- Liny Chan
- ព័ត៌មានជាតិ
(ភ្នំពេញ)៖ ឆ្លើយតបចំពោះភាពគគ្លើនរបស់ក្រុមជ្រុលនិយមមួយក្ដាប់តូចរបស់ថៃ នាវេលាម៉ោង១០៖២០នាទីព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥នេះ កម្ពុជាបានសម្រេចបិទខ្ទប់ទំនិញរបស់ថៃទាំងស្រុង ដែលចូលតាមច្រកទ្វារព្រំដែនអន្ដរជាតិដូង ស្ថិតក្នុងស្រុកកំរៀង ខេត្តបាត់ដំបង ទល់ជាមួយច្រកទ្វារអន្ដរជាតិបានឡែម ស្រុកប៉ូណាំរ៉ង ខេត្តច័ន្ទបុរីរបស់ថៃ។ មន្ដ្រីប្រចាំការនៅច្រកទ្វារព្រំដែនអន្ដរជាតិដូង បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងថា ដោយអនុវត្តតាមបទបញ្ជារបស់ថ្នាក់ដឹកនាំ មន្ដ្រី និងអាជ្ញាធរនៅច្រកទ្វារព្រំដែនដូង បានសម្រេចបិទខ្ទប់ទំនិញរបស់ថៃ ចោលទាំងស្រុង មិនឲ្យចូលមកប្រទេសកម្ពុជាទៀតឡើយ។ បើតាមសេចក្ដីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ បានអះអាងដែរថា ដើម្បីរក្សាការពារសន្តិសុខ និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នឹងធ្វើការបិទទាំងស្រុងច្រកទ្វារព្រំដែនអន្តរជាតិដូង ចាប់ពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ តទៅ រហូតដល់មានការជូនដំណឹងជាថ្មី។ យ៉ាងណាមិញ
June 13, 2025 - ព័ត៌មានជាតិ
(បន្ទាយមានជ័យ)៖ អនុវត្តតាមបទបញ្ជារបស់ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដើម្បីកុំឲ្យមានការប្រមាថពីភាគីថៃ ដែលគំរាមម្ដងហើយម្ដងទៀត ដើម្បីកាត់ផ្ដាច់ប្រព័ន្ធ Internet មួយផ្នែកដែលគេផ្គត់ផ្គង់មកក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យនោះ, មន្ដ្រីប្រៃសណីយ៍កម្ពុជា បានចុះទៅកាត់ខ្សែ Internet របស់ថៃដោយខ្លួនឯងតែម្ដង មិនរង់ចាំឲ្យភាគីថៃផ្ដាច់នោះទេ។ ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥នេះ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានអះអាងថា មន្ដ្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ សហការជាមួយអាជ្ញាធរខេត្ត បានចុះទៅកាន់ផ្ដាច់ខ្សែ Internet របស់ថៃ ដែលផ្គត់ផ្គង់មួយផ្នែកនៅតំបន់ក្រុងប៉ោយប៉ែត។ លោកបន្ថែមថា
June 13, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានចេញសេចកដ្ីជូនដំណឹង ដោយប្រកាសបញ្ឈប់ការចាប់គូរាល់កីឡាករ-កីឡាការិនីជនជាតិថៃ នៅគ្រប់ស្ថានីយ៍ទូរទស្សន៍ និងស្វៀននានា ស្ថិតក្រោមការគ្រប់គ្រងរបស់សហព័ន្ធកីឡាប្រដាល់គុនខ្មែរ ចាប់ពីថ្ងៃទី១៣ ខែមិថនា ឆ្នាំ២០២៥ រហូតដល់មានការជូនដំណឹងជាថ្មី។ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានប្រកាសដូច្នេះថា «សូមជម្រាបជូនដំណឹងដល់លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោកជំទាវ លោក លោកស្រី ដែលជាម្ចាស់ស្ថានីយទូរទស្សន៍ និងក្រុមហ៊ុនដៃគូរអភិវឌ្ឍន៍ មេត្តាជ្រាបថា ចាប់ពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ ត្រូវបញ្ឈប់ការចាប់គូរាល់កីឡាករ កីឡាការិនីជនជាតិថៃ នៅគ្រប់ស្ថានីយ៍ ទូរទស្សន៍ និងសង្វៀននានា ក្រោមការគ្រប់គ្រងរបស់សហព័ន្ធកីឡាប្រដាល់គុនខ្មែរ រហូតដល់មានការជូនដំណឹង ជាថ្មី»។ «អាស្រ័យដូចបានជម្រាបជូនខាងលើ សូមលោកអ្នកឧកញ៉ា អ្នកឧកញ៉ា
June 13, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ សម្តេចតេជោ ហ៊ុន សែន ក្នុងនាមប្រធានគណបក្សកាន់អំណាច លើកឡើងថា បើភាគីថៃមិនព្រមបើកច្រកព្រំដែនដែលខ្លួនបិទជាឯកតោភាគី កម្ពុជាត្រូវធ្វើ៦ចំណុច៖ ខាងក្រោមជាខ្លឹមសារទាំងស្រុងរបស់សម្តេចតេជោ ហ៊ុន សែន៖ យប់មុិញខ្ញុំបានចេញសារមួយហើយ ព្រឹកនេះខ្ញុំនិយាយក្នុងនាមប្រធានបក្សកាន់អំណាចទៅកាន់រាជរដ្ឋាភិបាលបន្ថែមទៀត។ ក្នុងករណីភាគីថៃមិនព្រមបើកច្រកព្រំដែនដែលខ្លួនបិទជាឯកតោភាគី កម្ពុជាត្រូវធ្វើ៖ 1. ប្រកាសបិទឈប់ទិញទំនិញថៃមកប្រើប្រាស់ក្នុងទីផ្សារកម្ពុជាគឺមានន័យថា ឈប់ប្រើទំនិញថៃ ជំនួសដោយការប្រើទំនិញក្នុងស្រុក និងទំនិញមកពីប្រទេសផ្សេងក្រៅពីថៃ។ 2. ត្រៀមទិញទំនិញដែលភាគច្រើនជាកសិផលរបស់ប្រជាជនដែលធ្លាប់លក់ឲ្យថៃ ដោយខិតខំរកទីផ្សាជូនប្រជាជនទាំងក្នុងស្រុក និងក្រៅស្រុក។ 3. បង្វែរអ្នកជម្ងឺដែលធ្លាប់ទៅព្យាបាលក្នុងប្រទេសថៃ មករកមន្ទីរពេទ្យក្នុងស្រុក ឬទៅប្រទេសផ្សេងវិញ។ 4. ត្រៀមទទួលយក និងដោះស្រាយការងារជូនពលករដែល និងវិលត្រឡប់ពីប្រទេសថៃ។ កម្ពុជាកំពុងខ្វះកម្លាំងពលកម្មទាំងក្នុងវិស័យឧស្សាហកម្ម ទាំងក្នុងវិស័យកសិកម្ម និងសំណង់រាប់សិបមុឺនកន្លែង។
June 13, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានជូនយោបល់ទៅកាន់រដ្ឋាភិបាលកម្ពុជា ជម្រុញឱ្យបិទការផ្សាយភាពយន្តថៃ និងការនាំទំនិញរបស់ថៃ មកកាន់កម្ពុជា ដើម្បីជាការឆ្លើយតបការព្រមានរបស់ថៃក្នុងការបិទអ៉ិនធើណិត និងផ្ដាច់អគ្គិសនី មកកម្ពុជានាពេលថ្មីៗនេះ។ នេះបើតាមសាររបស់សម្ដេចតេជោ ហ៊ុន សែន នៅក្នុងបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការរបស់សម្ដេច នារាត្រីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥នេះ។ តាមរយៈបណ្តាញសង្គមផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន មានខ្លឹមសារយ៉ាងដូច្នេះថា៖កន្លងមកក្រុមជ្រុលនិយមថៃដោយមានការគាំទ្រពីពួកយោធាដែលនិយមសង្រ្គាមបានគំរាមមកកម្ពុជាថា នឹងកាត់ភ្លើងកាត់អុីនធើណែត។ កាត់ភ្លើងអី បើកម្ពុជាមិនប្រើភ្លើងថៃផង។ កាត់អ៉ិនធើណែតអី បើកម្ពុជាមានអុីនធើណែតប្រើគ្រប់គ្រាន់ហើយនោះ។ ខ្ញុំតែងបានអំពាវនាវកុំឲ្យបញ្ហារីករាលដាលពីបញ្ហាជម្លោះយោធានៅតំបន់មួយ រីករាលដាលដល់កន្លែងផ្សេងទៀត និងកុំរីករាលដាលដល់វិស័យផ្សេងទៀត។ តែពេលនេះវាបានរីករួចស្រេចទៅហើយដូចជា ការបិទព្រំដែនជាឯកតោភាគី បន្ថយចំនួនថ្ងៃស្នាក់នៅ ជាឯកតោភាគី
June 12, 2025 - ព័ត៌មានជាតិ
(វ៉ាស៉ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានណែនាំឱ្យស្គាល់គេហទំព័រថ្មីមួយឈ្មោះ TrumpCard.gov សម្រាប់ការចុះឈ្មោះទិញ Trump Card ឬកាតមាសតម្លៃ ៥លានដុល្លារ ដើម្បីទទួលបានការអនុញ្ញាតរស់នៅ ក្នុងសហរដ្ឋអាមេរិក។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១២ ខែមិថុនា ឆ្នាំ ២០២៥។ លោក ត្រាំ ធ្លាប់ប្រកាសថា អ្នកទិញកាតនេះនឹងមានឱកាសក្លាយជាពលរដ្ឋអាមេរិក។ តាមបណ្តាញសង្គម លោក ត្រាំ គូសបញ្ជាក់ថា «មនុស្សរាប់ពាន់នាក់ បានទូរស័ព្ទមកសួរពីរបៀប ដែលពួកគេអាចទិញកាតប្រភេទនេះបាន។ វាមិនទាន់មានទេ ប៉ុន្តែតាមរយៈគេហទំព័រខាងលើ អ្នកដែលចាប់អារម្មណ៍អាចដាក់ឈ្មោះ និងអាសយដ្ឋានអ៉ីមែល
June 12, 2025 - PR
ក្រុងព្រះសីហនុ – ខែមិថុនា ឆ្នាំ 2025 — JHL Collection មានមោទកភាពជាខ្លាំងនូវសមិទ្ធផលនៃការពង្រីក និងពាំនាំយីហោរបស់ខ្លួនមកកាន់ឆាកអន្តរជាតិជាមួយនឹងការបង្ហាញខ្លួនជាលើកដំបូងរបស់ Arjuna រីសត និងស៉្បា ដែលបានបើកដំណើរការកាលពីថ្ងៃទី 28 ខែឧសភា ឆ្នាំ 2025។ ការសាងសង់និងរៀបចំរបស់ Arjuna រីសត និងស៉្បា ទទួលបានការបំផុសគំនិតដោយរឿងព្រេងនិទាន Arjuna និងដំណើររាជវង្សសាវតាខ្មែរ។ Arjuna រីសត និងស៉្បា ជាសណ្ឋាគារផ្កាយប្រាំក្នុងយុគសម័យថ្មីដែលមានភាពប្រណីត ស្រស់បំព្រង និងរំលេចដោយវប្បធម៌ចម្រុះរះនៅលើឆ្នេរសមុទ្រកម្ពុជា។ ទីតាំងនៅក្នុងរីសត Kampong Dewa ជាគោលដៅប្រណីតរួមបញ្ចូលគ្នាដំបូងគេក្នុងខេត្តព្រះសីហនុដែលលើសពីសណ្ឋាគារធម្មតា Arjuna រីសត
June 12, 2025 - ព័ត៌មានអន្តរជាតិ
(ញូវដែលី)៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១២ ខែមិថុនានេះ យន្តហោះមួយគ្រឿងរបស់ក្រុមហ៊ុនអាកាសចរណ៍ Air India បានធ្លាក់នៅក្បែរអាកាសយានដ្ឋាន ក្នុងទីក្រុង Ahmedabad ភាគខាងលិចប្រទេសឥណ្ឌា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។ គួរបញ្ជាក់ថា ខាងអាកាសចរណ៍ Air India និងប៉ូលិសឥណ្ឌា បានឱ្យដឹងថា យន្តហោះដែលជួបគ្រោះថ្នាក់ មានផ្ទុកមនុស្សសរុបរហូតដល់២៤២នាក់។ យន្តហោះនោះ មានគោលដៅឆ្ពោះទៅកាន់អាកាសយានដ្ឋាន Gatwick នៃទីក្រុងឡុងដ៍របស់ចក្រភពអង់គ្លេស ហើយបានធ្លាក់នៅចំតំបន់ស៉ីវិល ក្បែរអាកាសយានដ្ឋាន Ahmedabad៕ ផ្ដល់សិទ្ធិដោយ៖ Fresh News
June 12, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥នេះ បានរៀបចំកិច្ចប្រជុំច្រកចេញចូលតែមួយ ដើម្បីពិនិត្យពិភាក្សាលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន ១២គម្រោង ក្រោមអធិបតីភាពលោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា ដោយមានការអញ្ជើញចូលរួមពីសំណាក់តំណាងក្រសួង-ស្ថាប័ន និងរដ្ឋបាលខេត្តពាក់ព័ន្ធ។ គម្រោងវិនិយោគទាំងនេះ មានទុនវិនិយោគសរុបប្រមាណ ១២៨លានដុល្លារអាម៉េរិក អាចបង្កើតការងារបានប្រមាណ ៤.៦ពាន់កន្លែង និងមានមុខសញ្ញាវិនិយោគ ក្នុងវិស័យឧស្សាហកម្មចំនួន ១១គម្រោង និងវិស័យទេសចរណ៍ចំនួន១គម្រោង។ គម្រោងទាំងនេះធ្វើសកម្មភាពអាជីវកម្មដូចជា៖ ផលិតគ្រឿងសង្ហារិម និងសម្ភារៈបរិក្ខារប្រើប្រាស់ក្នុងផ្ទះគ្រប់ប្រភេទ, ផលិតសម្ភារៈប្រើប្រាស់ ដូចជាកំប៉ុងទឹក ប្រអប់ ចាន ស្លាបព្រា សម ចង្កឹះ ទុយោបឺត
June 12, 2025 - ព័ត៌មានជាតិ
(តាកែវ)៖ នៅក្នុងឱកាសចុះពិនិត្យការកសាងផ្លូវតាមបណ្ដោយព្រំដែនប្រទេសវៀតណាម នៅក្នុងស្រុកបូរីជលសារ នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥ អភិបាលខេត្តតាកែវ លោក វ៉ី សំណាង បានណែនាំអាជ្ញាធស្រុក សមត្ថកិច្ចឈរជើងតាមបណ្ដោយព្រំដែន ត្រូវពិនិត្យ និងតាមដានមើល មិនត្រូវឲ្យមានការជួលដីស្រែឲ្យជនជាតិវៀតណាមចូលមកធ្វើនោះទេ។ អភិបាលខេត្តតាកែវ បានថ្លែងបន្តថា កន្លងមកក្រសួងមហាផ្ទៃ ក៏ដូចជារាជរដ្ឋាភិបាល បានចេញលិខិតណែនាំដល់ខេត្តជាប់ព្រំដែនរួចរាល់ហើយ ពីការហាមខាត់ការជួលដីស្រែតាមបណ្ដោយព្រំដែនឲ្យជនបរទេស ដូច្នោះអាជ្ញាធពាក់ព័ន្ធរួមនិងសមត្ថកិច្ចឈរជើងតាមបណ្ដោយព្រំដែនត្រូវទប់ស្កាត់ និងពិនិត្យមើលករណីនេះ ឲ្យបានច្បាស់លាស់ និងត្រូវណែនាំបងប្អូនប្រជាពលរដ្ឋដែលមានដីស្រែច្រើនកុំឲ្យជួលឲ្យជនជាតិវៀតណាមចូលមកធ្វើ ព្រោះវាបង្កផលលំបាក និងបង្កភាពស្មុគស្មាញពាក់ព័ន្ធទៅនិងការជួលដីស្រែនេះ។ អភិបាលខេត្តតាកែវ បានបន្ថែមថា «ពាក់ព័ន្ធរឿងជួលដីស្រែឲ្យជនបរទេសនេះ បើមានមន្រ្តីណាឃុបឃិតឲ្យមានការជួលដីស្រែឲ្យជនបរទេសចូលមកធ្វើគឺត្រូវទទួលខុសត្រូវនៅចំពោះមុខច្បាប់ ដោយគ្មានការអនុគ្រោះនោះទេ»។ នៅក្នុងឱកាសនោះលោក វ៉ី សំណាង ក៏បានលើកឡើងពីការប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា
June 12, 2025









