- Liny Chan
- ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោក ថោង ខុន ទេសរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ (គ.អ.ទ.ស.) បានថ្លែងបញ្ជាក់ថា ឆ្នាំ២០២៤ ខេត្តសៀមរាប បានទទួលទេសចរអន្តរជាតិ ចំនួន ១,០២៣ ៦៨៨ នាក់ កើនឡើង ២៨.២៧% ដោយឡែកសម្រាប់រយៈពេល ៥ខែ ឆ្នាំ២០២៥នេះ ខេត្តសៀមរាបទទួលបានភ្ញៀវទេសចរអន្តរជាតិ ៥២ម៉ឺននាក់ កើនឡើង ១១.៧១ % ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។ លោក ថោង ខុន បានថ្លែងយ៉ាងដូចនេះនាថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥នេះ នាឱកាសអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំគណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ
June 11, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ អនុប្រធានសុរិយោដីខណ្ឌសែនសុខម្នាក់ឈ្មោះ ថង សុវណ្ណារ៉ា ដែលបើកបររថយន្ដក្នុងស្ថានភាពស្រវឹង បង្កគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យនារី២នាក់ស្លាប់ ត្រូវបានបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់។ ក្រោយបញ្ជូនដល់សាលាដំបូងរាជធានីភ្នំពេញលោក ថង សុវណ្ណារ៉ា កំពុងស្ថិតក្រោមចំណាត់ការនៃការសួរនាំរបស់តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥នេះ។ សូមជម្រាបថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅយប់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥ រវាងរថយន្ដឡង់គ្រីស័រ ពាក់ផ្លាកលេខរដ្ឋ17 2-0304 បុកជាមួយម៉ូតូមួយគ្រឿង ម៉ាក Honda Click ពាក់ផ្លាកលេខភ្នំពេញ1LK-2865 តាមបណ្ដោយផ្លូវហាណូយ ស្ថិតក្នុងខណ្ឌសែនសុខ។ របាការណ៍សមត្ថកិច្ចបានបញ្ជាក់បន្ថែមថា ភាគីខាងរថយន្តបើកបរតាមបណ្ដោយផ្លូវហាណូយ ក្នុងទិសដៅពីត្បូងទៅជើង ហើយបានបត់ឆ្វេងបណ្ដាលឲ្យបុកម៉ូតូដែលបើកបរដោយនារី២នាក់ បណ្តាលឲ្យស្លាប់ម្នាក់ភ្លាមៗនៅនឹងកន្លែងកើតហេតុ
June 11, 2025 - ព័ត៌មានជាតិ
(បន្ទាយមានជ័យ)៖ ច្រកទ្វារព្រំដែនអន្ដរជាតិប៉ោយប៉ែត ក្នុងភូមិសាស្ដ្រខេត្តបន្ទាយមានជ័យ ត្រូវបានអាជ្ញាធរកម្ពុជា-ថៃ សម្របសម្រួលគ្នាផ្ដល់ការអនុញ្ញាតឲ្យសិស្សានុសិស្សអាចចេញ-ចូល មុនម៉ោង៨ព្រឹក ដើម្បីបញ្ចៀសការខកម៉ោងចូលរៀន។ ក្រោយការឯកភាពគ្នារវាងភាគីទាំងពីរ ច្រកទ្វារអន្ដរជាតិប៉ោយប៉ែត បានបើកនៅម៉ោង៦ព្រឹក ដើម្បីបង្កលក្ខណៈងាយស្រួលដល់សិស្សានុសិស្សអាចឆ្លងកាត់ ទាន់ម៉ោងសិក្សារបស់ពួកគេ។ ការសម្រេចផ្លាស់ប្តូរពេលវេលា (បើកម៉ោង៨ព្រឹក បិទម៉ោង៤ល្ងាច) ឆ្លងកាត់ព្រំដែនជាឯកតោភាគីរបស់ថៃ នៅច្រក ទ្វារ អន្តរជាតិប៉ោយប៉ែតនោះ ធ្វើបង្ក ការ លំបាក និងប៉ះពាល់ដល់សិស្សដែល ឆ្លងកាត់ ព្រំដែនសិក្សាទាំងនៅខាងកម្ពុជា និងខាងថៃ។ ដើម្បីដោះស្រាយបញ្ហានេះ នៅរសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥នេះ ឧត្តមសេនីយ៍ទោ ពេជ្រ វណ្ណា នាយករងទីចាត់ការការងារព្រំដែន អគ្គបញ្ជាការប្រធានការិយាល័យទំនាក់ទំនងព្រំដែនកម្ពុជា-ថៃ
June 11, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥នេះ បានចេញសេចក្តីជូនដំណឹង ប្រកាសពីតម្លៃលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយនានាដោយចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ ត្រូវលក់សាំងធម្មតាតម្លៃ ៣,៧៥០រៀល និងម៉ាស៊ូតត្រូវលក់ ៣,៥៥០រៀល ក្នុង១លីត្រ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News
June 11, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥នេះ តម្លៃនៃការនាំចេញផលិតផលសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនិងកាបូបរបស់កម្ពុជា គិតត្រឹមខែមេសា ឆ្នាំ២០២៥ មានតម្លៃប្រមាណ ៤,៥ពាន់លានដុល្លារអាម៉េរិក ឬកើនឡើងប្រមាណ ២១,៩% ធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤ ខណៈដែលតម្លៃនៃការនាំចេញសរុបសម្រាប់គ្រប់មុខផលិតផលរបស់កម្ពុជា គិតត្រឹមខែមេសា ឆ្នាំ២០២៥ មានតម្លៃប្រមាណ ៩,៣ពាន់លានដុល្លារអាម៉េរិក ឬកើនឡើងប្រមាណ ១៥,៥% ធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។ ក្នុងនោះ ការនាំចេញទៅអាម៉េរិក កើនឡើង ២៦,៧% ការនាំចេញទៅជប៉ុន កើនឡើង ២១,៨% ការនាំចេញទៅអឺរ៉ុប កើនឡើង ២១,៧%
June 11, 2025 - ព័ត៌មានជាតិ
(នីស, បារាំង)៖ នៅល្ងាចថ្ងៃអង្គារ ទី១០ ខែមិថុនា ឆ្នាំ២០២៥ មុននឹងបញ្ចប់ការងារនិវត្តន៍មកមាតុភូមិវិញនោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានជួបពិភាក្សាការងារជាមួយ លោក Emmanuel MACRON ប្រធានាធិបតីបារាំង នៅទីក្រុងនីស ប្រទេសបារាំង។ សម្តេចបវរធិបតី បានលើឡើងថា បារាំងជាមិត្តល្អរបស់កម្ពុជា ហើយប្រទេសយើងទាំងពីរកំពុងធ្វើការជាមួយគ្នា ដើម្បីឈានទៅការតម្លើងកម្រិតនៃទំនាក់ទំនងការទូតទៅជា ភាពជាដៃគូយុទ្ធសាស្ត្រ (Strategic Partnership) នៅពេលឆាប់ៗខាងមុខ។ សម្តេចបានអរគុណមិត្តបារាំងដែលបានគាំទ្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ សម្រាប់កិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនី លើកទី២០ នៅឆ្នាំ២០២៦។ សម្តេចនឹងរង់ចាំស្វាគមន៍វត្តមានរបស់ប្រធានាធិបតីបារាំង Emanuel Macron
June 11, 2025 - ព័ត៌មានអន្តរជាតិ
(បាងកក)៖ សហព័ន្ធឧស្សាហកម្មថៃ (FTI) បានព្រមានកាលពីថ្ងៃអង្គារ ទី១០ ខែមិថុនា ថា វិធានការបិទច្រកព្រំដែនថៃ-កម្ពុជា អាចនឹងធ្វើឲ្យប៉ះពាល់ដល់ពាណិជ្ជកម្មតាមព្រំដែន ដែលមានតម្លៃសរុប ១៧០ពាន់លានបាតក្នុងមួយឆ្នាំ ស្មើប្រមាណ៤៦០០លានដុល្លារ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មានថៃ The Nation។ ប្រធាន FTI លោក Kriengkrai Thiennukul បានប្រាប់កាសែត Thansettakij ថា វិធានការដែលពាក់ព័ន្ធនឹងការបើក និងបិទច្រកព្រំដែនតាមកាលវិភាគរបស់យោធា នឹងធ្វើឲ្យមានការរំខានដល់ការដឹកជញ្ជូនទំនិញឆ្លងកាត់ព្រំដែន។ លោកបានកត់សម្គាល់ថា សមាជិកសហព័ន្ធឧស្សាហកម្មថៃ (FTI) មួយចំនួនបានចាប់ផ្តើមទទួលរងផលប៉ះពាល់រួចហើយ ទោះបីជាមិនទាន់អាចវាយតម្លៃទំហំខូចខាតពេញលេញក៏ដោយ។ លោក Kriengkrai បានពន្យល់ថា
June 11, 2025 - ព័ត៌មានអន្តរជាតិ
(វ៉ាស៉ីនតោន)៖ បាតុកម្មប្រឆាំងអាជ្ញាធរអន្តោប្រវេសន៍សហព័ន្ធ បាននាំឱ្យមានការដាក់បម្រាមគោចរនៅក្នុងទីក្រុង Los Angeles របស់សហរដ្ឋអាមេរិក រហូតដល់ម៉ោង ៦ព្រឹកថ្ងៃពុធ ទី១១ ខែមិថុនានេះ ខណៈដែលអភិបាលក្រុង លោកស្រី Karen Bass និយាយថាវាអាចមានរយៈពេលជាច្រើនថ្ងៃ ជាមួយនិងការជំរុញដល់អ្នកស្រុកចៀសវាងតំបន់មានបាតុកម្ម។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ ការតវ៉ាបានរាលដាលទៅដល់ទីក្រុង Chicago ដោយក្រុមបាតុករបានបិទផ្លូវនានាក្នុងទីក្រុង រួមទាំងផ្នែកមួយនៃ Michigan Avenue ដែលជាផ្លូវដើរទិញឥវ៉ាន់ដ៏ធំរបស់ទីក្រុង។ មនុស្សរាប់រយនាក់បានចេញមុខតវ៉ាដោយកាន់បដាសរសេរថា «ដក ICE ចេញទៅ, ជនអន្តោប្រវេសន៍បានធ្វើឱ្យមានអាមេរិក»។ ប៉ូលិសបានចាប់ខ្លួនបាតុករពីរនាក់ នៅទីនោះ។ នៅឯទីក្រុង New York វិញ
June 11, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ការប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) នៅទីក្រុងឡាអេ ប្រទេសហូឡង់ ក្នុងវិវាទព្រំដែនជាមួយប្រទេសថៃ មិនត្រូវបានដកថយនោះឡើយ។ នៅពេលនេះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានសម្រេចបង្កើតគណៈកម្មការរៀបចំឯកសារ ដើម្បីប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ក្នុងវិវាទព្រំដែនជាមួយថៃ នៅតំបន់មុំបី ប្រាសាទតាមាន់ធំ តាមាន់តូច និងតាក្របី។
June 10, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ឈុំ សុជាត រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានថ្លែងបញ្ជាក់ឱ្យដឹងថា ការសម្តែងគ្រងឯកសណ្ឋានកងទ័ពក្លែងក្លាយ និងសកម្មភាពនានាដែលធ្វើឱ្យប៉ះពាល់ដល់កងទ័ពរបស់ បុគ្គល អែម ពិសិដ្ឋ គឺជាទង្វើខុសច្បាប់ដ៏ធ្ងន់ធ្ងរបំផុត ដែលត្រូវតែមានវិធានការ មិនអាចលើកលែងបាន។ នាយឧត្តមសេនីយ៍ ឈុំ សុជាត បានបញ្ជាក់ឱ្យដឹងថា នាថ្មីៗនេះ មានការក្លែងធ្វើជាទាហានជួរមុខ ដោយបុគ្គលឈ្មោះ អែម ពិសិដ្ឋ ភេទប្រុស អាយុ៣៧ឆ្នាំ ហើយបានផលិតវីដេអូបង្ហោះតាមគណនី TikTok ឈ្មោះ Amy Richard310 និងហ្វេសប៊ុកឈ្មោះ Piseth PG EM
June 10, 2025









