Liny Chan
  • ព័ត៌មានអន្តរជាតិ

    (បរទេស)៖ ប្រទេសចិនបានធ្វើឲ្យពិភពលោកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងតាមរយៈការដាក់បង្ហាញមន្ទីរពេទ្យ AI ដំបូងបង្អស់របស់ពិភពលោកដែលមានឈ្មោះថា ភ្នាក់ងារមន្ទីរពេទ្យ ដែលបង្កើតឡើងដោយអ្នកស្រាវជ្រាវសាកលវិទ្យាល័យ Tsinghua ។ មន្ទីរពេទ្យមួយនេះ ត្រូវបានដាក់ឲ្យដំណើរការជាមួយនឹងវេជ្ជបណ្ឌិត AI ចំនួន ១៤នាក់ និងគិលានុបដ្ឋាយិកា AI ចំនួន ៤នាក់ ក្នុងនោះ វេជ្ជបណ្ឌិត AI អាចធ្វើរោគវិនិច្ឆ័យ និងព្យាបាលអ្នកជំងឺជាង ១ម៉ឺននាក់ ក្នុងរយៈពេលត្រឹមតែពីរបីថ្ងៃប៉ុណ្ណោះ បើធៀបនឹងពេទ្យធម្មតាត្រូវប្រើរយៈពេល ២ឆ្នាំ។ មន្ទីរពេទ្យមិនត្រឹមតែមានគោលបំណងធ្វើឱ្យប្រសើរឡើងនូវប្រសិទ្ធភាព និងភាពត្រឹមត្រូវនៃការថែទាំសុខភាពប៉ុណ្ណោះទេ (ជាមួយនឹងអត្រាភាពត្រឹមត្រូវ ៩៣.០៦% ដែលបានរាយការណ៍នៅលើការពិនិត្យសុខភាព)៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    May 5, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥នេះ បានអបអរសាទរដល់​ក្មួយៗ​ដែលបានចូលរួមការប្រឡងសិស្សពូកែទូទាំងប្រទេស ផ្នែកអក្សរសិល្ប៍ខ្មែរ​ គណិតវិទ្យា​ និងរូបវិទ្យា​ ថ្នាក់ទី៩​ និងថ្នាក់ទី១២​ ឆ្នាំ២០២៥​ ដោយទទួលបានចំណាត់ថ្នាក់លេខ១​។ ជាមួយគ្នានេះ សម្តេចនាយករដ្ឋមន្ត្រី សូមកោតសរសើរ​ចំពោះការចូលរួម​ និងសមត្ថភាពរបស់ក្មួយៗ​ ដែលបានខិតខំប្រឹងប្រែងសិក្សារៀនសូត្រ​ និងមានសមត្ថភាពប្រឡងទទួលបានលទ្ធផលចំណាត់ថ្នាក់លេខ១​ ទូទាំងប្រទេស​ លើមុខវិជ្ជាសំខាន់ៗទាំងបី​ ដូចជា​ អក្សរសិល្ប៍​ខ្មែរ,​ គណិតវិទ្យា​ និងរូបវិទ្យា។ ជាមួយនេះ​ សូមចូលរួមអបអរសាទរ​ និងសប្បាយរីករាយផងដែរ​ ចំពោះឪពុកម្តាយ​ អាណាព្យាបាល ដែលកំពុងមានក្តីរំភើប​ និងញញឹមសាទរសមិទ្ធផលដែលក្មួយៗសម្រេចបាន​

    May 5, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ មន្ទីរបរិស្ថានខេត្តក្រចេះ សូមបំភ្លឺជូនសាធារណៈជន និងបណ្តាញសារព័ត៌មានទាំងអស់ឱ្យ បានជ្រាបថា នាពេលថ្មីៗនេះ មានការចុះផ្សាយរបស់បណ្តាញសារព័ត៌មានមួយតាមប្រព័ន្ធ TikTok អំពីករណីគោយន្តកន្ត្រៃដឹកជញ្ជូនឈើហ៊ុបជ្រុង តាមបណ្តោយផ្លូវជាតិលេខ៧ ភូមិសាស្ត្រស្រុកអូរគ្រៀងសែនជ័យ ឆ្ពោះមកស្រុកចិត្របុរី ខេត្តក្រចេះ កាលពីយប់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោងជាង៨យប់។ ការផ្សព្វផ្សាយខាងលើជំរុញឱ្យមានភាពយល់ច្រឡំ និងធ្វើឱ្យប៉ះពាល់ដល់កិត្តិយសមន្ត្រីនៃ មន្ទីរបរិស្ថានខេត្ត ពីព្រោះករណីដឹកជញ្ជូនខាងលើនេះ មន្ត្រីជំនាញបានឆ្លៀតផ្ទាត់ និងយកនិយាមកា (UTM) ដែលមានក្នុងរូបភាព មកទំលាក់ចូលក្នុងផែនទីតំបន់ការពារធម្មជាតិ ទើបបញ្ជាក់ឱ្យឃើញថាទីតាំងដែលមានការដឹកជញ្ជូននោះស្ថិតនៅលើកដងផ្លូវជាតិលេខ៧ នៅចំណុចព្រំប្រទល់ស្រុកអូរគ្រៀងសែនជ័យ និងស្រុកចិត្របុរី ដែលមានចម្ងាយផ្លូវជាង ៤២Km ពីដែនជម្រកសត្វព្រៃសំបូរ។ បើទោះបីជានៅក្រៅតំបន់ការពារក៏ដោយ ក៏មន្ទីរបរិស្ថានខេត្តក្រចេះ នឹងបន្តខិតខំប្រឹងប្រែងសហការជាមួយគណៈបញ្ជាការឯកភាព

    May 3, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ រដ្ឋាភិបាលកម្ពុជា និងអាមេរិក កំពុងត្រៀមសម្រាប់ការចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការរវាងកម្ពុជានិងសហរដ្ឋអាម៉េរិក ដែលនឹងប្រព្រឹត្តទៅដោយផ្ទាល់នៅថ្ងៃទី១៤-១៥ ខែឧសភា ឆ្នាំ២០២៥ ខាងមុខនេះ នារដ្ឋធានីវ៉ាស៊ីនតោន។ នេះបើតាមសេចក្តីប្រកាសរបស់អ្នកនាំពាក្យរាជរដ្ឋាភិបាល ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។ ការត្រៀមចរចាពាណិជ្ជកម្មដោយផ្ទាល់នេះ បានធ្វើឡើងបន្ទាប់ពី លក ស៊ុន ចាន់ថុល ឧបនាយក រដ្ឋមន្ត្រី និងជាអនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និង លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានដឹកនាំក្រុមការងារចំពោះកិច្ចសម្របសម្រួលទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី កម្ពុជា-អាម៉េរិក ជួបប្រជុំទ្វេភាគីតាមប្រព័ន្ធវីដេអូជាមួយ តំណាងពាណិជ្ជកម្មសហរដ្ឋអាម៉េរិក ដឹកនាំដោយ លោកស្រី

    May 3, 2025
  • ព័ត៌មានជាតិ

    (វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយ ដែលមានគោលបំណងកាត់បន្ថយថវិកាសហព័ន្ធសម្រាប់បណ្ដាញសារព័ត៌មានសាធារណៈ NPR និង PBS ដោយចោទប្រកាន់ស្ថាប័នទាំងពីរថាមានភាពលម្អៀង និងបក្ខពួកនិយម។ នេះបើយោងតាមសេចក្តីប្រកាសរបស់សេតវិមានកាលពីល្ងាចថ្ងៃព្រហស្បតិ៍ និងរាយការណ៍បន្តដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២ ខែឧសភា ឆ្នាំ២០២៥។ បទបញ្ជា​នេះ​បាន​ណែនាំ​ដល់​សាជីវកម្ម​សម្រាប់​ការ​ផ្សព្វផ្សាយ​ជា​សាធារណៈ (CPB) ដែល​ជា​អ្នក​ចែកចាយ​ថវិកា​សហព័ន្ធ ឲ្យ «បញ្ឈប់​ការ​ផ្ដល់​មូលនិធិ​ដោយ​ផ្ទាល់» ដល់ NPR និង PBS ក្នុង​កម្រិត​អតិបរមា​តាម​ដែល​ច្បាប់​អនុញ្ញាត និង​បដិសេធ​ការ​ផ្ដល់​មូលនិធិ​នា​ពេល​អនាគត។ បទបញ្ជា​នេះ​ក៏​មាន​គោលបំណង​បញ្ឈប់​ការ​ផ្ដល់​មូលនិធិ​ដោយ​ប្រយោល​ផង​ដែរ ដោយ​តម្រូវ​ឲ្យ CPB ធានា​ថា

    May 3, 2025
  • ព័ត៌មានជាតិ

    (សាន់ត្យាហ្គោ)៖ គ្រោះរញ្ជួយដីដ៏ខ្លាំងមួយកម្រិត ៧.៤ រ៉ិចទ័រ បានវាយប្រហារតំបន់ Drake Passage ដែលនៅចន្លោះចុងទ្វីបអាមេរិកខាងត្បូង និងទ្វីបអង់តាក់ទិក ក្នុងជម្រៅរាក់ត្រឹមតែ ១០គីឡូម៉ែត្រ កាលពីថ្ងៃសុក្រ ទី២ ខែឧសភា បានបង្កឲ្យមានការគំរាមកំហែងពីរលកយក្សស៊ូណាមិ និងការបញ្ជាឲ្យជម្លៀសប្រជាជនចេញពីតំបន់ឆ្នេរនៃតំបន់ Magallanes ភាគខាងត្បូងបំផុតរបស់ឈីលី។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។ ទីភ្នាក់ងារ​គ្រោះមហន្តរាយ SENAPRED របស់​ឈីលី បាន​ចេញ​បញ្ជា​ឲ្យ​មាន​ការ​ជម្លៀស​ប្រជាជនចេញ ខណៈ​ដែល​ប្រធានាធិបតី លោក Gabriel Boric បាន​សរសេរ​លើ​បណ្ដាញ​សង្គម X ថា «យើង​កំពុង​អំពាវនាវ​ឲ្យ​ជម្លៀស​ប្រជាជន​ចេញ​ពី​ឆ្នេរសមុទ្រ​ក្នុង​តំបន់ Magallanes ទាំងមូល»។

    May 3, 2025
  • ព័ត៌មានជាតិ

    (ហ្សាកាតា)៖ ហេតុការណ៍ដាច់ចរន្តអគ្គិសនីមួយ បានវាយប្រហារតំបន់ជាច្រើននៅលើកោះទេសចរណ៍ បាលី (Bali) របស់ប្រទេសឥណ្ឌូណេស៊ី នៅថ្ងៃសុក្រ ទី២ ខែឧសភា បង្កផលប៉ះពាល់ដល់សកម្មភាពមួយចំនួន រួមទាំងនៅព្រលានយន្តហោះផងដែរ ខណៈដែលអាជ្ញាធរអគ្គិសនីកំពុងប្រឹងប្រែងស្ដារសេវាឡើងវិញ។ នេះបើយោងតាមសេចក្តីរាយការណ៍របស់ក្រុមហ៊ុនអគ្គិសនីរដ្ឋ និងចុះផ្សាយបន្តដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ ក្រុមហ៊ុនអគ្គិសនីរដ្ឋ (PLN) បានឲ្យដឹងថា ខ្លួនកំពុងស៊ើបអង្កេតរកមូលហេតុនៃការដាច់ចរន្តនេះ ហើយកំពុងធ្វើការជួសជុលតភ្ជាប់ថាមពលឡើងវិញ។ អ្នកនាំពាក្យប្រចាំកោះបាលី លោក I Wayan Eka Susana បានថ្លែងថា «ដំណើរការស្ដារឡើងវិញបច្ចុប្បន្នកំពុងត្រូវបានអនុវត្តជាបណ្ដើរៗ»។ ប្រតិបត្តិករព្រលានយន្តហោះអន្តរជាតិ Ngurah Rai នៅកោះបាលី បានឲ្យដឹងតាមរយៈ Instagram ថា

    May 3, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងពាណិជ្ជកម្ម បានចេញប្រកាសអន្តរក្រសួងលេខ៣៧៩ សហវ.ប្រក ចុះថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ ស្ដីពី វិធានការសម្រាប់បង្ការ និងទប់ស្កាត់ការក្លែងបន្លំដើមកំណើតទំនិញ សម្រាប់ការនាំចេញទំនិញមួយចំនួន ទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក។ ប្រកាសដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១ ខែឧសភានេះបានបញ្ជាក់ថា ប្រកាសអន្តរក្រសួងនេះ មានគោលបំណងរួមគ្នាបង្ការ និងទប់ស្កាត់ការក្លែងបន្លំដើមកំណើតទំនិញ ជំរុញការអនុវត្ត ច្បាប់ស្តីពីវិធានដើមកំណើតទំនិញ ប្រកបដោយតម្លាភាពសម្រាប់ការនាំចេញទំនិញមួយចំនួន ទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក។ ប្រកាសអន្តរក្រសួងនេះ មានវិសាលភាពអនុវត្តចំពោះផលិតករ និង/ឬអ្នកនាំចេញដែលមានបំណងធ្វើការនាំចេញ ទំនិញមួយចំនួនដែលមានដើមកំណើតនៅកម្ពុជាទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក។ ផលិតករ និង/ឬអ្នកនាំចេញ ដែលមានបំណងនាំចេញទំនិញមួយចំនួន ដែលមានដើមកំណើតនៅកម្ពុជា ទៅកាន់

    May 1, 2025
  • ព័ត៌មានជាតិ

    (ព្រះសីហនុ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៥នេះ បានណែនាំដល់មន្ត្រីពាក់ព័ន្ធត្រួតពិនិត្យ និងគ្រប់គ្រងឱ្យបានច្បាស់ ដើម្បីកុំឱ្យមាននាំទំនិញ មកវាយផ្លាកផលិតនៅកម្ពុជា ហើយនាំចេញទៅកាន់ប្រទេសដទៃ ដើម្បីបានរួចពន្ធ។ ការណែនាំបែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបសំណេះសំណាលមួយមន្ត្រីរាជការ បុគ្គលិក កម្មករ និយោជិត ដែលកំពុងបម្រើការងារ នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នាព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៥នេះ។ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំសូមអំពាវនាវឲ្យមន្ដ្រីនៅគ្រប់ស្ថាប័នពាក់ព័ន្ធ ទាំងក្រសួងពាណិជ្ជកម្ម ទាំងគយ ទាំងសមត្ថកិច្ចពាក់ព័ន្ធ

    May 1, 2025
  • ព័ត៌មានជាតិ

    (ព្រះសីហនុ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងបញ្ជាក់ថា គ្រប់ប្រទេសនៅលើ​ពិភពលោកមិនអាចកាត់ផ្តាច់ពីការធ្វើពាណិជ្ជកម្មនោះឡើយ ហើយក៏គ្មានប្រទេសណាមួយ​អាចផលិតបានគ្រប់បែបយ៉ាងនោះទេ ដូចនេះហើយគឺត្រូវមានការពឹងផ្អែកពីគ្នាទៅវិញទៅមក។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥នេះ នាឱកាសដែលសម្តេចបានអញ្ជើញជួបសំណេះសំណាលមួយមន្ត្រីរាជការ បុគ្គលិក កម្មករ និយោជិត ដែលកំពុងបម្រើការងារនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលពិធីសំណេះសំណាលនេះធ្វើឡើងជាការអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៩ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៥ផងដែរ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះថា «សេដ្ឋកិច្ចពិភពលោកមិនអាចកាត់ផ្តាច់ បិទច្រកនៃការធ្វើពាណិជ្ជកម្មនោះទេ រាប់ពាន់ឆ្នាំហើយគេធ្វើពាណិជ្ជកម្ម ចឹងរាប់ពាន់ឆ្នាំទៅមុខទៀត គឺនឹងត្រូវ​ធ្វើពាណិជ្ជកម្ម គ្មានប្រទេសណាដែលអាចរស់ខ្លួនឯង ដាំដុះផលិតខ្លួនឯងគ្រប់មុខនោះទេ

    May 1, 2025