Liny Chan
  • ព័ត៌មានជាតិ

    (វៀងចន្ទន៍)៖ ក្រុមបាល់ទាត់ជម្រើសជាតិនារីកម្ពុជា ត្រូវប៉ះក្រុមនារីឥណ្ឌូនេស៊ី បន្តទៀតក្នុងវគ្គផ្តាច់ព្រ័ត្រដណ្តើមពានរង្វាន់ AFF Women’s Cup 2024 ដែលធ្វើឡើងនៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៤ នៅទីក្រុងវៀងចន្ធន៍ ប្រទេសឡាវ ដ្បិតជាក្រុមលេងមិនចាញ់ដូចគ្នាពីវគ្គជម្រុះចេញពីពូល B ខណៈកីឡាការិនីគោព្រៃកម្ពុជា ពឿន គន្ធា ជាអ្នករកបាន ៣គ្រាប់ច្រើនជាងគេក្នុងប្រកួតនេះ ។ មុនឈានមកដល់វគ្គផ្តាច់ព្រ័ត្រនេះ ក្រុមនារីកម្ពុជា បានយកឈ្នះលើក្រុមទីម័រខាងកើតយ៉ាងចាស់ដៃ ៣-០ ខណៈក្រុមនារីឥណ្ឌូនេស៊ី ក៏យកបានលទ្ធផលដូចគ្នានេះលើក្រុមសិង្ហបុរី ពីវគ្គពាក់កណ្តាល់ផ្តាច់ព្រ័ត្រ ។ ដ្បិតក្រុមនារីកម្ពុជា និងក្រុមឥណ្ឌូនេស៊ី ធ្លាប់ប៉ះគ្នាក្នុងពូលបានត្រឹមស្មើគ្នាដោយគ្មានគ្រាប់ស៊ុតបញ្ចូលទីនោះទេ ។ ស្ថិតក្នុងប្រកួតនេះដែរ ឃើញថាក្រុមនារីកម្ពុជា

    December 3, 2024
  • ព័ត៌មានជាតិ

    (កណ្ដាល)៖ សាលាដំបូងខេត្តកណ្ដាល នៅយប់ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤ បានចេញសេចក្ដីប្រកាសព័ត៌មានស្ដីពីចំណាត់ការលើសំណុំរឿងពាក់ព័ន្ធនឹងករណីប៉ុនប៉ងក្នុងអំពើលក់-ដូរមនុស្ស សម្រាប់នាំឆ្លងដែន និង ករណីបទសមគំនិតពាក់ព័ន្ធនឹងអំពើលក់ដូរ-មនុស្ស សម្រាប់នាំឆ្លងដែន កើតឡើងនៅភូមិក្រោម ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល។ សូមអានសេចក្ដីប្រកាសព័ត៌មានទាំងស្រុងដូចខាងក្រោម៖ ផ្ដល់សិទ្ធិដោយ៖ Fresh News

    December 3, 2024
  • ព័ត៌មានអន្តរជាតិ

    (ឡាអេ)៖ ប្រធានតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) លោកស្រី Tomoko Akane បានព្រមានថា តុលាការកំពុងប្រឈមមុខនឹងគ្រោះថ្នាក់ដល់អត្ថិភាព ដោយសារការគំរាមកំហែង និងសម្ពាធផ្សេងៗ រួមទាំងការដាក់ទណ្ឌកម្មពីសហរដ្ឋអាមេរិក និងដីកាចាប់ខ្លួនពីរុស្ស៊ី។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។ ថ្លែងនៅក្នុងសន្និសិទប្រចាំឆ្នាំ របស់ ICC នៅថ្ងៃចន្ទសប្តាហ៍នេះ លោកស្រី Akane បានថ្លែងថា តុលាការកំពុងរងការវាយប្រហារ ដែលធ្វើឱ្យប៉ះពាល់ដល់ភាពស្របច្បាប់ និងឯករាជ្យភាពរបស់ខ្លួន។ លោកស្រី ក៏បានលើកឡើងពីការគំរាមកំហែងផ្នែកសេដ្ឋកិច្ច និងទណ្ឌកម្ម ដែលអាចធ្វើឱ្យខូចដល់ប្រតិបត្តិការរបស់តុលាការផងដែរ។ លោកស្រី Akane បាននិយាយថា «តុលាការត្រូវបានទទួលរងការវាយប្រហារដោយស្វែងរកការធ្វើឱ្យខូចដល់ភាពស្របច្បាប់ និងសមត្ថភាពក្នុងការគ្រប់គ្រងយុត្តិធម៌… វិធានការបង្ខិតបង្ខំ ការគំរាមកំហែង

    December 3, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ថ្លែងឆ្លើយតបថា​សម្តេចមិនដែលភ្លេចគុណអ្នកណាទេ។ សម្តេចបានថ្លែងបញ្ជាក់ទៅលោក អឹម នី ថា មិនមានអ្នកណាជួយសម្តេចឲ្យរត់នោះដែរនៅពេលសម័យនោះ កិច្ចការសម្តេចជាអ្នកសម្រេចទាំងអស់ ព្រោះសម្តេចពេលនោះជាមេបញ្ជាការកងពល ដែលអាចបញ្ជាកងទ័ព និងសម្រេចកិច្ចការផ្សេងៗដោយខ្លួនឯង។ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា៖ «ខ្ញុំសូមផ្ញើជូនចំពោះលោក អ៊ឹមនី អ្នកសារព័ត៌មាន ក៏ដូចជាបងប្អូនទាំងអស់ដែលបានចូលមើលតេឡេក្រាមនេះ។ តាមការរៀបរាប់របស់លោក អ៊ឹមនី ដែលខ្ញុំហៅថាប្អូន ឬក៏បង តែតាមមើលប្រហែលជាអាយុមិនច្រើនជាងខ្ញុំទេ ខ្ញុំសូមបញ្ជាក់ថាទី១ ខ្ញុំគ្មានប្រវត្តិច្រើនទេ ខ្ញុំមានប្រវត្តិតែ១គត់ គឺប្រវត្តិដែលបានថតជាខ្សែភាពតយន្ត រឿងកូនប្រុសក្រោមពន្លឺព្រះច័ន្ទពេញបូរមី រួចមកហើយនេះគឺជាប្រវត្តិពិតរបស់ខ្ញុំ ហើយខ្ញុំក៏បានធ្វើបាឋកថាថ្ងៃមុនអស់រយៈពេល២ម៉ោង ខ្ញុំបាននិយាយច្រើនហើយ

    December 3, 2024
  • ព័ត៌មានជាតិ

    (បរទេស)៖ ម្ចាស់កម្មវិធី Instagram និង Facebook គឺ Meta Platforms បានប្រកាសនៅថ្ងៃចន្ទដើមសប្តាហ៍នេះថា ខ្លួនបានដាក់ចេញនូវច្បាប់តឹងរ៉ឹង សម្រាប់អ្នកផ្សាយពាណិជ្ជកម្មផលិតផល ដើម្បីទប់ស្កាត់ការបោកប្រាស់ផ្នែកហិរញ្ញវត្ថុ ដែលសំដៅលើប្រជាជនអូស្ត្រាលី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៤។ ការដាក់ចេញច្បាប់ខាងលើ បានកើតឡើងបន្ទាប់ពីក្រុមហ៊ុន Meta កាលពីខែតុលាបានប្រកាសថា ខ្លួនបានដកការផ្សាយពាណិជ្ជកម្ម ៨,០០០ ដែលគេហៅថា «celeb bait» ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងជាមួយធនាគារអូស្ត្រាលី ដើម្បីទប់ស្កាត់ការបោកប្រាស់ដែលប្រើរូបភាពរបស់មនុស្សល្បីៗ ដើម្បីបញ្ឆោតអ្នកប្រើប្រាស់ឱ្យផ្តល់ប្រាក់ដល់គម្រោងវិនិយោគក្លែងក្លាយ។ Meta បានប្រកាសថា ឥឡូវនេះអ្នកផ្សាយពាណិជ្ជកម្មនឹងត្រូវបានតម្រូវឱ្យផ្ទៀងផ្ទាត់អ្នកទទួលផល និងអ្នកបង់ប្រាក់របស់ពួកគេ រួមទាំងលេខអាជ្ញាប័ណ្ណសេវាកម្មហិរញ្ញវត្ថុអូស្ត្រាលីរបស់ពួកគេ

    December 2, 2024
  • PR

    (ការ៉ាជី)៖ ក្រុមហ៊ុន Pakistan International Airlines (PIA) ដែលជាក្រុមហ៊ុនរដ្ឋប៉ាគីស្ថាន បានឱ្យដឹងនៅថ្ងៃសៅរ៍ថា ខ្លួនរំពឹងថា នឹងចាប់ផ្តើមឡើងវិញ នូវជើងហោះហើរទៅកាន់តំបន់អឺរ៉ុប នាពេលឆាប់ៗខាងមុខ និងកំពុងសំលឹងមើលគោលដៅជាច្រើនទៀត នៅអង់គ្លេស បន្ទាប់ពីនិយ័តករអាកាសចរណ៍អឺរ៉ុប បានដកបម្រាមរបស់ខ្លួន លើក្រុមហ៊ុនអាកាសចរណ៍នេះ។ នេះបើយោងតាមសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៤។ ទីភ្នាក់ងារសុវត្ថិភាពអាកាសចរណ៍សហភាពអឺរ៉ុប (EASA) បានផ្អាកការអនុញ្ញាតរបស់ក្រុមហ៊ុន PIA ក្នុងការប្រតិបត្តិការ នៅអឺរ៉ុប កាលពីខែមិថុនា ឆ្នាំ២០២០ ជុំវិញការព្រួយបារម្ភ អំពីសមត្ថភាពនៃអាជ្ញាធរប៉ាគីស្ថាន និងអាជ្ញាធរអាកាសចរណ៍ស៊ីវិល (PCAA) របស់ខ្លួន

    December 2, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានបើកប្រតិបត្តិការស្រាវជ្រាវ និងឈានដល់ការបង្ក្រាបករណីចាប់បង្ខាំងមនុស្សខុសច្បាប់ ដើម្បីជំរិតទារប្រាក់ពីជនជាតិចិន ដោយក្លែងបន្លំប្រើប្រាស់ឯកសណ្ឋាននគរបាលជាតិ។ ប្រតិបត្តិការនេះ ធ្វើឡើងដោយអនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ, អគ្គស្នងការរងទទួលផែន និងលោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ។ របាយការណ៍របស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានឲ្យដឹងនៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៤នេះថា ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល១១យប់ នៅចំណុចអតីតសណ្ឋាគារមីង គួយ មានទីតាំងស្ថិតនៅផ្លូវលេខ១៧៤ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ មានជនជាតិចិនមានគ្នាចំនួន៤-៥នាក់ ជិះរថយន្ត១គ្រឿង ម៉ាក Alpard ពណ៌ស (មិនស្គាល់ផ្លាកលេខ)

    December 2, 2024
  • ព័ត៌មានជាតិ

    (កំពង់ឆ្នាំង)៖ រដ្ឋក្នុងស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង បានចាប់ផ្ដើមរៀបចំទុកក្អមឆ្នាំង ដាក់លើរថយន្តកែ ច្នៃ គោយន្ត និងរ៉ឺម៉ក ចេញដំណើរលក់ដូរវិញហើយ ក្រោយពីពួកគាត់បានប្រមូលផលស្រូវស្រាលទុកដាក់រួចរាល់ និងបន្ទាប់ពីមានការអាក់ខានក្នុងការបង្កបង្កើនផលស្រូវពេញមួយរដូវវស្សាកន្លងមកនេះ។ ជាក់ស្ដែងនៅព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤ ពលរដ្ឋក្នុងឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដែលមានមុខរបររកស៊ីដឹកក្អមឆ្នាំងលក់ ពួកគាត់បានចាប់ផ្ដើមរៀបចំក្អមឆ្នាំង ចង្ក្រាន និងសម្ភារប្រើប្រាស់ធ្វើពីដីឆ្នាំងមួយចំនួនទៀត ចងរៀបចំដាក់លើរថយន្តកែច្នៃ គោយន្តកន្ត្រៃ រទេះគោ រ៉ឺម៉កម៉ូតូ និងមធ្យោបាយផ្សេងៗទៀត ចេញដំណើររកទទួលទានឡើងវិញ បន្ទាប់ពីខកខានអស់រយៈពេលមួយរដូវវស្សាកន្លងមកនេះ ដោយសារតែពួកគាត់ជាប់រវល់ ក្នុងការបង្កបង្កើនផលស្រូវ និងប្រមូលផលស្រូវស្រាលទុកដាក់ក្នុងជង្រុកផងដែរ។ បុរសម្នាក់ឈ្មោះ ជា ថុនា មានទីលំនៅក្នុងភូមិឃ្លៃ

    December 2, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ កីឡាករ-កីឡាការិនីកម្ពុជា ៣រូប បានទទួលឱកាសចេញទៅហ្វឹកហាត់រយៈពេល ២សប្ដាហ៍ នៅសាធារណរដ្ឋកូរ៉េ ក្រោមជំនួយរបស់ម្ចាស់ផ្ទះ ដើម្បីអភិវឌ្ឍន៍សមត្ថភាពត្រៀមការប្រកួតអន្ដរជាតិ នាពេលខាងមុខ។ បេសកកម្មនេះ ដឹកនាំដោយលោក ម៉ក់ ចាន់តារា ថ្នាក់ដឹកនាំប្រតិភូក្រុមកីឡារំអិលលើទឹកកកម្ពុជា។ ថ្លែងប្រាប់អ្នកសារព័ត៌មាន មុនចាកចេញពីមាតុភូមិកាលពីចុងសប្ដាហ៍កន្លងទៅ លោក ម៉ក់ ចាន់តារា បានឲ្យដឹងថា នេះជាលើកដំបូងហើយ ដែលកម្ពុជាបានបញ្ជូនអត្តពលិកទៅហ្វឹកហាត់កីឡារំអិលលើទឹកកក ក្រោយទទួលបានការគាំទ្រពីរាជរដ្ឋាភិបាល ក៏ដូចជាគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) និងមានការសម្របសម្រួលពីស្ថានទូតសាធារណរដ្ឋកូរ៉េប្រចាំនៅកម្ពុជា ក្រោមជំនួយរបស់សហព័ន្ធកីឡារំអិលលើទឹកកកកូរ៉េ។ ជុំវិញការទទួលបានឱកាសនេះដែរ ដោយសារភាគីកូរ៉េ ចង់ឲ្យបណ្ដាប្រទេសក្នុងតំបន់អាស៊ី បានហ្វឹកហាត់ និងអភិវឌ្ឍន៍សមត្ថភាពអត្តពលិក លើប្រភេទកីឡារំអិលលើទឹកក ហើយបានចូលរួមព្រឹត្តិការណ៍អន្ដរជាតិធំៗ ដូចជាការប្រកួតកម្រិតអូឡាំពិកនាថ្ងៃអនាគត។

    December 2, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ កងរាជអាវុធហត្ថផ្ទៃលើប្រទេស បានចាប់ខ្លួនបុរសម្នាក់ ពាក់ព័ន្ធនឹងករណីចេញសែកស្អុយ ៥២ម៉ឺនដុល្លាអាមេរិក កាលពីល្ងាចថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ តាមដីកាបង្គាប់ឱ្យចាប់ និងឃុំខ្លួនលេខ ១៦៣៨ “អ” ដ.ច.ន ចុះថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ របស់ចៅក្រមជំនុំជម្រះ សាលាដំបូងរាជធានីភ្នំពេញ។ ឈ្មោះ កែវ វិសាធសុទ្ធា ជាឈ្មោះក្នុងអត្តសញ្ញាណប័ណ្ណ ហើយបុគ្គលនេះប្រើឈ្មោះ កែវ សុធា ក្នុងក្របខណ្ឌមន្ត្រីរាជការ។ តាមអំណាចសាលក្រមព្រហ្មទណ្ឌលេខ ៤៤១៨ “អ” ចុះថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ របស់សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចផ្ដន្ទាទោសឈ្មោះ កែវ

    December 2, 2024