Liny Chan
  • ព័ត៌មានជាតិ

    (ដូហា, កាតា)៖ នាយករដ្ឋមន្ត្រីប្រទេសកាតា បានបង្ហាញការចាប់អារម្មណ៍​លើវិស័យកសិកម្មនៅកម្ពុជា និងបានប្រកាសបញ្ជូនមន្ត្រីពាក់ព័ន្ធរបស់ខ្លួន មកកាន់ប្រទេសកម្ពុជា ដើម្បីសិក្សាពាក់ព័ន្ធការវិនិយោគ ក៏ដូចជាលើក​កម្ពស់ការធ្វើពាណិជ្ជកម្មរវាងកម្ពុជា និងកាតាផងដែរ។ នៅព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធ​សភា​​​កម្ពុជា បានអញ្ជើញជួបពិភាក្សាជាមួយលោក សេក្ខ មហាម៉េដ ប៊ីន អាប់​ឌុលរ៉ាហ្សម៉ាន់ ប៊ីន ចាសស៊ីម អាល-ថានី (Sheikh Mohammed Bin Abdulrahman Bin Jassim Al-Thani) នាយករដ្ឋមន្ត្រី និងជា​រដ្ឋ​មន្ត្រីការបរទេសរដ្ឋកាតា នៅវិមានរាជរដ្ឋាភិបាល រាជធានីដូហា។

    December 11, 2024
  • ព័ត៌មានអន្តរជាតិ

    (សេអ៊ូល)៖ ប៉ូលិសកូរ៉េខាងត្បូង បានឱ្យដឹងនៅថ្ងៃពុធ ទី១១ ខែធ្នូថាពួកគេបានចុះឆែកឆេរការិយាល័យរបស់លោកប្រធានាធិបតី Yoon Sook Yeol ខណៈការស៊ើបអង្កេតលើការប្រកាស ដាក់ឱ្យប្រើច្បាប់អាជ្ញាសឹករបស់លោក ហាក់ជឿនលឿនទៅមុខ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។ នៅក្នុងសារមួយផ្ញើទៅកាន់ AFP ទីភ្នាក់ងារប៉ូលិសជាតិ ទីភ្នាក់ងារប៉ូលិសសេអ៊ូល និងសេវាសន្តិសុខរបស់សភាកូរ៉េខាងត្បូង បានគូសបញ្ជាក់យ៉ាងខ្លីថា «ក្រុមអ្នកស៊ើបអង្កេតពិសេសបានដឹកនាំ ការចុះឆែកឆេរការិយាល័យប្រធានាធិបតី»។ តែមិនបានបញ្ជាក់អ្វីលម្អិតនោះទេ។ ក្រោយប្រកាសដាក់ច្បាប់អាជ្ញាសឹកមិនបានសម្រេចកាលពីថ្ងៃសប្ដាហ៍មុន ឥលូវ លោក Yoon កំពុងស្ថិតក្រោម បម្រាមហាមចេញទៅក្រៅប្រទេស ខណៈការស៊ើបអង្កេតពីបទ «បះបោរ» លើក្រុមមន្ត្រីជំនិតៗរបស់លោកហាក់កំពុងជឿនលឿនទៅមុខ។ គួរបញ្ជាក់ថា នៅថ្ងៃពុធនេះដែរ ទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងត្បូង Yonhap

    December 11, 2024
  • ព័ត៌មានជាតិ

    (តាកែវ)៖ ក្រោយទទួលបានការណែនាំរបស់ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កូនដំរីមួយក្បាលឈ្មោះ «លំផាត់» ត្រូវបាននាំយកមកសង្គ្រោះព្យាបាល និងថែរក្សានៅឧទ្យានសួនសត្វ ព្រៃការពារ និងសួនភូតគាម «ភ្នំតាម៉ៅ» កាលពីព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង៤៖៣០នាទីព្រឹក ដោយមន្រ្តីបរិស្ថាននៃស្នាក់ការកណ្តាលដែនជម្រកសត្វព្រៃលំផាត ក្នុងកិច្ចសហការជាមួយរដ្ឋបាលព្រៃឈើ និងអង្គការសម្ព័នមិត្តសត្វព្រៃ។ បើតាមកញ្ញា អ៉ឹម រចនា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គឺ «លំផាត់» ជាកូនដំរីញី មានអាយុប្រហែល៥ខែ និងមានទំងន់១៣៨គីឡូក្រាម មានរបួសជើងមុខខាងស្តាំដោយសារអន្ទាក់ ត្រូវបានប្រទះឃើញដោយក្រុមអភិរក្សដែនជំរកសត្វព្រៃលំផាត់នៅក្បែទីស្នាក់ការកណ្តាលដែនជម្រកសត្វព្រៃលំផាត ខណៈមានឆ្កែមួយក្រុមកំពុងដេញប្រមាញ់។ ក្រុមការងារអភិរក្សដែនជម្រកសត្វព្រៃលំផាត់បានចាប់ឃាត់កូនដំរីនេះថែរក្សា និងបានទំនាក់ទំនងសុំអន្តរាគមន៍អង្គការសម្ព័ន្ធមិត្តសត្វព្រៃ (Wildlife Alliance) ដើម្បីជួយព្យាបាល។ ដោយសារកូនដំរីមានរបួសជើងមុខខាងស្តាំធ្ងន់ធ្ងរ ត្រូវការពេលវេលាព្យាបាលយូរ

    December 11, 2024
  • ព័ត៌មានជាតិ

    (សេអ៊ូល)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃពុធ ទី១១ ខែធ្នូ បានរាយការណ៍ជាលើកដំបូងពីភាពចលាចលនយោបាយដែលកំពុងកើតឡើងនៅកូរ៉េខាងត្បូង ចាប់តាំងពី ការប៉ុនប៉ងដាក់ឱ្យប្រើច្បាប់អាជ្ញាសឹកមិនបានសម្រេចរបស់លោកប្រធានាធិបតី Yoon Suk Yeol មក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ ក្រោយស្ងប់ស្ងាត់អស់រយៈពេលជាងមួយសប្ដាហ៍មកនេះ KCNA បានចេញផ្សាយអត្ថបទមួយស្ដីពីអ្វីដែលខ្លួនហៅថាការកើនឡើងចលាចលក្នុងសង្គមកូរ៉េខាងត្បូង ដោយសារតែវិបត្តិ បង្កឡើងដោយការប្រកាសដាក់ច្បាប់អាជ្ញាសឹក។ នៅក្នុងអត្ថបទនេះដដែល ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងមួយនេះបានគូសបញ្ជាក់ដោយប្រើពាក្យធ្ងន់ៗរិះគន់លោក Yoon ដូច្នេះថា «អាយ៉ង Yoon Suk Yeol ដែលបានប្រឈមមុខនឹងវិបត្តិដ៏ធ្ងន់ធ្ងរក្នុងការដឹកនាំ និងនីតិវិធីចោទប្រកាន់ដកតំណែងរួចទៅហើយនោះ បានប្រកាសដាក់ឱ្យប្រើច្បាប់អាជ្ញាសឹកដ៏ភ្ញាក់ផ្អើល និងបានភ្ជង់កាំភ្លើងដូចជារបបផ្ដាច់ការហ្វាស៊ីសតម្រង់ទៅរកប្រជាជន»។ KCNA បន្ថែមថាសហគមន៍អន្តរជាតិកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ ជាមួយការវាយតម្លៃថាឧបទ្ទវហេតុ ច្បាប់អាជ្ញាសឹកបានបង្ហាញពីភាពផុយស្រួលនៅក្នុងសង្គមកូរ៉េខាងត្បូង។

    December 11, 2024
  • ព័ត៌មានអន្តរជាតិ

    (សេអ៊ូល)៖ ទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងត្បូង Yonhap នៅថ្ងៃពុធ ទី១១ ខែធ្នូ បានរាយការណ៍ថាអតីតរដ្ឋមន្ត្រីការពារជាតិ លោក Kim Yong-hyun បានប៉ុនប៉ងធ្វើអត្តឃាតបញ្ចប់ជីវិត នៅឯមន្ទីរឃុំឃាំងមួយកន្លែង ស្ថិតនៅភាគខាងកើតទីក្រុងសេអ៊ូល។ ប​ើតាម Yonhap លោក Kim Yong-hyun បានព្យាយាមសម្លាប់ខ្លួនឯង ភ្លាមៗបន្ទាប់ពីត្រូវបានចាប់ខ្លួនជាផ្លូវការ ក្រោមការស៊ើបអង្កេតពាក់ព័ន្ធនឹងការចោទប្រកាន់ពីបទបះបោរជុំវិញ តួនាទីរបស់លោក និងការសង្ស័យថារូបលោកជាអ្នកផ្ដល់យោបល់ឱ្យលោកប្រធានាធិបតី Yoon Sook Yeol ប្រកាសប្រើច្បាប់អាជ្ញាសឹក។ ប្រធានមន្ទីរកែប្រែ លោក Shin Yong-hae បានប្រាប់សមាជិកសភាថានៅបន្ទាប់ពីការប៉នប៉ុងធ្វើអត្តឃាតមិនបានសម្រេច លោក Kim ត្រូវបានដាក់ស្ថិតនៅក្រោមការតាមដាន

    December 11, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រុមប្រតិភូកីឡាតេក្វាន់ដូ WT នៃក្រសួងមហាផ្ទៃ បានត្រឡប់មកមាតុភូមិវិញហើយ នៅថ្ងៃទី១០ ខែធ្នូនេះ ក្រោយបញ្ចប់បេសកកម្មចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ Asian Open Police Taekwondo Championships 2024 នៅប្រទេសវៀតណាម ដោយដណ្ដើមបានមេដាយ ៧គ្រឿង រួមមានមេដាយមាស ៤ ប្រាក់ ២ និងសំរឹទ្ធ ១ ជូនជាតិមាតុភូមិ ។ លោក ឆូយ ពុទ្ធា ប្រតិភូដឹកនាំ បានថ្លែងប្រាប់អ្នកសារព័ត៌មាន ក្រោយធ្វើដំណើរដល់អាកាសយានដ្ឋានអន្ដរជាតិភ្នំពេញថា ព្រឹត្តិការណ៍អន្ដរជាតិនេះ មានអត្តពលិកជាង ២,៥០០នាក់ មកពី

    December 11, 2024
  • ព័ត៌មានអន្តរជាតិ

    (សេអ៊ូល)៖ គណបក្សកាន់អំណាចរបស់ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol បាននិយាយនៅថ្ងៃអង្គារនេះថា ខ្លួនកំពុងពិភាក្សាគ្នា ក្នុងបំណងចង់រៀបចំឱ្យលោក Yoon លាលែងពីតំណែងដោយខ្លួនឯង បើឆាប់បំផុត គឺនៅខែកុម្ភៈ ឆ្នាំក្រោយ ហើយធ្វើការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មី មុនអាណត្តិ នៅអំឡុងខែមេសា ឬក៏ខែឧសភា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃអង្គារ ទី១០ ខែធ្នូ ឆ្នាំ២០២៤។ លោក Yoon Suk Yeol បានចេញមុខសុំទោសប្រជាជន សម្រាប់ការប្រកាសច្បាប់អាជ្ញាសឹក ដែលទទួលបរាជ័យ កាលពីសប្តាហ៍មុន និងបង្កឱ្យមានវិបត្តិនយោបាយធ្ងន់ធ្ងរ នៅក្នុងប្រទេស

    December 11, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ រយៈពេល១១ខែ ឆ្នាំ២០២៤នេះ កម្ពុជាបាននាំចេញទំនិញសំខាន់ៗ មានទំហំទឹកប្រាក់ប្រមាណជិត ២៤ពាន់លានដុល្លារ កើនឡើង១៦.៨% ខណៈការនាំចូលមានជិត ២៦ពាន់លានដុល្លារ កើនឡើង១៧.៩% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២៣។ តាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបញ្ជាក់ថា ទំនិញសំខាន់ៗ ដែលកម្ពុជា បាននាំចេញច្រើនជាងគេ រួមមាន៖ សម្លៀកបំពាក់ និងគ្រឿងបន្ទាប់បន្សំ ដែលធ្វើឡើងពីក្រណាត់, ផ្លែឈើ និងគ្រាប់ផ្លែឈើ ដែលអាចបរិភោគបាន, ម៉ាស៊ីន និងឧបករណ៍អគ្គិសនី, ស្បែកជើង, កៅស៊ូ និង ផលិតផលធ្វើអំពីកៅស៊ូ រួមនឹងទំនិញសំខាន់ៗផ្សេងទៀត។ ចំណែកប្រទេសដែលកម្ពុជា បាននាំចេញទៅច្រើនជាងគេ​ គឺសហរដ្ឋអាមេរិក

    December 11, 2024
  • ព័ត៌មានអន្តរជាតិ

    (ប៊ែន)៖ រដ្ឋាភិបាលស្វីស បានប្រកាសផ្អាកដំណើការនីតិវិធីសុំសិទ្ធិជ្រកកោនសម្រាប់ ជនចំណាកស្រុកស៉ីរី រហូតដល់ស្ថានភាពប្រទេសនៅមជ្ឈិមបូព៌ាមួយនេះ ត្រលប់មករកភាពប្រសើរឡើងវិញ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១០ ខែធ្នូ ឆ្នាំ ២០២៤។ លេខាធិការដ្ឋានអន្តោប្រវេសន៍រដ្ឋ បានឱ្យដឹងថា បច្ចុប្បន្នស្ថាប័នរបស់ខ្លួនមិនអាចត្រួតពិនិត្យបានហ្មត់ចត់ទេ ថាតើត្រូវផ្តល់សិទ្ធិជ្រកកោន សម្រាប់ជនជាតិស៉ីរី ឬអនុវត្តដីកានិរទេសក្រោមហេតុផលសមរម្យ។ លេខាធិការដ្ឋាន កំពុងផ្អាកនីតិវិធីសុំសិទ្ធិជ្រកកោន ហើយការសម្រេចចិត្តណាមួយ សម្រាប់អ្នកស្វែងរកសិទ្ធិជ្រកកោនពីស៉ីរី ជាមួយនិងប្រសិទ្ធិភាពភ្លាមៗ គឺរហូតទាល់តែស្ថានភាពនៅទីនោះ អាចវាយតម្លៃឡើងវិញបាន។ គួរបញ្ជាក់ថា ការសម្រេចចិត្តរបស់ស្វីស ធ្វើឡើងតាមរដ្ឋាភិបាលប្រទេសអឺរ៉ុបមួយចំនួន ដែលបានផ្អាកទទួលពាក្យសុំសិទ្ធិជ្រកកោន ពីស៉ីរី ចាប់ពីពេលនេះ៕ ផ្ដល់សិទ្ធិដោយ​៖ Fresh

    December 10, 2024
  • ព័ត៌មានជាតិ

    (កណ្ដាល)៖ អភិបាលខេត្តកណ្ដាល លោក គួច ចំរើន បានណែនាំឲ្យសមត្ថកិច្ចជំនាញត្រូវចុះស្រង់ស្ថិតិទីតាំងបញ្ចាំឡើងវិញទាំងអស់ក្នុងភូមិសាស្ដ្រខេត្តកណ្ដាល ដើម្បីរកទីតាំងណាខ្លះដែលមានច្បាប់អនុញ្ញាត និងឈានទៅចាត់វិធានការច្បាប់ចំពោះកន្លែងណា ដែលមិនមានច្បាប់អនុញ្ញាត ដើម្បីបិទចោលតែម្ដង។ ការណែនាំរបស់លោកអភិបាលខេត្ត ក្នុងឱកាសដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយលិខិតបទដ្ឋាន ពាក់ព័ន្ធវិស័យអចលនវត្ថុ បញ្ចាំ និងប្រាតិភោគដោយអនុប្បទាន ជូនដល់អាជ្ញាធរក្រុង-ស្រុក ឃុំ-សង្កាត់ និងម្ចាស់អាជីវកម្មអចលនៈវត្ថុ និងបញ្ចាំជាង២០០នាក់ កាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤ ដែលមានការចូលរួមពី លោក ជូ វណ្ណៈ អគ្គនាយក នៃនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំផងដែរ។ លោក គួច ចំរើន បានបញ្ជាក់ថា ការមកធ្វើច្បាប់ប្រកបអាជីវកម្មអចលនវត្ថុ និងបញ្ចាំ

    December 10, 2024