Liny Chan
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ចាប់តាំងពីទាហានថៃបាញ់សម្លាប់ទាហានខ្មែរ បង្កើតឱ្យមានវិវាទព្រំដែន​កាន់​តែខ្លាំងក្លានោះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា តែងតែលើក​បញ្ហា​នេះជម្រាបទៅកាន់មិត្តភក្តិបរទេស ដែលអញ្ជើញមកជួបសម្តេច។ នៅព្រឹកថ្ងៃចន្ទ ទី៧ ខែកក្កដា ឆ្នាំ២០២៥នេះ ក្នុងជំនួបជាមួយលោក Pabitra Margherita អនុរដ្ឋមន្ត្រីការប​រ​ទេស​ឥណ្ឌា, សម្តេចតេជោ ហ៊ុន សែន ក៏បានលើកឡើងពីបញ្ហាវិវាទព្រំដែនរវាងកម្ពុជា និងថៃ ជូនទៅលោកអនុរដ្ឋមន្ត្រីការបរទេសឥណ្ឌាផងដែរ។ លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងថា ក្នុងជំនួបនេះសម្តេចតេជោ បានលើកឡើងពីមូលហេតុទាំងឡាយ ដែលនាំឱ្យមានបញ្ហាព្រំដែនរវាងកម្ពុជា និងថៃ។ សម្តេចតេជោ បានលើកបង្ហាញនូវការកត់សម្គាល់ថា ប្រទេសថៃ

    July 7, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានចេញសេចក្តីជូនដំណឹង ស្តីពី ការប្រុងប្រយ័ត្នចំពោះព័ត៌មានមិនពិត លើបណ្តាញសង្គម។ នេះបើតាមសេចក្ដីជូនដំណឹង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៥។ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានសង្កេតឃើញមានការផ្សព្វផ្សាយ នៅលើបណ្តាញសង្គមនូវព័ត៌មាននៅថៃ ដែលចោទថា កម្ពុជាបានពឹងក្រុមចោរបច្ចេកវិទ្យា (Hacker) កូរ៉េខាងជើង វាយប្រហារទៅលើស្ថាប័នមួយចំនួនរបស់ថៃ។ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា មិនមានទំនាក់ទំនងជាមួយក្រុមចោរបច្ចេកវិទ្យា (Hacker) កូរ៉េខាងជើង ដូចការចោទប្រកាន់នេះទេ។ ក្រសួងយល់ឃើញថា ការចោទប្រកាន់នេះ ជាចេតនាអាក្រក់របស់ថៃ ដើម្បីបង្អួចកេរ្តិ៍ឈ្មោះកម្ពុជានៅលើឆាកអន្តរជាតិ

    July 7, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សហរដ្ឋអាមេរិក តាមរយៈស្ថានទូតរបស់ខ្លួនប្រចាំនៅរាជធានីភ្នំពេញ បានចូលរួមអបអរសាទរខួប១៧ឆ្នាំ នៃការដាក់បញ្ចូលប្រាសាទព្រះវិហារក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ។ នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥នេះ គឺជាខួប១៧ឆ្នាំ ដែលសម្បត្តិវប្បធម៌ដ៏មានតម្លៃ​របស់កម្ពុជា ប្រាសាទព្រះវិហារ ត្រូវបានអង្គការយូណេស្កូ សម្រេចដាក់ជាសម្បត្តិបេតិកភណ្ឌពិភពលោក (៧ កក្កដា ២០០៨-៧ កក្កដា ២០២៥)។ ការសម្រេចដាក់រតនសម្បត្តិរបស់កម្ពុជាទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនេះ ត្រូវបានធ្វើឡើងនាសម័យប្រជុំលើកទី៣២ នៅទីក្រុងកេបិក ប្រទេសកាណាដា។ ការសម្រេចរបស់អង្គការយូណេស្កូ គឺជាជោគជ័យដ៏ធំធេងមួយរបស់រាជរដ្ឋាភិបាលកម្ពុជា។ ក្នុងបុព្វហេតុលើកតម្លៃមរតកវប្បធម៌ជាតិ និងការពារអធិបតយ្យភាពជាតិឱ្យបានគង់វង្ស សម្តេចតេជោ ហ៊ុន សែន ក្នុងឋានៈជានាយករដ្ឋមន្ត្រីកម្ពុជានាពេលនោះ បានផ្ញើលិខិតទៅអង្គការយូណេស្កូ ឆ្នាំ២០០១ ដើម្បីស្នើសុំចុះបញ្ជីប្រាសាទព្រះវិហារជាបេតិកភណ្ឌពិភពលោក។ សម្តេចតេជោ ធ្លាប់មានប្រសាសន៍ថា

    July 7, 2025
  • ព័ត៌មានជាតិ

    (ស្រះកែវ-ថៃ)៖ ក្រុមអាជីវករថៃលក់ដូរនៅផ្សាររុងក្លឿ នៅព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥នេះ បានធ្វើបាតុកម្មស្រែកតវ៉ាជាមួយយោធារបស់ខ្លួន ដែលបិទព្រំដែនជាមួយប្រទេសកម្ពុជា នាំឲ្យពួកគាត់លំបាកក្នុងការលក់ដូរ និងខាតបង់ថវិកាអស់យ៉ាងច្រើនក្នុងរយៈពេលកន្លងមកនេះ។ សម្រែកនៃការតវ៉ារបស់ក្រុមអាជីវករថៃ បានស្ដីបន្ទោសខ្លាំងទៅលើក្រុមយោធា ពិសេសយោធានៅភូមិភាគ២របស់ខ្លួន និងស្រែកថា ការបិទព្រំដែននេះមិនពាក់ព័ន្ធជាមួយជាតិសាសន៍ដទៃនោះទេ ដែលពួកគេចង់សម្ដៅមកលើកម្ពុជា។ ក្រុមអាជីវករថៃ បានអះអាងថា ការបិទព្រំដែនតាមទំនើងចិត្តនេះ គឺដោយក្រុមយោធានៅភូមិភាគ២តែម្ដង មិនជាប់ពាក់ព័ន្ធជាមួយកម្ពុជានោះឡើយ។ សូមជម្រាបថា នៅព្រឹកថ្ងៃចន្ទ ទី៧ ខែកក្កដា ឆ្នាំ២០២៥នេះ ក្រុមអាជីវករថៃ នៅផ្សាររុងក្លឿ ក្នុងស្រុកអារញ្ញ ខេត្តស្រះកែវ ប្រទេសថៃ បាននាំគ្នាតវ៉ាទាមទារឲ្យយោធាបើកព្រំដែនឡើងវិញ ព្រោះការបិទព្រំដែនធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់ការលក់ដូរ និងជីវភាពប្រចាំថ្ងៃរបស់ពួកគេ។ ផ្សាររុងក្លឿ ជាផ្សារមួយដែលពលរដ្ឋ

    July 7, 2025
  • ព័ត៌មានជាតិ

    (ក្រចេះ)៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានថ្លែងបញ្ជាក់ថា គិតមកដល់ពេលនេះស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ សម្រេចវឌ្ឍនភាព សាងសង់បាន ៩៦ភាគរយហើយ នឹងត្រៀមបើកឱ្យប្រើប្រាស់ជាបណ្តោះអាសន្នសម្រាប់ទោចក្រយានយន្ត និងរថយន្តធុនតូច(ប្រភេទទេសចរណ៍/គ្រួសារ)ដើម្បីជាការសម្រួលចរាចរណ៍ដល់ប្រជាពលរដ្ឋក្នុងតំបន់ក៏ដូចជាអ្នកដំណើរ អ្នកទេសចរ នៅក្នុងឱកាសពិធីបុណ្យដាក់បិណ្ឌ និងភ្ជុំបិណ្ឌនាពេលខាងមុននេះ។ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងដូចនេះនាព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៥នេះ នាឱកាសអញ្ជើញជាអធិបតីដឹកនាំក្រុមការងារចាក់បេតុងតភ្ជាប់មុខតំណស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គ ខេត្តក្រចេះ ស្ថិតនៅភូមិបុសលាវ ឃុំបុសលាវ ស្រុកចិត្របុរី ខេត្តក្រចេះ ដោយមានការចូលរួមពីលោក ប៉េង ពោធិ៍នា រដ្ឋមមន្ត្រីក្រសួងសាធារណការ

    July 7, 2025
  • ព័ត៌មានជាតិ

    (ព្រះវិហារ)៖ លោកឪ ស៊ុច និងឧញ៉ា ស្រី ចាន់ថន តំណាងឱ្យក្រុមគ្រួសារទាំងមូល រួមទាំងក្រុមការងារក្លិបប្រដាល់គុនខ្មែរ អន្ដរជាតិ KKIF នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៥ បានចុះទៅសួរសុខទុក្ខដោយផ្ទាល់ដល់បងប្អូនវីរកងទ័ពបញ្ជាការដ្ឋានកងទ័ពពិសេសឆ័ត្រយោង៩១១ ដែលកំពុងបំពេញបេសកកម្ម ក្នុងការការពារបូរណភាពទឹកដី រក្សាសុខសន្តិភាព ជូនប្រជាជន និងប្រទេសជាតិ នៅព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តព្រះវិហារ។ ក្នុងឱកាសនោះដែរ ឧកញ៉ា ស្រី ចាន់ តំណាងក្រុមគ្រូសារទាំងមូល និងក្រុមកាងារ បាននាំយកនូវគ្រឿងឧបភោគបរិភោគមួយចំនួន រួមទាំងថវិកាចំនួន៤០លានឧបត្ថម្ភ ជូនដល់បងប្អូនកងទ័ពផងដែរ។ សកម្មភាពទាំងនេះបង្ហាញថា លោកឧកញ៉ា ស្រី ចាន់ចាន់ រួមទាំងក្រុមគ្រួសារ

    July 7, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេចព្រះ នរោត្តម សីហ​មុនី ព្រះមហាក្សត្រកម្ពុជា នៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៥នេះ បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់តែងតាំងគោរមងារ ព្រះមេធានុរ័ក្ខ គូ សុភាព ព្រះរាជាគណៈកិត្តិយស ឱ្យឡើងទីជា «សម្តេចព្រះឧត្តមវង្សា» គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា។ ការតែងតាំង បានធ្វើឡើងបន្ទាប់ពីមានការក្រាបបង្គំទូលថ្វាយដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    July 5, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា និងក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មនៃប្រទេសជប៉ុន និងសមាគមទូទាត់ជប៉ុន បានដាក់ដំណើរការជាផ្លូវការ ការទូទាត់ឆ្លងដែនតាមឃ្យូអរកូត ដំណាក់កាលទី១ ក្នុងប្រទេសជប៉ុន នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥នេះ។ ការដាក់ដំណើរការជាផ្លូវការនេះ ធ្វើឡើងក្រោមការចូលរួមពីលោកស្រីបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា និងលោក អ៊ុហ្សាវ៉ា ម៉ាសាណា (EZAWA Masana) អគ្គ នាយករងក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មនៃប្រទេសជប៉ុន នៅក្នុងព្រឹត្តការណ៍ពិព័ណពិភពលោកឆ្នាំ២០២៥ (The World Expo 2025) នៅទីក្រុងអូសាកា ប្រទេសជប៉ុន។ សូមជម្រាបថា

    July 5, 2025
  • ព័ត៌មានជាតិ

    (ក្រចេះ)៖ កម្មករពីរនាក់បានស្លាប់បាត់បង់ជីវិត ដោយសារផ្ទាំងថ្មម៉ាតរលំសង្កត់ពីលើ កាលពីរសៀលថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥ នៅក្នុងការដ្ឋានថ្មម៉ាត សំបូរ ម៉ាញនីង ក្នុងភូមិ អូរត្រូន ឃុំក្បាលដំរី ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ។ កម្មករដែលស្លាប់បាត់បង់ជីវិតនេះ ១) ឈ្មោះ កាន សម្បត្តិ ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរ មេការអារថ្ម រស់នៅភូមិសំរ៉ង ឃុំឃ្សឹម ស្រុកស្នួល ខេត្ដក្រចេះ, ២) ឈ្មោះ ព្រំ ហ្រ្វីវិចារ ភេទប្រុស អាយុ២៧ឆ្នាំ

    July 5, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ទិន្នន័យដែលបណ្តាញព័ត៌មាន Fresh News ទទួលបានពីរដ្ឋលេខាធិការដ្ឋានអាកាសចរស៉ីវិល បានបញ្ជាក់ថា នៅពាក់កណ្តាលឆ្នាំ២០២៥នេះ មានអ្នកដំណើរតាមផ្លូវអាកាស (ទ្វេទិស) មានប្រមាណ ៣.៤២ លាននាក់ ធ្វើដំណើរតាមអាកាសយានដ្ឋានអន្តរជាតិទាំង ៣របស់កម្ពុជា មានកំណើន១៦% បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ ២០២៤។ លោក ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរស៊ីវិល លើកឡើងពីកត្តាធំៗចំនួន៣​ ដែលជំរុញឱ្យមានកំណើនភ្ញៀវទេសចរធ្វើដំណើរតាមផ្លូវអាកាសកម្ពុជា ជួយជំរុញការងើបឡើងវិញនៃកំណើនសេដ្ឋកិច្ច។ កត្តាទាំងបីនោះរួមមាន៖ ទី១-ការងើបឡើងវិញយ៉ាងខ្លាំង នៃចំនួនអ្នកទេសចររបស់ប្រទេសចិន ដែលធ្វើដំណើរចេញក្រៅប្រទេស។ ទី២-និរន្តរភាពតម្រូវការធ្វើដំណើរតាមផ្លូវអាកាស ក្នុងតំបន់ជាអាទិ៍ពីប្រទេសថៃ វៀតណាម កូរ៉េ និងជប៉ុន។ល។ និងទី៣-

    July 5, 2025