Liny Chan
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ជនដៃដល់ដែលបានធ្វើសកម្មភាពកាប់ប្រហារលើបុរសម្នាក់ចំនួន៣ពូថៅ ដេរ៦៨ថ្នេរ បញ្ជូនទៅសង្គ្រោះនៅប្រទេសវៀតណាម កាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤ នៅខណ្ឌដង្កោ រាជធានីភ្នំពេញ ត្រូវបានកម្លាំងនគរបាល ជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការស្រាវជ្រាវចាប់ខ្លួនបានហើយនៅខេត្តស្វាយរៀង។ ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅរសៀលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអះអាងថា នៅពេលមានបទល្មើសកើតឡើង លោកបានបញ្ជាកម្លាំងធ្វើការស្រាវជ្រាវភ្លាមៗដោយយកចិត្តទុកដាក់ និងឈានដល់ការចាប់ខ្លួនបានជនដៃដល់ ហើយបញ្ជូនមកធ្វើការសួរនាំនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានបញ្ជាក់បែបនេះថា «មានករណីកើតឡើងយើងខ្ញុំមិនដែលទុកចោលនោះទេ ខ្ញុំតាមដានដឹកនាំជំនាញជាប្រចាំក្នុងការស្រាវជ្រាវ! ដូចករណីនេះជាដើម

    December 10, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រុមការងារ រៀបចំព្រឹត្តិការណ៍ពិព័រណ៌យន្តហោះ និងបច្ចេកវិទ្យា នៅព្រឹកថ្ងៃទី១០ ខែធ្នូ​ ឆ្នាំ២០២៤ បានរៀបចំពិធីក្រុងពាលី ដើម្បីត្រៀមដំណើរកម្មវិធី ពិព័រណ៌យន្តហោះ និងបច្ចេកវិទ្យា ឆ្នាំ២០២៤ (Air & Tech Show) ដែលនឹងប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់១៥ ខែធ្នូ ឆ្នាំ២០២៤ នៅមូលដ្ឋានទ័ពអាកាសពោធិ៍ចិនតុង។ ទន្ទឹមគ្នានេះ ក្រុមការងារ រៀបចំព្រឹត្តិការណ៍ពិព័រណ៌យន្តហោះ និងបច្ចេកវិទ្យា ក៏បានធ្វើការជួបប្រជុំរួម នៅមូលដ្ឋានទ័ពអាកាសទាក់ទង និងការរៀបចំ សម្រាប់ព្រឹត្តិការណ៍ដ៏អស្ចារ្យ ដែលខិតជិតមកដល់ នាពេលខាងមុខនេះផងដែរ៕ លីងតំណភ្ជាប់ចុះឈ្មោះចូលរួមទស្សនាដោយសេរី 👉🏻 https://airandtech.show/ ផ្ដល់សិទ្ធិដោយ៖

    December 10, 2024
  • ព័ត៌មានជាតិ

    (កំពង់ឆ្នាំង)៖ មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ បង្កឡើងដោយរថយន្តមួយគ្រឿងរ៉េចចង្កូតពីថ្នល់ជាតិ ជ្រុលមកតូបលក់ដូរមួយកន្លែង បណ្តាលឲ្យមានអ្នករងរបួសធ្ងន់ស្រាលចំនួន២នាក់។ ករណីនេះ កើតឡើងនៅម៉ោងប្រមាណ១៤៖១០នាទី ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៤ លើផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែតលេខ១១៥/១១៦ ស្ថិតក្នុងភូមិអង្គ ឃុំពពេល ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។ សាក្សីនៅទីនោះឲ្យដឹងថា មុនកើតហេតុម្ចាស់តូបឈ្មោះ ហែម ស៉ីណេង ភេទប្រុស អាយុ៤១ឆ្នាំ រស់នៅភូមិឃុំកន្លែងកើតហេតុ នៅអង្គុយលក់ដូរដូចសព្វមួយដង ស្រាប់តែមានរថយន្តមួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយ បើកបរពីទិសខាងជើង ទៅទិសខាងត្បូង មកបុកសំយ៉ាបតូបលក់ដូរនៅជាប់នឹងថ្នល់មួយទំហឹងតែម្តង បណ្តាលឲ្យរថយន្តនោះក្រឡាប់ផ្ងារជើង និងបង្កឲ្យមានអ្នករងរបួសផងដែរ។ ដោយឡែក ប្រភពពីសមត្ថកិច្ចបញ្ជាក់ថា រថយន្តបង្កម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ផលិតឆ្នាំ២០០១

    December 10, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំឱ្យក្រសួងសុខាភិបាល រឹតបន្តឹងលើការផ្តល់អាជ្ញាបណ្ណដល់គ្រឹះស្ថានវិស័យឯកជន ទៅលើក្រមប្រតិបត្តិ និងការទទួលខុសត្រូវក្រមសីលធម៌វិជ្ជាជីវៈធ្វើយ៉ាងម៉េចឱ្យស្របច្បាប់ ពីព្រោះសុខភាពមនុស្ស ជារឿងសំខាន់បំផុត ដូច្នេះត្រូវកំណត់ឱ្យបានច្បាស់លាស់។ ការណែនាំបែបនេះរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងនៅព្រឹកថ្ងៃអង្គារ ១០កើត ខែមិគសិរ ឆ្នាំរោងឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤នេះ ក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតីបើកការដ្ឋានសាងសង់មន្ទីរពេទ្យសាកលវិទ្យាល័យ វិទ្យាសាស្ត្រសុខាភិបាល។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានជំរុញឱ្យពិនិត្យនៅតាមមណ្ឌលសុខភាព មន្ទីរពេទ្យបង្អែកស្រុក ដោយយកអភិក្រមពង្រឹងមូលដ្ឋានពីក្រោមឡើងមកលើ ធ្វើទំនើបកម្មពីលើចុះមកខាងក្រោម ប៉ុន្តែ ពង្រឹងមូលដ្ឋាន គឺពីក្រោម

    December 10, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ផ្តល់អាហារូបករណ៍ដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) ថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់សរុបចំនួន ៩១០កន្លែង នៅគ្រឹះស្ថានឧត្តមសិក្សាចំនួន ១២គ្រឹះស្ថាន។ គ្រឹះស្ថានឧត្តមសិក្សាទាំង១២នោះរួមមាន៖១. សាកលវិទ្យាល័យខេមរៈ២. សាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា៣. វិទ្យាសា្ថនជាតិកសិកម្មព្រែកលៀប៤. វិទ្យាស្ថានជាតិសង្គមកិច្ច៥. វិទ្យាស្ថានវីឌីស៊ី៦. វិទ្យាស្ថានជាតិពាណិជ្ជសាស្រ្ត៧. វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា៨. វិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ៩. វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍១០. សាកលវិទ្យាល័យ អាយអាយស៊ី នៃបច្ចេកវិទ្យា១១. វិទ្យាស្ថានអភិវឌ្ឈន៍មុខជំនាញកម្ពុជា-ថៃ១២. វិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន ព័ត៌មានបន្ថែមសូមចូលទៅកាន់៖https://t.me/AMTScholarship2024

    December 10, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោកស្រី ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម នាព្រឹកថ្ងៃអង្គារ ទី១០ ខែធ្នូ ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតី ក្នុងពិធីចុះហត្ថលេខា លើអនុស្សរណៈ នៃការយោគយល់គ្នាស្តីពី «កិច្ចសហប្រតិបត្តិការ ជំរុញការប្រើប្រាស់ផលិតផលស្វាយចន្ទីកម្ពុជា»។ ពិធីនេះ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធ របស់ក្រសួងពាណិជ្ជកម្ម ថ្នាក់ដឹកនាំសមាគមសណ្ឋាគារកម្ពុជា សមាគមសហព័ន្ធស្វាយចន្ទីកម្ពុជា សមាគមស្វាយចន្ទីកម្ពុជា ផ្សារទំនើប ម៉ាត និងសហគ្រាសស្វាយចន្ទីជាច្រើនរូប នាទីស្តីការក្រសួងពាណិជ្ជកម្ម។ ការចុះអនុស្សរណៈ នៃការយោគយល់គ្នានេះ ក្នុងគោលបំណងជំរុញ ការប្រើប្រាស់ផលិតផលស្វាយចន្ទី ក្នុងវិស័យសណ្ឋាគារ ដើម្បីលើកកម្ពស់ការកែច្នៃ ការប្រើប្រាស់ និងការចែកចាយផលិតផលស្វាយចន្ទីនៅកម្ពុជា។ ក្នុងពិធីនេះ មានអនុស្សរណៈនៃការយោគយល់គ្នាចំនួន២

    December 10, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រសួងមុខងារសារធារណៈ រៀបចំការប្រឡងប្រជែងជ្រើសរើសសិស្សមន្ត្រីជាន់ខ្ពស់ ជំនាន់ទី១៣ និងសិស្សមន្ត្រីក្រមការ ជំនាន់ទី១១ វិញ្ញាសាសរសេរលើកទី២​ ដោយចំណាយពេល តាក់តែង ជ្រើសរើស និងកាត់វិញ្ញសា ត្រឹមរយៈពេល២ម៉ោងកន្លះប៉ុណ្ណោះ។ ព្រលឹមស្រាងៗ គណៈកម្មការរៀបចំការប្រឡងប្រជែង បានមកដល់មណ្ឌលប្រឡងនៃសាលាភូមិន្ទរដ្ឋបាល ដើម្បីរៀបចំការប្រឡងប្រកបដោយការយកចិត្តទុកដាក់ និងការទទួលខុសត្រូវខ្ពស់ ស្របតាមគោលការណ៍ប្រឡងប្រជែងជ្រើសរើសមន្រ្តីប្រកបដោយគុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព ជូនទៅដល់ប្រជាពលរដ្ឋដែលជាបេក្ខជន។ នាព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤នេះ ដំណើរការប្រឡងជ្រើសរើសសិស្សមន្ត្រីជាន់ខ្ពស់ បានប្រព្រឹត្តទៅយ៉ាងរលូន ដោយឡែក ការប្រឡងជ្រើសសិស្សមន្ត្រីក្រមការនឹងប្រព្រឹត្តទៅនៅព្រឹកស្អែក។ ជាមួយគ្នានេះ វិញ្ញាសាសម្រាប់ការប្រឡងប្រជែង បានចាប់ផ្តើមតាក់តែងនៅម៉ោង ៥:៣០នាទីព្រឹក សម្រាប់ការប្រឡងប្រជែងចំនួន

    December 10, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា រាជរដ្ឋាភិបាលរាល់នីតិកាលតែងតែយកចិត្តទុកដាក់លើផ្នែកផ្គត់ផ្គង់ឱសថ ដែលជាមុខព្រួញមួយក្នុងការធានាសុខភាពជូនប្រជាពលរដ្ឋ ហើយសម្រាប់នីតិកាលទី៧នេះ រាជរដ្ឋាភិបាលកាន់តែយកចិត្តទុកដាក់លើផ្នែកផ្គត់ផ្គង់ឱសថនេះ ជាពិសេសត្រូវធានាគុណភាព បរិមាណ និងតម្លៃសមរម្យជូនប្រជាពលរដ្ឋ ខណៈរយៈពេលច្រើនខែមកនេះ ក្រសួងសុខាភិបាលអនុវត្តតាមគោលការណ៍របស់រាជរដ្ឋាភិបាលបានជាច្រើនផងដែរ។ ការបញ្ជាក់នេះធ្វើឡើងនាឱកាសសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកការដ្ឋានសាងសង់មន្ទីរពេទ្យសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល នាថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ ដែលមានទីតាំងស្ថិតនៅសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ នាឱកាសនោះ សម្ដេចបវរធិបតីបានថ្លែងថា ថ្នាំសង្កូវ ក៏ជាមុខព្រួញមួយក្នុងការធានានិងបង្កើនសុខភាពជូនប្រជាពលរដ្ឋដែរ ដែលប៉ុន្មានអាណត្តិនេះ រាជរដ្ឋាភិបាលបានបង្កើនការជំរុញវិនិយោគច្រើនទៅលើផ្នែកផ្គត់ផ្គង់ថ្នាំ ហើយក្នុងអាណត្តិទី៧នេះ សម្ដេចបានប្រាប់ទៅរដ្ឋមន្ត្រីសុខភិបាល លោក ឈាង

    December 10, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោក UENO Atsushi ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុន ប្រចាំកម្ពុជា នឹងចុះហត្ថលេខាលើលិខិតប្តូរសារ និងឯកសារពាក់ព័ន្ធមួយចំនួនទៀត ស្តីពីការផ្តល់ហិរញ្ញប្បទាន ឥតសំណងរបស់ជប៉ុន ដែលមានទឹកប្រាក់ចំនួន ១.០០១ លានយ៉េន (ប្រមាណ ៧,២ លានដុល្លារ អាមេរិក) នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤។ ហិរញ្ញប្បទានឥតសំណងនេះ មានគោលបំណងអនុវត្តកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម និង ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តឥតងាករេរបស់ជប៉ុន ក្នុងការគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល កម្ពុជា ដើម្បីលើកកម្ពស់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។ ជំនួយនេះក៏នឹងរួមចំណែកក្នុងការពង្រឹង

    December 10, 2024
  • ព័ត៌មានជាតិ

    (រីយ៉ាដ, អារ៉ាប៊ីសាអូឌីត)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានសភាកម្ពុជា បានស្នើប្រទេស​អារ៉ាប៊ី​សាអូឌីត ជួយទិញអង្ករពីកម្ពុជា ហើយជំរុញអ្នកវិនិយោគចូលមកវិនិយោគលើការ​កែច្នៃស្រូវអង្ករ ដើម្បីនាំចូលទៅប្រទេសអារ៉ាប៊ីសាឌីតវិញ។ ដោយឡែកប្រធានសភាអារ៉ាប៊ីសា​អូឌីត បានប្រកាសថា នឹងបើកស្ថានទូតនៅកម្ពុជានាពេលឆាប់ៗខាងមុខ ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការទាំងឡាយឱ្យកាន់តែខ្លាំងក្លាថែមទៀត។ នៅព្រឹក ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បាន​អញ្ជើញជួបពិភាក្សាការងារជាមួយលោកបណ្ឌិត អាប់ឌុលឡា ម៉ូហាម៉េដ អ៊ីប្រាហ៊ីម អាល​-សេក្ខ (Abdullah Mohammed Ibrahim Al-Sheikh) ប្រធានសភាអារ៉ាប៊ីសាអូឌីត នៅវិមានរដ្ឋសភា រាជធានីរីយ៉ាដ។

    December 10, 2024