- Liny Chan
- ព័ត៌មានអន្តរជាតិ
(វែលីងតោន)៖ នូវែលសេឡង់ នឹងបែងចែកថវិកាថវិកាបន្ថែម ដើម្បីគាំទ្រដល់កម្មវិធីបញ្ចុះតម្លៃជួលស្ទូឌីយោ សម្រាប់ការមកថតកុនក្នុងប្រទេសនូវែលសេឡង់ ដែលជាវិធានការថ្មីមួយត្រូវបានដាក់ចេញ ក្រោយការប្រកាសពន្ធគយ ១០០ភាគរយ លើខ្សែភាពយន្តដែលផលិតនៅក្រៅអាមេរិករបស់ប្រធានាធិបតី លោក ដូណាល់ ត្រាំ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១៦ ខែឧសភា ឆ្នាំ ២០២៥។ នូវែលសេឡង់ ដែលជាកន្លែងថតរឿង «Lord of the Rings» បានក្លាយជាទីតាំងថតដ៏ពេញនិយម សម្រាប់ភាពយន្តហូលីវូដ ដោយសារការចំណាយទាប និងមានការលើកទឹកចិត្តពីរដ្ឋាភិបាល។ រដ្ឋមន្រ្តីហិរញ្ញវត្ថុនូវែលសេឡង់ លោកស្រី Nicola Willis បញ្ជាក់ថា «យើងកំពុងផ្ញើសារយ៉ាងច្បាស់
May 17, 2025 - ព័ត៌មានជាតិ
ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៧ ខែឧសភា នេះ បានបញ្ជាក់ថា ម្ចាស់រថយន្តដែលបង្កគ្រោះថ្នាក់នៅលើផ្លូវនរោត្តម បណ្តាលឱ្យជនរងគ្រោះម្នាក់បាត់បង់ជីវិត និងរបួសធ្ងន់ ស្រាល ៥នាក់ បានរៀបចំនីតិវិធីបញ្ជូនទៅតុលាការនាព្រឹកនេះ ព្រមទាំងអនុវត្តន៌នៅបទពិន័យនគរបាលជាតិកម្ពុជាបណ្ដេញចេញពីក្របខ័ណផងដែរ។ តាមរយៈផេកផ្លូវការ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានគូសបញ្ជាក់ដូច្នេះថា៖ « ខ្ញុំបាទ សូមគោរពជូនមហាជនមេត្តាជូនជ្រាបថា ប៉ុន្មានថ្ងៃនេះមានការជជែកវែកញែកច្រើនតាមបណ្ដាញសង្គម លើករណីគ្រោះថ្នាក់ចរាចរណ៌ កាលពីរសៀលថ្ងៃ ទី១៥ ០៥ ២៥ មុខក្រសួងមហាផ្ទៃ ធ្វើឱ្យមានអ្នករបួសធ្ងន់ស្រាល និងបាត់បង់ជីវិតមនុស្ស ដែលបង្កឡើងដោយ នគរបាលរាជធានីម្នាក់
May 17, 2025 - ព័ត៌មានជាតិ
(កំពង់ឆ្នាំង)៖ តាមការគ្រោងទុកនៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥នេះ កងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិនជាង ២០០០នាក់ រួមជាមួយនឹងយុទ្ធោបករណ៍យោធាទំនើបៗ នឹងចូលរួមលើទីលាន ដើម្បីបើកសមយុទ្ធនាគមាស ឆ្នាំ២០២៥ លើប្រធានបទ «ប្រតិបត្តិការប្រឆាំងភេរវកម្មរួមគ្នា និងការងារសង្គ្រោះមនុស្សធម៌» ដែលនេះជាសមយុទ្ធនាគមាស លើកទី៧ហើយ រវាងកងទ័ពទាំងពីរ នៅលើទឹកដីកម្ពុជា។ សមយុទ្ធនាគមាសនេះ គឺធ្វើឡើងក្នុងគោលបំណងអភិវឌ្ឍន៍ឱ្យកាន់តែស៊ីជម្រៅ នូវទំនាក់ទំនងដៃគូកិច្ចសហប្រតិបត្តិការ យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ក៏ដូចជា ការផ្លាស់ប្ដូរបទពិសោធន៍ពីគ្នាទៅវិញទៅមក ការពង្រឹងទស្សនៈសន្តិសុខ ដែលមានលក្ខណៈរួមគ្នា និងការលើកកម្ពស់សមត្ថភាពប្រយុទ្ធជាក់ស្ដែងរវាងកងទ័ពប្រទេសទាំងពីរ នៅក្នុងការប្រយុទ្ធប្រឆាំងអំពើភេរវកម្ម។ សមយុទ្ធនាគមាសឆ្នាំនេះ ត្រូវចែកចេញជា២ផ្នែក ដោយទី១៖ សមយុទ្ធលើគោកនិងអាកាស នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ (ភ្នំជុំសែនរីករាយ) ខេត្តកំពង់ឆ្នាំង និងទី២៖ សមយុទ្ធសមុទ្រនិងអាកាស
May 16, 2025 - ព័ត៌មានជាតិ
(បាងកក)៖ ប៉ូលិសនៅប្រទេសថៃ បានចាប់ខ្លួនព្រះចៅអធិការវត្តមួយអង្គ ក្រោមការចោទប្រកាន់ថា ព្រះតេជគុណអង្គនោះ បានកិបកេងលុយរហូតដល់៩លានដុល្លារ ដែលជាបច្ច័យបានមកពីការចូលរួមរបស់ពុទ្ធបរិស័ទនានា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។ ក្រុមអ្នកស៉ើបអង្កេតមកពីទីភ្នាក់ងារ CIB បានចោទប្រកាន់ព្រះចៅអធិការវត្ត Rai ស្ថិតនៅជាយទីក្រុងបាងកក គឺព្រះតេជគុណ Phra Thammachiranuwat ពីបទកិបកេងយកលុយជាង៣០០លានបាត ឬស្មើនឹង៩លានដុល្លារអាមេរិក ចេញពីគណនីរបស់វត្ត រួចផ្ទេរចូលទៅគណនីផ្ទាល់ខ្លួន។ ក្រោយការតាមដានលំហូរប្រាក់ ក្រុមអ្នកស៉ើបអង្កេតបានរកឃើញ ដាននៃលុយមានប្រភពចេញពីវត្តខាងលើ នៅក្នុងបណ្តាញល្បែងស៉ីសងបៀអនឡាញខុសច្បាប់មួយ។ គួរបញ្ជាក់ថា បើតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក សង្រ្គាជវត្តខាងលើនាពេលនេះ ត្រូវបានផ្សឹកហើយ ខណៈជនសង្ស័យម្នាក់ទៀត មានភេទស្រី ក៏ត្រូវបានចាប់ខ្លួនផងដែរ ហើយអាជ្ញាធរកំពុងស៉ើបថាតើ មានអ្នកជាប់ពាក់ព័ន្ធដទៃទៀតដែរឬទេ។
May 16, 2025 - ព័ត៌មានជាតិ
(ក្រចេះ)៖ មានជនអនាមិកបានប្រើគណនីតេឡេក្រាម Telegram ឈ្មោះ Mang Channy 157 ដោយបានយករូបថត របស់ព្រះសិរីសម្ភារ៍ បណ្ឌិត អេង ផល្លា ព្រះរាជាគណៈកិត្តិយស នៃព្រះរាជាណាចក្រកម្ពុជា ព្រះអនុគណស្រុកសំបូរ ខេត្តក្រចេះ និងជាព្រះចៅអធិការវត្តព្រះវិហារធំសសរ១០០ តាំងក្នុង ប្រូហ្វាល់ Profile របស់ខ្លួន ជាលក្ខណៈ ការប្រកបអាជីវកម្មផ្ទាល់ខ្លួន ដោយគ្មានការអនុញ្ញាតពី ព្រះសិរីសម្ភារ៍ បណ្ឌិត អេង ផល្លា។ ដើម្បីចៀសវាងការភ័ន្តច្រលំពីគ្រប់មជ្ឈដ្ឋាន សាលាអនុគណស្រុកសំបូរ ខេត្តក្រចេះ សូមបំភ្លឺដល់ព្រះសង្ឃ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ មន្ត្រីរាជការ អាជ្ញាធរគ្រប់លំដាប់ថ្នាក់
May 16, 2025 - ព័ត៌មានជាតិ
(រតនគិរី)៖ ប្រជាពលរដ្ឋច្រើនគ្រួសារជាពិសេសជនជាតិភាគតិច រស់នៅស្រុកវ៉ើនសៃ បានស្នើសុំរដ្ឋាភិបាលជួយសាងសង់ស្ពានឆ្លងកាត់ទន្លេសេសាន្ត ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ពលរដ្ឋក្នុងមូលដ្ឋាន ជាពិសេសបង្កលក្ខណៈងាយស្រួលដល់ការដឹកជញ្ជូនផលិតផលកសិកម្ម។ បន្ថែមលើនេះ បងប្អូនប្រជាពលរដ្ឋដែលភាគច្រើនជនជាតិភាគតិច ស្នើម្ចាស់កំពង់ចម្លង អនុគ្រោះចំពោះសិស្សានុសិស្សដែលមានមធ្យោបាយដូចជាកង់ ម៉ូតូ ពោលគឺកុំយកថ្លៃសេវាធ្វើដំណើររបស់សិស្សសាលាតែម្តង។ នេះជាការស្នើសុំរបស់បងប្អូនជនជាតិដើមភាគតិចដូចជាកាវ៉ែត, ព្រៅ, គ្រឹង, ទំពួន និងកាចក់ ដែលកំពុងរស់នៅឃុំប៉ាកកាឡាន់, ឃុំវ៉ើនសៃ និងឃុំកុកឡាក់។ ពួកគាត់ត្អូញត្អែពីការចំណាយច្រើនទៅលើដឹកជញ្ជូនទំនិញកសិកម្មទៅលក់លើទីផ្សារតាមរយៈម៉ូតូ តាមរថយន្តការឆ្លងកាត់ទៅមកប្រចាំថ្ងៃ និងថ្លៃចំណាយទៅលើកូនៗ ដែលឆ្លងដរទៅរៀននៅវិទ្យាល័យវីរៈជ័យនៅឯត្រើយម្ខាងទៀត។ លោកស្រី ផេង ចរិយា រស់នៅឃុំប៉ាក់កាឡាន់បានប្រាប់ភ្នាក់ងារ Fresh News នៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥នេះថា គាត់តំណាងឲ្យប្រជាពលរដ្ឋជាច្រើនគ្រួសារបានលើកម្រាមដៃ១០ សំណូមពរដល់ប្រមុខថ្នាក់ដឹកនាំកម្ពុជាជួយសាងសង់ស្ពានបាឡេ
May 16, 2025 - ព័ត៌មានជាតិ
(កណ្ដាល)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ បានស្នើប្រជាពលរដ្ឋកុំឆ្លៀតញុះញង់ និងបំផុសឱ្យមានការយល់ខុសនៅពេលឃើញវីដេអូកងកម្លាំងកម្ពុជា ទៅសិក្សានៅបរទេស ខណៈដែលរវាងប្រទេសជាមិត្ត តែងតែមានការផ្លាស់ប្តូរការហ្វឹកហ្វឺនជាមួយគ្នា ដើម្បីទទួលបានបទពិសោធ៍ថ្មីៗ។ ការថ្លែងបែបនេះរបស់សម្ដេច បានធ្វើឡើងនាឱកាសដែល សម្ដេច អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបលើកទី៨០ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា នៅខេត្តកណ្ដាល។ ចំពោះមុខអង្គពិធី សម្ដេចនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ប្រទេសជាមិត្តទាំងអស់ ដែលបានផ្ដល់ការសហការគាំទ្រដល់ការបណ្ដុះបណ្ដាលកងទ័ព ក៏ដូចជាកងនគរបាលជាតិគ្រប់ជំនាញទាំងអស់ នៃកងកម្លាំងប្រដាប់អាវុធជាតិកន្លងទៅ បើនិយាយដោយឡែកគឺកងនគរបាលជាតិ។ ការណ៍នេះ នាយករដ្ឋមន្ត្រីកម្ពុជា បានស្នើឱ្យប្រជាពលរដ្ឋសូមកុំធ្វើការញុះញង់ឱ្យមានការយល់ខុស ចំពោះរូបភាពឬវីដេអូរបស់កងកម្លាំងកម្ពុជាសិក្សានៅឯបរទេស។ ដោយសម្ដេចបវរធិបតី បានគូសបញ្ជាក់ថា៖ «ខ្ញុំសុំឱ្យបងប្អូនប្រជាពលរដ្ឋមួយចំនួន ខ្ញុំឃើញមានការបង្ហោះសារផ្សេងៗហាក់ដូចជារសើបណាស់ នៅក្នុងការធ្វើទំនាក់ទំនងរបស់កម្ពុជា
May 16, 2025 - ព័ត៌មានជាតិ
(កណ្ដាល)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នាព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥នេះ បានណែនាំដល់មន្ត្រីនគរបាលយុត្តិធម៌ទាំងអស់ ត្រូវតែច្បាស់លាស់លើ ការអនុវត្តច្បាប់។ ការណែនាំនេះ ក្នុងឱកាសដែលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបលើកទី៨០ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា ដែលរៀបចំនៅបណ្ឌិត្យសភានគរបាលកម្ពុជា ស្ថិតនៅឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ សម្ដេចប្រមុខរាជរដ្ឋាភិបាលកម្ពុជា មានប្រសាសន៍យ៉ាងដូច្នេះថា «សាលាត្រូវធានាស្ដង់ដារ ពេលចប់ចេញទៅបំពេញភារកិច្ចសម្របតាមស្ដង់ដារ ឬមូលដ្ឋានស្ថានភាពជាក់ស្ដែង ពិសេសមន្ដ្រីនគរបាលយុត្តិធម៌ ច្បាប់ និងការអនុវត្តច្បាប់ត្រូវច្បាស់លាស់ទៅលើកិច្ចការងារនេះ»។ ឆ្លៀតក្នុងឱកាសនោះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងអរគុណទៅកាន់បណ្ដាប្រទេសជាមិត្តទាំងអស់ រួមមានក្រសួងនគរបាលវៀតណាម និងក្រសួងនគរបាលឡាវ
May 16, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាលមិនមានគម្រោងលក់ដីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ឱ្យទៅវិស័យឯកជននោះឡើយ។ សម្តេចថ្លែងបែបនេះ នៅព្រឹកថ្ងៃសុក្រ ទី១៦ ខែឧសភា ឆ្នាំ២០២៥នេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបលើកទី៨០ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងថា ដីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នឹងប្រគល់ទៅរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ជាអ្នកគ្រប់គ្រង និងឱ្យសមត្ថកិច្ចជួយថែរក្សាទ្រព្យសម្បត្តិនានា។ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ត្រូវរក្សាឱ្យបាននូវតម្លៃប្រវត្តិសាស្ត្រ, ឱ្យពលរដ្ឋប្រើប្រាស់ជាអតិបរមា និងប្រើប្រាស់ឱ្យមានចីរភាព ហើយនៅតែជាសម្បត្តិរបស់រដ្ឋ។ សម្តេចបានបន្តថា កាលពីឆ្នាំ១៩៩៥ រាជរដ្ឋាភិបាល បានមានកិច្ចព្រមព្រៀងឲ្យក្រុមហ៊ុន SCA ធ្វើប្រតិបត្តិការ មិនមែនសិទ្ធិគ្រប់គ្រងទេ
May 16, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងបញ្ជាក់ថា ស្ពានលេខ២៨ បច្ចុប្បន្នជាស្ពានខ្ពស់ជាងគេនៅកម្ពុជា នៃគម្រោងផ្លូវជាតិលេខ១០ បានសម្រេចវឌ្ឍនភាពសាងសង់បាន១០០% នឹងបានបើកឲ្យប្រជាពលរដ្ឋឆ្លងកាត់ជាអចិន្ត្រៃយ៍ ចាប់ពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥តទៅហើយ។ ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នាថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥នេះ លោក ផន រឹម បានឱ្យដឹងដូចនេះជា« ស្ពានលេខ២៨ បច្ចុប្បន្នជាស្ពានខ្ពស់ជាងគេនៅកម្ពុជា នៃគម្រោងផ្លូវជាតិលេខ១០ បានបើកឲ្យប្រជាពលរដ្ឋឆ្លងកាត់ជាអចិន្ត្រៃយ៍ចាប់ពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥តទៅ ការបើកឲ្យប្រជាពលរដ្ឋឆ្លងកាត់ជាអចិន្ត្រៃយ៍នេះ ក្រោយពេលវឌ្ឍនភាពស្ពានបានសម្រេចលទ្ធផល១០០%។ លោក ផន
May 16, 2025









