- Liny Chan
- PR
ភ្នំពេញ៖ GANZBERG សហការជាមួយទូរទស្សន៍ Town Full HD TV បានបង្កើតមហាព្រឹត្តិការណ៍ GANZBERG Kun Khmer Tour Concert ដែលមានការប្រគំតន្រ្តី និងប្រដាល់គុនខ្មែរទៅគ្រប់រាជធានីខេត្តរយៈពេល 2ថ្ងៃពេញរៀងរាល់សប្តាហ៍។ ហើយនៅសប្តាហ៍នេះ ថ្ងៃទី 24-25 ឧសភា GANZBERG Kun Khmer Tour Concert នឹងធ្វើដំណើរទៅកាន់ស្រុកពួកខេត្តសៀមរាប ជាមួយវត្តមានកំពូលតារាចម្រៀងល្បីៗ ជាច្រើនរូបដូចជា លោក Zedes លោកសុគន្ធថេរ៉ាយុ កញ្ញាស៊ីរីកា លោកHan Record
May 22, 2025 - ព័ត៌មានជាតិ
(ព្រះសីហនុ)៖ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដែលត្រូវបានគេប្រៀបប្រដូចទៅនឹងកូនបង្កើតផ្ទាល់ដៃសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជានោះ បានក្លាយទៅជាកន្លែងស្រូបការវិនិយោគពីបរទេសដ៏មានសក្តានុពលនាពេលបច្ចុប្បន្ន ហើយមានរោងចក្រជាច្រើនដែលកំពុងដំណើរការច្រវាក់ផលិតកម្មរបស់ខ្លួននៅទីតាំងនេះ កំពុងទទួលបានការរីកចម្រើន។ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១១រោច ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសហការជាមួយតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ បានរៀបចំពិធីអបអរសាទរចំពោះការទទួលបានក្រុមហ៊ុនទី២០០ ដែលចូលមកវិនិយោគនៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។ ពិធីនឹងត្រូវរៀបចំឡើងយ៉ាងមហោឡារិកក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។ ក្នុងពិធីនាព្រឹកថ្ងៃនេះ ក្រៅពីការអបអរសាទរក្នុងការទទួលបានក្រុមហ៊ុនវិនិយោគទី២០០ហើយនោះ ក៏មានកិច្ចសំណេះសំណាលជាមួយកម្មករ និយោជិតប្រមាណ ៣ម៉ឺន ២ពាន់នាក់ ដែលជាអ្នកកំពុងបម្រើការងារតាមរោងចក្រ សហគ្រាសនៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុផងដែរ។ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ
May 22, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ មន្ត្រីបានបញ្ជាក់ឲ្យដឹងថា នៅព្រឹកថ្ងៃពុធ ទី២១ ខែឧសភា ឆ្នាំ២០២៥នេះ លោក ហុក ពៅ អនុប្រធានសាលាដំបូងរាជធានីភ្នំពេញ និងជាចៅក្រមស៊ើបសួរក្នុងសំណុំរឿងខាងលើ បានសម្រេចឃុំខ្លួនទី១៖ ឈ្មោះ ណៃ ដាណែត ភេទស្រី អាយុ៣៩ឆ្នាំ មុខរបរ ប្រធានផ្សារទួលពង្រ ដាក់ពន្ធនាគារ(ម២) ដោយឡែក អ្នកទី២៖ ឈ្មោះ ប៊ុន ស៊ិន ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរ ជាងថតវីដេអូ ទី៣៖ ឈ្មោះ ម៉ី សាផាត ភេទប្រុស អាយុ៤១ឆ្នាំ
May 21, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានថ្លែងឲ្យដឹងថា ថ្មីៗនេះសម្ដេចទើបនឹងចុះហត្ថលេខាលើអនុក្រឹត្យជ្រើសអ្នកមានគុណវុឌ្ឍ មកបំពេញការនៅមូលដ្ឋានលើការអប់រំ និងវិស័យសុខាភិបាល តាមរយៈកិច្ចសន្យាបច្ចេកទេស។ សម្ដេចមហាបវរធិបតីបានលើកឡើងទៀតថា សម្រាប់អប់រំ គឺជ្រើសអ្នកបង្រៀនពីមត្តេយ្យសិក្សាដល់ថ្នាក់ទី១២ ចំណែកផ្នែកវិស័យសុខាភិបាល ត្រូវយកចាប់ពីប៉ុស្តិ៍សុខភាព ដល់ពេទ្យបង្អែកស្រុក។ ការលើកឡើងរបស់ម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ធ្វើឡើងក្នុងឱកាសសម្ដេច អញ្ជើញសម្ពោធសមិទ្ធផល កំណែទម្រង់វិទ្យាស្ថានជាតិអប់រំ និងប្រគល់សញ្ញាបត្រជូននិស្សិត និងគរុនិស្សិត នាព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងឲ្យដឹងថា «ល្ងាចមិញនេះខ្ញុំបានចុះហត្ថលេខាលើអនុក្រឹត្រមួយ ដោយកិច្ចការងារនេះ យើងបានធ្វើយូរហើយតាំងតែពីដើមអណ្ណតិមកម្លេះ ដោយបានគិតគូរនៅការកង្វះវិស័យអទិភាព២យ៉ាងគឺ វិស័យអប់រំ
May 21, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រោយរយៈពេល១៥ថ្ងៃ នៃថ្ងៃឱសានវាទ ក្រុមការងារគណៈកម្មការចម្រុះ បានចុះទៅហ៊ុំព័ទ្ធអគារសហកម្មសិទ្ធ (អតីតសណ្ឋាគារអង្គរមានជ័យ) ស្ថិតតាមបណ្តោយមហាវិថីព្រះមុន្នីវង្ស ក្នុងសង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ។ ការចុះហ៊ុំព័ទ្ធនេះធ្វើឡើងនាព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥នេះ ដោយក្រុមការងារបច្ចេកទេសជំនាញ នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សហការជាមួយអាជ្ញាធរមូលដ្ឋាន រដ្ឋបាលខណ្ឌ៧មករា។ ដោយកត្តាព្រួយបារម្ភខ្ពស់ពីគុណភាពសំណង់ មានសភាពចាស់ទ្រុឌទ្រោម ដែលអាចប្រឈមនឹងការបាក់រលំជាយថាហេតុបានគ្រប់ពេល ទើបក្រសួងរៀបចំដែនដី ដែលជាក្រសួងជំនាញ លើការគ្រប់គ្រងសំណង់ ត្រូវចាំបាច់គិតគូរ និងដោះស្រាយកិច្ចការងារនេះឲ្យបានលឿន និងរហ័សបំផុត។ លោក ខៀវ ប៊ូរិន អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលជាប្រធានក្រុមការងារក្រសួងទទួលដោះស្រាយការសម្របសម្រួលការងារ
May 21, 2025 - ព័ត៌មានជាតិ
(ព្រះវិហារ)៖ យ៉ាងហោចណាស់ផ្ទះប្រជាពលរដ្ឋ៨ខ្នង មាន១៥បន្ទប់ និងតូបលក់ដូរ១៦តូបទៀត ស្ថិតនៅក្នុងផ្សារពាក់ស្បែក ក្នុងភូមិពាក់ស្បែក ឃុំរំដោះស្រែ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ (ទល់មុខកងពលធំអន្តរាគមន៍លេខ៣) ត្រូវបានអគ្គិភ័យឆាបឆេះ នៅវេលាម៉ោង ៩៖៣០នាទីយប់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥។ លោក ចិន ខន្តី អភិបាលស្រុកជាំក្សាន្ត បានថ្លែងប្រាប់ឱ្យដឹងនៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ថា គ្រោះអគ្គិភ័យនេះបណ្ដាលមកពីមូលហេតុទុស្សេខ្សែភ្លើង ហើយករណីនេះត្រូវបានគ្រប់គ្រងស្ថានការបានទាំងស្រុងវេលាម៉ោង ២១៖៤០នាទី ដោយយើងបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ៣គ្រឿង រួមមាន៖ រថយន្តពន្លត់អគ្គិភ័យអធិការដ្ឋាននគរបាលស្រុកជាំក្សាន្ត រថយន្តពន្លត់អគ្គិភ័យរបស់អង្គរក្ស និងរថយន្តទឹកកងពលធំអន្តរាគមន៍លេខ៣។ អភិបាលជាំក្សាន្ត បានថ្លែងបញ្ជាក់ថា ចំពោះទំហ៊ុំនៃការខូចខាត ក្រុមការងារ និងអាជ្ញាធរមូលដ្ឋានកំពុងត្រួតពិនិត្យជាក់ស្តែង។
May 21, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រសួងព្រះបរមរាជវាំង នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ បានចេញសេចក្ដីថ្លែងការណ៍ប្រកាសបដិសេធចំពោះគណនី Facebook (គ្រប់គ្រងដោយជនអនាមិក) ដែលបានបង្ហោះចែកចាយក្នុងបណ្តាញទំនាក់ទំនង សង្គម និងប្រើប្រាស់ព្រះនាមរបស់សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។ ក្រសួងព្រះបរមរាជវាំង មានកិត្តិយសសូមជម្រាបជូនសាធារណជន មេត្តាជ្រាបថា មានតែវេបសាយ (website) ចំនួន២ប៉ុណ្ណោះ ដែលបានប្រើប្រាស់ជាផ្លូវការ រួមមាន៖ *ទី១៖ www.norodomsihamoni.org/ របស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត *ទី២៖ www.norodomsihanouk.info/ របស់សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។ ក្រៅពីវេបសាយ (website) ផ្លូវការទាំង២ខាងលើនេះ ពុំមានប្រព័ន្ធបណ្តាញទំនាក់ទំនងសង្គមជាផ្លូវការរបស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត
May 21, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥នេះ បានចេញសេចក្តីជូនដំណឹង ប្រកាសពីតម្លៃលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយនានាដោយចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥ ត្រូវលក់សាំងធម្មតាតម្លៃ ៣,៧៥០រៀល និងម៉ាស៊ូតត្រូវលក់ ៣,៥០០រៀល ក្នុង១លីត្រ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News
May 21, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២១ ខែឧសភាឆ្នាំ២០២៥នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការរកឃើញអ្នកឆ្លងកូវីដ១៩ចំនួន ៨នាក់ ខណៈជាអ្នកជាសះស្បើយ៣នាក់។ សូមជម្រាបថា គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាល ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន១៣៩,៣៦៣នាក់, អ្នកជាសះស្បើយសរុបចំនួន ១៣៦,២៩១នាក់, ស្លាប់សរុបចំនួន ៣,០៥៦នាក់៕ ផ្ដល់សិទ្ធិដោយ៖ Fresh News
May 21, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានគណៈកម្មការទ្រទ្រង់មូលនិធិគន្ធបុប្ផាកម្ពុជា បានត្រៀមថវិកាជាង ៤០០លានរៀល ដើម្បីប្រគល់ជូនមូលនិធិគន្ធបុប្ផាកម្ពុជា ក្នុងពិធីបើកយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៥ របស់មូលនិធិគន្ធបុប្ផាកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៥។ ថវិកាចំនួនជាង៤០០លានរៀលនេះ ទទួលបានពីការចូលរួមបរិច្ចាគរបស់ថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់ជាន់ថ្នាក់ របស់ក្រសួងអប់រំ យុវជន និងកីឡា តាមរយៈគណៈកម្មការទ្រទ្រង់មូលនិធិគន្ធបុប្ផាកម្ពុជា ប្រចាំក្រសួងអប់រំ យុវជន និងកីឡា។ ការប្រកាសរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ
May 21, 2025









