Liny Chan
  • ព័ត៌មានអន្តរជាតិ

    (សេអ៊ូល)៖ គណបក្សកាន់អំណាចនៅកូរ៉េខាងត្បូង បានបង្ហាញការគាំទ្ររបស់ខ្លួន ចំពោះការប៉ុនប៉ងទម្លាក់លោកប្រធានាធិបតី Yoon Suk Yeol ចេញពីតំណែង ជុំវិញ ការសម្រេចចិត្តរបស់លោក ក្នុងការប្រកាសប្រើច្បាប់អាជ្ញាសឹក ដែលបានបង្កទៅជាវិបត្តិនយោបាយ និងការខឹងសម្បារពីប្រជាជននៅក្នុងប្រទេស។ នេះបើតាមការចេញ ផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ គណបក្សអំណាចប្រជាជន People Power Party ឬហៅកាត់ថា PPP ដែលជាបក្សកាន់អំណាចរបស់លោក Yoon បានធ្វើពហិការចូលរួមក្នុងការបោះឆ្នោតចោទប្រកាន់ ដកតំណែងលោក Yoon កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន ដោយសង្ឃឹមថាលោកប្រធានាធិបតីអាចនឹងលាលែងចេញពីតំណែងដោយខ្លួនឯង។ ប៉ុន្តែ មេដឹកនាំបក្ស PPP បាន ទទួលស្គាល់ថាការព្យាយាមបញ្ចុះបញ្ចូលលោក Yoon

    December 12, 2024
  • ព័ត៌មានជាតិ

    (ឧត្តរមានជ័យ)៖ លោក ឃិន ញ៉ាណ អភិបាលរងខេត្តឧត្តរមានជ័យ និងជាអនុប្រធានអចិន្ត្រៃយ៍សាខាកាកបាទក្រហមកម្ពុជាខេត្ត នៅព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ បានដឹកនាំក្រុមការងារ និងអាជ្ញាធរក្រុងសំរោង នាំអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្ត យកទៅប្រគល់ជូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយអគ្គិភ័យ បណ្តាលឱ្យឆេះតូបលក់ដូរនៅផ្សារចំការចេក ក្នុងភូមិចំការចេក សង្កាត់អូរស្មាច់ ក្រុងសំរោង កាលពីយប់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤។ នៅក្នុងឱកាសនោះ លោក ឃិន ញ៉ាណ បានថ្លែងនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងលោក មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត

    December 12, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ រយៈពេលប៉ុន្មានថ្ងៃ ក្នុងដើមខែធ្នូ ឆ្នាំ២០២៤ ដោយមានបទបញ្ជាម៉ឹងម៉ាត់របស់លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ, កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ក៏ដូចជាកម្លាំងអាវុធហត្ថតាមបណ្ដាមូលដ្ឋានខណ្ឌទាំង១៤ បានចុះបង្ក្រាប និងទប់ស្កាត់ ក្រុមក្មេងទំនើង នៅតាមគោលដៅសំខាន់ៗក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ជាប់ជាប្រចាំដូចភ្លៀងរលឹម។ អាវុធហត្ថរាជធានីភ្នំពេញ បានចាត់វិធានការអប់រំ លើក្មេងទំនើងសរុប៨៧នាក់ ដែលបានប្រមូលផ្តុំគ្នាកណ្តាលអាធ្រាត្រមិនចូលផ្ទះ ផឹកស្រា ជក់វែប នៅទីសាធារណៈយ៉ាងអនាធិបតេយ្យ។ ក្នុងនោះមានក្មេងទំនើង៣នាក់ ដែលធ្លាប់ជាសមាជិកក្រុមក្មេងទំនើង Team98 តែដោយសមត្ថកិច្ចតាមចាប់ Team98 ពេក ក៏បានបំបែកក្រុម និងប្តូរឈ្មោះមកជា Teamមុខព្រលានវិញ តែក៏ត្រូវបានអាវុធហត្ថ រាជធានីភ្នំពេញក្នុងខណ្ឌកំបូល

    December 12, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ពិព័រណ៍សៀវភៅកម្ពុជា លើកទី១១ នឹងត្រូវរៀបចំឡើងចាប់ពីថ្ងៃទីទី១៩-២២ ខែធ្នូ ឆ្នាំ២០២៤ ខាងមុខនេះ ក្រោមប្រធានបទ៖ «អ្នកអាន ជាអ្នករៀនពេញមួយជីវិត»។ ពិព័រណ៍នេះ នឹងធ្វើឡើងនៅកោះពេជ្រ ដើម្បីអភិវឌ្ឍចំណេះដឹង និងបង្កើនគំនិតសម្រាប់ការសិក្សានិងការងារ ក្នុងការអានសៀវភៅ។ ការប្រកាសអំពីការរៀបចំពិព័រណ៍សៀវភៅលើកទី១០នេះ បានធ្វើឡើងដោយគណៈកម្មការរៀបចំពិព័រណ៍សៀវភៅកម្ពុជា នៅក្នុងសន្និសីទសារព័ត៌មាន នៅព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤។ សន្និសីទនេះមានការចូលរួមពី លោកបណ្ឌិត គឹម ពីនន់ តំណាងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ លោក សុខ ឫទ្ធី តំណាងគណៈកម្មការពិព័រណ៌សៀវភៅកម្ពុជា លោក ហុកសុទ្ធិ តំណាងគណៈកម្មការពិព័រណ៍សៀវភៅកម្ពុជា លោក ព្រំ

    December 11, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ត្រីរាជចំនួន៤ក្បាល ត្រូវបានលែងចូលទៅក្នុងបឹងធម្មជាតិវិញ កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ តាមរយៈការសហការគ្នារវាងទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផល​ទឹកសាបនៃរដ្ឋបាលជលផល និងគម្រោងអច្ឆរិយភាព​ទន្លេ​មេគង្គ។ ត្រីរាជទី១ មានទម្ងន់១២០គ.ក្រ និងប្រវែងដងខ្លួន ២២២ ស.ម ត្រីរាជ​ទី២ មានទម្ងន់៩៥គ.ក្រ និងប្រវែងដងខ្លួន ២០៣ ស.ម ត្រូវបាន​ចាប់​នៅភូមិកោះតូច ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំត្រូវបានលែង​ចូលក្នុង​បឹងធម្មជាតិ។ ត្រីរាជទី៣ មានទម្ងន់ ១៣១គ.ក្រ និងប្រវែងដង​ខ្លួន២២២ ស.ម ត្រូវបានចាប់នៅក្នុងឃុំរកាគយ ស្រុកកងមាស ខេត្តកំពង់ចាម និងត្រីរាជទី៤ មានទម្ងន់២៧គ.ក្រ និងប្រវែងដងខ្លួន ១៣០

    December 11, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ដើម្បីចូលរួមអនុវត្តសារាចរណែនាំលេខ ០៧២ សណន ចុះថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៤ របស់ក្រសួងមហាផ្ទៃ ដើម្បីពង្រឹងការអនុវត្តច្បាប់ និងធានាបាននូវសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីណែនាំចំនួន ៤ចំណុច ដើម្បីធ្វើយ៉ាងណាបញ្ឈប់សកម្មភាពផ្សព្វផ្សាយល្បែងស៊ីសងខុសច្បាប់នៅក្នុងរាជធានីភ្នំពេញ។ នៅក្នុងសេចក្តីណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤នេះ រដ្ឋបាលរាជធានីភ្នំពេញសូមធ្វើការណែនាំ ដូចខាងក្រោម៖ ១៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងរដ្ឋបាលខណ្ឌទាំង១៤ ត្រូវរៀបចំអនុវត្តនូវការងារមួយចំនួនដូចខាងក្រោម៖ * ត្រូវបន្តពង្រឹងអនុវត្តវិធានការទប់ស្កាត់ការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទនៅក្នុងមូលដ្ឋាន* ត្រូវចាត់វិធានការតឹងរឹងក្នុងការតាមដាន និងហាមឃាត់ការផ្សព្វផ្សាយ និងចែករំលែកបន្តនូវរូបភាព និងខ្លឹមសារពាក់ព័ន្ធនឹងល្បែងស៊ីសងច្បាប់គ្រប់ប្រភេទ* ត្រូវចាត់វិធានការត្រួតពិនិត្យការផ្សព្វផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទនៅក្នុងមូលដ្ឋានដូចជាផ្ទាំងប៉ាណូ របារកាត់ទទឹងផ្លូវ

    December 11, 2024
  • ព័ត៌មានជាតិ

    (ព្រះវិហារ)៖ នាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ បានដាក់បទបញ្ជាឲ្យកម្លាំងស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ក៏ដូចជាកងកម្លាំងប្រដាប់អាវុធទាំងអស់ និងអាជ្ញាធរដែនដី ត្រូវបង្រ្កាបល្បែងស៊ីសងអនឡាញខុសច្បាប់ កុំឱ្យមាននៅលើទឹកដីខេត្តព្រះវិហារ។ ការថ្លែងណែនាំរបស់លោកនាយឧត្តមសេនីយ៍ ខេង សុមេធ បែបនេះក្នុងឱកាសដែលលោក អញ្ជើញជាតំណាងនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ដោយមានការចូលរួមពីលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្ត ព្រមទាំងប្រតិភូមអមដំណើរ និងថ្នាក់ដឹកនាំខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត មេបញ្ជាការកងកម្លាំងទាំង៣ អភិបាលក្រុង ស្រុក អញ្ជើញចូលរួមបិទសន្និបាតបូក សរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការ

    December 11, 2024
  • ព័ត៌មានជាតិ

    (ដាម៉ាស)៖ កាលពីថ្ងៃអង្គារសប្តាហ៍នេះ មេដឹកនាំក្រុមឧទ្ទាមស៉ីរី លោក Abu Mohammed al-Jolani បានប្តេជ្ញាថា ប្រទេសមជ្ឈិមបូព៌ា ដែលហែរហួរដោយសង្រ្គាមមួយនេះ នឹងមិនប្រឈមមុខជាមួយសង្រ្គាមថ្មីទៀត ក្រោយការផ្តួលរំលំរបបប្រធានាធិបតី លោក Bashar al Assad។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។ ក្នុងបទសម្ភាសមួយជាមួយ សារព័ត៌មានលោកខាងលិច Sky News មេដឹកនាំក្រុមឧទ្ទាមរូបនោះ បានលើកឡើងថា ជម្លោះច្រើនឆ្នាំមកនេះ បានធ្វើឱ្យគ្រប់គ្នានឿយហត់រួចទៅហើយ ហេតុដូច្នេះស៉ីរីមិនអាចទទួលរងសង្រ្គាមថ្មីផ្សេងទៀតទេ ហើយនឹងមិនធ្លាក់ទៅក្នុងសង្រ្គាមថ្មីឡើយ។ លោក Abu Mohammed al-Jolani បានបន្តថា ប្រទេសស៉ីរី

    December 11, 2024
  • ព័ត៌មានអន្តរជាតិ

    (ផ្លូរីដា)៖ លោក ដូណាល់ ត្រាំ បាននិយាយថា ការដោះស្រាយវិបត្តិអ៊ុយក្រែន នឹងជាអាទិភាពចម្បងបំផុត នៅពេលរូបលោក ចូលកាន់តំណែងជាប្រធានាធិបតីអាមេរិក នៅខែក្រោយ ខណៈបញ្ហានៅមជ្ឈិមបូព៌ា ត្រូវបានលោកចាត់ទុកជា ស្ថានការណ៍លំបាក ប៉ុន្តែមិនដល់អ៊ុយក្រែន​ នោះទេ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃពុធ ទី១១ ខែធ្នូ ឆ្នាំ២០២៤។ ក្នុងបទសម្ភាសជាមួយ ទស្សនាវដ្តីបារាំង Paris Match ដែលត្រូវបានថតទុក កាលពីថ្ងៃសៅរ៍សប្តាហ៍មុន ប៉ុន្តែទើបចេញផ្សាយ នៅថ្ងៃពុធនេះ លោកប្រធានាធិបតីជាប់ឆ្នោតសហរដ្ឋអាមេរិក បាននិយាយដូច្នេះថា «ខ្ញុំយល់ថា យើងចាំបាច់ត្រូវតែដោះស្រាយ​បញ្ហាអ៊ុយក្រែនជាមួយរុស្ស៉ី»។ លោក ត្រាំ

    December 11, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ គណៈកម្មាធិការអាហារូបករណ៍និស្សិតក្រីក្រសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានរកឃើញហើយបេក្ខជនជាប់ស្ថាពរទទួលបានអាហារូបករណ៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់ជូនតាមរយៈ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ថ្នាក់បរិញ្ញាបត្រ ជំនាញបច្ចេកវិទ្យាឌីជីថល សិក្សានៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) សម្រាប់ឆ្នាំសិក្សា ២០២៤-២០២៥ ចំនួន១០០នាក់។ បេក្ខជនជាប់ស្ថាពរ ត្រូវបន្តនីតិវិធីដើម្បីចូលសិក្សាដូចខាងក្រោម៖ *ដំណាក់កាលទី១៖ ត្រូវផ្តល់ការបញ្ជាក់ពីការទទួលយកអាហារូបករណ៍ ដោយមកបង្ហាញខ្លួនជាចាំបាច់ នៅស្នាក់ការអាហារូបករណ៍ ដែលមានអាសយដ្ឋានផ្ទះលេខ៤ ផ្លូវលេខ៥២២ សង្កាត់បឹងកក់១ ខណ្ឌទួលគោក

    December 11, 2024