- Liny Chan
- ព័ត៌មានជាតិ
(ព្រះវិហារ)៖ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត អគ្គនាយក នៃអគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ច ក្រសួងការពារជាតិ និងជាមេបញ្ជាការរងកងទ័ពជើងគោក តំណាងដ៏ខ្ពង់ខ្ពស់របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា អមដំណើរដោយលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកនូវអំណោយមនុស្សធម៌ ជូនដល់បងប្អូនប្រជាពលរដ្ឋដែលបានរងផលប៉ះពាល់ និងបានជម្លៀសខ្លួនមកកាន់ទីសុវត្ថិភាព ស្ថិតក្នុងភូមិតាកឹង ឃុំថ្មី ស្រុកគូលែន ខេត្តព្រះវិហារ។ នាឱកាសនោះដែរ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត ហ៊ុន ម៉ានិត ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋត្រៀមលក្ខណៈក្នុងការវិលត្រឡប់ទៅកាន់លំនៅដ្ឋានដើមវិញ ដើម្បីចាប់ផ្តើមការងារបង្កបង្កើនផល និងប្រកបមុខរបរចិញ្ចឹមជីវិតជាប្រក្រតីឡើងវិញ ក្រោយពេលដែលស្ថានភាពនៅតាមបណ្ដោយព្រំដែនមានភាពស្ងប់ស្ងាត់
May 30, 2025 - ព័ត៌មានជាតិ
(សៀមរាប)៖ លោក ភឿន សុឃីម ប្រធាននាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទឹក និងហេដ្ឋារចនាសម្ព័ន្ធ នៃអាជ្ញាធរជាតិអប្សរា បានគូសបញ្ជាក់ថា ក្រោយរីងទឹកអស់រយៈពេល៥០០ឆ្នាំ អាជ្ញាធរជាតិអប្សរាបានស្ដារប្រព័ន្ធធារាសាស្រ្តឡើងវិញ។ ថ្លែងក្នុងជំនួបជាមួយ អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ធ្វើដំណើរទស្សនកិច្ចស្តីពី «បេតិកភណ្ឌ» នៅលើទឹកដីអង្គរ លោក ភឿន សុឃីម បញ្ជាក់បន្ថែមថា ការស្ដារប្រព័ន្ធធារាសាស្រ្តឡើងវិញបានជួយឲ្យប្រជាពលរដ្ឋមានទឹក ប្រើប្រាស់គ្រប់គ្រាន់ បញ្ចៀសទឹកជំនន់ និងជួយទ្រទ្រង់គ្រឹះប្រាសាទផងដែរ។ ប្រធាននាយកដ្ឋានទឹកនៃអាជ្ញាធរជាតិអប្សរា លើកឡើងយ៉ាងដូច្នេះថា «ក្នុងរដូវវស្សាក្រុងសៀមរាបលិចទឹក ៣ទៅ៤ដងក្នុងមួយឆ្នាំ ប៉ុន្តែចាប់ពីឆ្នាំ២០១២មក អាជ្ញាធរជាតិអប្សរាបានជួសជុល និងស្ដារប្រព័ន្ធធារាសាស្ត្រមួយចំនួនឡើងវិញ ដែលអាចទប់ស្កាត់ និងបញ្ចៀសទឹកជំនន់បាន នៅក្នុងក្រុងសៀមរាបក៏ដូចជាតំបន់ប្រាសាទ»។
May 30, 2025 - ព័ត៌មានជាតិ
(ឧត្តរមានជ័យ)៖ ការចរចាដើម្បីស្វែងរកដំណោះស្រាយ ជុំវិញហេតុការណ៍ប៉ះទង្កិចគ្នាដោយអាវុធរវាងកងទ័ពកម្ពុជា-ថៃ នៅតំបន់មុំ ស្ថិតក្នុងស្រុកជាំក្សាន្ដ ខេត្តព្រះវិហារ រវាងមេបញ្ជាការកងទ័ពជើងគោកប្រទេសទាំងពីរ នាច្រកអន្ដរជាតិអូរស្មាច់-ចុងចម ត្រូវបានបិទបញ្ចប់ក្រោយដំណើរការប្រមាណ៤៥នាទី នៅល្ងាចថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥នេះ។ សេចក្ដីរាយការណ៍ បានឲ្យដឹងថា ក្នុងជំនួបនោះមេបញ្ជាការកងទ័ពជើងគោកថៃ បានបន្ទន់ឥរិយាបទ និងបានទទួលស្គាល់ចំពោះហេតុការណ៍ នៃការប៉ះទង្កិចដោយអាវុធនៅតំបន់មុំបី។ នៅក្នុងជំនួបនោះមេបញ្ជាការកងទ័ព ជើងគោកថៃ បានចូលរួមរំលែកទុក្ខចំពោះការបាត់បង់ជីវិតយោធិនកម្ពុជាម្នាក់ឈ្មោះ សួន រ៉ោន។ ប៉ុន្ដែទោះជាយ៉ាងណា លទ្ធផលផ្លូវការនេះជំនួបរយៈពេលខ្លីរវាងមេទ័ពប្រទេសកម្ពុជា-ថៃ នឹងត្រូវចេញប្រកាសព័ត៌ជាផ្លូវការនាពេលបន្ដិចទៀតខាងមុខនេះ ដោយបញ្ជាការដ្ឋានកងទ័ពជើងគោក នៃអគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ។ សូមជម្រាបថា ការចរចានេះភាគីកម្ពុជាដឹកនាំដោយនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោកកម្ពុជា ចំណែកភាគីថៃដឹកនាំដោយ
May 29, 2025 - ព័ត៌មានជាតិ
(ជប៉ុន)៖ ថ្លែងពីប្រទេសជប៉ុន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញក្រុមហ៊ុនជប៉ុនទៅបណ្តាក់ទុននៅកម្ពុជា ដើម្បីផលិតទំនិញបម្រើទីផ្សារក្នុងស្រុក និងនាំចេញទៅកាន់ទីផ្សារពិភពលោក តាមរយៈហេតុផលចំនួន៥ ដែលសម្តេចចាត់ទុកថា គឺជាភាពទាក់ទាញវិនិយោគិន ឱ្យមកបណ្តាក់នៅកម្ពុជា។ ការថ្លែងរបស់សម្តេចបវរធិបតី ក្នុងឱកាសសម្តេចអញ្ជើញចូលរួមវេទិការធុរកិច្ចកម្ពុជា-ជប៉ុន សហការរៀបចំដោយ សភាពាណិជ្ជកម្មកម្ពុជា អង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO) គណៈកម្មាធិការសហប្រតិបត្តិការសេដ្ឋកិច្ចនិងឧស្សាហកម្មជប៉ុន (AMEICC) និង ធនាគារមីស៊ូហ៊ុ (Mizuho) នៅទីក្រុងតូក្យូ ប្រទេសជប៉ុន នាថ្ងៃទី២៩ ឧសភា ២០២៥នេះ ដោយមានវិនិយោគិនចូលរួមចំនួនជិត៣០០នាក់ មកពីបណ្តាក្រុមហ៊ុនចំនួន ២២៧ ក្រុមហ៊ុន ។ ហេតុផលទាំង៥នេះ
May 29, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានមានប្រសាសន៍បញ្ចាក់ច្បាស់ៗ ពីការត្រៀមលក្ខណៈរួចជាស្រេច ដើម្បីការពារអធិបតេយ្យជាតិ បូរណភាពទឹកដី ពីការឈ្លៀនពានរបស់បរទេស ជាពិសេសតាមផ្លូវអាកាស ដោយសម្ដេចបានប្រកាសច្បាស់ៗថា «កម្ពុជា បានត្រៀមសំណាញ់មេឃរួចរាល់ ដើម្បីការពារប្រទេស»។ ប្រសាសន៍របស់សម្ដេច បានធ្វើឡើងនៅក្នុងសេចក្ដីថ្លែងសារពិសេស ពាក់ព័ន្ធរឿងព្រំដែនកម្ពុជា-ថៃ ក្នុងកិច្ចប្រជុំពេញអង្គព្រឹទ្ធសភា នាព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥។ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា៖ «មានអ្នក Comment សួរថា ថៃបានត្រៀមយន្តហោះចម្បាំងរួចហើយ តើកម្ពុជាបានត្រៀមអ្វីខ្លះ? ខ្ញុំសូមបញ្ជាក់ត្រឡប់ទៅវិញថា កម្ពុជា ជាពិសេសតេជោសែន ស្គាល់ច្បាស់ណាស់ អំពីយុទ្ធសាស្រ្តសង្រ្គាម ខ្ញុំធ្លាប់យន្តហោះអាមេរិក
May 29, 2025 - ព័ត៌មានជាតិ
(សេអ៊ូល)៖ នៅថ្ងៃព្រហស្បតិ៍ ទី២៩ ខែឧសភា យន្តហោះល្បាតដែនសមុទ្រមួយគ្រឿងរបស់កងទ័ពជើងទឹកកូរ៉េខាងត្បូង ដែលមានផ្ទុកមនុស្សចំនួន៤នាក់ បានធ្លាក់នៅក្បែរមូលដ្ឋានយោធាមួយកន្លែង ក្នុងទីក្រុង Pohang ភាគខាងត្បូងប្រទេស។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។ កងទ័ពជើងទឹកកូរ៉េខាងត្បូង បាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា ឧបទ្ទវហេតុនោះបានកើតឡើងកាលពីម៉ោង១៖៤៣នាទីរសៀល ម៉ោងនៅកូរ៉េខាងត្បូង។ យោធាកូរ៉េខាងត្បូងបានបន្តថា ខ្លួនកំពុងព្យាយាមកំណត់មូលហេតុដែលបង្កឱ្យមានគ្រោះថ្នាក់នេះ ព្រមទាំងតួលេខអ្នកបាត់បង់ជីវិត។ គួរបញ្ជាក់ថា បើតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកកូរ៉េខាងត្បូង យន្តហោះខាងលើ បានធ្លាក់នៅតំបន់ភ្នំ ហើយបើតាមសាក្សី គេឃើញមានផ្សែងហុយឡើងទៅលើ ចេញពីកន្លែងដែលយន្តហោះនោះបានធ្លាក់៕ ផ្ដល់សិទ្ធិដោយ៖ Fresh News
May 29, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ បានរំលឹកអំពីក្បួនសឹក ក្នុងការវាយតទល់ជាមួយទាហានថៃ ក្នុងសង្គ្រាមដណ្តើមប្រាសាទព្រះវិហារ កាលពីឆ្នាំ២០០៨ ។ សម្តេចបានរំលឹកថា ពេលនោះ មានមន្ត្រីថៃជាន់ខ្ពស់ម្នាក់ឈ្មោះ សិទ្ធិ លីមថងគុល ចង់វ៉ៃសម្រុកចូលដើម្បីដណ្តើមយកប្រាសាទអង្គវត្តរបស់ខ្មែរ ដើម្បីដូរយកប្រសាទព្រះវិហារដែលក្បែរព្រំដែន ដែលពិបាកក្នុងការវាយលុកចូល។ សម្តេចបញ្ជាក់ថា យុទ្ធសាស្ត្របញ្ជាទ័ពបែបនេះ នឹងត្រូវវាយផ្តាច់ដោយកងទ័ពកម្ពុជាតែម្តង ហើយមិនអាចទទួលបានជោគជ័យឡើយ។ តាមរយៈវីដេអូមួយ ថ្លែងការណ៍ពិសេសពីស្ថាប័នព្រឹទ្ធសភា សម្តេចតេជោ បានលើកឡើងថា «(មន្ត្រីថៃជាន់ខ្ពស់ម្នាក់)ថា យើងត្រូវតែវ៉ៃៗៗ វ៉ៃយកអង្គរវត្ត រួចហើយ ចាំដោះដូរជាមួយប្រាសាទព្រះវិហារ ខ្ញុំ(សម្តេចតេជោ) បានបញ្ជាទៅកងទ័ព ទៅ ប៉ុល សារឿន
May 29, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២៩ ខែឧសភាឆ្នាំ២០២៥នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការរកឃើញអ្នកឆ្លងកូវីដ១៩ចំនួន ១២នាក់ ខណៈជាអ្នកជាសះស្បើយ ១០នាក់។ សូមជម្រាបថា គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាល ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន១៣៩,៤៣៣នាក់, អ្នកជាសះស្បើយសរុបចំនួន ១៣៦,៣០៩នាក់, ស្លាប់សរុបចំនួន ៣,០៥៦នាក់៕ ផ្ដល់សិទ្ធិដោយ៖ Fresh News
May 29, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានថ្លែងថា សព្វាវុធ និងកងទ័ព ដែលបញ្ជូនទៅកាន់ព្រំដែន មិនមែនដើម្បីធ្វើសង្គ្រាមទេ ប៉ុន្តែគឺជាការត្រៀមបម្រុងទុកនូវយថាហេតុអាក្រក់ ក្នុងករណីដែលភាគីម្ខាងទៀតបំពានតែប៉ុណ្ណោះ គឺយើងមានសិទ្ធិការពារខ្លួន។ សម្តេចតេជោ ហ៊ុន សែន ថ្លែងបែបនេះ នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ ក្នុងឱកាសថ្លែងសារពិសេស ពាក់ព័ន្ធការប៉ះទង្គិចដោយប្រដាប់អាវុធរវាងកងទ័ពកម្ពុជា និងថៃ នៅព្រំដែន តំបន់មុំបី ខេត្តព្រះវិហារ។ សម្តេចតេជោ បានបញ្ជាក់យ៉ាងដូច្នេះ «ពិតមែនហើយ ខ្ញុំបានបញ្ជាក់ទៅតាមការបង្ហោះតាមហ្វេសប៊ុកផេចរបស់ខ្ញុំ ព្រឹកនេះ នាយករដ្ឋមន្ត្រីក៏បានបញ្ជាក់ពីការចល័តទ័ពទៅព្រំដែន។ ការចល័តទ័ព និងអាវុធធន់ធ្ងន់របស់យើងទៅកាន់ព្រំដែន មិនមែនទៅដើម្បីធ្វើសង្គ្រាមទេ ប៉ុន្តែជាការត្រៀមបម្រុងទុកនូវយថាហេតុអាក្រក់ក្នុងករណីដែលភាគីម្ខាងទៀតបំពានតែប៉ុណ្ណោះ
May 29, 2025 - ព័ត៌មានអន្តរជាតិ
(វ៉ាស៊ីនតោន)៖ មហាសេដ្ឋីអាមេរិក លោក Elon Musk ពិតជាកំពុងចាកចេញពីរដ្ឋបាលលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ប្រាកដមែន បន្ទាប់ពីបានដឹកនាំការងារធ្វើកំណែទម្រង់ រដ្ឋាភិបាលសហព័ន្ធដ៏ចម្រូងចម្រាសមួយរយៈមកនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ មន្ត្រីសេតវិមានម្នាក់បានប្រាប់ Reuters ថាវាគឺជាការពិតដែលលោក Elon Musk កំពុងចាកចេញពីរដ្ឋបាលលោក ត្រាំ ហើយការលាលែងពីតំណែងរបស់លោកនឹងចូលជាធរមាននៅយប់ថ្ងៃពុធ ទី២៨ ខែឧសភា (ម៉ោងនៅវ៉ាស៊ីនតោន)។ លោក Elon Musk កាលពីថ្ងៃពុធបានអរគុណដល់លោក ដូណាល់ ត្រាំ ស្របពេលដែលពេលវេលាកាន់តំណែងជាបុគ្គលិកពិសេសមួយរបស់រដ្ឋាភិបាល ក្នុងនាមជាអ្នកដឹកនាំអង្គភាពប្រសិទ្ធភាពរដ្ឋាភិបាល (DOGE) ឈានដល់ទីបញ្ចប់។ អាណត្តិ១៣០ថ្ងៃរបស់លោក
May 29, 2025









