Liny Chan
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ប្រតិបត្តិតាមគោលការណ៍ឯកភាពពីអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ, នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិបានចេញលិខិតបង្គាប់ការ ចាត់តាំងក្រុមការងារប្រចាំការ ដើម្បីគាំទ្រដល់កម្លាំងនគរបាលការពារព្រំដែន ដែលកំពុងឈរជើងប្រចាំទិសភូមិភាគ៣ ភូមិភាគ៤ និងភូមិភាគ៥ តាមខ្សែបន្ទាត់ព្រំដែនភាគខាងលិចប្រទេស។ យោងតាមលិខិតបង្គាប់ការចុះថ្ងៃទី៥ ខែមិថុនា ឆ្នាំ ២០២៥ ក្រុមការងារប្រចាំការនេះ មានឧត្តមសេនីយ៍ឯក ឡោ សុឡេង អគ្គស្នងការរងនគរបាលជាតិ ជាប្រធាន និងឧត្តមសេនីយ៍ឯក ប៊ុនប៉ា ម៉ារីលុច ជាអនុប្រធាន ព្រមទាំងសមាជិកថ្នាក់ឧត្តមសេនីយ៍៤រូបទៀត។ អគ្គស្នងការបានចង្អុលភារកិច្ចឱ្យក្រុមការងារនេះ ឧបត្ថម្ភគាំទ្រដល់កងកម្លាំងនគរបាលការពារព្រំដែន ដែលកំពុងឈរជើងប្រចាំទិសភូមិភាគទាំង៣ ដឹកនាំដោយនាយឧត្តមសេនីយ៍

    June 7, 2025
  • ព័ត៌មានជាតិ

    (សាធារណរដ្ឋកូរ៉េ)៖ លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ អនុញ្ញាតជូនលោក Lee Jin Seok ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កូរ៉េ (KATA) និងសហការីដែលមានសមាជិកជិត២៣,០០០នាក់ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារលើ កិច្ចសហប្រតិបត្តិការទេសចរណ៍កម្ពុជា-កូរ៉េ នាពន្លារបស់ក្រសួងទេសចរណ៍ កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥។ ឆ្លៀតក្នុងឱកាសនេះ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានថ្លែងនូវអំណរគុណ ព្រមទាំងកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះគំនិតផ្តួចផ្តើមបង្កើតកិច្ចសហប្រតិបត្តិការ ជាមួយក្រសួងទេសចរណ៍របស់សមាគមនាំមុខគេមួយនៅប្រទេសកូរ៉េ ដែលជាកម្លាំងចលករដ៏សំខាន់ ក្នុងការជួយផ្សព្វផ្សាយសក្តានុពលទេសចរណ៍ និងកាលានុវត្តវិនិយោគរបស់កម្ពុជា ដល់ប្រជាជនកូរ៉េ ក៏ដូចជាវិនិយោគិនកូរ៉េដែលចាប់អារម្មណ៍វិនិយោគ លើវិស័យទេសចរណ៍ឲ្យមកទស្សនា និងបណ្តាក់ទុនវិនិយោគនៅកម្ពុជាកាន់តែច្រើនឡើងជាលំដាប់។ ដើម្បីសម្រេចឲ្យបាននូវទស្សនវិស័យនេះ ភាគីទាំងពីរបានឯកភាពសិក្សាពិនិត្យលទ្ធភាពចុះអនុស្សរណៈនៃការយោគយល់គ្នា

    June 7, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ពាក់ព័ន្ធនឹងករណីបាតុកម្មនៅមុខស្ថានទូតកម្ពុជា នៅទីក្រុងបាងកក ប្រទេសថៃ ដោយបានចោទប្រកាន់មកលើកម្ពុជា ពាក់ព័ន្ធរឿងជម្លោះនៅព្រំដែន, លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានប្រកាសទាត់ចោលទាំងស្រុង នូវការចោទប្រកាន់ផ្ទុយពីការពិតថា កងទ័ពព្រំដែនកម្ពុជា បានរំលោភបំពានទៅ​លើអធិបតេយ្យភាពរបស់ប្រទេសថៃ ដែលជាក់ស្តែង កងទ័ពថៃ ជាអ្នកបើកការបាញ់​ប្រហារមកលើទីតាំង​កងទ័ពកម្ពុជា។ ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នារសៀលថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៥នេះ លោក ជុំ សុន្ទរី បានថ្លែងដូចនេះថា «ពាក់ព័ន្ធនឹងករណីបាតុកម្មនៅមុខស្ថានទូតព្រះរាជាណាចក្រកម្ពុជានៅទីក្រុងបាងកក នៅព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៥នេះ ខ្ញុំសូមប្រកាសទាត់ចោលនូវការចោទប្រកាន់ផ្ទុយពីការពិត ថាកងទ័ពព្រំដែនកម្ពុជា បានរំលោភបំពានទៅលើអធិបតេយ្យភាពរបស់ប្រទេសថៃ»។ លោក

    June 6, 2025
  • ព័ត៌មានជាតិ

    (វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ទី៥ ខែមិថុនាថាសហរដ្ឋអាមេរិក និងចិន នឹងបើកកិច្ចចរចាពាណិជ្ជកម្មឡើងវិញ បន្ទាប់ពីកិច្ចពិភាក្សាតាមទូរស័ព្ទជាមួយលោកប្រធានាធិបតីចិន ស៊ី ជីនពីង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNN។ ដោយហៅកិច្ចសន្ទនាជាមួយលោក ស៊ី ជីនពីង ប្រព្រឹត្តទៅយ៉ាងល្អប្រសើរ លោក ត្រាំ បាននិយាយថាភាពតានតឹងពាណិជ្ជកម្មរវាងប្រទេសទាំង២ អាចនឹងត្រូវបានដោះស្រាយក្នុងពេលឆាប់ៗ ហើយកិច្ចពិភាក្សាជាបន្តបន្ទាប់ទៀតនឹងត្រូវធ្វើឡើងរវាងក្រុមមន្ត្រីនៃប្រទេសទាំង២។ លោក ត្រាំ ក៏បានឱ្យដឹងដែរថាលោក និងលោក ស៊ី ជីនពីងថែមទាំងអញ្ជើញគ្នាធ្វើទស្សនកិច្ចទៅវិញទៅមក ទៀតផង។ គួរបញ្ជាក់ថា បើតាមលោក ត្រាំ កិច្ចសន្ទនាតាមទូរស័ព្ទជាមួយលោក

    June 6, 2025
  • ព័ត៌មានជាតិ

    (កណ្ដាល)៖ លោក Jacques Pellet ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា បានសន្យាថានឹងទាក់ទាញក្រុមហ៊ុនបារាំងបន្ថែមទៀត ដើម្បីមកធ្វើការវិនិយោគ នៅក្នុងព្រលានយន្ដហោះអន្ដរជាតិតេជោ និងក្នុងប្រទេសកម្ពុជា។ នេះបើតាមការបញ្ជាក់ឲ្យដឹងពីអ្នកឧកញ៉ា ឆារស៍ វ៉ាន់ នាយកគ្រប់គ្រ ក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក (CAIC)។ ការបញ្ជាក់ឲ្យដឹងបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោក Jacques Pellet ដឹកនាំគណៈប្រតិភូចុះមកទស្សនកិច្ច ដើម្បីពិនិត្យវឌ្ឍន​ភាព ​នៃ​ដំណើរ​ការ​សាង​សង់​អាកាសយានដ្ឋានអន្តរជាតិតេជោ ក្រុងតាខ្មៅ ខេត្ដកណ្ដាល នាព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៥នេះ។ ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន, អ្នកឧកញ៉ា ឆារស៍

    June 6, 2025
  • ព័ត៌មានជាតិ

    (បាងកក)៖ ឧបនាយករដ្ឋមន្រ្តី ទៀ សីហា រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា នៅរសៀលថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥ បានជួបពិភាក្សាជាមួយ លោក Phumtham Wechayachai ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិថៃ អំពីភាពតានតឹងតាមព្រំដែន ដែលបានប្រព្រឹត្តទៅស្រុកអារញ្ញប្រថេត ខេត្តស្រះកែវ ប្រទេសថៃ។ លទ្ធផលនៃកិច្ចប្រជុំនេះបានសម្រេចដូចតទៅ៖ – ភាគីទាំងពីរឯកភាពកាត់បន្ថយភាពតានតឹង ដោយភាគីយើងទាំងពីរ បានរក្សាការប្រាស្រ័យទាក់ទងគ្នាទៅវិញទៅមក ការយោគយល់គ្នា និងរក្សាការសន្ទនាដោយសន្តិវិធីទៅថ្ងៃខាងមុខទៀត ក្នុងគោលបំណងចៀសវាងការប៉ះទង្គិចយោធាគ្នា កម្ពុជា-ថៃ។ – ភាគីថៃ បានស្នើសុំឲ្យកម្ពុជាដកកងទ័ពចេញពីទីតាំងឈរជើងនៅតំបន់មុំបីដែលប្រយុទ្ធគ្នាកាលពីថ្ងៃទី២៨ ឧសភាកន្លងទៅ ប៉ុន្តែភាគីកម្ពុជាបដិសេធមិនទទួលយកការស្នើសុំនោះទេ ព្រោះទីតាំងខាងលើ ជាទីតាំងស្ថិតក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា ដែលបានឈរជើងជាអចិន្ត្រៃយ៍តាំងពីដើមរៀងមក។

    June 6, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ នៅថ្ងៃទី៦ ខែមិថុនានេះ មន្ទីរពេទ្យគន្ធបុប្ផាបានប្រកាសពីតួរលេខនៃការទទួលពិនិត្យ និងព្យាបាលកុមារនៅក្នុងពេញមួយខែឧសភា ឆ្នាំ២០២៥ ដោយមានកុមារសរុបប្រមាណ ១០១ ៥៧៣នាក់ បានទទួលសេវាពិនិត្យ និងព្យាបាលដោយមិនគិតថ្លៃ និងប្រកបដោយគុណភាព។ ក្នុងចំណោមកុមារ ទាំងជាង ១០ម៉ឺននាក់នេះ មានកុមារទទួលបានការពិនិត្យនិងព្យាបាលជំងឺក្រៅ ចំនួន ៨១ ៩៥៩នាក់, កុមារមានជំងឺធ្ងន់ធ្ងរដែលត្រូវសម្រាកព្យាបាលមានចំនួន ១៦ ០៤៤នាក់, កុមារកើតជំងឺគ្រុនឈាម ៧៤៥នាក់ និងកុមារវះកាត់ចំនួន ២ ៨២៥នាក់ និងវះកាត់ភ្ជិតបេះដូងប្រហោងពីកំណើតចំនួន ៩៧នាក់។ សូមជម្រាបជូនការរាល់ការព្យាបាលទាំងអស់នៅមន្ទីរពេទ្យគន្ធបុប្ផា ធ្វើឡើងដោយមិនគិតថ្លៃ មិនមានការរើសអើង និងប្រកបដោយវិជ្ជាជីរៈ។ ការបរិច្ចាគរបស់លោកអ្នកពិត ជាមានតម្លៃណាស់

    June 6, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC), លោក SANUI KAZUMASA ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ប្រចាំនៅកម្ពុជា​ រួមជាមួយលោក FUJISAKI Seiyu ប្រធានគម្រោងនៃក្រុមហ៊ុនប្រឹក្សាយោបល់ប្រព័ន្ធសហប្រតិបត្តិការអន្តរជាតិជប៉ុន​ (JICS) បានចុះហត្ថលេខារួមគ្នា លើកំណត់ហេតុ​គណៈកម្មាធិការ​ពិគ្រោះយោបល់នៃ​គម្រោងកម្មវិធីហិរញ្ញប្បទានឥតសំណងរបស់ប្រទេសជប៉ុន សម្រាប់កម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ចនិងសង្គមនៅកម្ពុជា​ ដើម្បីអនុវត្តន៍គម្រោងជំនួយលទ្ធកម្មសម្ភារបច្ចេកទេស​បោសសម្អាតមីន​ផ្តល់ជូនអង្គភាព CMAC ដែលជាមានទឹកប្រាក់សរុបចំនួន​១.១៦៦លានយ៉េន ប្រមាណ៧,៨លានដុល្លារអាមេរិក។ ពិធីចុះហត្ថលេខារួមគ្នា បានធ្វើឡើងនៅព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៥ នៅទីបញ្ជាការស៊ីម៉ាក់ភ្នំពេញ សម្រាប់ពង្រឹងសមត្ថភាពអង្គភាព CMAC​ តាមរយៈការធ្វើទំនើបកម្មសម្ភារបច្ចេកទេស ដោយទិញសម្ភារ​បច្ចេកទេសរួមមាន៖ គ្រឿងចក្រកម្ទេចមីន​

    June 6, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ នារសៀលថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៥ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានប្រារព្ធពិធីប្រគល់វិញ្ញាបនបត្រ ជូនដល់គ្រូបង្គោលកីឡាតេក្វាន់ដូ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចំនួន២៨នាក់។ ពិធីនេះធ្វើឡើងក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងលោក ផាក ហ៊ីដេ (Mr.PARK HEE DAE) តំណាងស្ថានទូតសាធារណរដ្ឋកូរ៉េខាងត្បូង ប្រចាំកម្ពុជា ដោយមានការចូលរួមពី លោកគ្រូជម្រើសជាតិកីឡាតេក្វាន់ដូប្រចាំកម្ពុជា គ្រូក្បាច់គុនការពារខ្លួនគូកគីវ៉ុន សាធារណរដ្ឋកូរ៉េខាងត្បូង ព្រមទាំង លោកមេបញ្ជាការរង នាយសេនាធិការរង ប្រធាន-អនុប្រធានមន្ទីរ នាយ-នាយរងការិយាល័យ មេបញ្ជាការ មេបញ្ជាការរង

    June 6, 2025
  • ព័ត៌មានអន្តរជាតិ

    (វ៉ាស៊ីនតោន)៖ រដ្ឋបាលលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ កាលពីថ្ងៃព្រហស្បតិ៍ ទី៥ ខែមិថុនា បានដាក់ទណ្ឌកម្មលើចៅក្រម៤រូបរបស់តុលាការព្រហ្មទណ្ឌអន្តរជាតិ ICC ជាការសងសឹក មួយទៅនឹងតុលាការមួយនេះបានចេញដីកាចាប់ខ្លួននាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Benjamin Netanyahu និងការសម្រេចចិត្តមួយពាក់ព័ន្ធនឹងការបើកសំណុំរឿងលើបទចោទប្រកាន់ពី ឧក្រិដ្ឋកម្មសង្រ្គាមប្រព្រឹត្តដោយកងទ័ពអាមេរិកក្នុងប្រទេសអាហ្វហ្កានីស្ថាន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ ចៅក្រម ICC ទាំង៤នាក់ដែលត្រូវបានរដ្ឋបាលលោក ត្រាំ ដាក់ទណ្ឌកម្មរួមមានលោកស្រី Solomy Balungi Bossa , លោកស្រី Luz del Carmen Ibanez Carranza, លោកស្រី Reine

    June 6, 2025