Liny Chan
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥នេះ ក្រុមការងារកិច្ចការព្រំដែនកម្ពុជា និងថៃ នឹងបើកកិច្ចប្រជុំគណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក (JBC) កម្ពុជា-ថៃ នៅរាជធានីភ្នំពេញ។ កិច្ចប្រជុំនេះបានធ្វើឡើងនៅសណ្ឋាគារសូហ្វីតែល ភ្នំពេញ។ នៅថ្ងៃទី១៤ ខែមិថុនានេះ គឺជាខួបទី២៥ឆ្នាំ នៃអនុស្សរណៈយោគយល់គ្នារវាងកម្ពុជា-ថៃ ឆ្នាំ២០០០ (MoU2000) ដែលកម្ពុជាតែងតែយកមកជាសំអាង រាល់ពេលដោះស្រាយជម្លោះជាមួយភាគីថៃ ហើយនៅថ្ងៃនេះ ក៏ជាថ្ងៃដំបូង នៃកិច្ចប្រជុំ JBC រវាងកម្ពុជាថៃ ក្រោយផ្ទុះជម្លោះប្រដាប់អាវុធ ថ្ងៃ២៨ឧសភាផងដែរ។ ភាគីកម្ពុជា ដឹកនាំដោយ លោក ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ចំណែកភាគីរដ្ឋាភិបាលថៃ

    June 14, 2025
  • ព័ត៌មានជាតិ

    (បរទេស)៖​ ក្នុងខែនេះ វេទិកា AI ឈានមុខគេបំផុតរបស់ចិនបានធ្វើអ្វីមួយមិនធ្លាប់មានពីមុនមក​ ពោលគឺបាន​បិទទាំងស្រុង​ អំឡុងពេលសិស្សប្រឡងថ្នាក់ជាតិ។ ចាប់ពីថ្ងៃទី៧​ ដល់ថ្ងៃទី១០​ ខែមិថុនា ក្រុមហ៊ុនចិនដូចជា ByteDance, Alibaba និង Tencent បានសហការគ្នា ដើម្បីផ្អាកមុខងារ​ chatbot ដោយឲ្យវាឈប់ដំណើរការ និងទប់ស្កាត់សំណួរទាក់ទងនឹងការប្រឡងទាំងអស់ ដើម្បីបង្ការ ការបន្លំឬលួចចម្លងក្នុងការប្រឡង។ ការប្រឡងចូលមហាវិទ្យាល័យនេះ​ ត្រូវបានគេស្គាល់ថាជាការប្រឡងដែលតឹងរឹងបំផុតមួយនៅលើពិភពលោក។ សិស្សជាង ១៣លាននាក់បានចូលរួមការប្រឡងនេះជារៀងរាល់ឆ្នាំ ហើយដេីម្បីមានសិទ្ធចូលរៀននៅសាកលវិទ្យាល័យល្បីៗ។ ដើម្បីធានាឲ្យមានភាពត្រឹមត្រូវ ក្រុមហ៊ុន AI ដូចជា Doubao, DeepSeek និង Kimi

    June 14, 2025
  • ព័ត៌មានជាតិ

    (កោះកុង)៖ អនុវត្តតាមបទបញ្ជារបស់ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដើម្បីកុំឲ្យមានការប្រមាថពីក្រុមជ្រុលនិយមភាគីថៃ ដែលគំរាមម្ដងហើយម្ដងទៀត ដើម្បីកាត់ផ្ដាច់ប្រព័ន្ធ Internet, មន្ដ្រីមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ ខេត្តកោះកុង បានចុះទៅកាត់ខ្សែ Internet របស់ថៃដោយខ្លួនឯងតែម្ដង មិនរង់ចាំឲ្យភាគីថៃផ្ដាច់នោះទេ នៅច្រកទ្វារព្រំដែនអន្ដរជាតិចាំយាម។ នេះបើតាមលោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង បានប្រាប់បណ្តាញព័ត៌មាន Fresh News។ ក្រៅពីច្រកទ្វារព្រំដែនអន្ដរជាតិចាំយាម ដែលត្រូវបានកម្ពុជាកាត់ផ្ដាច់ខ្សែបញ្ជូន Internet ពីប្រទេសថៃ គឺមាននៅច្រកទ្វារព្រំដែនអន្ដរជាតិប៉ោយប៉ែតមួយទៀត ដែលបានកាត់ផ្ដាច់តាំងពីយប់រំលងអធ្រាត្រមកម្ល៉េះ ក្រោយបទបញ្ជារបស់សម្ដេចនាយករដ្ឋមន្ដ្រី។ បើទោះបីខ្សែ Internet របស់ថៃត្រូវបានកាត់ផ្ដាច់ក៏ដោយ ប៉ុន្ដែមិនបានជះឥទ្ធិពល

    June 14, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រសួងសុខាភិបាល នាយប់ថ្ងៃទី១៣​ ខែមិថុនា ឆ្នាំ២០២៥នេះ បានចេញសេចក្តីប្រកាសព័ត៌មាន​ ស្តីពីករណីជំងឺផ្តាសាយបក្សី លើស្ត្រីម្នាក់អាយុ ៦៥ឆ្នាំ ដែលមានទីលំនៅក្នុងភូមិក្រាំងអំពិល ឃុំតាំងយ៉ាប ស្រុកព្រៃកប្បាស ខេត្តតាកែវ។ ក្រសួងសុខាភិបាលបានឱ្យដឹងថា មានអ្នកជំងឺផ្តាសាយបក្សីចំនួន ០១ករណី កើតលើស្ត្រីអាយុ ៦៥ឆ្នាំ ត្រូវបានបញ្ជាក់ថា វិជ្ជមានវីរុសផ្តាសាយបក្សីប្រភេទហាស់៥ អ៊ិន១ (H5N1) ពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ ដែលអ្នកជំងឺ មានរោគសញ្ញា គ្រុនក្តៅ ក្អក ហត់ ស្អកនិងពិបាកដកដង្ហើម។ បច្ចុប្បន្នអ្នកជំងឺកំពុងទទួលបានការថែទាំយ៉ាងយកចិត្តទុកដាក់ពីសំណាក់ក្រុមគ្រូពេទ្យ៕ ផ្ដល់សិទ្ធិដោយ៖ Fresh

    June 14, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ​)៖​ ផ្ទះជួសជុលម៉ាស៉ីនត្រជាក់មួយកន្លែង ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ បណ្ដាលឲ្យស្លាប់មួយគ្រួសារ សមាជិក៤នាក់។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ៥៖០៥នាទីទាបភ្លឺ ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ ស្ថិតនៅចំណុចផ្លូវបេតុង ភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំេពញ បានប្រាប់ឲ្យបណ្តាញព័ត៌មាន Fresh News ដឹងថា ដោយមានការអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានណែនាំដល់កម្លាំងជំនាញការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ ត្រូវធ្វើការយកចិត្តទុកដាក់ខ្ពស់នៅក្នុងប្រតិបត្តិការជួយសង្គ្រោះប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា។ ដោយទទួលបានបទបញ្ជាលោកវរសេនីយ៍ឯក ព្រហ្ម

    June 13, 2025
  • ព័ត៌មានអន្តរជាតិ

    (ហ៊្សេរុយសាឡិម)៖ យោធាអ៉ីស្រាអែលបានឱ្យដឹងថា យន្តហោះដ្រូនប្រហែលជាង១០០គ្រឿង ត្រូវបានបង្ហោះចេញពីប្រទេសអ៉ីរ៉ង់ ឆ្ពោះមកកាន់អ៉ីស្រាអែល បន្ទាប់ពីអ៉ីស្រាអែល បើកការវាយប្រហារតាមផ្លូវអាកាសលើអ៉ីរ៉ង់ នៅថ្ងៃសុក្រនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១៣ ខែមិថុនា ឆ្នាំ២០២៥។ យន្តហោះដ្រូនទាំងនោះ ដែលបញ្ជូនមកពីអ៉ីរ៉ង់ត្រូវបានរំពឹងថា នឹងមកដល់អ៉ីស្រាអែល ក្នុងពេលប៉ុន្មានម៉ោងទៀត ខណៈកងទ័ពអ៉ីស្រាអែល កំពុងត្រៀមលក្ខណៈដើម្បីបាញ់ស្ទាក់។ ជាធម្មតាយន្តហោះដ្រូនបាញ់ចេញពីប្រទេសអ៉ីរ៉ង់ ត្រូវប្រើពេលរហូតដល់៧ម៉ោងឯណោះ ទើបមកដល់ប្រទេសអ៉ីស្រាអែល។ គួរបញ្ជាក់ថា អ៉ីស្រាអែល នៅថ្ងៃសុក្រនេះ បានបើកការវាយប្រហារតាមផ្លូវអាកាសទ្រង់ទ្រាយធំ លើរោងចក្រនុយក្លេអ៊ែរអ៉ីរ៉ង់ រោងចក្រមីស៊ីលបាលិស្ទីគ និងមេបញ្ជាការយោធា រួមទាំងអ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែរអ៉ីរ៉ង់ផងដែរ។ តាមប្រព័ន្ធផ្សព្វផ្សាយអ៉ីរ៉ង់ លោក Hossein

    June 13, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី រដ្ឋមន្ដ្រីក្រសួងមុខងារសាធារណៈ នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥នេះ បានបញ្ចេញសារមួយនៅលើបណ្ដាញសង្គម ក្រោយពេលរាជរដ្ឋាភិបាលកម្ពុជា ប្រើប្រាស់វិធានការឆ្លើយតបចំពោះភាពគគ្លើនរបស់ភាគីថៃ ដើម្បីការពារអធិបតេយ្យភាពរបស់កម្ពុជា។ តាមរយៈបណ្ដាញសង្គម ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី បានជឿជាក់ថា ចំពោះវិធានការឆ្លើយតបរបស់រាជរដ្ឋាភិបាល ប្រជាពលរដ្ឋកម្ពុជានឹងគាំទ្រនូវចំណាត់ការនេះផងដែរ។ លោកអះអាងថា រាជរដ្ឋាភិបាលកម្ពុជា មិនអាចនៅស្ងៀមចំពោះការប្រមាថដែលមិនសមរម្យមកលើជាតិសាសន៍ខ្លួន ក្នុងនាមជាអារ្យប្រទេសមួយដ៏ចំណាស់ក្នុងពិភពលោកបានឡើយ ហើយកម្ពុជាមិនមែនជាប្រទេស ដែលធ្លាប់សុំការសណ្តោសប្រោសប្រណីពីប្រទេសណាមួយនោះទេ។ ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី បានរៀបរាប់យ៉ាងដូច្នេះថា៖ «ជូនបងប្អូនជនរួមជាតិ ក្នុងរយៈពេលចុងក្រោយនេះ ស្ថានភាពតានតឹងរវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ បានវិវឌ្ឍឈានទៅដល់ការរុញឲ្យមានការប្រើប្រាស់មធ្យោបាយសេដ្ឋកិច្ច ដើម្បីបញ្ចេញកំហឹងជាតិសាសន៍

    June 13, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោកស្រីកិត្តិបណ្ឌិត អ៉ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី តំណាងសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីក្រុងពាលីបញ្ចុះបឋមសិលា បើកការដ្ឋានសាងសង់ អគារអន្តេវាសិកដ្ឋាន សម្រាប់និស្សិតជាស្ត្រីក្រីក្រ មកពីបណ្តាខេត្ត ដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ដែលមានទីតាំង នៅសង្កាត់ព្រែកលាភ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ ការចាប់ផ្តើមដំណើរការសាងសង់នេះ បានធ្វើឡើងបន្ទាប់ពីសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាអនុប្រធានទី១ ក្រុមប្រឹក្សាជាតិដើម្បីស្ត្រីកម្ពុជា កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥

    June 13, 2025
  • ព័ត៌មានអន្តរជាតិ

    (បាងកក)៖ អាកាសយានដ្ឋាននៃកោះ Phuket ប្រទេសថៃ បានឱ្យដឹងថា នៅថ្ងៃសុក្រ ទី១៣ ខែមិថុនា ជើងហោះហើរមួយរបស់អាកាសចរណ៍ Air India ដែលមានគោលដៅចេញពីកោះ Phuket ឆ្ពោះទៅកាន់ទីក្រុង Delhi ប្រទេសឥណ្ឌា បានស្នើសុំចុះចតជាបន្ទាន់ បន្ទាប់ពីទទួលបានសារគំរាមបំផ្ទុះគ្រាប់បែក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។ យន្តហោះខាងលើ បានបកក្បាលត្រឡប់មកចុះចតដោយសុវត្ថិភាពវិញ នៅអាកាសយានដ្ឋាននៃកោះ Phuket កាលពីវេលាម៉ោង ១១ព្រឹក បន្ទាប់ពីសារជាលាយលក្ខណ៍អក្សមួយ ត្រូវបានប្រទះឃើញនៅក្នុងបន្ទប់ទឹករបស់យន្តហោះ ក្រោយហោះឡើងបានប្រហែល ២០នាទី។ អាជ្ញាធរព្រលានយន្តហោះនៅ Phuket បានធ្វើឆែកឆេរសុវត្ថិភាពទាំងស្រុង លើយន្តហោះនោះ

    June 13, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានប្រកាសគាំទ្រដល់ចំណាត់ការរបស់រាជរដ្ឋាភិបាលក្នុងការបិទច្រកដូង ព្រំដែនកម្ពុជា-ថៃ ខេត្តបាត់ដំបង នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥នេះ។ តាមបណ្តាញសង្គម សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា៖ ខ្ញុំសូមគាំទ្រដល់ចំណាត់ការរបស់រាជរដ្ឋាភិបាលក្នុងការបិទច្រកដូងនៃព្រំដែនកម្ពុជា.ថៃ នៃខេត្តបាត់ដំបង។ ថៃដឹកជញ្ជូនផ្លែឈើរាប់រយឡានក្នុងមួយថ្ងៃ ឆ្លងកាត់ទៅវៀតណាម តែថ្ងៃនេះកកស្ទះនៅព្រំដែនក្រោយកម្ពុជាបិទ។ សូមបងប្អូនកសិករថៃដែលកំពុងប្រមូលផលទៅតវ៉ាជាមួយយោធាថៃដោយខ្លួនឯង ព្រោះកម្ពុជានឹងបើកច្រកនេះឡើងវិញ តែពេលណាច្រកព្រំដែនទាំងអស់ ដែលយោធាថៃបិទជាឯកតោភាគីសម្រួលដូចមុនពេលបិទ។ យើងស្គាល់បញ្ហានេះយូរហើយ តែយើងមិនចង់រំខានការរកសុីរបស់ប្រជាជន តែពេលនេះវាដល់ពេលហើយដែលយើងត្រូវឆ្លើយតបដោយ វាយបកលើចំណុច តូចៗ៣ប៉ុណ្ណោះ គឺទី១ ឈប់ទិញអុីធើណែត ទី២ ឈប់ឲ្យបញ្ចាំងភាពយន្តថៃ

    June 13, 2025