Liny Chan
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៥នេះ យោធភូមិភាគទី៤ នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជូនលិខិតអញ្ជើញជាលើកទីពីរ ទៅកាន់កងទ័ពភូមិភាគទី២ នៃព្រះរាជាណាចក្រថៃ បន្ទាប់ពីការផ្ញើលិខិតអញ្ជើញលើកទីមួយកាលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥។ នេះបើតាមលោកស្រី ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា។ អ្នកនាំពាក្យក្រសួងការពារជាតិ បានបញ្ជាក់ថា ចំពោះការផ្ញើនូវលិខិតអញ្ជើញជាលើកទីពីរនេះ ដើម្បីអញ្ជើញកងទ័ពភូមិភាគទី២ នៃព្រះរាជាណាចក្រថៃ មកចូលរួមកិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) ដែលគ្រោងនឹងរៀបចំធ្វើនៅថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ នៅខេត្តឧត្តរមានជ័យ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ ហើយកិច្ចប្រជុំនេះ គឺអនុវត្តទៅតាមស្មារតីនៃការប្រគល់ភារកិច្ចរបស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) នៃប្រទេសទាំងពីរកម្ពុជា-ថៃ ក៏ដូចជាការដែលបានកំណត់ក្នុងកិច្ចប្រជុំវិសាមញ្ញលើកទី១

    October 7, 2025
  • ព័ត៌មានជាតិ

    07-10-2025 15:21 (ដាក្កា)៖ សាលារៀនបណ្តែតទឹក ដែលជាទូកតូចៗបំពាក់ថាមពលពន្លឺព្រះអាទិត្យ បានជួយដល់កុមារកុំឱ្យខកខានសិក្សា អំឡុងពេលដែលទឹកហក់ឡើង កាត់ផ្តាច់ផ្លូវ និងភូមិ នៅក្នុងតំបន់ងាយរងគ្រោះដោយទឹកជំនន់ នៃប្រទេសបង់ក្លាដែស។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី៧ ខែតុលា ឆ្នាំ ២០២៥។ ជារៀងរាល់ព្រឹក កុមារតែងតែចាំនៅមាត់ទឹកដែលជន់ភូមិ Bhangura ភាគខាងលិចបង់ក្លាដែស ដើម្បីបានចូលរៀន។ គំនិតផ្តួចផ្តើមបង្កើតសាលាបណ្តែតទឹក ដែលបានចាប់ផ្តើមនៅឆ្នាំ ២០០២ ដោយស្ថាបត្យករ លោក Mohammed Rezwan ដោយប្រើលុយអាហារូបករណ៍ចំនួន ៥០០ដុល្លារ បានវិវត្តទៅជាគម្រោងទូទាំងប្រទេសមួយ ដែលគ្រប់គ្រងដោយអង្គការមិនរកប្រាក់ចំណេញ Shidhulai

    October 7, 2025
  • ព័ត៌មានជាតិ

    (បាងកក)៖ នាថ្ងៃអង្គារ ទី៧ ខែតុលា អាជ្ញាធរថៃបានឱ្យដឹងថា គ្រោះទឹកជំនន់ដែលបាននិងកំពុងបន្តវាយប្រហារប្រទេសរបស់ខ្លួន បានផ្តាច់ជីវិតមនុស្សសរុបកើនដល់២២នាក់ហើយ គិតក្នុងអំឡុងពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ស្របពេលដែលអាជ្ញាធរកំពុងស្ទុះស្ទាផ្តល់ជំនួយ ដល់ប្រជាជនប្រហែល៣៧០ ០០០នាក់ ដែលរងផលប៉ះពាល់​។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។ អាជ្ញាធរទប់ស្កាត់គ្រោះមហន្តរាយរបស់ប្រទេសថៃ បាននិយាយថា ខេត្តសរុបចំនួន១៩ បានទទួលរងការជន់លិច ក្នុងនោះតំបន់ដែលធ្ងន់ធ្ងរជាងគេ រួមមានខេត្ត Uttaradit និង Ayutthaya ដែលនៅភាគខាងជើងទីក្រុងបាងកក។ ក្រុមសង្រ្គោះ កំពុងខិតខំចែកចាយស្បៀងអាហារ និងសម្ភារផ្គត់ផ្គង់ផ្សេងទៀតៗ ដល់ជនរងគ្រោះ ហើយកំពុងតាមឃ្លាំមើលស្ថានការណ៍បន្តទៀត ចំពោះមុខការធ្លាក់ភ្លៀងខ្លាំងពាសពេញផ្ទៃប្រទេស។ គួរបញ្ជាក់ថា កាលពីខែសីហា មនុស្ស៥នាក់ ក៏បានស្លាប់

    October 7, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥នេះ បានចេញសេចក្ដីថ្លែងការណ៍ថ្កោលទោសយ៉ាងខ្លាំងក្លា ចំពោះទង្វើរបស់ជនជាតិថៃ ដែលបានយករូបភាពសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ទៅធ្វើបាញ់ផ្ទាំងស៉ីបសម្រាប់ចាប់យករង្វាន់ និងយកទៅធ្វើទីងមោង ដោយបានវាយប្រហារ និងប្រមាថជាសាធារណៈ។ ក្នុងសេចក្ដីថ្លែងការណ៍ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសថ្កោលទោសយ៉ាងខ្លាំងក្លា ចំពោះសកម្មភាពអសីលធម៌ទាំងនេះ ដោយចាត់ទុកជាអំពើថោកទាប ខ្វះភាពថ្លៃថ្នូរក្នុងនាមជាមនុស្សជាតិ ដែលមិនអាចទទួលយកបាន។ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា យល់ឃើញថា ជនជាតិអាស៊ី ជាពិសេសជនជាតិថៃ និងខ្មែរមានប្រពៃណី គោរពយ៉ាងខ្ពង់ខ្ពស់ ចំពោះអង្គព្រះមហាក្សត្រ និងថ្នាក់ដឹកនាំកំពូលរបស់ប្រទេស។ ក្នុងហេតុផលនេះហើយ បានជាថ្នាក់ដឹកនាំកំពូលកម្ពុជាទាំង

    October 7, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង ចេញសេចក្តីជូនដំណឹងស្តីពី ការផ្អាកការធ្វើចរាចរណ៍ជាបណ្តោះអាសន្នយានយន្តគ្រប់ប្រភេទ ដែលធ្វើដំណើរឆ្លងកាត់តាមកំណាត់ផ្លូវជាតិលេខ៥០C ចាប់ពី គ.ម ០០+០០០ ដល់ គ.ម ១៤-២០០ ស្ថិតក្នុងភូមិកង្កែប ឃុំច្រណូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។ នៅក្នុងសេចក្តីជូនដំណឹងរបស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៥នេះ បានបញ្ជាក់ដូចនេះថា កំណាត់ផ្លូវជាតិលេខ៥០C ដែលតភ្ជាប់ពីស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ទៅកាន់ផ្លូវជាតិលេខ៦ ខេត្តកំពង់ធំ ចាប់ពីគ.ម០០+០០០ ដល់គ.ម ១៤+២០០ ស្ថិតក្នុងភូមិកង្កែប ឃុំច្រណូក

    October 7, 2025
  • ព័ត៌មានអន្តរជាតិ

    (ហ្សាការតា)៖ អាជ្ញាធរឥណ្ឌូណេស៉ី បាននិយាយថា នាថ្ងៃអង្គារ ទី៧ ខែតុលា កិច្ចប្រឹងប្រែងស្វែងរកជនគ្រោះ ក្នុងករណីបាក់ស្រុតអគារសាលារៀន កាលពីសប្តាហ៍កន្លងទៅ គឺបានបិទបញ្ចប់ហើយ ជាមួយតួលេខអ្នកស្លាប់ផ្លូវការចុងក្រោយ ៦៧នាក់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។ ប្រធានទីភ្នាក់ងារជាតិរុករកនិងជួយសង្រ្គោះរបស់ឥណ្ឌូណេស៉ី លោក Mohammad Syafii បានថ្លែងក្នុងសន្និសីទសារព័ត៌មានយ៉ាងដូច្នេះថា «ឈានចូលដល់ថ្ងៃទី៩ យើងបានសម្រេចបិទបញ្ចប់ប្រតិបត្តិការរុករក និងសង្រ្គោះសម្រាប់ជនរងគ្រោះ»។ នាយកផ្នែកប្រតិបត្តិការ​របស់ទីភ្នាក់ងារ លោក Yudhi Bramantyo បាននិយាយថា ក្រុមសង្រ្គោះនាថ្ងៃអង្គារនេះ បានរុះរើគំនរបាក់បែកចេញអស់ហើយ នៅកន្លែងដួលរលំអគារ និងបានពិនិត្យមើលទីតាំងស្រុង ហើយសន្មត់ថា ទំនងជានឹងមិនមានសាកសពបន្ថែមទៀត ដែលនឹងត្រូវរក​ឃើញនោះទេ។ គួរបញ្ជាក់ថា

    October 7, 2025
  • ព័ត៌មានជាតិ

    (ព្រៃវែង)៖ ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីប្រតិបត្តិការបង្ក្រាបករណីផ្ដល់កម្ចីប្រាក់ដោយខុសច្បាប់ ដោយមានអត្រាការប្រាក់ខ្ពស់។ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បានឲ្យដឹងថា រយៈពេល ០២ ថ្ងៃកន្លង ទៅនេះ ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង សហការជាមួយកម្លាំងនាយកដ្ឋានប្រឆាំងភេរវកម្ម អគ្គស្នងការដ្ឋាន នគរបាលជាតិ បានធ្វើការបង្ក្រាបករណី ផ្តល់កម្ចីប្រាក់ដោយខុសច្បាប់ ដោយមានអត្រាការប្រាក់ខ្ពស់ ស្ថិតក្នុង ភូមិសាស្ត្រខេត្តព្រៃវែង និងបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ៦៤ នាក់ ស្រី ២៤នាក់ រួមទាំងវត្ថុតាងមួយចំនួនធំ។ កិច្ចប្រតិបត្តការទ្រង់ទ្រាយធំនេះ បានធ្វើឡើងបន្ទាប់ពីទទួលបានអនុសាសន៍ណែនាំ នាយឧត្តមសេនីយ៍ ស ថេត

    October 7, 2025
  • ព័ត៌មានអន្តរជាតិ

    (ហាណូយ)៖ ភ្លៀងធ្លាក់ខ្លាំងដោយសារតែឥទ្ធិពលព្យុះ Matmo បង្កឱ្យមានទឹកជំនន់តាមផ្នែកខ្លះនៃទីក្រុងហាណូយ នៅថ្ងៃអង្គារ ទី៧ ខែតុលា ដែលជាការជន់លិចថ្មីទៀត បន្ទាប់ពីជំនន់ទឹកភ្លៀងកើតឡើងជាបន្តបន្ទាប់ ក្នុងរដ្ឋធានីរបស់វៀតណាមមួយនេះ ក្នុងរយៈពេលមួយខែ ខណៈដែលមានព្យុះបោកបក់ពាសពេញតំបន់ភាគខាងជើង។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ ភ្លៀងខ្លាំងបានជន់លិចផ្លូវសំខាន់ៗ ធ្វើឱ្យម៉ូតូ និងរថយន្តជាប់គាំង បង្ខំឱ្យពលរដ្ឋធ្វើដំណើរឆ្លងកាត់ទឹកជម្រៅត្រឹមកំភួនជើង។ ខណ្ឌនានាខាងក្នុងទីក្រុងហាណូយ រងផលប៉ះពាល់ជាងគេ ដោយប្រព័ន្ធបង្ហូរទឹកពិបាកទប់ទល់នឹងបរិមាណទឹកភ្លៀង។ សាលារៀនមួយចំនួនត្រូវបានបិទជាបណ្តោះអាសន្ន ឬប្តូរទៅរៀនតាមអនឡាញ រីឯជើងហោះហើរចេញ-ចូលជាច្រើននៅអាកាសយានដ្ឋានអន្តរជាតិ Noi Bai ត្រូវពន្យារពេល ឬកំណត់កាលវិភាគឡើងវិញ។ គួរបញ្ជាក់ថា កាលពីសប្តាហ៍មុន ព្យុះទីហ្វុង Bualoi បាននាំឱ្យមានទឹកជំនន់ក្នុងទីក្រុងហាណូយ ឆក់យកជីវិតមនុស្ស ៥១នាក់

    October 7, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ​ប្រមុខរដ្ឋស្តីទីនៃកម្ពុជា និងជាប្រធានព្រឹទ្ធសភា នៅយប់ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥នេះ បង្ហាញពីទិន្នន័យចំនួនអ្នកចូលទស្សនា ការបង្ហោះសាររៀបរាប់អំពីទង្វើអសីលធម៌ អគុណធម៌ដែលជាទង្វើអមនុស្ស និងអន់ជាងសត្វរបស់ជនជាតិថៃមួយចំនួន ដែលបានប្រមាថលើសម្តេច។ សម្តេចបញ្ជាក់ថា ត្រឹមតែរយៈពេល៧ម៉ោង មានអ្នកចូលមើលរហូតជាង៤លាននាក់ ក្នុងនោះមានជនជាតិថៃជាង១លាននាក់ផងដែរ។ តាមរយៈចំនួនជនជាតិថៃជាង១លាននាក់នេះ សម្តេចសង្ឃឹងថា ពួកគេនឹងគិតទៅដល់តម្លៃនៃជាតិសាសន៍របស់ខ្លួន ដោយការទទួលខុសត្រូវ ព្រោះអំពើដែលពួកគេបានធ្វើមិនសាកសមជាជាតិសាសន៍ដែលស៉ីវិល័យ និងអរិយធម៌ខ្ពង់ខ្ពស់គួរឲ្យគោរពនោះឡើយ។ សម្តេចបានបង្ហោះសារមានខ្លឹមទាំងស្រុងដូច្នេះថា៖ «ក្រោយការបង្ហោះសាររៀបរាប់អំពីទង្វើអសីលធម៌ អគុណធម៌ដែលជាទង្វើអមនុស្ស និងអន់ជាងសត្វរបស់ជនជាតិថៃមួយចំនួន គិតត្រឹមម៉ោង ៧និង៤៥នាទីល្ងាចនេះ (រយៈពេល៧ម៉ោង) មានមនុស្សចូលមើលចំនួន 4,715,531នាក់ ចូលមើលដែលក្នុងនោះមានជនជាតិក្នុងប្រទេសថៃចំនួន 26.8%ប្រហាក់ប្រហែលជាង១លាននាក់

    October 7, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក CMAC នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥នេះ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកស្រី Astrid Emilie Helle ឯកអគ្គរដ្ឋទូតប្រទេសន័រវេស្សប្រចាំកម្ពុជា ដែលមាននិវេសដ្ឋាននៅក្រុងបាងកក ប្រទេសថៃ​ និងសហការី​ អមដំណើដោយលោក Hans Risser ប្រធានអង្គការ NPA ប្រចាំនៅកម្ពុជាផងដែរ។ ក្នុងជំនួបនេះ លោក ហេង រតនា បានជម្រាបជូនលោកស្រីឯកអគ្គរដ្ឋទូត អំពីលទ្ធផលការងារនៃវិស័យមីននៅកម្ពុជា និងសមិទ្ធិផលសម្រេចបានរបស់អង្គភាព CMAC​ ជាពិសេស​កិច្ចសហការ​ជាមួយអង្គការ Norwegian People’s

    October 7, 2025