក្នុងខេត្តបន្ទាយមានជ័យ រួមមាន៖ នៅថ្ងៃទី ១០ ខែតុលា រៀបចំនៅសាលាឃុំឈ្នួរមានជ័យ ក្នុងស្រុកព្រះនេត្រព្រះ, នៅថ្ងៃទី ១១

    October 9, 2025
  • ព័ត៌មានជាតិ

    (តាកែវ)៖ ដើម្បីចូលរួមអបអរសាទរទិវាសុខភាពភ្នែកពិភពលោក ឆ្នាំ២០២៥ ក្រោមប្រធានបទ «ស្រលាញ់ភ្នែករបស់អ្នក» ប្រធានមន្ទីរពេទ្យភ្នែកខេត្តតាកែវបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលមានជំងឺទឹកនោមផ្អែម និងមានជំងឺលើសសម្ពាធឈាមសូមទៅធ្វើការពិនិត្យភ្នែកជាបន្ទាន់ជៀសវាងមានបញ្ហាភ្នែកធ្ងន់ធ្ងរ។ លោកវិជ្ជបណ្ឌិត តែ សេរីបុណ្យ ប្រធានមន្ទីពេទ្យភ្នែកខេត្តតាកែវ បានឱ្យដឹងថា នៅក្នុងឆ្នាំនេះកម្មវិធីសុខភាពភ្នែកបានកត់សម្គាល់ឃើញមានស្ថានភាពជំងឺទឹកនោមផ្អែក និងជំងឺលើសសម្ពាធឈាមទៅលើប្រជាពលរដ្ឋខ្មែរមានការកើនឡើង ហើយជំងឺទាំងនេះវាប៉ះពាល់ទៅដល់ភ្នែក ដូច្នោះ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលមានជំងឺទឹកនោមផ្អែម និងជំងឺលើសឈាមសូមមកធ្វើការពិនិត្យភ្នែកកុំឱ្យភ្នែកមានបញ្ហាធ្ងន់ធ្ងររហូតអាចក្លាយជាអ្នកពិការភ្នែក។ លោកវេជ្ជបណ្ឌិត ជា អាង អនុប្រធានផ្នែកវេជ្ជសាស្រ្តនៃមន្ទីរពេទ្យភ្នែកតាកែវ បានថ្លែងថា អ្នកកើតជំងឺទឹកនោមផ្អែម និងជំងឺលើសឈាមដែលមានរយៈពេល៥ឆ្នាំឡើងទៅ វានឹងប៉ះពាល់ដល់ភ្នែក ដូច្នោះ អ្នកកើតជំងឺទឹកនោមផ្អែម និងអ្នកជំងឺលើសឈាមត្រូវមកពិនិត្យភ្នែកឱ្យបានម្ដងក្នុងមួយឆ្នាំ ព្រោះបើការពិនិត្យទៅឃើញមានបញ្ហា ក្រុមគ្រូពេទ្យអាចនឹងធ្វើការព្យាបាលបានទាន់ពេលវេលា។ លោកវេជ្ជបណ្ឌិត ជា អាង បានបន្តថា ការព្យាបាលជំងឺបាតភ្នែកទៅលើអ្នកជំងឺទឹកនោមផ្អែក និងអ្នកជំងឺលើសឈាម

    October 9, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បានបើកប្រតិបត្តិការបង្ក្រាបទីតាំង Online Scam ខុសច្បាប់មួយកន្លែង និងមានការស្នាក់នៅប្រមូលផ្ដុំគ្នាជនបរទេសដោយខុសច្បាប់ ក្នុងផ្ទះវីឡាមួយកន្លែង ស្ថិតនៅភូមិរោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ដោយឃាត់ខ្លួនជនជាតិចិនចំនួន១៨នាក់។ របាយការណ៍របស់សមត្ថកិច្ចដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥នេះ បានឲ្យដឹងថា ប្រតិបត្តិការនេះធ្វើឡើងនៅថ្ងៃទី៣ ខែតុលា ដឹកនាំដោយលោក ហ៊ុន សុរិទ្ធី អភិបាលរងរាជធានីភ្នំពេញ, លោកឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា ស្នងការរងទទួលផែនការងារសន្តិសុខ, លោកឧត្ដមសេនីយ៍ទោ ស ថេន ស្នងការរងទទួលផែនការងារអន្តោប្រវេសន៍, គណៈបញ្ជាការឯកភាពខណ្ឌសែនសុខ ក្រោមសម្របសម្រួលនីតិវិធីពី

    October 9, 2025
  • ព័ត៌មានអន្តរជាតិ

    (CHHINDHWARA)៖ មន្រ្តីប៉ូលិសឥណ្ឌាជាន់ខ្ពស់ម្នាក់ បានប្រាប់ Reuters នៅថ្ងៃព្រហស្បតិ៍ ទី៩ ខែតុលានេះថា ម្ចាស់ក្រុមហ៊ុនឱសថ Sresan Pharmaceutical ផលិតថ្នាំស៉ីរ៉ូក្អកដែលពាក់ព័ន្ធនឹងការស្លាប់នៃកុមារ ១៧នាក់ក្នុងរដ្ឋ Madhya Pradesh ត្រូវបានចាប់ខ្លួនហើយ។ កុមារ ដែលភាគច្រើនក្រោមអាយុ ៥ឆ្នាំ បានស្លាប់កាលពីខែមុន បន្ទាប់ពីប្រើប្រាស់ថ្នាំក្អកមានសារធាតុដែលអាចពុល diethylene glycol ក្នុងបរិមាណលើសជិត ៥០០ដងនៃដែនកំណត់អនុញ្ញាត។ ការស្លាប់ពាក់ព័ន្ធនឹងថ្នាំស៉ីរ៉ូក្អករបស់ក្រុមហ៊ុន Sresan Pharmaceutical និងដែលត្រូវបានហាមឃាត់នៅរដ្ឋមួយចំនួន ក្នុងប្រទេសឥណ្ឌា បន្ទាប់ពីធ្វើតេស្ត។ ប៉ូលិសនិយាយថា លោក S. Ranganathan ដែលជាម្ចាស់ក្រុមហ៊ុន

    October 9, 2025
  • ព័ត៌មានជាតិ

    (បាងកក)៖ នាថ្ងៃព្រហស្បតិ៍ ទី៩ ខែតុលា នាយករដ្ឋមន្រ្តីថៃ លោក Anutin Charnvirakul បាននិយាយថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានផ្ញើលិខិតមួយមកកាន់លោក ដោយនិយាយថា លោកប្រធានាធិបតីចង់ឃើញ ថៃនិងកម្ពុជា ដោះស្រាយជម្លោះព្រំដែន ដែលនៅមិនទាន់បាត់ភាពតានតឹង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP ចេញផ្សាយ។ និយាយប្រាប់ក្រុមអ្នកសារព័ត៌មាន នៅទីក្រុងបាងកក លោកនាយករដ្ឋមន្រ្តីថៃ បានលើកឡើងយ៉ាងដូច្នេះថា «លោកប្រធានាធិបតី ត្រាំ បានផ្ញើលិខិតមួយមកកាន់ខ្ញុំ ដោយបង្ហាញពីបំណងរបស់លោកថា រូបលោកចង់ឃើញប្រទេសទាំងពីរ គឺថៃនិងកម្ពុជា ចរចាគ្នារកដំណោះស្រាយដើម្បីបញ្ចប់ជម្លោះ»។ លោក

    October 9, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ រដ្ឋាភិបាលជប៉ុន តាមរយៈស្ថានទូតរបស់ខ្លួនប្រចាំកម្ពុជា បានផ្តល់ថវិកាចំនួន ១៨៣,៥៨៨ដុល្លារអាមេរិក ដល់ស្ថាប័នទទួលជំនួយចំនួនពីរ ក្រោមគ្រោងការណ៍ជំនួយឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ (គូសាណូណិ) សម្រាប់លទ្ធកម្មរថយន្តពន្លត់អគ្គិភ័យជប៉ុន និងការបំពាក់បរិក្ខារពេទ្យ។ កិច្ចសន្យាផ្តល់ជំនួយត្រូវបានចុះហត្ថលេខានៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥នេះ ដោយលោក អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូត វិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា និងតំណាងស្ថាប័នទទួលជំនួយទាំងពីរ។ ថវិកាទាំងនេះដើម្បីអនុវត្តគម្រោងដូចតទៅ៖ ទី១៖ គម្រោងធ្វើលទ្ធកម្មរថយន្តសង្គ្រោះបន្ទាន់ដែលប្រើប្រាស់រួច ក្នុងរាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តព្រះសីហនុ (ថវិកាចំនួន ១២០,៣០៨ដុល្លារអាមេរិក) ស្ថាប័នទទួលជំនួយ៖ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះនៃក្រសួងមហាផ្ទៃ ជំនួយនេះនឹងត្រូវបានប្រើប្រាស់ដើម្បីធ្វើលទ្ធកម្មរថយន្តសង្គ្រោះរបស់ជប៉ុនសម្រាប់រាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តព្រះសីហនុ។ គម្រោងនេះមានគោលបំណងលើកកម្ពស់ការឆ្លើយតបបន្ទាន់នៅតំបន់ទីប្រជុំជនក្នុងប្រទេសកម្ពុជា

    October 9, 2025
  • ព័ត៌មានជាតិ

    (ញូវយ៉ក)៖ អង្គការសហប្រជាជាតិ (UN) នឹងកាត់បន្ថយកងកម្លាំងរក្សាសន្តិភាពប្រហែល ២៥ភាគរយនៃបេសកកម្មចំនួន ៩ នៅជុំវិញពិភពលោក ក្នុងប៉ុន្មានខែខាងមុខ ដោយសារតែកង្វះខាតថវិកា ហើយការផ្តល់មូលនិធិនាពេលអនាគតពីសហរដ្ឋអាមេរិក ស្ថិតក្នុងភាពមិនប្រាកដប្រជា។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី៩ ខែតុលា ឆ្នាំ ២០២៥។ មន្ត្រីជាន់ខ្ពស់ UN ម្នាក់បាននិយាយដោយសុំមិនបញ្ចេញឈ្មោះថា «សរុបមក យើងនឹងត្រូវធ្វើមាតុភូមិនិវត្តន៍ ប្រហែល ២៥ភាគរយនៃកងរក្សាសន្តិភាព និងប៉ូលិសសរុបរបស់យើង ព្រមទាំងសម្ភាររបស់ពួកគេ ហើយបុគ្គលិកស៉ីវិលមួយចំនួនធំនៅក្នុងបេសកកម្ម ក៏នឹងរងផលប៉ះពាល់ដែរ»។ តាមមន្រ្តីរូបនេះ ចំនួនដែលត្រូវបន្ថយអាចមានខ្ទង់ពី ១៣ ០០០នាក់ ទៅ ១៤ ០០០នាក់។ ទីក្រុងវ៉ាស៉ីនតោន

    October 9, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ អាកាសយានដ្ឋានអន្តរជាតិតេជោ (KTI) លំដាប់ថ្នាក់ 4F នឹងដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ ក្រោមអធិបតីភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា។ នេះបើតាមសេចក្ដីជូនដំណឹង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៥។ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានបញ្ជាក់ថា «រាជរដ្ឋាភិបាល បានឯកភាពជាគោលការណ៍កំណត់យកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ សម្រាប់រៀបចំពិធីសម្ពោធ ឱ្យប្រើប្រាស់ជាផ្លូវការ អាកាសយានដ្ឋានអន្តរជាតិតេជោ (KTI) លំដាប់ថ្នាក់ 4F ក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន

    October 9, 2025