Liny Chan
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នាថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ បានអនុញ្ញាតឲ្យលោក DOMINIC WILLIAMS ឯកអគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជា និងសហការី អញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ស្តីពីការផ្លាស់ប្តូរទស្សន និងយុទ្ធសាស្រ្ត។ ការផ្លាស់ប្តូរទស្សន និងយុទ្ធសាស្រ្តនៃប្រទេសទាំងពី គឺដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិលើវិស័យទេសចរណ៍ ជាការផ្តល់នូវលក្ខណៈអំណោយផល និងទាក់ទាញកំណើនភ្ញៀវទេសចរ ពីចក្រភពអង់គ្លេសបន្ថែមទៀត ដោយផ្តោតលើការអភិវឌ្ឍហេដ្ឋារចនាសម័ន្ធតភា្ជប់គោលដៅទេសចរណ៍ ការសម្រួលបែបបទធ្វើដំណើរ យុទ្ធសាស្រ្តផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជា ទៅកាន់ពិភពលោក និងចក្រភពអង់គ្លេស ទេសចរណ៍ប្រកបដោយនិរន្តភាព ការចូលរួមជួយបណ្តុះបណ្តាលអភិវឌ្ឍសមត្ថភាពក្នុងវិស័យទេសចរណ៍ កិច្ចសហការរួមគ្នាជួយជំរុញការហោះហើរត្រង់ រវាងកម្ពុជា និងចក្រភពអង់គ្លេស និងការអភិវឌ្ឍបន្ថែមលើអេកូទេសចរណ៍

    May 1, 2025
  • ព័ត៌មានជាតិ

    (ព្រះសីហនុ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងបង្ហាញពីវឌ្ឍនភាពនៃការតភ្ជាប់បណ្តាញអគ្គិសនីក្រោមបាតសមុទ្រ ទៅកាន់បណ្តាកោះមួយចំនួនធំរួចរាល់ហើយ ដែលផ្តល់ភាពងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋ អាចប្រើប្រាស់អគ្គិសនីពីបណ្តាញជាតិ តម្លៃសមរម្យ។ សម្តេចបានបញ្ជាក់ថា កោះដែលអគ្គិសនីកម្ពុជាបានតភ្ជាប់រួចរាល់រួមមាន៖ កោះរ៉ុង កោះស្រមោច កោះថ្មី កោះទទឹង កោះអំពិលតូច កោះអំពិលធំ កោះសាមិត កោះម្នាស់ កោះស្មាច់ និងកោះស្តេច ខណៈកោះពស់ នឹងត្រូវអូសកាត់តាមក្រោមស្ពាន។ កោះទាំងនេះមាននៅខេត្តព្រះសីហនុ និងខេត្តកោះកុង។ ការភ្ជាប់បណ្តាញអគ្គិសនីបណ្តាញជាតិ ទៅកាន់បណ្តាកោះនេះ មិនត្រឹមតែជួយសម្រួលការរស់នៅប្រចាំថ្ងៃ របស់បងប្អូនប្រជាពលរដ្ឋប៉ុណ្ណោះទេ ថែមទាំងជួយជំរុញការវិនិយោគ និងទេសចរណ៍នៅតាមបណ្តាកោះផងដែរ។ ការលើកឡើងរបស់សម្តេចនាយករដ្ឋមន្ត្រី ក្នុងឱកាសអញ្ជើញសំណេះសំណាលជាមួយមន្ត្រីរាជការ បុគ្គលិក

    May 1, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ រយៈពេល៤ខែ ពោលចាប់ពីខែមករា រហូតដល់ខែមេសា ឆ្នាំ២០២៥នេះ កម្ពុជាទទួលបានចំណូលជាង២២លានដុល្លារ ពីការលក់បណ្ណចូលទស្សនារមណីដ្ឋានអង្គរ, ប្រាសាទកោះកែរ និងកំពង់ផែចុងឃ្នៀស។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន ស្តីពីស្ថិតិភ្ញៀវទេសចរបរទេស ទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានពីគ្រឹះស្ថានអង្គរ នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៥។ ៤ខែ ឆ្នាំ២០២៥នេះ ភ្ញៀវទេសចរបរទេស ទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ និងប្រាសាទកោះកែរ មានចំនួន ៤៧៤,៨១០នាក់ កើន១២.៦៨% និងទទួលបានចំណូល ២២,២០៨,៨១០ដុល្លារអាមេរិក កើនឡើង១១.៥០% បើធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ២០២៤។ ៤ខែ ឆ្នាំ២០២៥នេះ រដ្ឋាភិបាលបានឧបត្ថម្ភមូលនិធិ

    May 1, 2025
  • PR

    (ភ្នំពេញ)៖ ឧកញ៉ា គិត ស៊ូឡា អគ្គនាយកប្រតិបត្តិក្រុមហ៊ុន Royal Group International Company ដែលជាកូនប្រុសអ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប និងលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥ បាននាំយកនូវថវិកា ចំនួន ១,០៩៩,៩៩៩ ដុល្លារអាមេរិក ទៅប្រគល់ជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបទី១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៥ ក្រោមប្រធានបទ

    May 1, 2025
  • ព័ត៌មានជាតិ

    (វ៉ាស៉ីនតោន)៖ មន្ទីរបញ្ចកោណ បានឱ្យដឹងនៅថ្ងៃពុធសប្តាហ៍នេះថា ក្រសួងការបរទេសអាមេរិក បានអនុម័តលើផែនការលក់ប្រព័ន្ធមីស៉ីល Patriot ឱ្យដល់ប្រទេសកូវ៉ែត ជាមួយនិងការផ្តល់សេវាកម្មគាំទ្រផងដែរ ក្នុងតម្លៃប្រហែល ៤២៥លានដុល្លារ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១ ខែឧសភា ឆ្នាំ ២០២៥។ អ្នកផ្គត់ផ្គង់គឺក្រុមហ៊ុន RTX Corporation នៅទីក្រុង Waltham នៃរដ្ឋ Massachusetts។ ផែនការលក់ដែលបានស្នើឡើងនេះ នឹងគាំទ្រដល់គោលនយោបាយការបរទេស និងគោលដៅសន្តិសុខជាតិរបស់សហរដ្ឋអាមេរិក តាមរយៈការជួយកែលម្អរចនាសម្ព័ន្ធអាវុធ របស់សម្ព័ន្ធមិត្តមិនមែនណាតូដ៏សំខាន់ ដែលជាកម្លាំងរួមចំណែកសម្រាប់ស្ថិរភាពនយោបាយ និងវឌ្ឍនភាពសេដ្ឋកិច្ចនៅមជ្ឈិមបូព៌ា។ គួរបញ្ជាក់ថា ការលក់នេះ នឹងត្រូវរង់ចាំការយល់ព្រមពីសំណាក់ព្រឹទ្ធសភាអាមេរិកទៀត ហើយសំណើត្រូវបានបញ្ជូនទៅកាន់ព្រឹទ្ធសភារួចហើយ

    May 1, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៥នេះ បានចេញសេចក្តីជូនដំណឹង ប្រកាសពីតម្លៃលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយនានាដោយចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១០ ខែឧសភា​ ឆ្នាំ២០២៥ ត្រូវលក់សាំងធម្មតាតម្លៃ ៣,៧៥០រៀល និងម៉ាស៊ូតត្រូវលក់ ៣,៥៥០រៀល ក្នុង១លីត្រ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    May 1, 2025
  • ព័ត៌មានជាតិ

    (​វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក និងអ៊ុយក្រែន កាលពីថ្ងៃពុធ ទី៣០ ខែមេសា បានចុះហត្ថលេខាហើយលើកិច្ចព្រមព្រៀងរ៉ែ បន្ទាប់ពីត្រូវបានពន្យារពេលអស់ជាង២ខែមកនេះ ខណៈរដ្ឋបាលលោក ដូណាល់ ត្រាំ បានហៅកិច្ចព្រមព្រៀងនេះថាជាទម្រង់ថ្មីមួយនៃការប្ដេជ្ញាចិត្តចំពោះអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។ អ៊ុយក្រែន បាននិយាយថាខ្លួនទទួលបានអត្ថាប្រយោជន៍ដ៏សំខាន់ ក្រោយកិច្ចចរចាដ៏យូរ ក្នុងនោះរួមមានទាំងការរក្សាបាននូវអធិបតេយ្យយ៉ាងពេញលេញលើរ៉ែកម្ររបស់ខ្លួនដែលមានសារៈសំខាន់មិនអាចខ្វះបានសម្រាប់ វិស័យបច្ចេកវិទ្យា។ កាលដើមឡើយ លោក ត្រាំ បានទាមទារសិទ្ធិឱ្យសហរដ្ឋអាមេរិកអាចធ្វើអាជីវកម្មលើធនធានរ៉ែរបស់អ៊ុយក្រែនជាការប៉ះប៉ូវនូវជំនួយយោធាដែលទីក្រុងវ៉ាស៊ីនតោនបានបញ្ជូនទៅឱ្យអ៊ុយក្រែន នៅក្រោមអាណត្តិនៃអតីតប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ក្រោយសង្រ្គាមផ្ទុះឡើងមក។ ក្រោយស្ទាក់ស្ទើរពីដំបូងដែរ អ៊ុយក្រែនបានទទួលស្គាល់ថាកិច្ចព្រមព្រៀងរ៉ែគឺជាមធ្យោបាយមួយដើម្បីធានានូវការវិនិយោគយូរអង្វែងរបស់សហរដ្ឋអាមេរិក។ នៅក្នុងពេលប្រកាសពីការឈានដល់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងរ៉ែក្នុងទីក្រុងវ៉ាស៊ីនតោន រដ្ឋមន្ត្រីហិរញ្ញវត្ថុអាមេរិក លោក Scott Bessent

    May 1, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សាលាគណរាធានីភ្នំពេញ បានចេញសេចក្ដីណែនាំ ស្ដីពីការនិមន្តគោចរបិណ្ឌបាត និងការនិមន្ត ក្នុងសាធារណដ្ឋាននៃរាជធានីភ្នំពេញ។ នេះបើតាមសេចក្ដីណែនាំ​ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥។ សេចក្ដីណែនាំ ​បានឲ្យដឹងថា យោងស្មារតីអង្គប្រជុំរបស់ សាលាគណរាជធានីភ្នំពេញ ដែលមានការចូលរួមពីមន្ទីរធម្មការ និងសាសនា រាជធានីភ្នំពេញ សាលាអនុគណខណ្ឌទាំង១៤ កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ ស្តីពីការពង្រឹងការប្រតិបត្តិធម៌ វិន័យរបស់ភិក្ខុ សាមណេរក្នុងរាជធានីភ្នំពេញ ដើម្បីធានាបាននូវសេចក្តីថ្លៃថ្នូរ ក្នុងសាសនមណ្ឌលព្រះពុទ្ធសាសនា និងផ្អែកលើទិដ្ឋភាពជាក់ស្តែងក្នុងពេលនេះ ភិក្ខុសាមណេរនៅតែបន្តនិមន្តគោចរបិណ្ឌបាតនៅតាមទីអគោចរដ្ឋាន និងនិមន្តចូលទៅកាន់ទីកន្លែងកំសាន្តសាធារណៈនានា ក្នុងរាជធានីភ្នំពេញ ធ្វើឱ្យប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូរ

    May 1, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយនឹងកម្លាំងនគរបាលខណ្ឌទួលគោក បានបើកការស្រាវជ្រាវយ៉ាងយកចិត្ដទុកដាក់ ហើយឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យចំនួន៦នាក់ ពាក់ព័ន្ធទៅនឹងបទល្មើសឆក់ ចំនួន៨ករណី នៅក្នុងមូលដ្ឋានរាជធានីភ្នំពេញ។ ប្រតិបត្ដិការបង្ក្រាបក្រុមចោរយ៉ាងសកម្ម នៅក្នុងរាជធានីភ្នំពេញ បានធ្វើឡើងក្រោមការបញ្ហាផ្ទាល់ពីលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ។ យោងតាមរបាយការណ៍ របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់យ៉ាងដូច្នេះថា៖ * ករណីទី១៖ អំពើលួចមានស្ថានទម្ងន់ទោស ដោយសារការប្រព្រឹត្តអំពើហិង្សា (ឆក់ទូរសព្ទ័ដៃម៉ាកអាយហ្វូន១៣ប្រូម៉េក បណ្តាលឲ្យជនរងគ្រោះដួលម៉ូតូរងរបួស) ប្រព្រឹត្តនៅចំណុចមុខ សាលាវេស្ទើនអន្តរជាតិ ផ្លូវលេខ៣១៥ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង០៨៖១០នាទី។ *

    May 1, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ត្រីមាសទី១ ឆ្នាំ២០២៥នេះ មូលនិធិគន្ធបុប្ផាកម្ពុជា ទទួលបានថវិកាពីសប្បុរសជន សរុបជាង៤លានដុល្លារ។ នេះបេីតាមសេចក្ដីប្រកាសព័ត៌មាន របស់មូលនិធិគន្ធបុប្ផាកម្ពុជា ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥។ សេចក្ដីប្រកាសព័ត៌មាន បានបញ្ជាក់ថា «សម្រាប់ត្រីមាសទី១ ឆ្នាំ២០២៥នេះ, មូលនិធិគន្ធបុប្ផាកម្ពុជា ទទួលបានចំណូលសរុបសមមូលនឹង ៤ ០៣៦ ០៤៨ ដុល្លារអាម៉េរិក ពីសមាជិកកិត្តិយស ៧ រូប សមាជិកគាំទ្រ ២៥ ១៤១ រូប និងសប្បុរសជនផ្សេងៗ ៦ ៦៦២ រូប»។

    April 30, 2025