Liny Chan
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រុមប្រឹក្សាធម្មនុញ្ញ នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៥ បានបើកកិច្ចប្រជុំពេញអង្គក្រោមអធិបតីភាពលោក ហ៉ី សោភា ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ដើម្បីពិនិត្យ ពិភាក្សា និងរៀបចំសេចក្តីក្រាបបង្គំទូលថ្វាយមតិចំពោះព្រះរាជសារចុះថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ របស់ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទ្រង់ពិគ្រោះ មតិក្រុមប្រឹក្សាធម្មនុញ្ញ លើសេចក្តីស្នើសុំធ្វើវិសោធនកម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញកម្ពុជា។ ជាលទ្ធផលនៃកិច្ចប្រជុំពេញអង្គ ក្រុមប្រឹក្សាធម្មនុញ្ញក្រាបបង្គំទូលថ្វាយព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ចំពោះសេចក្តីស្នើសុំធ្វើវិសោធនកម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញកម្ពុជា អាចធ្វើទៅបាន។ សូមជម្រាបថា សម្តេចអគ្គមហាសេនាបតីតេជោ

    July 2, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោកឪ ស៊ុច ជាព្រះសង្ឃថៃ ដើមកំណើតពីខេត្តបុរីរ៉ាំ នៅព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥នេះ បាននិមន្តមកដល់ទឹកនៃព្រះរាជាណាចក្រកម្ពុជាហើយ បន្ទាប់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាយប់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ថ្មីៗនេះ បានប្រកាសស្វាគមន៍ព្រះតេជគុណ (លោកឪស៊ុច) រួមទាំងព្រះតេជគុណ ព្រះថេរានុថេរៈអង្គណា ឬបងប្អូនប្រជាពលរដ្ឋខ្មែរដែលទទួលរងនូវការរើសអើង ឬការមាក់ងាយ ដោយសារតែខ្លួនជាខ្មែរ ពីប្រជាជនថៃ អាចមករស់នៅប្រទេសកម្ពុជាគ្រប់ពេលវេលា។ បន្ទាប់ពីនិមន្តមកដល់ប្រទេសកម្ពុជា លោកឪ ស៊ុច នឹងនិមន្តទៅគង់ នៅវត្តនាគវ័ន ក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ។ តាមរយៈបានបណ្តាញសង្គម Facebook ផ្លូវការ

    July 2, 2025
  • ព័ត៌មានជាតិ

    (តាកែវ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងបញ្ជាក់ថា ឆ្នាំនេះបរិមាណត្រីមានការកើនឡើងគួរឱ្យគត់សម្គាល់ និងបានធានានូវតម្លៃមិនកើនឡើងសម្រាប់អ្នកហូប ហើយវាគឺជារឿងល្អ​ណាស់ដែលកម្ពុជាសម្បូរត្រីលក់មិនអស់ និងមានតម្លៃសមរម្យ ជាជាងអត់មានត្រី ហើយលក់ក្នុងតម្លៃថ្លៃ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៥នេះ នាឱកាសដែលសម្តេចអញ្ជើញជាអធិបតីប្រារព្ធទិវាមច្ឆជាតិ និងលែងកូនត្រីប្រមាណ ១.៥លានក្បាល ចូលបឹងទន្លេបាទី ស្ថិតក្នុងភូមិថ្នល់ទក្សិណ ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ។ ថ្លែងនាឱកាសនោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ឆ្នាំនេះបរិមាណត្រីមានការកើនឡើង​គួរឱ្យគត់សម្គាល់ និងបានធានានូវតម្លៃមិនកើនឡើងសម្រាប់អ្នកហូប ដែលការកើនឡើង​បរិមាណត្រី​​ឆ្នាំនេះគឺ​កើតចេញពីការចូលរួមសហការគ្នាក្នុងការថែរក្សា ទប់ស្កាត់បទល្មើសនេសាទខុសច្បាប់ និងសូមបន្តការងារនេះឱ្យដូចភ្លៀងរលឹម

    July 1, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានព្រមានទៅកាន់ «ថៃ» នឹងមានរឿងជាមួយកម្ពុជា បើសិនជាថៃ ហ៊ានឆ្លងបន្ទាត់ក្រហម បិទមិនឱ្យពលរដ្ឋខ្មែរចូលតំបន់នៅតំបន់ប្រាសាទតាមាន់ធំ តាមាន់តូច តាក្របី និងមុំ៣ ដែលជាតំបន់មិនទាន់ដាច់ស្រេច នឹងកំពុងរង់ចាំការសម្រេចពីតុលាការយុត្តិធម៌អន្តរជាតិ។ ការព្រមានធ្ងន់ៗបែបនេះរបស់សម្ដេចនាយករដ្ឋមន្រ្តី បានធ្វើឡើងនៅក្នុងឱកាសដែលសម្ដេចអញ្ជើញប្រារព្ធទិវាមច្ឆជាតិ និងលែងកូនត្រី ១.៥លានក្បាល ចូលបឹងទន្លេបាទី នាព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៥។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា តំបន់ប្រាសាទតាមាន់ធំ តាមាន់តូច តាក្របី និងមុំ៣ ជាតំបន់មិនទាន់ដាច់ស្រេច ដែលកំពុងរកតុលាការយុត្តិធម៌អន្តរជាតិដោះស្រាយ ដូច្នេះគ្មាននរណាមានសិទ្ធិឯកតោភាគីសម្រេចចិត្តបិទតាមអំពើចិត្តនោះឡើយ។

    July 1, 2025
  • ព័ត៌មានជាតិ

    (តាកែវ)៖ វីដេអូប្រមាណជា២នាទី ដែលបង្ហាញសកម្មភាពដំរីឈ្មោះ ឡាក់គី កំពុងរត់តាមម្ចាស់របស់ខ្លួន គឺលោក ទ្រី ស៊ីថេង ដែលជាមន្ត្រីជំនាញថែទាំសត្វនៅភ្នំតាម៉ៅ។ បើតាមកិច្ចសម្ភាសជាមួយកញ្ញា រួម ឆាដា តាមប្រព័ន្ធអនឡាន, លោក ទ្រី ស៊ីថេង បានបញ្ជាក់ថាលោកបានសម្រេចចិត្តលាឈប់ពីការងារដែលលោកស្រឡាញ់ ព្រោះគ្មានជម្រើស។ លោក បានមានប្រសាសន៍ដូច្នេះថា៖ «ខ្ញុំដាក់ពាក្យលាឈប់ ព្រោះគេឱ្យខ្ញុំបញ្ចប់ការងារជាមួយខាងអង្គការ ហើយទៅបំពេញការងារផ្សេងដែលមិនមែនជាជំនាញរបស់ខ្ញុំ ហើយហាមមិនឱ្យខ្ញុំបានជួបដំរីផង អ៊ីចឹងខ្ញុំសុំឈប់តែម្ដង»។ យ៉ាងណាមិញ លោកមិនបានជម្រាបលម្អិតពីហេតុផលនៃការផ្លាស់ប្ដូរតួនាទីនោះទេ ដោយលោកគ្រាន់តែបញ្ជាក់ថា លោកអាចត្រឡប់មកមើលថែដំរីបានប្រសិនជាក្រុមការងារព្រម តែប្រសិនជាមិនអនុញ្ញាតទេ លោកក៏មិនអាចបំពេញការងារខុសជំនាញរបស់លោកបាននោះដែរ។ សូមជម្រាបថា កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ មានវីដេអូមួយបង្ហាញពីសកម្មភាពរបស់ដំរី

    July 1, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ តាមរយៈយុទ្ធសាស្រ្តបញ្ចាកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បានបន្តរក្សាសន្តិភាព ស្ថិរភាព និងទ្រទ្រង់ដំណើរការអភិវឌ្ឍន៍ប្រទេសជាតិជាបន្តបន្ទាប់ និងបានយកចិត្តទុកដាក់ខ្ពស់លើវិស័យអប់រំ, ស្របជាមួយគ្នានោះវិស័យអប់រំនៅកម្ពុជា គឺមានសន្ទុះកើនឡើងជាបន្តបន្ទាប់ ក្នុងនោះក៏មានកូនសិស្សកម្ពុជាជាច្រើន បានចេញទៅធ្វើការប្រកួតប្រជែងសមត្ថភាពនៅលើឆាកអន្តរជាតិ និងបានត្រឡប់មកមាតុភូមិវិញប្រកបដោយមោទនភាពផងដែរ។ ជាក់ស្តែងនាពេលថ្មីៗនេះកូនសិស្សកម្ពុជា តាមរយៈការបង្ហាញសមត្ថភាពរបស់ខ្លួន លើឆាកអន្តរជាតិក្នុងកម្មវិធី Teeneagle Competition ដែលជាការប្រកួតប្រជែងកំរិតភាសាអង់គ្លេសលំដាប់អន្តរជាតិ ដែលធ្វើឡើងនៅចក្រភពអង់គ្លេស មានកូនសិស្ស ៣៣៥នាក់ មកពី ២០ប្រទេសជុំវិញពិភពលោកចូលរួម ក្នុងនោះកូនសិស្សកម្ពុជា ១០នាក់ បានធ្វើការប្រកួតយ៉ាងស្វិតស្វាញ និងដណ្តើមចំណាត់ថ្នាក់លេខ១ រួមទាំងបានមេដាយរហូតដល់ ១៧គ្រឿងបន្ថែមទៀត។ លើកឡើងប្រាប់បណ្តាញព័ត័មាន Fresh News នាថ្ងៃទី៣០ ខែមិថុនា

    July 1, 2025
  • ព័ត៌មានជាតិ

    (បាងកក)៖ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន លោក Suriya Jungrungreangkit (មកពីគណបក្សភឿថៃ) នឹងត្រូវឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីស្ដីទី បន្ទាប់ពីលោកស្រី Paetongtarn Shinawatra ត្រូវបានតុលាការធម្មនុញ្ញថៃព្យួរតំណែងជាបណ្ដោះអាសន្ន នៅថ្ងៃទី១ ខែកក្កដា។ នេះបើតាមកាសែតថៃ Khaosod។ តុលាការធម្មនុញ្ញថៃ បានសម្រេចចិត្តព្យួរលោកស្រី Paetongtarn Shinawatra ពីតំណែងនាយករដ្ឋមន្ត្រីជាបណ្ដោះអាសន្ន ជុំវិញរឿងអាស្រូវបែកធ្លាយកិច្ចសន្ទនា តាមទូរស័ព្ទជាមួយប្រធានព្រឹទ្ធសភាកម្ពុជា សម្ដេចតេជោ ហ៊ុន សែន។ ការសម្រេចចិត្តខាងលើរបស់តុលាការធម្មនុញ្ញថៃ ធ្វើឡើងតាមរយៈការទទួលយកញត្តិមួយពីសមាជិកព្រឹទ្ធសភា៣៦រូប ដែលបានចោទប្រកាន់លោកស្រីថាគ្មានភាពស្មោះត្រង់ និងបំពានក្រមសីលធម៌ស្ដង់ដារ ដោយបំពានលើរដ្ឋធម្មនុញ្ញ ជុំវិញការបែកធ្លាយកិច្ចសន្ទនាតាមទូរស័ព្ទជាមួយប្រធានព្រឹទ្ធសភាកម្ពុជា សម្ដេចតេជោ ហ៊ុន សែន។

    July 1, 2025
  • ព័ត៌មានអន្តរជាតិ

    (បាងកក)៖ តុលាការធម្មនុញ្ញថៃ នៅថ្ងៃអង្គារ ទី១ ខែកក្កដា បានសម្រេចចិត្តព្យួរលោកស្រី Paetongtarn Shinawatra ពីតំណែងនាយករដ្ឋមន្ត្រីជាបណ្ដោះអាសន្ន ជុំវិញរឿងអាស្រូវបែកធ្លាយកិច្ចសន្ទនា តាមទូរស័ព្ទជាមួយប្រធានព្រឹទ្ធសភាកម្ពុជាសម្ដេចតេជោ ហ៊ុន សែន។ នេះបើតាមកាសែតថៃ The Nation។ ការសម្រេចចិត្តខាងលើរបស់តុលាការធម្មនុញ្ញថៃ ធ្វើឡើងតាមរយៈការទទួលយកញត្តិមួយពីសមាជិកព្រឹទ្ធសភា៣៦រូប ដែលបានចោទប្រកាន់លោកស្រីថាគ្មានភាពស្មោះត្រង់ និងបំពានក្រមសីលធម៌ស្ដង់ដារ ដោយបំពានលើរដ្ឋធម្មនុញ្ញ ជុំវិញការបែកធ្លាយកិច្ចសន្ទនាតាមទូរស័ព្ទជាមួយប្រធានព្រឹទ្ធសភាកម្ពុជា សម្ដេចតេជោ ហ៊ុន សែន៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    July 1, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ពីការរកឃើញករណីជំងឺផ្តាសាយបក្សី លើស្ត្រីអាយុ៣៦ឆ្នាំម្នាក់ថែមទៀត នៅខេត្តសៀមរាប។ ផ្ដល់សិទ្ធិដោយ៖ Fresh News

    July 1, 2025
  • ព័ត៌មានជាតិ

    (តាកែវ)៖ ​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នាថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥នេះ បានគូសបញ្ជាក់ថា កម្ពុជាមិនបានលូកដៃនៅក្នុងកិច្ចការផ្ទៃក្នុង​នយោបាយរបស់ប្រទេសណា​នោះទេ រឿងជម្លោះកើតក្នុងប្រទេសខ្លួន ត្រូវរកដំណោះស្រាយដោយខ្លួនឯង ​ហើយត្រូវបញ្ឈប់ការលាបពណ៌មកលើកម្ពុជា បើមិនដូច្នេះទេ កម្ពុជាត្រូវតែតបទៅវិញ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត លើកឡើងបែបនេះ​ ក្នុងឱកាសសម្តេចអញ្ជើញប្រារព្ធទិវាមច្ឆជាតិ និងលែងកូនត្រី ១.៥លានក្បាល ចូលបឹងទន្លេបាទី នាព្រឹកថ្ងៃទី០១ កក្កដា ឆ្នាំ២០២៥នេះ។ ជុំវិញបញ្ហាជម្លោះនយោបាយដែលកើតឡើងក្នុងប្រទេសថៃរីករាលដាលកាន់តែធំឡើង ​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត​ បានលើកឡើងថា សម្តេចន្លងមកសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា

    July 1, 2025