- Liny Chan
- ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នាថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៥នេះ បានស្នើយ៉ាងទទូចដល់អ្នកប្រើប្រាស់បណ្ដាញសង្គមទាំងឡាយ សូមកុំបំប៉ោងព័ត៌មានមិនពិតពាក់ព័ន្ធនឹងករណីពលករខ្មែរសម្រុកចេញពីប្រទេសថៃចូលមកមាតុភូមិកម្ពុជាវិញ ពីព្រោះមិនមានផលប្រយោជន៍អ្វីដល់ប្រទេសជាតិនិងប្រជាជនកម្ពុជានោះឡើយ ផ្ទុយទៅវិញ រឹតតែធ្វើឱ្យមានការយល់ច្រឡំចំពោះស្ថានការណ៍ពិត បង្កការព្រួយបារម្ភកាន់តែខ្លាំង។ លោក ស៊ុន មេសា បាបញ្ជាក់ថា៖ «សូមបញ្ឈប់ជាបន្ទាន់ចំពោះការចែករំលែកព័ត៌មានមិនពិតស្តីពីការសម្រុកចេញពីទឹកដីថៃរបស់ពលរដ្ឋខ្មែរ។ កុំដើម្បីតែ Like និង View ធ្វើឱ្យសង្គមជាតិមានផលប៉ះពាល់ដោយសារសកម្មភាពរបស់យើង។ ខ្មែរយើងត្រូវតែប្រកាន់អាកប្បកិរិយាត្រឹមត្រូវ ដើម្បីសង្គមជាតិដ៏ស្រស់ផូរផង់របស់ខ្លួន»។ ការស្នើសុំរបស់អ្នកនាំពាក្យក្រសួងការងាររូបនេះ បានធ្វើឡើងបន្ទាប់ពីមានអ្នកប្រើប្រាស់បណ្ដាញសង្គមមួយចំនួនតូច ដែលចង់ទាក់ទាញឱ្យមានអ្នកចូលមើលច្រើន (MMO) បានប្រើប្រាស់រូបភាពពលករខ្មែរឆ្លងដែនមកលេងស្រុកកំណើតនៅអំឡុងពេលបុណ្យចូលឆ្នាំខ្មែរកាលពីខែមេសាកន្លងទៅ មកបង្ហោះឡើងវិញជាមួយនឹងការសរសេរចំណងជើងថា ពេលនេះ ពលករខ្មែរកំពុងសម្រុកចេញពីប្រទេសថៃ នាអំឡុងពេលមានបញ្ហាព្រំដែនរវាងកម្ពុជា-ថៃ។
June 9, 2025 - ព័ត៌មានអន្តរជាតិ
(វ៉ាស៊ីនតោន)៖ មន្ត្រីសេតវិមានបាននិយាយថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ មិនចាប់អារម្មណ៍ក្នុងការនិយាយជាមួយអតីតសម្ព័ន្ធមិត្តរបស់លោក គឺមហាសេដ្ឋី Elon Musk នោះទេ ចំពេលមានជម្លោះដ៏ជូរចត់ជុំវិញច្បាប់កាត់បន្ថយពន្ធរបស់លោកប្រធានាធិបតី។ ការអះអាងនេះ វាផ្ទុយពីរបាយការណ៍មុននេះដែលថា អ្នកទាំងពីរគ្រោងនឹងសន្ទនាគ្នា។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី៦ ខែមិថុនា ឆ្នាំ២០២៥។ កាលពីព្រឹកថ្ងៃសុក្រ មន្ត្រីសេតវិមានម្នាក់ទៀតបាននិយាយថា លោក ត្រាំ និងលោក Musk នឹងនិយាយគ្នានៅថ្ងៃសុក្រ ដែលដំណឹងនេះបានជួយឲ្យភាគហ៊ុនក្រុមហ៊ុន Tesla ស្ទុះឡើងវិញរហូតដល់ ៥% ក្នុងការជួញដូរមុនម៉ោង បន្ទាប់ពីបានធ្លាក់ចុះជាប្រវត្តិសាស្ត្រជាង
June 7, 2025 - ព័ត៌មានជាតិ
(សៀមរាប)៖ សមាជិកនៃសមាគមចុងភៅកម្ពុជា ដណ្ដើមបាន «មេដាយចំនួន២១ និងពានរង្វាន់ធំ ចំនួន១» ក្នុងនោះមាន៖ មេដាយមាសចំនួន៦, មេដាយប្រាក់ចំនួន៧, មេដាយសំរឹទ្ធិចំនួន៨ និង ពានរង្វាន់ធំ ចំនួន១ (Best Ultimate Asian Gourmet Challenge), ប្រាក់រង្វាន់ចំនួន ២ ម៉ឺនបាត ព្រមទាំង វិញ្ញាបនប័ត្រតាមលំដាប់ពិន្ទុ និងលិខិតថ្លែងអំណរគុណ ពីការប្រកួតចម្អិនម្ហូបដ៏ធំប្រចាំឆ្នាំ២០២៥ នៅប្រទេសថៃ ដែលមានឈ្មោះថា Thailand Ultimate Chef Challenge 2025 (TUCC) កាលពីថ្ងៃទី២៧-៣១ ខែឧសភា
June 7, 2025 - ព័ត៌មានជាតិ
(បន្ទាយមានជ័យ)៖ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានប្រាប់បណ្តាញព័ត៌មាន Fresh News ថា ច្រកទ្វារអន្តរជាតិប៉ោយប៉ែត និងច្រកទ្វារអន្តរជាតិស្ទឹងបត់ ត្រូវបានថៃបិទនៅវេលាម៉ោងជាង ៤រសៀលថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥នេះ ហើយសម្រាប់ច្រកទ្វារតំបន់ទ្វេភាគី និងច្រករបៀងទាំងអស់ ក៏ត្រូវថៃបិទផងដែរ។ សម្រាប់ច្រកទ្វារអន្តរជាតិប៉ោយប៉ែត ត្រូវបានលោក អ៊ុំ រាត្រី បញ្ជាក់ថា ថៃបានបិទនៅវេលាម៉ោងប្រមាណ ៤៖១៦នាទីរសៀលថ្ងៃនេះ ហើយពួកគេថា ចាប់ពីថ្ងៃស្អែកនឹងបើកនៅវេលាម៉ោង ៨ព្រឹករហូតដល់ម៉ោង៤រសៀល។តែយ៉ាងក៏ដោយ សម្រាប់ការចេញចូលរបស់បងប្អូនប្រជាពលរដ្ឋនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត ត្រូវបានលោក អ៊ុំ រាត្រី បញ្ជាក់ថា ថៃនឹងសម្រួលជូនរហូតដល់ម៉ោង៨យប់ថ្ងៃនេះ៕ ផ្ដល់សិទ្ធិដោយ៖
June 7, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ប្រតិបត្តិតាមគោលការណ៍ឯកភាពពីអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ, នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិបានចេញលិខិតបង្គាប់ការ ចាត់តាំងក្រុមការងារប្រចាំការ ដើម្បីគាំទ្រដល់កម្លាំងនគរបាលការពារព្រំដែន ដែលកំពុងឈរជើងប្រចាំទិសភូមិភាគ៣ ភូមិភាគ៤ និងភូមិភាគ៥ តាមខ្សែបន្ទាត់ព្រំដែនភាគខាងលិចប្រទេស។ យោងតាមលិខិតបង្គាប់ការចុះថ្ងៃទី៥ ខែមិថុនា ឆ្នាំ ២០២៥ ក្រុមការងារប្រចាំការនេះ មានឧត្តមសេនីយ៍ឯក ឡោ សុឡេង អគ្គស្នងការរងនគរបាលជាតិ ជាប្រធាន និងឧត្តមសេនីយ៍ឯក ប៊ុនប៉ា ម៉ារីលុច ជាអនុប្រធាន ព្រមទាំងសមាជិកថ្នាក់ឧត្តមសេនីយ៍៤រូបទៀត។ អគ្គស្នងការបានចង្អុលភារកិច្ចឱ្យក្រុមការងារនេះ ឧបត្ថម្ភគាំទ្រដល់កងកម្លាំងនគរបាលការពារព្រំដែន ដែលកំពុងឈរជើងប្រចាំទិសភូមិភាគទាំង៣ ដឹកនាំដោយនាយឧត្តមសេនីយ៍
June 7, 2025 - ព័ត៌មានជាតិ
(សាធារណរដ្ឋកូរ៉េ)៖ លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ អនុញ្ញាតជូនលោក Lee Jin Seok ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កូរ៉េ (KATA) និងសហការីដែលមានសមាជិកជិត២៣,០០០នាក់ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារលើ កិច្ចសហប្រតិបត្តិការទេសចរណ៍កម្ពុជា-កូរ៉េ នាពន្លារបស់ក្រសួងទេសចរណ៍ កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥។ ឆ្លៀតក្នុងឱកាសនេះ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានថ្លែងនូវអំណរគុណ ព្រមទាំងកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះគំនិតផ្តួចផ្តើមបង្កើតកិច្ចសហប្រតិបត្តិការ ជាមួយក្រសួងទេសចរណ៍របស់សមាគមនាំមុខគេមួយនៅប្រទេសកូរ៉េ ដែលជាកម្លាំងចលករដ៏សំខាន់ ក្នុងការជួយផ្សព្វផ្សាយសក្តានុពលទេសចរណ៍ និងកាលានុវត្តវិនិយោគរបស់កម្ពុជា ដល់ប្រជាជនកូរ៉េ ក៏ដូចជាវិនិយោគិនកូរ៉េដែលចាប់អារម្មណ៍វិនិយោគ លើវិស័យទេសចរណ៍ឲ្យមកទស្សនា និងបណ្តាក់ទុនវិនិយោគនៅកម្ពុជាកាន់តែច្រើនឡើងជាលំដាប់។ ដើម្បីសម្រេចឲ្យបាននូវទស្សនវិស័យនេះ ភាគីទាំងពីរបានឯកភាពសិក្សាពិនិត្យលទ្ធភាពចុះអនុស្សរណៈនៃការយោគយល់គ្នា
June 7, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ពាក់ព័ន្ធនឹងករណីបាតុកម្មនៅមុខស្ថានទូតកម្ពុជា នៅទីក្រុងបាងកក ប្រទេសថៃ ដោយបានចោទប្រកាន់មកលើកម្ពុជា ពាក់ព័ន្ធរឿងជម្លោះនៅព្រំដែន, លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានប្រកាសទាត់ចោលទាំងស្រុង នូវការចោទប្រកាន់ផ្ទុយពីការពិតថា កងទ័ពព្រំដែនកម្ពុជា បានរំលោភបំពានទៅលើអធិបតេយ្យភាពរបស់ប្រទេសថៃ ដែលជាក់ស្តែង កងទ័ពថៃ ជាអ្នកបើកការបាញ់ប្រហារមកលើទីតាំងកងទ័ពកម្ពុជា។ ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នារសៀលថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៥នេះ លោក ជុំ សុន្ទរី បានថ្លែងដូចនេះថា «ពាក់ព័ន្ធនឹងករណីបាតុកម្មនៅមុខស្ថានទូតព្រះរាជាណាចក្រកម្ពុជានៅទីក្រុងបាងកក នៅព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៥នេះ ខ្ញុំសូមប្រកាសទាត់ចោលនូវការចោទប្រកាន់ផ្ទុយពីការពិត ថាកងទ័ពព្រំដែនកម្ពុជា បានរំលោភបំពានទៅលើអធិបតេយ្យភាពរបស់ប្រទេសថៃ»។ លោក
June 6, 2025 - ព័ត៌មានជាតិ
(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ទី៥ ខែមិថុនាថាសហរដ្ឋអាមេរិក និងចិន នឹងបើកកិច្ចចរចាពាណិជ្ជកម្មឡើងវិញ បន្ទាប់ពីកិច្ចពិភាក្សាតាមទូរស័ព្ទជាមួយលោកប្រធានាធិបតីចិន ស៊ី ជីនពីង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNN។ ដោយហៅកិច្ចសន្ទនាជាមួយលោក ស៊ី ជីនពីង ប្រព្រឹត្តទៅយ៉ាងល្អប្រសើរ លោក ត្រាំ បាននិយាយថាភាពតានតឹងពាណិជ្ជកម្មរវាងប្រទេសទាំង២ អាចនឹងត្រូវបានដោះស្រាយក្នុងពេលឆាប់ៗ ហើយកិច្ចពិភាក្សាជាបន្តបន្ទាប់ទៀតនឹងត្រូវធ្វើឡើងរវាងក្រុមមន្ត្រីនៃប្រទេសទាំង២។ លោក ត្រាំ ក៏បានឱ្យដឹងដែរថាលោក និងលោក ស៊ី ជីនពីងថែមទាំងអញ្ជើញគ្នាធ្វើទស្សនកិច្ចទៅវិញទៅមក ទៀតផង។ គួរបញ្ជាក់ថា បើតាមលោក ត្រាំ កិច្ចសន្ទនាតាមទូរស័ព្ទជាមួយលោក
June 6, 2025 - ព័ត៌មានជាតិ
(កណ្ដាល)៖ លោក Jacques Pellet ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា បានសន្យាថានឹងទាក់ទាញក្រុមហ៊ុនបារាំងបន្ថែមទៀត ដើម្បីមកធ្វើការវិនិយោគ នៅក្នុងព្រលានយន្ដហោះអន្ដរជាតិតេជោ និងក្នុងប្រទេសកម្ពុជា។ នេះបើតាមការបញ្ជាក់ឲ្យដឹងពីអ្នកឧកញ៉ា ឆារស៍ វ៉ាន់ នាយកគ្រប់គ្រ ក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក (CAIC)។ ការបញ្ជាក់ឲ្យដឹងបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោក Jacques Pellet ដឹកនាំគណៈប្រតិភូចុះមកទស្សនកិច្ច ដើម្បីពិនិត្យវឌ្ឍនភាព នៃដំណើរការសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ ក្រុងតាខ្មៅ ខេត្ដកណ្ដាល នាព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៥នេះ។ ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន, អ្នកឧកញ៉ា ឆារស៍
June 6, 2025 - ព័ត៌មានជាតិ
(បាងកក)៖ ឧបនាយករដ្ឋមន្រ្តី ទៀ សីហា រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា នៅរសៀលថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥ បានជួបពិភាក្សាជាមួយ លោក Phumtham Wechayachai ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិថៃ អំពីភាពតានតឹងតាមព្រំដែន ដែលបានប្រព្រឹត្តទៅស្រុកអារញ្ញប្រថេត ខេត្តស្រះកែវ ប្រទេសថៃ។ លទ្ធផលនៃកិច្ចប្រជុំនេះបានសម្រេចដូចតទៅ៖ – ភាគីទាំងពីរឯកភាពកាត់បន្ថយភាពតានតឹង ដោយភាគីយើងទាំងពីរ បានរក្សាការប្រាស្រ័យទាក់ទងគ្នាទៅវិញទៅមក ការយោគយល់គ្នា និងរក្សាការសន្ទនាដោយសន្តិវិធីទៅថ្ងៃខាងមុខទៀត ក្នុងគោលបំណងចៀសវាងការប៉ះទង្គិចយោធាគ្នា កម្ពុជា-ថៃ។ – ភាគីថៃ បានស្នើសុំឲ្យកម្ពុជាដកកងទ័ពចេញពីទីតាំងឈរជើងនៅតំបន់មុំបីដែលប្រយុទ្ធគ្នាកាលពីថ្ងៃទី២៨ ឧសភាកន្លងទៅ ប៉ុន្តែភាគីកម្ពុជាបដិសេធមិនទទួលយកការស្នើសុំនោះទេ ព្រោះទីតាំងខាងលើ ជាទីតាំងស្ថិតក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា ដែលបានឈរជើងជាអចិន្ត្រៃយ៍តាំងពីដើមរៀងមក។
June 6, 2025









