- Liny Chan
- ព័ត៌មានជាតិ
(ភ្នំពេញ)៖ ចាប់ពីខែមករា ដល់ខែឧសភា ឆ្នាំ២០២៥ ការធ្វើពាណិជ្ជកម្មរវាងកម្ពុជា និងថៃ មានទំហំទឹកប្រាក់១.៨ពាន់លានដុល្លារ កើនឡើង៨.៣% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុនដែលមានទំហំ១.៧ពាន់លានដុល្លារ។ នេះបើយោងតាមរបាយការណ៍ពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។ យោងតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា កម្ពុជានាំចេញទំនិញទៅប្រទេសថៃក្នុងទំហំទឹកប្រាក់ ៣៩៥ លានដុល្លារ កើនឡើង១.១% ខណៈថៃនាំចេញ ចូលមកកម្ពុជាវិញមានតម្លៃ ១.៤ពាន់លានដុល្លារ កើនឡើង១០.៤%។ អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ប្រាប់បណ្តាញ Fresh News នៅថ្ងៃទី១០ ខែមិថុនា
June 10, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក ជុំ សុន្ទរី បានលើកឡើងថា វិធីរបស់ថៃ ដែលចង់ផ្តាច់អគ្គិសនី និងអ៉ីនធើណិត ដែលលក់ឱ្យកម្ពុជា មិនបានធ្វើឱ្យកម្ពុជាផ្លាស់ប្តូរជំហរ ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ និងរបៀបវារៈកិច្ចប្រជុំ JBC ខាងមុខនេះឡើយ។ អ្នកនាំពាក្យក្រសួងការបរទេស បានបញ្ជាក់បែបនេះដល់ បណ្តាញព័ត៌មាន Fresh News ឆ្លើយតបនឹងសំណួរដែល Fresh News ចោទថា តើលោកយល់យ៉ាងណាដែលថ្មីៗនេះ មានការផ្សាយព័ត៌មានរបស់កាសែតថៃថា ថៃមានគម្រោងកាត់ផ្តាច់បណ្តាញអគ្គិសនី និង internet ជាមួយកម្ពុជានៅតំបន់ព្រំដែនថៃ-កម្ពុជា និងថាវិធានការនេះនឹងមិនត្រូវបានអនុវត្តឡើយ ក្នុងករណីដែលកម្ពុជាធ្វើការដោះស្រាយបញ្ហាព្រំដែនក្នុងកិច្ចប្រជុំ JBC ខាងមុខនេះ? ជាការឆ្លើយតប
June 10, 2025 - ព័ត៌មានជាតិ
(វ៉ាស៉ីនតោន)៖ អភិបាលរដ្ឋ California លោក Gavin Newsom បានថ្កោលទោស ការសម្រេចចិត្ត «បែបឡប់សតិ» របស់ប្រធានាធិបតី «ប្រើអំណាចផ្តាច់ការ» លោក ដូណាល់ ត្រាំ ក្នុងការបញ្ជូនកងទាហានម៉ារីនរាប់រយនាក់ មកកាន់ទីក្រុង Los Angeles (LA) បន្ទាប់ពីមានផ្ទុះបាតុកម្មប៉ុន្មានថ្ងៃមកនេះ ប្រឆាំងនឹងអាជ្ញាធរអន្តោប្រវេសន៍សហព័ន្ធ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃអង្គារ ទី១០ ខែមិថុនា ឆ្នាំ២០២៥។ លោក Newsom បានបង្ហោះសារលើបណ្តាញ X យ៉ាងដូច្នេះថា «ទាហានម៉ារីន បានបំពេញតួនាទីប្រកបដោយកិត្តិយស នៅក្នុងសង្រ្គាមជាច្រើន ដើម្បីការពារប្រជាធិបតេយ្យ។ ពួកគេមិនគួរណា ត្រូវបានដាក់ពង្រាយនៅលើទឹកដីអាមេរិកផ្ទាល់ ដើម្បីតទល់ជាមួយជនរួមជាតិខ្លួនឯង
June 10, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ព្រសង្ឃ និងខ្មែរកម្ពុជាក្រោមកំពុងរស់នៅកម្ពុជា នឹងនិមន្ត អញ្ជើញចុះសួរសុខទុក្ខកងទ័ពកំពុងឈរជើងការពារទឹកដីនៅតាមព្រំដែនកម្ពុជា-ថៃ នៅថ្ងៃទី១៦ ខែមិថុនា សប្តាហ៍ក្រោយនេះ។ ជាមួយនឹងការនិមន្ត អញ្ជើញចុះសួរសុខទុក្ខនេះ ព្រះសង្ឃ និងខ្មែរកម្ពុជាក្រោម បានអំពាវនាវដល់សប្បុរសជនចូលរួមបរិច្ចាគធនធានជាថវិកា និងគ្រឿងឧបភោគបរិភោគ យកទៅជូនដល់កងទ័ព។ យោងតាមលិខិតអំពាវនាវរបស់លេខាធិការដ្ឋាននៃអង្គការសមាគមខ្មែរកម្ពុជាក្រោម បានឱ្យដឹងថា នៅថ្ងៃចន្ទ ៦រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ ខាងមុខនេះ លេខាធិការដ្ឋាន នៃអង្គការសមាគមខ្មែរកម្ពុជាក្រោម រួមជាមួយព្រះសង្ឃវត្តសាមគ្គីរង្សី នឹងធ្វើដំណើរចុះសួរសុខទុក្ខ ព្រមទាំងនាំយកអំណោយគ្រឿងឧបភោគ បរិភោគជូនដល់កងទ័ពជួរមុខដែលកំពុងតែឈរជើងការពារបូរណភាពទឹកដីនៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ។ ដើម្បីជាការលើកកម្លាំងចិត្ត កម្លាំងកាយ
June 10, 2025 - ព័ត៌មានជាតិ
(តូក្យូ)៖ នៅថ្ងៃអង្គារ ទី១០ ខែមិថុនា ជប៉ុនបានរាយការណ៍ថា នាវាផ្ទុកយន្តហោះចម្បាំងចិន២គ្រឿង ត្រូវបានមើលឃើញ ធ្វើប្រតិបត្តិការព្រមពេលជាមួយគ្នា នៅតំបន់មហាសមុទ្រប៉ាស៉ីហ្វិកជាលើកដំបូង ខណៈដែលទីក្រុងប៉េកាំង ប្រឹងប្រែងបង្កើនសមត្ថភាពទ័ពជើងទឹក ដើម្បីធ្វើប្រតិបត្តិការនៅតំបន់ដែលស្ថិតឆ្ងាយពីឆ្នេររបស់ខ្លួន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។ ក្រសួងការពារជាតិជប៉ុន បានឱ្យដឹងថា កាលពីថ្ងៃចន្ទ នាវាផ្ទុកយន្តហោះចម្បាំង Shandong និងនាវាយោធាអមដំណើរ៤គ្រឿង បានបើកកាត់ដែនទឹកសេដ្ឋកិច្ចរបស់ជប៉ុន ជុំវិញតំបន់ថ្មប៉ប្រះទឹកដាច់ស្រយាល Okinotori នៅឯមហាសមុទ្រប៉ាស៉ីហ្វិក។ នៅទីនោះ យន្តហោះចម្បាំង និងឧទ្ធម្ភាគចក្ររបស់នាវា Shandong បានធ្វើការហ្វឹកហាត់ហោះឡើងនិងចុះចត។ កាលពីថ្ងៃចន្ទ ក្រសួងការពារជាតិជប៉ុន ក៏បានឱ្យដឹងដែរថា នាវាផ្ទុកយន្តហោះចម្បាំងចិន១គ្រឿងទៀតឈ្មោះ Liaoning
June 10, 2025 - ព័ត៌មានជាតិ ព័ត៌មានអន្តរជាតិ
(វ៉ាស៉ីនតោន)៖ យោធាអាមេរិក នឹងដាក់ពង្រាយទាហានម៉ារីនប្រហែល ៧០០នាក់ជាបណ្ដោះអាសន្ន ទៅកាន់ទីក្រុង Los Angeles រហូតទាល់តែកងទ័ពឆ្មាំជាតិបន្ថែមទៀតអាចទៅដល់គោលដៅ ខណៈវាជាចំណាត់ការមួយទៀតរបស់ប្រធានាធិបតី លោក ដូណាល់ ត្រាំ ចំពោះការតវ៉ាតាមដងផ្លូវជុំវិញគោលនយោបាយអន្តោប្រវេសន៍ដ៏ចម្រូងចម្រាស់របស់លោក។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១០ ខែមិថុនា ឆ្នាំ ២០២៥។ មកទល់នឹងថ្ងៃចន្ទ បាតុកម្មប្រឆាំងអាជ្ញាធរអន្តោប្រវេសន៍សហព័ន្ធ នៅក្នុងទីក្រុង Los Angeles បានឈានចូលដល់ថ្ងៃទីបួនហេីយ ដោយមានបាតុកររាប់រយនាក់ប្រមូលផ្តុំគ្នានៅខាងក្រៅមណ្ឌលសម្រាប់ឃុំឃាំងជនអន្តោប្រវេសន៍។ តាមយោធាអាមេរិក កងវរសេនាតូចមួយនឹងត្រូវបញ្ជូនជួយការពារទ្រព្យសម្បត្តិរដ្ឋ និងបុគ្គលិករហូតដល់កងទ័ពឆ្មាំជាតិបន្ថែមទៀតមកដល់។ អភិបាលរដ្ឋ California លោក Gavin Newsom
June 10, 2025 - ព័ត៌មានអន្តរជាតិ
(ឡុងដ៏)៖ នៅថ្ងៃអង្គារ ទី១០ ខែមិថុនា នេះ មន្ត្រីកំពូលរបស់សហរដ្ឋអាមេរិក និងចិន ត្រូវបន្តកិច្ចចរចាពាណិជ្ជកម្មសម្រាប់ថ្ងៃទីពីរនៅក្នុងទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស ដោយសង្ឃឹមថានឹងរកឃេីញនូវចំណុចថ្មីជុំវិញការគ្រប់គ្រងការនាំចេញ សម្រាប់មុខទំនិញដូចជារ៉ែកម្រ។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ កិច្ចពិភាក្សានេះកើតឡើងក្នុងពេលវេលាដ៏សំខាន់សម្រាប់មហាអំណាចសេដ្ឋកិច្ចទាំងពីរនេះ ដោយទិន្នន័យគយបង្ហាញថាការនាំចេញរបស់ចិនទៅកាន់សហរដ្ឋអាមេរិក បានធ្លាក់ចុះ ៣៤.៥ភាគរយនៅក្នុងខែឧសភា ដែលជាការធ្លាក់ចុះយ៉ាងខ្លាំងគិតចាប់តាំងពីខែកុម្ភៈ ឆ្នាំ ២០២០ នៅពេលដែលការផ្ទុះឡើងនៃជំងឺកូវីដ១៩។ ចំណែកសហរដ្ឋអាមេរិក ក៏កំពុងរងផលប៉ះពាល់ពីអតិផរណា ទីផ្សារការងារជាប់គាំង និងតម្លៃប្រាក់ដុល្លារធ្លាក់ចុះ ។ កាលពីថ្ងៃចន្ទ ភាគីទាំងពីរបានជួបប្រជុំគ្នាម្តងហេីយ ដោយពិភាក្សាទៅលេីភាពខ្វែងគំនិតគ្នាជុំវិញកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ ហើយបន្តចរចាគ្នានៅព្រឹកថ្ងៃអង្គារនេះទៀតមុនពេលបញ្ចេញព័ត៌មានថ្មីៗ។ ភាគីអាមេរិកដឹកនាំដោយរដ្ឋមន្ត្រីហិរញ្ញវត្ថុអាមេរិក លោក Scott Bessent រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម
June 10, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥នេះ បានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ឱ្យដឹងថា ក្នុងខែឧសភា ឆ្នាំ២០២៥ ខ្លួនបានចុះបញ្ជីគម្រោងវិនិយោគចំនួន៥៩ ដែលមានទុនវិនិយោគសរុបប្រមាណ៨១៦លានដុល្លារអាម៉េរិក។ សេចក្ដីប្រកាសព័ត៌មាន បានបញ្ជាក់ថា «ក្នុងខែឧសភា ឆ្នាំ២០២៥ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចុះបញ្ជីគម្រោងវិនិយោគសរុបចំនួន៥៩គម្រោង ដែលមានទុនវិនិយោគ សរុបប្រមាណ៨១៦លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានប្រមាណ៤៤ពាន់កន្លែង»។ ក្នុងចំណោមគម្រោងវិនិយោគសរុប គម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ច ពិសេសមានចំនួន៣៨គម្រោង និងគម្រោងវិនិយោគ ដែលមានទីតាំង ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមាន ចំនួន២១គម្រោង។ ក្នុងខែឧសភា ឆ្នាំ២០២៥នេះ ការចុះបញ្ជីគម្រោងវិនិយោគមានការកើនឡើងចំនួន៣៤គម្រោង ស្មើនឹងប្រមាណ ១៣៦% ខណៈទុនវិនិយោគមានការកើនឡើងប្រមាណ ៥៧០លានដុល្លារអាម៉េរិក ស្មើនឹងប្រមាណ ២៣១%
June 10, 2025 - ព័ត៌មានជាតិ
(ពោធិ៍សាត់)៖ រដ្ឋបាលក្រុងពោធិ៍សាត់ នាព្រយប់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៥នេះ បានបើកយុទ្ធនាការគោះត្រដោកទូទាំងក្រុង ដើម្បីពង្រឹងការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ សុវត្ថិភាព ជូនទៅដល់បងប្អូនប្រជាពលរដ្ឋរបស់យើង ឈានទៅបង្កលក្ខណៈដល់គ្រួសារពួកគាត់ បានប្រកបមុខរបរចិញ្ចឹមជីវិតគ្រួសារគ្មានភាពភ័យខ្លាច។ សម្រាប់ការបើកយុទ្ធនាការនាព្រលប់នេះ រដ្ឋបាលក្រុងបានចាប់ផ្តើមដំបូងពីភូមិកោះ សង្កាត់លលកស ក្រុងពោធិ៍សាត់ ក្រោមវត្តមានចូលរួមត្រួតពិនិត្យ ពីសំណាក់លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត។ លោក ផាយ ឡេង អភិបាលនៃគណៈអភិបាលក្រុងពោធិ៍សាត់ បានថ្លែងឱ្យដឹងថា រដ្ឋបាលក្រុងបានរៀបចំបើកយុទ្ធនាការគោះត្រដោកទូទាំងក្រុងពោធិ៍សាត់នាពេលនេះ គឺមិនមែនបញ្ជាក់ថា នៅក្នុងក្រុងពោធិ៍សាត់អសន្តិសុខនោះទេ ផ្ទុយទៅវិញ ការគោះត្រដោកនេះ គឺជាការពង្រឹងនូវការអនុវត្តគោលនយោបាយ
June 10, 2025 - ព័ត៌មានជាតិ
(ឧត្តរមានជ័យ)៖ ច្រកទ្វាព្រំដែនអន្តរជាតិអូរស្មាច់ ស្ថិតក្នុងក្រុងសំរោង និងច្រកទ្វារព្រំដែនអន្តរជាតិជាំ ស្ថិតក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ បានបើកដំណើរការជូនប្រជាពលរដ្ឋជាប់ព្រំដែន នៃប្រទេសទាំងពីរកម្ពុជា-ថៃ ធ្វើដំណើរឆ្លងកាត់ឡើងវិញ នៅព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥។ នៅព្រឹកថ្ងៃនេះ គេសង្កេតឃើញច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ និងច្រកទ្វារព្រំដែនអន្តរជាតិជាំ ភាគីថៃបានបើកច្រកនៅវេលាម៉ោង ៨ព្រឹក ដោយឡែកភាគីកម្ពុជាដោយអនុវត្តន៍តាមការណែនាំពីលោក មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានសម្រេចបើកច្រកទាំង២នេះនៅវេលាម៉ោង ៩ព្រឹក។ សូមបញ្ជាក់ថា ច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ និងច្រកទ្វារព្រំដែនអន្តរជាតិជាំ ក្នុងខេត្តឧត្តរមានជ័យ មុនព្រឹត្តិការណ៍ប៉ះទង្គិចដោយអាវុធនៅមុំបី គឺច្រកនេះបើកជារៀងរាល់ថ្ងៃ និងបិទនៅវេលាម៉ោង១០យប់។ ក្រោយព្រឹត្តិការណ៍ នៅមុំបី ច្រកទាំង២នេះ ត្រូវបានភាគីថៃសម្រេចជាឯកតោភាគី
June 9, 2025









