- Liny Chan
- ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥នេះ បានអះអាងថា ឥស្សរជនដែលត្រូវបានបំពាក់ឋានន្ដរស័ក្ដិ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ នៅពេលនេះ គឺសុទ្ធតែមានអតីតភាពការងារចូលបម្រើជាកងទ័ព ក្រោម៥៥ឆ្នាំនោះឡើយ។ ការលើកឡើងរបស់សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញជាអធិបតីភាពបំពាក់ឋានន្តរសក្តិ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ជូនសម្ដេចពិជ័យសេនា ទៀ បាញ់ និងសម្ដេចកិតុ្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃកម្ពុជា។ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «អ្វីដែលខ្ញុំចង់បញ្ជាក់បំផុត សម្រាប់ពួកយើងដែលពាក់ឋានន្ដរស័ក្ដិជូននៅថ្ងៃនេះ គឺយើងចូលទាហានមិនតិចជាង៥៥ឆ្នាំទេ។ ខ្ញុំជាមួយសម្ដេច ម៉ែន សំអន
March 21, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥នេះ បានឆ្លើយតបនឹងសំណួរមួយដែលថា «ហេតុអ្វីមិនផ្តល់ផ្កាយមាស៥ ជូនសម្តេចក្រឡាហោម ស ខេង» គឺដោយសារតែសម្តេចក្រឡាហោម ជាស៊ីវិល ដូច្នេះមិនពាក់ឋានន្តរស័ក្តិ ដូចជាយោធានោះទេ។ ការឆ្លើយតបបែបនេះ ធ្វើឡើងក្នុងឱកាស ដែលសម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីភាពខ្ពង់ខ្ពស់ ក្នុងពិធីបំពាក់ឋានន្តរសក្តិ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ នៃកងយោធពលខេមរភូមិន្ទ ជូនសម្ដេចពិជ័យសេនា ទៀ បាញ់ និងសម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន នៅទីស្ដីការគណៈរដ្ឋមន្រ្តី នាព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥។ ឆ្លើយតបនឹងសំនួរនេះ
March 21, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥នេះ បានចេញសេចក្តីជូនដំណឹង ប្រកាសពីតម្លៃលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយនានាដោយចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ត្រូវលក់សាំងធម្មតាតម្លៃ ៣,៨៥០រៀល និងម៉ាស៊ូតត្រូវលក់ ៣,៧០០រៀល ក្នុង១លីត្រ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News
March 21, 2025 - PR
(ភ្នំពេញ) ថ្ងៃទី ២១ ខែមីនា ឆ្នាំ២០២៥៖ ដូចប្រិយមិត្តបានជ្រាបរួចមកហើយថា ស្មាតហ្វូន Samsung Galaxy S25 Series ទើបតែបង្ហាញខ្លួនជាផ្លូវការថ្មីៗនេះជាមួយមុខងារពិសេសនឹកស្មានមិនដល់ ដែលជាហេតុធ្វើឱ្យ Content Creator និង Influencer ជាច្រើនរំជើបរំជួលជាខ្លាំងជាមួយនឹងបច្ចេកវិទ្យាដ៏ទំនើបបំផុតរបស់វា។ ក្នុងនោះ មានលោក Mengly Gaming អ្នកជំនាញខាងលេងហ្គេម និងជាអ្នកផលិតមាតិកាមួយរូប បានបង្ហាញចំណាប់អារម្មណ៍បែបនេះថា “ខ្ញុំហ៊ាននិយាយបានថា Galaxy S25 Series នេះ គឺដឹងតែត្រូវចិត្តអ្នកលេងហ្គេមហ្ម៎ង ព្រោះវាបំពាក់មកជាមួយកំពូលបន្ទះឈីប Snapdragon 8
March 21, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ បានធ្វើការណែនាំឱ្យមន្ទីរវប្បធម៌ វិចិត្រសិល្បៈ រាជធានីភ្នំពេញ និងមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ព្រមទាំងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ត្រូវរៀបចំ «សង្ក្រាន្តវត្តភ្នំ» នៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ នាឆ្នាំម្សាញ់ ឆ្នាំ២០២៥នេះ ឱ្យបានល្អបំផុត ដោយសារថា «សង្ក្រាន្ដ» នេះ រាជរដ្ឋាភិបាលកំពុងរៀបចំដាក់បញ្ចូលទៅក្នុងសម្បត្តិបេតិកភណ្ឌពិភពលោកអរូបីយ។ ការណែនាំបែបនេះរបស់លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ បានធ្វើឡើងនារសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥នេះ ខណៈលោកបានអញ្ជើញជាអធិបតី តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំស្តីពីការត្រៀមរៀបចំ «សង្ក្រាន្តវត្តភ្នំ»
March 21, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រុមហ៊ុនអាកាសចរណ៍ AirAsia ប្រកាសបង្កើនការតភ្ជាប់អ្នកដំណើរ និងភ្ញៀវទេសចរមកកាន់កម្ពុជា ឱ្យកាន់តែច្រើនថែមទៀត។ នារសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតឱ្យ លោក Tan Sri Tony Fernandes នាយកប្រតិបត្តិក្រុមហ៊ុន Capital A Group (AirAsia) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព។ ក្នុងជំនួបនោះ លោកនាយកប្រតិបត្តិ បានសម្តែងសេចក្តីសោមនស្សរីករាយ និងមានមោទនភាព ដែលក្រុមហ៊ុន AirAsia បានវិនិយោគនៅកម្ពុជា ដោយបានគូសបញ្ជាក់ថា
March 21, 2025 - ព័ត៌មានអន្តរជាតិ
(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃព្រហស្បតិ៍ ទី២០ ខែមីនា បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយ ដែលមានបំណងបិទក្រសួងអប់រំអាមេរិក ដែលនេះជាការបំពេញតាម ពាក្យសន្យាជាយូរណាស់មកហើយរបស់លោកទៅចំពោះក្រុមអ្នកនយោបាយអភិរក្សនិយម។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ លោក ត្រាំ បាននិយាយថារដ្ឋាភិបាលអាមេរិក បានចំណាយទៅលើសិស្ស ច្រើនជាងប្រទេសណាៗទាំងអស់ ប៉ុន្តែគុណភាពអប់រំស្ថិតនៅចំណាត់ថ្នាក់មិនល្អជាខ្លាំង ហើយលោកផ្ទាល់ចង់កាត់បន្ថយការចំណាយ។ តាមបទប្រតិបត្តិខាងលើ គោលនយោបាយអប់រំទាំងមូល និងសាលារៀននៅអាមេរិកនឹងត្រូវប្រគល់ទៅឱ្យរដ្ឋនីមួយៗជាគ្រប់គ្រងវិញ។ នៅឯពិធីចុះហត្ថលេខាមួយក្នុងបន្ទប់ East Room នៃសេតវិមាន លោក ត្រាំ បានបញ្ជាក់ថាបទបញ្ជាប្រតិបត្តិដែលលោកបានចុះហត្ថលេខា គឺជាជំហានដំបូងមួយឆ្ពោះទៅការរំលាយក្រសួងអប់រំ។ ក៏ប៉ុន្តែការបិទក្រសួងណាមួយនៅអាមេរិក មិនមែនសម្រេចដោយប្រធានាធិបតីតែម្នាក់ឯង នោះទេ
March 21, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ដ្រីក្រសួងមុខងារសាធារណៈ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥នេះ បានបញ្ជាក់ឲ្យដឹងថា សាលាភូមិន្ទរដ្ឋបាល បានសម្រេចបន្ថែមមុខវិជ្ជា «ឧត្តមភាពមន្ត្រី» ដើម្បីផ្សាភ្ជាប់មនសិកាមន្ត្រីរាជការ វិជ្ជាជីវៈ ឱ្យកាន់មានចំណេះដឹង ចំណេះធ្វើដើម្បីបម្រើប្រទេសជាតិ និងប្រជាជន។ ការបញ្ជាក់ឲ្យដឹងបែបនេះ របស់ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ធ្វើឡើងក្នុងពិធីបិទសន្និបាត បូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងមុខងារសាធារណៈ ក្រោមអធិបតីភាព សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥។ ឧបនាយករដ្ឋមន្ត្រី ហ៊ុន
March 20, 2025 - ព័ត៌មានអន្តរជាតិ
(ញូវដេលី)៖ ប៉ូលិសក្នុងរដ្ឋ Punjab ភាគខាងជើងប្រទេសឥណ្ឌា បានឃុំខ្លួនកសិកររាប់រយនាក់ និងប្រើប្រាស់គ្រឿងចក្រឈូសឆាយ កម្ទេចជំរំបណ្តោះអាសន្ននៅតំបន់ព្រំដែន ដែលពួកគេយកធ្វើជាកន្លែងតវ៉ា អស់រយៈពេលជាងមួយឆ្នាំមកនេះ ដើម្បីទាមទារឱ្យតម្លៃដំណាំមានលក្ខណៈប្រសើរជាងមុន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២០ ខែមីនា ឆ្នាំ ២០២៥។ កសិករបានបោះជំរំ នៅតាមព្រំដែនជាប់នឹងរដ្ឋ Haryana ចាប់តាំងពីខែកុម្ភៈ ឆ្នាំមុន នៅពេលដែលកងកម្លាំងសន្តិសុខ បញ្ឈប់ការហែក្បួនរបស់ពួកគេឆ្ពោះទៅកាន់រដ្ឋធានី New Delhi ដើម្បីទាមទារឱ្យមានការធានាស្របច្បាប់ សម្រាប់ផលដំណាំរបស់ពួកគេ នៅតាមរដ្ឋមួយចំនួនទៀត។ មន្រ្តីប៉ូលិសជាន់ខ្ពស់ លោក Nanak Singh បាននិយាយថា កសិករសហការគ្នាបានល្អ
March 20, 2025 - ព័ត៌មានជាតិ
(សេអ៊ូល)៖ នៅថ្ងៃព្រហស្បតិ៍ ទី២០ ខែមីនា តុលាការធម្មនុញ្ញនៃប្រទេសកូរ៉េខាងត្បូង បានឱ្យដឹងថា ខ្លួននឹងប្រកាសសាលក្រម ក្នុងសំណុំរឿងដកតំណែងនាយករដ្ឋមន្រ្តី លោក Han Duck Soo នៅដើមសប្តាហ៍ក្រោយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Yonhap។ សាលក្រមនឹងត្រូវប្រកាសនៅម៉ោង១០៖០០នាទីព្រឹកថ្ងៃចន្ទ ទី២៤ ខែមីនា ពោលគឺរយៈពេល៣ខែ បន្ទាប់ពីលោក Han ត្រូវបានសភាបោះឆ្នោតដកតំណែង ក្រោមការចោទប្រកាន់មួយចំនួន ពាក់ព័ន្ធទៅនឹងការប៉ុនប៉ងបរាជ័យ របស់ប្រធានាធិបតី លោក Yoon Suk Yeol ក្នុងការដាក់ប្រទេសក្រោមច្បាប់អាជ្ញាសឹក កាលពីខែធ្នូ ឆ្នាំ២០២៤។ តុលាការធម្មនុញ្ញ នឹងប្រកាសពីការសម្រេចចិត្តថា
March 20, 2025









