- Liny Chan
- ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានជំរុញឱ្យអ្នកឧកញ៉ា ម៉ុង ឬទ្ធី ដែលជាអ្នកជំនួញល្បីឈ្មោះ ក្នុងវិស័យកសិកម្ម ផលិតជីសរីរាង្គ ដើម្បីលក់ចែកជូនប្រជាកសិករ ក្នុងតម្លៃទាបជាងជីនាំចូលមកពីបរទេស។ នេះយោងតាមការលើកឡើងរបស់ អ្នកឧកញ៉ា ម៉ុង ឬទ្ធី នាព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បន្ទាប់ពីលោកបានទទួលទានអាហារពេលព្រឹក ជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។ អ្នកឧកញ៉ា ម៉ុង ឬទ្ធី បានឱ្យដឹងថា «ថ្ងៃសុក្រ ១កើត ខែកត្តិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ត្រូវនឹងថ្ងៃទី១ ខែវិច្ឆិកា
November 1, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ឧត្ដមសេនីយ៍ទោ សុខ នីត្យា ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានអំពាវនាវដល់ប្រជាពលរដ្ឋ ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ក្នុងការវេរលុយជំនួសគេ និងឲ្យគេប្រើប្រាស់គណនីធនាគារខ្លួន ជាពិសេសកុំចុច Link ដែលគ្មានប្រភពច្បាស់លាស់។ ការអំពាវនាវបែបនេះ ធ្វើឡើងក្នុងឱកាសដែល ឧត្ដមសេនីយ៍ទោ សុខ នីត្យា អញ្ជើញចូលរួមជជែកពីសន្តិសុខសាយប័រ លើប្រធានបទ៖ «យន្តការដោះសា្រយបណ្តឹង លើការគំរាមកំហែងតាមប្រព័ន្ធអ៉ីនធើណិត» ក្នុងកម្មវិធី FRESH BUSINESS។ ឧត្ដមសេនីយ៍ទោ សុខ នីត្យា បានបញ្ជាក់យ៉ាងដូច្នេះថា «ក្នុងនាមនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានធ្វើការផ្សព្វផ្សាយច្រើន ជារៀងៗ បានសហការជាមួយស្ថាប័នសារព័ត៌មាន ដើម្បីជួយផ្សព្វផ្សាយ ឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ន ក្នុងការវេរលុយជំនួសគេ,
November 1, 2024 - ព័ត៌មានជាតិ
(បន្ទាយមានជ័យ)៖ ក្មេងទំនើងមួយក្រុមមានគ្នា១២នាក់ ប្រើមធ្យោបាយម៉ូតូ៤គ្រឿងចេញធ្វើសកម្មភាព វាយទៅលើជនរងគ្រោះបណ្តាលឲ្យរបួសធ្ងន់ និងយកម៉ូតូជនរងគ្រោះគេចទៅបាត់ កន្លងបានប៉ុន្មានថ្ងៃ ត្រូវកម្លាំងអាវុធហត្ថ ក្រុងប៉ោយប៉ែត ឃាត់ខ្លួនចំនួន៨នាក់។ ឃាត់ខ្លួនជនសង្ស័យនេះ យោងតាមពាក្យបណ្ដឹងរបស់ឈ្មោះ សឿន ស្រីនាង ភេទស្រី អាយុ៣៦ឆ្នាំ រស់នៅភូមិភ្នំកន្ទួត សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ត្រូវជាម្តាយបង្កើតរបស់ជនរងគ្រោះ ឈ្មោះ ភាន់ សុភ័ក្រ ភេទប្រុស អាយុ១៦ឆ្នាំ។ ក្នុងពាក្យបណ្តឹងនោះបានរៀបរាប់ថា ម៉ោង៤រសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៤នោះ មានជនសង្ស័យមួយក្រុម មានគ្នាប្រហែល១២នាក់ បានវាយទៅលើកូនគាត់បណ្តាលឲ្យរងរបួសធ្ងន់ នៅចំណុចផ្លូវវាងក្រុង ស្ថិតក្នុងភូមិទឹកថ្លា សង្កាត់ទឹកថ្លា
November 1, 2024 - ព័ត៌មានអន្តរជាតិ
(បាងកក)៖ រដ្ឋមន្រ្តីការបរទេសថៃ លោក Maris Sangiampongsa បានឱ្យដឹងនៅថ្ងៃសុក្រនេះថា ពលរដ្ឋថៃ៤នាក់បានស្លាប់ និងម្នាក់បានរងរបួស នៅក្បែរក្រុង Metula ភាគខាងជើងប្រទេសអ៉ីស្រាអែល ដោយសារតែការបាញ់រ៉ុក្កែតពីប្រទេសលីបង់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសុក្រ ទី១ ខែវិច្ឆិកា ឆ្នាំ២០២៤។ កាលពីឆ្នាំមុន ជនជាតិថៃ៤១នាក់ បានស្ថិតក្នុងចំណោមមនុស្សប្រមាណ១,២០០នាក់ ដែលត្រូវបានសម្លាប់ នៅពេលក្រុមហាម៉ាស បើកការឆ្មក់វាយប្រហារទ្រង់ទ្រាយធំ ឆ្លងពីតំបន់ហ្កាហ្សា ចូលមកកាន់សហគមន៍ភាគខាងត្បូងអ៉ីស្រាអែល។ មិនតែប៉ុណ្ណោះ ជនជាតិថៃ៣០នាក់ ក៏ស្ថិតក្នុងចំណោមចំណាប់ខ្មាំងរាប់រយនាក់ ដែលត្រូវបានក្រុមហាម៉ាស ចាប់យកទៅតំបន់ហ្កាហ្សា អំឡុងការវាយប្រហារថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣នោះ
November 1, 2024 - ព័ត៌មានអន្តរជាតិ
(បរទេស)៖ អ្នកវិភាគដ៏ល្បីល្បាញលោក Ming-Chi Kuo បានឱ្យដឹងថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Apple កំពុងធ្វើតេស្ត និងផលិត iPhone 17 នៅក្នុងរោងចក្រមួយនៅក្នុងប្រទេសឥណ្ឌា។ ដំណឹងនេះ ហាក់ធ្វើឱ្យមានការភ្ញាក់ផ្អើលជាខ្លាំង ខណៈដែលវាជាលើកដំបូងដែលបានលឺថា Apple សម្រេចចិត្តមិនធ្វើតេស្តនៅប្រទេសចិន។ នេះបើយោងតាមការចេញផ្សាយដោយ GSMArena ដកស្រង់ចេញពី The Information។ អត្ថបទពី The Informtion បានបង្ហាញថាបច្ចុប្បន្ននេះ ក្រុមហ៊ុន Apple កំពុងចូលរួមក្នុងដំណើរការមួយដែលមានឈ្មោះថា «New Production Introduction ឬ ហៅកាត់ថា (NPI)» សម្រាប់ iPhone
November 1, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រុមការងារអភិរក្សសត្វត្រយង នៅកម្ពុជា (CIWG) សូមប្រកាសអំពីការចេញផ្សាយរបាយការណ៍ប្រចាំឆ្នាំ២០២៣ ដើម្បីអបអរសាទរចំពោះកិច្ចសហការប្រឹងប្រែងលើការអភិរក្សយ៉ាងយកចិត្តទុកដាក់ចំពោះ ប្រភេទសត្វត្រយងជិតផុតពូជរបស់កម្ពុជា គឺសត្វត្រយងយក្ស (Thaumatibis gigantea) និងសត្វត្រយងចង្កំកស (Pseudibis davisoni)។ របាយការណ៍នេះបង្ហាញពីការសម្រេចបានសំខាន់ៗដែលបានធ្វើឡើងក្នុងកិច្ចការពារ និងអភិរក្សប្រភេទសត្វដែលជានិមិត្តរូបទាំងពីរនេះក្នុងកំឡុងពេលចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣។ នៅឆ្នាំ២០២៣ ក្រុមការងារសត្វត្រយងនៅកម្ពុជា ដែលមានសមាជិកពីស្ថាប័នរាជរដ្ឋាភិបាល និងអង្គការមិនមែនរដ្ឋាភិបាល សម្រេចបាននូវសមិទ្ធផលដ៏គួរឱ្យកត់សម្គាល់ក្នុងកិច្ចការអភិរក្ស ដែលក្នុងនោះមានដូចជាការបង្កាត់ពូជ សត្វត្រយងចង្កំកស បានជោគជ័យជាលើកដំបូងសំរាប់កម្ពុជាក៏ដូចជាសម្រាប់សកលលោក និងកិច្ចខិតខំប្រឹងប្រែងនៅលើទីវាល បានរកឃើញសំបុកសត្វត្រយងយក្សច្រើនជាង៤០សំបុក។ ចំនួនសំបុកសត្វត្រយងយក្សដែលបានរកឃើញនេះ បានឆ្លុះបញ្ចាំងពីការកើនឡើងចំនួនសំបុកជោគជ័យកាលពីឆ្នាំមុន។ ការបន្តពូជរបស់សត្វត្រយងចង្កំកស ក៏មានការកើនឡើងគួរឱ្យកត់សម្គាល់ផងដែរ ដោយកូនកើតថ្មីចំនួន ១៧៥ក្បាល
November 1, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្នុងរយៈពេល១០ខែ ឆ្នាំ២០២៤នេះ កម្ពុជាទទួលបានចំណូលជិត ៣៦លានដុល្លារ ពីការលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរ, ប្រាសាទកោះកែរ និងកំពង់ផែចុងឃ្លៀស។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន ស្តីពីស្ថិតិភ្ញៀវទេសចរបរទេស ទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានពីគ្រឹះស្ថានអង្គរ នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៤។ ក្នុងរយៈពេល១០ខែ ឆ្នាំ២០២៤នេះ ភ្ញៀវទេសចរបរទេស ទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ និងប្រាសាទកោះកែរ មានចំនួន ៧៧៤ ២០៣នាក់ កើន២៨.៤៨% និងទទួលបានចំណូល ៣៥ ៩៨៧ ៩៦១ដុល្លារអាមេរិក កើនឡើង២៩.០៧% បើធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ២០២៣។ រយៈពេល១០ខែ
November 1, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រុមប្រតិបត្តិការស៊ើបអង្កេតស្រាវជ្រាវបណ្តាញនាំមនុស្សឆ្លងដែនខុសច្បាប់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ សូមជម្រាបជូនដល់សាធារណជនជ្រាបថា នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤ មជ្ឈមណ្ឌលប្រចាំបញ្ហា អគ្គស្នងការដ្ឋាននគរបាលជាតិ១១៧ បានទទួលសំណើសុំអន្តរាគមន៍ពីក្រុមគ្រួសារយុវជនកូរ៉េខាងត្បូង មួយរូបឈ្មោះ CHOI TAEWON កាន់លិខិតឆ្លងដែនលេខ M47223117 ដោយបានអះអាងថា ត្រូវបានបង្ខាំងនៅទីតាំងមួយកន្លែងក្នុងភូមិសាស្ត្រខេត្តកណ្តាល។ តាមរយៈសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១៤នេះ បានឱ្យដឹងថា បន្ទាប់ពីទទួលបានព័ត៌មានភ្លាម ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានចុះស្វែងរក បុគ្គលខាងលើតាមព័ត៌មានដែលផ្តល់ដោយក្រុមគ្រួសារ និងបានរកឃើញកំពុងស្នាក់នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមួយកន្លែង ស្ថិតក្នុងសង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្តាលដោយពុំមានសញ្ញាណរងគ្រោះដោយអំពើបង្ខាំង ឬរងនូវទារុណកម្មណាមួយនោះឡើយ។ ជាមួយតាមការបំភ្លឺ
November 1, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានចេញសេចក្តីជូនដំណឹង ប្រកាសពីតម្លៃលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយនានាដោយចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤ ត្រូវលក់សាំងធម្មតាតម្លៃ ៣,៩០០រៀល និងម៉ាស៊ូតត្រូវលក់ ៣,៧៥០រៀល ក្នុង១លីត្រ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News
November 1, 2024 - ព័ត៌មានជាតិ
(ម៉ាឌ្រីដ)៖ ក្រុមមន្ត្រីនៅក្នុងប្រទេសអេស្ប៉ាញ បានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍ ទី៣១ ខែតុលាថា ចំនួនអ្នកស្លាប់ក្នុងគ្រោះទឹកជំនន់បានកើនដល់ ១៥៨នាក់ ខណៈក្រុមអ្នកជួយសង្រ្គោះ កំពុងបន្តប្រតិបត្តិការរបស់ពួកគេតាមស្វែងរកអ្នកបាត់ខ្លួន នៅក្នុងគ្រោះមហន្តរាយដែលអាចចាត់ទុកថាបង្កឱ្យមានមនុស្សស្លាប់ច្រើនបំផុត ក្នុងប្រវត្តិសាស្រ្តនៃប្រទេសអេស្ប៉ាញ បន្ទាប់ពីភ្លៀងធ្លាក់យ៉ាងខ្លាំង វាយលុកតំបន់ភាគខាងកើតទីក្រុង Valencia។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ នៅក្នុងសនិ្នសីទសារព័ត៌មាន រដ្ឋមន្ត្រីទទួលបន្ទុកកិច្ចសហប្រតិបត្តិការជាមួយតំបន់នានារបស់អេស្ប៉ាញ លោក Angel Victor Torres បានគូសបញ្ជាក់ដូច្នេះថា «មានមនុស្សសរុប ១៥៨នាក់ហើយបានស្លាប់ និងជាច្រើននាក់ទៀតបានបាត់ខ្លួន»។ កាលពីថ្ងៃអង្គារកន្លងទៅ ភ្លៀងធ្លាក់មានរយៈពេលដល់៨ម៉ោង នៅតាមផ្នែកមួយចំនួននៃទីក្រុង Valencia ជាហេតុ បណ្ដាលឱ្យមានទឹកជំនន់ដ៏អាក្រក់បែបនេះ។ គួរបញ្ជាក់ថា យោធាមួយក្រុម ដែលមានឯកទេសក្នុងការជួយសង្គ្រោះ
November 1, 2024









