- Liny Chan
- ព័ត៌មានជាតិ
(កំពង់ចាម)៖ ករណីអ្នករត់តាក់ស៉ីត្រូវបានគេចាក់ឲ្យរងរបួស ហើយស្វែងរកជំនួយពីសមត្ថកិច្ចនៅយប់ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥នេះ ក្នុងភូមិសាស្ដ្រស្រុកព្រៃឈរ ខេត្តកំពង់ចាម មិនមែនជាករណីប្លន់ឡើយ តែផ្ដើមចេញពីទំនាស់រវាងអ្នកធ្វើដំណើរជាមួយអ្នករត់តាក់ស៉ី រហូតឈានដល់ការប្រើប្រាស់កាំបិតចុងស្រួចចាក់ឲ្យអ្នកបើករថយន្ដរងរបួសតែម្ដង។ ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានអះអាងថា ក្រោយទទួលព័ត៌មានភ្លាម សមត្ថកិច្ចបានធ្វើការស្វែងរក នឹងប្រទះឃើញរថយន្តរបស់ជនរងគ្រោះ ម៉ាកព្រូស នៅចំណុចភូមិទួលពោន ឃុំមៀន ស្រុកព្រៃឈរ ចំណែកជនរងគ្រោះ ត្រូវក្រុមគ្រួសារយកទៅព្យាបាល នៅមន្ទីរពេទ្យខេត្តកំពង់ចាម។ តាមការសាកសួរព្រូឡាន ដែលធ្វើដំណើរជាមួយគ្នាបានឲ្យដឹងថា មូលហេតុ ឈានដល់ប្រព្រឹត្តអំពើហិង្សា គឺបណ្តាលមកពីការប៉ះទង្គិចពាក្យសម្តី ក្នុងការតថ្លៃតម្លៃមិនត្រូវគ្នា ដោយសារដំបូងជនសង្ស័យ
October 9, 2025 - ព័ត៌មានជាតិ
(ស្វាយរៀង)៖ កម្លាំងជំនាញរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ នៅព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៥ សហការជាមួយអាជ្ញាធរមូលដ្ឋាន ក្រោមការសម្របសម្រួលនីតិវិធីរបស់អយ្យការអមសាលាដំបូង កំពុងចុះត្រួតពិនិត្យទីតាំងមួយកន្លែង ស្ថិតនៅភូមិបាវិតកណ្តាល សង្កាត់-ក្រុងបាវិត ខេត្តស្វាយរៀង សង្ស័យជាប់ពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ ប្រតិបត្តិការនេះដឹកនាំដោយលោកឧត្តមសេនីយ៍ឯក ស៊ាង ធារិទ្ធ អគ្គស្នងការរងនគរបាលជាតិ ជាប្រធានក្រុមប្រតិបត្តិការទី២ នៃគណៈបញ្ជាការដឹកនាំស្រាវជ្រាវ ស៊ើបអង្កេត និងបង្រ្កាបបទល្មើសគ្រប់ប្រភេទ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News
October 9, 2025 - ព័ត៌មានជាតិ
(បន្ទាយមានជ័យ)៖ នៅយប់ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥ កម្លាំងកងពលលេខ៥១ បានសហការជាមួយកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ក្រោមការដឹកនាំបញ្ជាផ្ទាល់លោកឧត្ដមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង និងជានាយសេនាធិការយោធភូមិភាគ៥ បានឃាត់ខ្លួនមន្ត្រីនគរបាលខេត្តបន្ទាយមានជ័យ ចំនួន៦នាក់ ពាក់ព័ន្ធបទល្មើសនាំមនុស្សឆ្លងដែនខុសច្បាប់ នៅចំណុចប៉ុស្តិ៍ការពារព្រំដែនគោកអូរល្ហុង។ មន្រ្តីនគរបាលទាំង៦រូប ដែលត្រូវឃាត់ខ្លួនរួមមាន៖ ទី១៖ លោកវរសេនីយ៍ត្រី សុខ សំអុល ហៅតុង តួនាទីមេបញ្ជាការរង វរសេនាតូចការពារព្រំដែន៨៩១ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យទី២៖ លោកវរសេនីយ៍ត្រី ព្រឹម ដែន ភេទតួនាទី មេបញ្ជាការរង វរសេនាតូចការពារព្រំដែន៨៩១ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យទី៣៖ លោកវរសេនីយ៍ត្រី ព្រំ ផូរ ហៅ ងិក តួនាទីមេប៉ូស្តិ៍នគរបាលការពារព្រំដែនគោក
October 9, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោក UENO Atsushi ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពជប៉ុនប្រចាំកម្ពុជា នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីចុះហត្ថលេខាលើលិខិតប្តូរសារ និងឯកសារពាក់ព័ន្ធស្តីពីការផ្តល់ឥណទានសម្បទានប្រាក់យ៉េន របស់រដ្ឋាភិបាលជប៉ុន ក្រោមជំនួយអភិវឌ្ឍន៍ផ្លូវការសម្រាប់គម្រោងចំនួន២ នៅកម្ពុជា។ នៅសេចក្តីប្រកាសព័ត៌មានក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលបណ្តាញព័ត៍មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៥នេះ បានបញ្ជាក់ឱ្យដឹងទៀតថា ជំនួយអភិវឌ្ឍន៍ផ្លូវការសម្រាប់គម្រោងចំនួន២ នៅកម្ពុជា មានដូចជា៖ ទី១៖ ទឹកប្រាក់ចំនួន ២១.៥២៦.០០០.០០០ យ៉េន
October 8, 2025 - ព័ត៌មានជាតិ
(សៀមរាប)៖ ក្រុមការងារព្រៃឈើ នៃអាជ្ញាធរជាតិអប្សរា បាននិងកំពុងកាត់ដើមឈើយាងមួយដើម ដែលមានហានិភ័យ អាចបង្កគ្រោះថ្នាក់ជាយថាហេតុ។ លោក គង់ សុវណ្ណារិទ្ធ មន្រ្តីបច្ចេកទេសគ្រប់គ្រងការកាត់ដើមឈើ នៃនាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ បានឱ្យដឹងថា ដើមឈើយាងដែលមានទីតាំង ស្ថិតនៅខាងត្បូងប្រាសាទបាពួន មានអាយុប្រហាក់ប្រហែលពី៧០ ទៅ៨០ឆ្នាំ និងមានកម្ពស់ប្រហែល៤០ម៉ែត្រ។ លោកពន្យល់ថា ដើមយាងនេះ មានសភាពស្អុយគល់ និងដើម ដែលតម្រូវឱ្យកាត់នៅផ្នែកខាងចុងចេញ ដើម្បីសម្រាលតួដើម និងដើម្បីឱ្យវាមានលូតលាស់ មានជីវិតបន្តទៀត។ ដោយសារឆ្នាំនេះ មានភ្លៀងធ្លាក់ច្រើនជោគជាំ ដូច្នេះបណ្ដាលឱ្យដើមឈើតូចធំជាច្រើន ពិសេសដើមយាង ចាមរី និងស្រឡៅ រងការដួលរលំច្រើន។ ចំពោះដើមយាង
October 8, 2025 - PR
កម្មវិធីប្រឡងចម្រៀង Rapper Fighter ដ៏ធំដែលឧបត្ថម្ភផ្ដាច់មុខដោយ Ganzberg Snow បានផ្ទុះការគាំទ្រខ្លាំងស្ទើរមិនគួរឱ្យជឿនៅក្នុងសប្ដាហ៍ដំបូងនៃការប្រកួតប្រជែងដ៏ស្វិតស្វាញនៃបេក្ខភាពឆ្នើមកាលពីយប់ថ្ងៃអាទិត្យ ទី៥ ខែ តុលា ឆ្នាំ២០២៥ ពីបេក្ខភាពឆ្នើមក្នុងវគ្គ Start Fight។ ការចាប់ផ្ដើមនៃវគ្គ Start Fight ដែលជាវគ្គមួយបានក្លាយជាវេទិកាប្រកួតដ៏ក្ដៅគគុក សម្រាប់ Coach ទាំង៤ ក្នុងការប្រកួតប្រជែងគ្នាយកបេក្ខភាពឆ្នើមរៀងៗ។ នៅមុនការបើកឆាកប្រកួតប្រជែងវគ្គ Star Fight ដ៏ក្ដៅគគុកនេះ ក៏មានការចូលរួមច្រៀងរួមគ្នាពី Top 4 Rapper Fighter រដូវកាលទី១ ផងដែរ។ ម្ចាស់ជយលាភីឆ្នាំចាស់ទាំង៤
October 8, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានលើកឡើងថា រយៈពេលជាង២ឆ្នាំមកនេះ ក្នុងនីតិកាលទី៧ នៃរដ្ឋសភា កម្ពុជាបានបណ្ដេញចេញ នូវជនបរទេសពាក់ព័ន្ធ បទល្មើសអនឡាញជាង១៥,០០០នាក់ រួចទៅហើយ។ ក្នុងឱកាសអញ្ជើញជាអធិបតីបើកសិក្ខាសាលាស្ដីពី ការផ្លាស់ប្ដូរបទពិសោធន៍ ក្នុងការប្រយុទ្ធប្រឆាំង បទល្មើសឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា និងការសម្អាតប្រាក់ នៅព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥នេះ នាទីស្ដីការក្រសួងមហាផ្ទៃ លោកអភិសន្ដិបណ្ឌិត ស សុខា បានរំលឹកថា កាលពីអាណត្តិទី៦ កម្ពុជា ក៏បានបណ្ដេញចេញ នូវបរទេសពាក់ព័ន្ធ បទល្មើសអនឡាញ ជាង ២១,០០០នាក់ក្នុងមួយអាណត្តិ។
October 8, 2025 - ព័ត៌មានជាតិនាយករដ្ឋមន្ត្រីនៃ កុំមិនវែលដូមីនីក បានអញ្ជើញមកដល់កម្ពុជាហើយ ដើម្បីបំពេញទស្សនកិច្ចការងារ រយៈពេល ៣ថ្ងៃ
(ភ្នំពេញ)៖ លោក Roosevelt Skerrit នាយករដ្ឋមន្ត្រីនៃកុំមិនវែលដូមីនីក បានអញ្ជើញមកដល់កម្ពុជាហើយ នៅព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៥នេះ ដើម្បីបំពេញទស្សនកិច្ចការងារ រយៈពេល៣ថ្ងៃ។ ក្នុងដំណើរទស្សនកិច្ចនេះ បណ្ឌិត Roosevelt Skerrit នឹងអញ្ជើញចូលជួបសម្តែងការគួរសមជាមួយ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងជាប្រធាន ព្រឹទ្ធសភាកម្ពុជា។ លោកនាយករដ្ឋមន្ត្រី ក៏នឹងជួបពិភាក្សាការងារទ្វេភាគីជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅវិមានសន្តិភាពផងដែរ។ នាយករដ្ឋមន្ត្រីទាំងពីរ នឹងពិភាក្សាស៊ីជម្រៅលើការពង្រឹងទំនាក់ទំនងដ៏កក់ក្តៅ និងការពង្រីកកិច្ចសហប្រតិបត្តិការ ដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមករវាងប្រទេសទាំងពីរ បន្ទាប់មកនាយករដ្ឋមន្ត្រីទាំងពីរ នឹងអញ្ជើញធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នា ស្តីពីការបង្កើតកិច្ចពិគ្រោះយោបល់ទ្វេភាគី
October 8, 2025 - ព័ត៌មានអន្តរជាតិ
(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នឹងចូលរួមកិច្ចប្រជុំកំពូលមេដឹកនាំអាស៊ាននៅប្រទេសម៉ាឡេស៊ីនៅចុងខែនេះ លុះត្រាតែរដ្ឋាភិបាលម៉ាឡេស៊ីយល់ព្រមអនុញ្ញាតឱ្យលោកធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខាជាផ្លូវការលើកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា និងថៃ នៅក្រៅកិច្ចប្រជុំកំពូល។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Politico ចេញផ្សាយនៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៥នេះ។ ពិធីនេះនឹងផ្តល់ឱ្យលោក ត្រាំ នូវឱកាសដ៏ល្អឥតខ្ចោះដើម្បីបង្ហាញខ្លួនជា «អ្នកបង្កើតសន្តិភាព» នៅលើឆាកអន្តរជាតិ បន្ទាប់ពីលោកបានដើរតួនាទីយ៉ាងសំខាន់ក្នុងការបញ្ចប់ជម្លោះព្រំដែនរយៈពេលប្រាំថ្ងៃរវាងប្រទេសទាំងពីរក្នុងខែកក្កដា។ សេតវិមានក៏បានស្នើសុំជាពិសេសឱ្យអ្នករៀបចំកិច្ចប្រជុំកំពូលដកមន្ត្រីចិនចេញពីពិធីនេះផងដែរ ដើម្បីធានាថា ការយកចិត្តទុកដាក់មានតែលើលោក ត្រាំ តែម្នាក់ឯង ព្រមទាំងកាត់បន្ថយតួនាទីរបស់ទីក្រុងប៉េកាំងក្នុងការសម្របសម្រួលរវាងទីក្រុងបាងកក និងភ្នំពេញ។ គួរបញ្ជាក់ថា ការទាមទាររបស់លោក ត្រាំ ធ្វើឱ្យម៉ាឡេស៊ីស្ថិតក្នុងស្ថានភាពដ៏លំបាកមួយ។ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៉ីប្រាហ៊ីម
October 8, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៥នេះ យោធភូមិភាគទី៤ នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជូនលិខិតអញ្ជើញជាលើកទីពីរ ទៅកាន់កងទ័ពភូមិភាគទី២ នៃព្រះរាជាណាចក្រថៃ បន្ទាប់ពីការផ្ញើលិខិតអញ្ជើញលើកទីមួយកាលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥។ នេះបើតាមលោកស្រី ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា។ អ្នកនាំពាក្យក្រសួងការពារជាតិ បានបញ្ជាក់ថា ចំពោះការផ្ញើនូវលិខិតអញ្ជើញជាលើកទីពីរនេះ ដើម្បីអញ្ជើញកងទ័ពភូមិភាគទី២ នៃព្រះរាជាណាចក្រថៃ មកចូលរួមកិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) ដែលគ្រោងនឹងរៀបចំធ្វើនៅថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ នៅខេត្តឧត្តរមានជ័យ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ ហើយកិច្ចប្រជុំនេះ គឺអនុវត្តទៅតាមស្មារតីនៃការប្រគល់ភារកិច្ចរបស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) នៃប្រទេសទាំងពីរកម្ពុជា-ថៃ ក៏ដូចជាការដែលបានកំណត់ក្នុងកិច្ចប្រជុំវិសាមញ្ញលើកទី១
October 7, 2025









