- Liny Chan
- ព័ត៌មានជាតិ
(ប៉ៃលិន)៖ នៅរសៀលថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥នេះ ភាគីគយថៃ ប្រចាំខេត្តច័ន្ទបុរី បានស្នើសុំជួបសមត្ថកិច្ចកម្ពុជា នៅចំណុចស្ពានព្រំដែន ដើម្បីនាំចូលបន្លែ និងផ្លែឈើដូចធម្មតាវិញ ប៉ុន្ដែសំណើនេះត្រូវបានភាគីកម្ពុជាបដិសេធចោល។ តាមរយៈជំនួបនោះ ភាគីថៃបានស្នើសុំឲ្យភាគីកម្ពុជា នាំបន្លែ និងផ្លែឈើចូលមកប្រទេសកម្ពុជាដូចមុន ព្រោះបន្លែ និងផ្លែឈើងាយឆាប់ខូច។ ភាគីកម្ពុជា បានឆ្លើយតបទៅភាគីថៃវិញថា បើភាគីថៃបើកព្រំដែនឲ្យដំណើរដូចមុនវិញ (ចាប់ពីម៉ោង៦៖០០នាទីព្រឹក ដល់ម៉ោង១០៖០០នាទីយប់) ភាគីកម្ពុជា នឹងបើកឲ្យនាំចូលបន្លែ ផ្លែឈើធម្មតាវិញ តែបើមិនបើកដូចមុនទេនោះ កម្ពុជានឹងបន្ដបិទដដែល៕ ផ្ដល់សិទ្ធិដោយ៖ Fresh News
June 18, 2025 - ព័ត៌មានជាតិ
(បាត់ដំបង)៖ លោក សុខ លូ អភិបាល ខេត្តបាត់ដំបងនាព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំក្រុមការងារដើម្បីប្រជុំពិភាក្សាការងារត្រៀមរៀបចំព្រឹត្តិការណ៍ផ្លែឈើ បាត់ដំបង២០២៥ នៅសាលាប្រជុំសាលាខេត្ត និងត្រួតពិនិត្យទីតាំងដើម្បីត្រៀមរៀបចំពេលឆាប់ៗខាងមុខនេះ។ ក្រោយពិភាក្សារួច លោកអភិបាលខេត្តបានសម្រេចរៀបចំព្រឹត្តិការណ៍ផ្លែឈើបាត់ដំបង២០២៥ នេះ គ្រោងរៀបចំឡើងរយៈពេលមួយសប្តាហ៍ពេញ ដោយចាប់ផ្តើមពីថ្ងៃទី២៧ ខែមិថុនា ដល់ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៥ ខាងមុខនេះ និងមានប៊ូហ្វេ ទុរេនបាត់ដំបង រយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែ មិថុនា ឆ្នាំ២០២៥។ សូមបងប្អូន ភ្ញៀវជាតិ និងអន្តរជាតិ អញ្ជើញចូលរួមព្រឹត្តិការណ៍នេះឱ្យបានច្រើនកុះករ៕ ផ្ដល់សិទ្ធិដោយ៖
June 18, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ វិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) បានឲ្យដឹងថា ប្រជាជនកម្ពុជាច្រើនលើសលប់ ពេញចិត្តចំពោះចំណាត់ការទូទៅរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃការស្ទាបស្ទង់មតិលើជម្លោះតំបន់ព្រំដែនកម្ពុជា-ថៃ ដែលបណ្តាញ Fresh News ទទួលបាន។ នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ វិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) បានរៀបចំការស្ទាបស្ទង់ មតិលើជម្លោះតំបន់ព្រំដែនកម្ពុជា-ថៃ ដើម្បីស្វែងយល់អំពីមតិសាធារណៈ និងការយល់ឃើញរបស់ ប្រជាជនកម្ពុជា ជាពិសេសចំពោះចំណាត់ការរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយជម្លោះ តំបន់ព្រំដែនជាមួយភាគីថៃ។ AVI បានធ្វើការប្រមូលទិន្នន័យបឋមតាមរយៈប្រព័ន្ធអនឡាញ និង សម្ភាសន៍ដោយផ្ទាល់ជាមួយប្រជាជនចំនួន ១.៥៨៨ នាក់ ដែលក្នុងនោះមានអ្នកឆ្លើយសំណួរជា យុវជន វ័យកណ្តាល
June 18, 2025 - ព័ត៌មានជាតិ
(ឧត្តរមានជ័យ)៖ កម្លាំងសមត្ថកិច្ចប្រចាំការនៅច្រកទ្វារព្រំដែនអូរស្មាច់ និងច្រកទ្វារព្រំដែនជាំ ក្នុងខេត្តឧត្តរមានជ័យ បន្ដត្រួតពិនិត្យ និងបិទខ្ទប់ការនាំចូលបន្លែ ផ្លែឈើគ្រប់ប្រភេទរបស់ថៃ តាមបទបញ្ជារបស់រាជរដ្ឋាភិបាលកម្ពុជា ដែលឆ្លើយតបចំពោះការប្រមាថ និងគំរាមកំហែងពីក្រុមយោធាថៃ ក្រោយភាពតានតឹងដាក់គ្នាលើបញ្ហាព្រំដែន។ សេចក្ដីរាយការណ៍ពីភ្នាក់ងារ Fresh News ប្រចាំខេត្តឧត្តរមានជ័យ បានឲ្យដឹងនៅព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥នេះថា ច្រកទ្វារព្រំដែនអន្ដរជាតិអូរស្មាច់ និងជាំ គឺបើកដំណើរការតាមម៉ោងកំណត់ពីម៉ោង៩ព្រឹក ដល់ម៉ោង៣រសៀល។ ប៉ុន្ដែកម្លាំងសមត្ថកិច្ចបានឆែកឆេរពិនិត្យរាល់មុខទំនិញដែលនាំចូលមកកម្ពុជា សំដៅទប់ស្កាត់ និងបិទខ្ទប់ការនាំចូលបន្លែ និងផ្លែឈើគ្រប់ប្រភេទ។ សូមជម្រាបថា ក្រោយផុតឱសានវាទ ដែលជាការដាក់កំហិតរបស់រាជរដ្ឋាភិបាលកម្ពុជា បានដល់ពេលកំណត់នោះ គឺកាត់ផ្ដាច់ការនាំចូលបន្លែ និងផ្លែឈើទាំងអស់របស់ថៃ ដែលនាំចូលតាមព្រំដែនមកកាន់ប្រទេសកម្ពុជា ដើម្បីជាការឆ្លើយចំពោះភាពគំរាមកំហែង និងប្រមាថរបស់ក្រុមយោធាថៃ។
June 18, 2025 - ព័ត៌មានជាតិ
(បាគូ, អាមេនី)៖ មនុស្សរាប់រយនាក់ បានភៀសខ្លួនចេញពីអ៉ីរ៉ង់ទៅប្រទេសអាស៊ែបៃហ្សង់ ក្នុងរយៈពេល ៥ថ្ងៃ ចាប់តាំងពីមានសង្រ្គាមផ្លូវអាកាសអ៉ីស្រាអែល-អ៉ីរ៉ង់ ខណៈប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់ប្រទេសអាមេនី ក៏បានរាយការណ៍ថា ឥណ្ឌាបានជម្លៀសពលរដ្ឋរបស់ខ្លួនចំនួន ១១០នាក់ចេញពីអ៉ីរ៉ង់ តាមរយៈប្រទេសអាមេនី។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១៨ ខែមិថុនា ឆ្នាំ ២០២៥។ ការធ្វើដំណើរតាមផ្លូវគោក ចេញពីទីក្រុងតេហេរ៉ង់ ទៅច្រកចូលអាស៊ែបៃហ្សង់ ត្រូវចំណាយពេលប្រហែល ៨ម៉ោង ខណៈដើម្បីទៅដល់ព្រំដែនអាមេនី ត្រូវចំណាយពេលជាង ១០ម៉ោង។ អ្នកនាំពាក្យក្រសួងការបរទេសអាស៊ែបៃហ្សង់ លោក Aykhan Hajizadeh បាននិយាយថា ពលរដ្ឋជាង ១ ២០០នាក់
June 18, 2025 - ព័ត៌មានអន្តរជាតិ
(បរទេស)៖ ទូរទស្សន៍រដ្ឋអ៉ីរ៉ង់ថ្មីៗនេះ បានជំរុញប្រជាពលរដ្ឋរបស់ខ្លួនឱ្យលុបកម្មវិធីផ្ញើសារ WhatsApp ចេញពីឧបករណ៍របស់ពួកគេ ដោយអះអាងថា កម្មវិធីនេះប្រមូលព័ត៌មានអ្នកប្រើប្រាស់ដើម្បីផ្ញើទៅឱ្យអ៉ីស្រាអែល ប៉ុន្តែការអះអាងនេះមិនមានផ្តល់ភស្តុតាងនោះទេ។ ការណែនាំនេះកើតឡើងចំពេលមានរបាយការណ៍អំពីសកម្មភាពសង្គ្រាមបច្ចេកវិទ្យារវាងអ៉ីរ៉ង់ និងអ៉ីស្រាអែលដែលកំពុងកើនឡើង។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន AP នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥។ WhatsApp ដែលជាកម្មសិទ្ធិរបស់ Meta Platforms បានបដិសេធការចោទប្រកាន់ទាំងនេះ ដោយបញ្ជាក់ថាពួកគេមិនតាមដានទីតាំងជាក់លាក់របស់អ្នកប្រើប្រាស់ មិនរក្សាកំណត់ត្រាអ្នកផ្ញើសារទៅអ្នកណានោះទេ ហើយក៏មិនតាមដានសារផ្ទាល់ខ្លួនដែរ។ ក្រុមហ៊ុនបានសង្កត់ធ្ងន់លើការប្រើប្រាស់ការអ៊ិនគ្រីប end-to-end encryption ដែលវាជាបច្ចេកវិទ្យាមួយត្រូវបានបង្កើតឡើងដើម្បីការពារមិនឱ្យអានសារបានឡើយ សូម្បីតែអ្នកផ្ដល់សេវាកម្មក៏មិនអាចចូលអានបានផងដែរ។ នេះមិនមែនជាលើកទីមួយទេដែលអ៉ីរ៉ង់កំណត់គោលដៅលើ WhatsApp។ កម្មវិធីនេះធ្លាប់ត្រូវបានហាមឃាត់កាលពីឆ្នាំ ២០២២ ក្នុងអំឡុងពេលមានបាតុកម្មទ្រង់ទ្រាយធំ ហើយការហាមឃាត់នោះត្រូវបានដកចេញនៅចុងឆ្នាំ២០២៤។ អ៉ីរ៉ង់មានប្រវត្តិនៃការទប់ស្កាត់បណ្ដាញសង្គមផ្សេងៗ
June 18, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ក្នុងនាមរាជរដ្ឋាភិបាល និងក្នុងនាមសម្តេចផ្ទាល់ ពិតជាមានមោទនភាព និងថ្លែងអំណរព្រះគុណដល់ព្រះថេរាថុរៈគ្រប់ព្រះអង្គ, ថ្លែងអំណរព្រះរាជគុណថ្វាយដល់ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ និងសូមថ្លែងអំណរគុនដល់បងប្អូនជនរួមជាតិទាំងអស់ដែលបានប្រោសព្រះរាជទាន ផ្តល់ការឧបត្ថម្ភគាំទ្រជាថវិកា សម្ភារៈ និងស្បៀងអាហារ ដែលបានចូលរួមយ៉ាងផុសផុលតាមគ្រប់រូបភាព ដើម្បីលើកទឹកចិត្តដល់កងកម្លាំងរបស់កម្ពុជា ដោយមិនប្រកាន់និន្នាការ ជំនឿសាសនា ក្នុងនាមជាប្រជាតិខ្មែរតែមួយ។ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបន្តថា ចំណុចនេះ បានបង្ហាញឱ្យឃើញពីភាពរឹងមាំនៃខឿនការពារជាតិរបស់ប្រជាជន
June 18, 2025 - ព័ត៌មានអន្តរជាតិ
(ហ្ស៊េរុយសាឡិម)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រាប់ឱ្យអ៉ីរ៉ង់សុំចុះចាញ់ដោយគ្មានលក្ខខណ្ឌ ជាមួយការព្រមានថាការអត់ធ្មត់របស់សហរដ្ឋអាមេរិក កំពុងថយចុះជាលំដាប់ ខណៈសង្រ្គាមផ្លូវអាកាសរវាងអ៉ីស្រាអែល និងអ៉ីរ៉ង់នៅតែបន្តពុះកញ្រ្ជោល។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ ការអត្ថាធិប្បាយរបស់លោក ដូណាល់ ត្រាំ ធ្វើឡើងក្នុងការបង្ហោះមួយលើបណ្ដាញទំនាក់ទំនងសង្គមកាលពីថ្ងៃអង្គារ ទី១៧ ខែមិថុនា បានបង្កឱ្យមានការសង្ស័យថាអាមេរិក អាចនឹងចាត់វិធានការក្ដៅប្រឆាំងអ៉ីរ៉ង់ ស្របពេលលោក ត្រាំ កំពុងពិចារណាថាត្រូវចូលរួមដោយផ្ទាល់ក្នុងប្រតិបត្តិការយោធារបស់អ៉ីស្រាអែលដើម្បីកម្ទេចកម្មវិធីនុយក្លេអ៊ែរ របស់អ៉ីរ៉ង់ ឬក៏យ៉ាងណា។ លោក ត្រាំ បានគូសបញ្ជាក់ថា «យើងបានដឹងយ៉ាងច្បាស់ថាតើមេដឹកនាំកំពូលអ៉ីរ៉ង់កំពុងសម្ងំលាក់ខ្លួននៅទីណា ហើយបើយើងចង់សម្លាប់គាត់ ជារឿងងាយស្រួលបំផុត។ តែក្នុងពេលនេះ យើងនឹងមិនសម្លាប់គាត់នោះទេ។ ការអត់ធ្មត់របស់យើងកំពុងថយចុះ»។ ៣នាទីក្រោយការបង្ហោះសារនេះ លោក
June 18, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្មកម្ពុជា បានអះអាងពីការត្រៀមរួចជាស្រេច ក្នុងការជួយសម្រួលដល់លំហូរបន្លែ ផ្លែឈើ ទៅកាន់បណ្តាខេត្តទាំង៧ ជាប់ព្រំដែនថៃ បន្ទាប់ពីមានការបិទមិនឱ្យបន្លែ ផ្លែឈើថៃចូលកម្ពុជា នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥។ នេះបើតាមការបញ្ជាក់របស់លោក ប៉ែន សុវិជាតិ ប្រាប់បណ្តាញព័ត៌មាន Fresh News។ ជាមួយគ្នានេះ អ្នកនាំពាក្យដដែលរូបនេះ បានបញ្ជាក់អំពីវិធានការនានា ដែលក្រសួងពាណិជ្ជកម្មធ្វើ និងត្រៀមដើម្បីការពារការឡើងថ្លៃទំនិញជាដើម។ សូមស្តាប់ការលើកឡើងរបស់លោក ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម៖
June 18, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅរសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥នេះ បានប្រកាសថា បញ្ហាព្រំដែនជាមួយប្រទេសថៃ រាជរដ្ឋាភិបាលកម្ពុជា ដោះស្រាយដោយភាពអត់ធ្មត់ និងច្បាស់លាស់ ហើយរាជរដ្ឋាភិបាល មិនបានលក់ទឹកដី ឬលក់ប្រាសាទខ្មែរឲ្យបរទេសណាមួយឡើយ។ ក្នុងឱកាសអញ្ជើញជាអធិបតីរួមគ្នាជាមួយ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ក្នុងពិធីបិទ «មហាសន្និបាតវិសាមញ្ញកាយរឹទិ្ធជាតិកម្ពុជា» សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្ដអំពាវនាវឲ្យមន្ដ្រីរាជការគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋានទាំងអស់ ត្រូវបន្ដជឿទុកចិត្តលើរាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសថៃ។ សម្ដេចមហាបវរធីបតី នាយករដ្ឋមន្ដ្រី បានអះអាងថា រាជរដ្ឋាភិបាលកម្ពុជា យកអស់ស្មារតីទទួលខុសត្រូវលើបញ្ហាប្រទេសជាតិ
June 18, 2025









