Liny Chan
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ភ្ញៀវទេសចរអាមេរិកឈរនៅលំដាប់លេខ១ ក្នុងចំណោមភ្ញៀវទេសចរអន្តរជាតិជិត ៤០ម៉ឺននាក់ ដែលបានមកទស្សនានៅរមណីយដ្ឋានអង្គរច្រើនជាងគេ ក្នុងរយៈពេល១១ ឆ្នាំ២០២៤នេះ។ នេះបើយោងតាមរបាយការណ៍របស់គ្រឹះស្ថានអង្គរ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤នេះ។ តាមរបាយការណ៍នេះបានឱ្យដឹងថា នៅរយៈពេល១១ខែឆ្នាំនេះ ភ្ញៀវទេសចរចំនួន ៨៩៨ ៣៣៩នាក់ បានទិញសំបុត្រចូលទស្សនាអង្គរ កើន ២៨.៣៣ភាគរយ បើធៀបរយៈពេលដូចគ្នា ឆ្នាំ២០២៣ ដោយចំណូលបានជិត ៤២លានដុល្លារ ។ក្នុងនោះកម្ពុជាទទួលបានភ្ញៀវមកពីអាមេរិកច្រើនជាងគេ ដែលមានចំនួន ៩២ ៨៤១ នាក់ កើនឡើង១០.៣៣%។ ចំណែកភ្ញៀវទេសចរ អង់គ្លេសស្ថិតនៅលំដាប់ទី២ មានចំនួន

    December 4, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រសួងមហាផ្ទៃ បានណែនាំឱ្យបញ្ឈប់រាល់ការផ្សព្វផ្សាយល្បែងស៊ីសង​ខុសច្បាប់។ សេចក្តីណែនាំនេះ ធ្វើឡើងបន្ទាប់ពីក្រសួងសង្កេតឃើញថា បណ្តាញ​ទំនាក់ទំនងសង្គម និងប្រព័ន្ធផ្សព្វផ្សាយមួយចំនួន បានផលិតរូបភាព វីដេអូ និង​មាតិកាល្បែងស៊ីសងខុសច្បាប់ ព្រមទាំងផ្សព្វផ្សាយល្បែង​ស៊ីសងទាំងនេះ ដើម្បី​អូសទាញប្រជាពលរដ្ឋឱ្យចូលលេងល្បែងស៊ីសងខុសច្បាប់ដោយផ្ទាល់ ឬតាម​ប្រព័ន្ធ​អនឡាញ (Online)។ ក្រសួងសង្កេតឃើញផងដែរថា ក្នុងសកម្មភាពផ្សព្វផ្សាយ និងចែករំលែកបន្ត(Share) អំពីល្បែងស៊ីសងខុសច្បាប់ទាំងនេះ ក៏មានការចូលរួមពីបុគ្គលមាន​ប្រជា​ប្រិយភាព និងអ្នកផលិតមាតិកាសង្គមមួយចំនួនផងដែរ ដែលជាហេតុ​ធ្វើឱ្យ​សា​ធារណជនមានការភាន់ច្រឡំ ហើយបន្តចែកចាយរូបភាព វីដេអូ និងមាតិកា​ទាំងនោះ ធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។ ដើម្បីពង្រឹងការអនុវត្តច្បាប់ និងធានាដល់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និង​សុវត្ថិភាពសង្គម ក្រសួងមហាផ្ទៃសូមធ្វើការណែនាំដូចខាងក្រោម៖ ១៖ ត្រូវបញ្ឈប់ជាបន្ទាន់នូវរាល់ការផលិតរូបភាព វីដេអូ

    December 4, 2024
  • ព័ត៌មានជាតិ

    (តាកែវ)៖ លោក វ៉ី សំណាង អភិបាលខេត្តតាកែវ បានជូនលោកយាយ ជុំ យ៉េន អាយុ៨២ឆ្នាំ ទៅដល់ផ្ទះនៅឃុំត្នោត ស្រុកបាទី ក្រោយតុលាការកំពូលសម្រេចដោះលែងចេញពីពន្ធនាគារ នៅយប់ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤នេះ។ សូមរំលឹកថា លោកយាយ ជុំ យ៉េន អាយុ៨២ឆ្នាំ រស់នៅភូមិត្នោត ឃុំត្នោត ស្រុកបាទី ខេត្តតាកែវ ដែលត្រូវបានចាប់ និងឃុំខ្លួនដាក់ពន្ធនាគារ ដោយសារទំនាស់ព្រំដីនោះ នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤ ត្រូវបានតុលាការកំពូល ចេញសាលដីកាសម្រេចដោះលែងឲ្យនៅក្រៅឃុំហើយ។ ការសម្រេចរបស់តុលាការកំពូលនេះ បានកើតឡើងក្រោយមានការចែកចាយនៅតាមបណ្តាញសង្គមព្រោងព្រាតនៅថ្ងៃនេះ ពាក់ព័ន្ធនឹងចំណាត់ការតាមផ្លូវច្បាប់

    December 4, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេាញ)៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) បានបង្កើតម៉ាស៊ីនបកប្រែ TranslateKh ដែលជាជំនួយការឆ្លាតមានលទ្ធភាពអាចជួយដល់ការបកប្រែពាក្យ ឃ្លាប្រយោគ ឬអត្ថបទ ពីភាសាខ្មែរទៅភាសាអង់គ្លេស និងពីភាសាអង់គ្លេសមកភាសាខ្មែរវិញ។ ម៉ាស៊ីនបកប្រែ TranslateKH គឺជាបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត(AI)មួយ ដែលត្រូវបានបង្កើតឡើងប្រើប្រាស់វិធីសាស្ត្រសិក្សាស៊ីជម្រៅ(Deep Learning)។ អាស្រ័យហេតុនេះ សាធារណជនអាចប្រើប្រាស់ម៉ាស៊ីនបកប្រែ TranslateKh ជំនាន់ទី១ ជាជំនួយការបកប្រែកិច្ចសន្ទនានិងសារព័ត៌មានទូទៅ ។ ក.ប.ទ. នឹងបន្តអភិវឌ្ឍបន្ថែមដើម្បីឱ្យ TranslateKh អាចបកប្រែជាមួយលទ្ធផលល្អប្រសើរជាមួយនិងវិស័យផ្សេងទៀត៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    December 4, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ប្រតិភូ និងអត្តពលិកបណ្ដាប្រទេសមួយចំនួន បានធ្វើដំណើរមកដល់ខេត្តសៀមរាបជាបណ្ដើរៗហើយ ដើម្បីត្រៀមចូលរួមការប្រកួតកីឡាគុនខ្មែរជ្រើសរើសជើងឯកពិភពលោក លើកទី៥ ឆ្នាំ២០២៤ (World Kun Khmer Championship 2024) ដែលនឹងប្រឹត្តទៅចាប់ពីថ្ងៃទី០៦-០៨ ខែធ្នូចុងសប្ដាហ៍នេះ នៅមុខសួនព្រះរាជដំណាក់ ខេត្តសៀមរាប ។ យោងតាមការជូនដំណឹងរបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) នៅព្រឹកថ្ងៃទី០៤ ខែធ្នូនេះ មានប្រតិភូ និងអត្តពលិក ៤ប្រទេសហើយ ដែលបានមកដល់ទឹកដីខេត្តសៀមរាប រួមមានប្រតិភូកីឡាគុនខ្មែរមកពីបារាំង អាមេរិក អ៊ីរ៉ង់ និងកៀហ្ស៊ីស៊ីស្ថាន ជាដើម ខណៈប្រតិភូបណ្ដាប្រទេសផ្សេងៗ កំពុងធ្វើដំណើរមកជាបន្ដបន្ទាប់ ដើម្បីចូលរួមព្រឹត្តិការណ៍គុនខ្មែរដ៏អស្ចារ្យលើទឹកដីអង្គរ នាចុងសប្ដាហ៍នេះ ។ លោក

    December 4, 2024
  • ព័ត៌មានអន្តរជាតិ

    (សេអ៊ូល)៖ សមាជិកសភាកូរ៉េខាងត្បូង នៅថ្ងៃពុធ ទី៤ ខែធ្នូ បានអំពាវនាវឱ្យដំណើរនីតិវិធីចោទប្រកាន់ដកតំណែងប្រធានាធិបតី លោក យូន ស៊ុកយុល បន្ទាប់ពីរូបលោកបានប្រកាសដាក់ ចេញច្បាប់អាជ្ញាសឹកដែលទើបតែត្រូវបានដកចេញវិញនៅប៉ុន្មានម៉ោងមុននេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ ការប្រកាសដាក់ចេញច្បាប់អាជ្ញាសឹកដ៏ភ្ញាក់ផ្អើលរបស់លោក យូន កាលពីយប់ថ្ងៃអង្គារ បានបង្កឱ្យមានភាពតានតឹងជាមួយសភា ដែលបានជំទាស់ការប៉ុនប៉ងរបស់លោកដើម្បីហាមឃាត់ សកម្មភាពនយោបាយ និងការរឹតត្បិតប្រព័ន្ធផ្សព្វផ្សាយ។ សភាកូរ៉េខាងត្បូងជាមួយសមាជិក ១៩០រូប ក្នុងនោះរួមមានទាំងសមាជិកសភា១៨រូបមកពីគណបក្សរបស់លោក យូន ដែលមាន វត្តមាននៅឯសភា បានបោះឆ្នោតអនុម័តញត្តិមួយដោយទាមទារឱ្យដកច្បាប់អាជ្ញាសឹកចេញវិញ។ នៅក្រោមច្បាប់កូរ៉េខាងត្បូង ប្រធានាធិបតីត្រូវតម្រូវឱ្យដកច្បាប់អាជ្ញាសឹកវិញជាបន្ទាន់ ប្រសិនបើសភាទាមទារឱ្យដកចេញ ក្នុងសំឡេងបោះឆ្នោតភាគច្រើន។ ប៉ុន្តែអ្វីដែលសំខាន់នៅពេលនេះ គឺអនាគតនយោបាយរបស់លោក យូន កំពុងស្ថិតក្នុងភាពមិនច្បាស់លាស់

    December 4, 2024
  • ព័ត៌មានអន្តរជាតិ

    (សេអ៊ូល)៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុកយុល បាននិយាយនៅថ្ងៃពុធ ទី៤ ខែធ្នូនេះថាលោកនឹងដកច្បាប់អាជ្ញាសឹកចេញវិញ បន្ទាប់ពីបានប្រកាសដាក់ឱ្យប្រើទូទាំងប្រទេស កាលពីប៉ុន្មានម៉ោងមុននេះ ដោយបង្កឱ្យមានភាពចលាចល និងភាពតាងតឹងជាមួយសភាជាតិដែលបានប្រឆាំងនឹងការប៉ុនប៉ងរបស់លោក ក្នុងការហាមឃាត់សកម្មភាពនយោបាយ និងរឹតត្បិតលើប្រព័ន្ធផ្សព្វផ្សាយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ នៅក្នុងវិបត្តិនយោបាយដ៏ធំបំផុតរបស់កូរ៉េខាងត្បូង មិនធ្លាប់មាននារយៈពេលរាប់ទសវត្សរ៍មកនេះ លោក យូន បានធ្វើឱ្យប្រទេសជាតិទាំងមូលរំជើបរំជួលជាមួយការប្រកាសដាក់ចេញច្បាប់ អាជ្ញាសឹក កាលពីយប់ថ្ងៃអង្គារ ដើម្បីទប់ស្កាត់នូវអ្វីដែលហៅថា «កងកម្លាំងប្រឆាំងរដ្ឋ» ស្ថិតនៅក្នុងចំណោមអ្នកនយោបាយបក្សប្រឆាំង ដែលលោកចោទថាមានទំនោរងាកទៅរក កូរ៉េខាងជើង។ ប៉ុន្តែ ក្រុមសមាជិកសភាបានបដិសេធក្រឹត្យប្រកាសច្បាប់អាជ្ញាសឹករបស់លោក យូន ខណៈបើតាមទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងត្បូង Yonhap គណៈរដ្ឋមន្ត្រីរបស់លោក យូន

    December 4, 2024
  • ព័ត៌មានអន្តរជាតិ

    (សេអ៊ូល)៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol បានប្រកាសដាក់ច្បាប់អាជ្ញាសឹកជាបន្ទាន់នៅទូទាំងប្រទេស នៅយប់ថ្ងៃអង្គារនេះដោយចោទប្រកាន់ក្រុមប្រឆាំង ពីបទប្រឆាំងរដ្ឋ និងឃុបឃិតជាមួយកូរ៉េខាងជើង។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៤។ លោក Yoon បានបញ្ជាក់ថា ច្បាប់អាជ្ញាសឹក គឺជាវិធានការចាំបាច់ដើម្បីការពារប្រទេស និងលុបបំបាត់ក្រុមប្រឆាំង។ តាមរយៈសុន្ទរកថាតាមទូរទស្សន៍ ដែលមិនមានការប្រកាសជាមុន លោក Yoon បានប្រកាសថា «ខ្ញុំសូមប្រកាសច្បាប់អាជ្ញាសឹក ដើម្បីការពារសាធារណរដ្ឋកូរ៉េសេរី ពីការគំរាមកំហែងរបស់កងកម្លាំងកុម្មុយនិស្តកូរ៉េខាងជើង» និងក្រុមប្រឆាំង ដែលលោកចោទថា ជា «កងកម្លាំងប្រឆាំងរដ្ឋ» ដែលកំពុងបំផ្លាញសេរីភាព និងសុភមង្គល របស់ប្រជាជន និងរដ្ឋធម្មនុញ្ញ។ លោក

    December 4, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ តាមការណែនាំរបស់ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ, នាព្រឹកថ្ងៃទី ៣ ខែ ធ្នូ ឆ្នាំ ២០២៤ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្រ្តី និង ជាប្រធានក្រុមការងារជំរុញការវិនិយោគ ក្នុងខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំលើកទី ១២ ដើម្បីពិនិត្យគម្រោងវិនិយោគ និងធុរកិច្ច ដែលបានស្នើការលើកទឹកចិត្ត ការអនុគ្រោះ និងការសម្រួលនីតិវិធី ក្នុងក្របខ័ណ្ឌ «កម្មវិធីពិសេសជំរុញការវិនិយោគ ក្នុងខេត្តព្រះសីហនុ

    December 3, 2024
  • ព័ត៌មានជាតិ

    (បន្ទាយមានជ័យ)៖ ច្រកទ្វារព្រំដែនអន្តរជាតិ ស្ទឹងបទ-បានណងអៀង ត្រូវបានអាជ្ញាធរកម្ពុជា-ថៃ ឯកភាពគ្នាបន្ថែមម៉ោងបើកឲ្យធ្វើដំណើរការចេញ-ចូលដឹកទំនិញ ចាប់ពីម៉ោង៦ព្រឹក ដល់ម៉ោង១០យប់ ខណៈកន្លងទៅអនុញ្ញាតឲ្យត្រឹមម៉ោង៦ល្ងាចប៉ុណ្ណោះ។ លោក ញឹម ផឿង អភិបាលរងក្រុងប៉ោយប៉ែត បានប្រាប់ឲ្យដឹងថា នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៤ អាជ្ញាធរកម្ពុជា និងថៃ បានបើកកិច្ចប្រជុំមួយនៅក្នុងស្រុកអរញ្ញប្រាថេត ខេត្តស្រះកែវ ប្រទេសថៃ ភាគីកម្ពុជាដឹកនាំដោយលោក លៀម សូដា អភិបាលរងខេត្តបន្ទាយមានជ័យ និងខាងភាគីថៃដឹកនាំដោយអភិបាលរងខេត្តស្រះកែវ រួមជាមួយមន្ត្រីពាក់ព័ន្ធទាំងពីរភាគីជាច្រើននាក់។ លោកបានបញ្ជាក់ថា ការប្រជុំរវាងអាជ្ញាធរខេត្តជាប់ជាយដែនគ្នានេះ គឺប្រជុំផ្សព្វផ្សាយអំពីការដាក់ឲ្យដំណើរការច្រកទ្វារអន្តរជាតិស្ទឹងបទ-បានណងអៀង ត្រូវបន្ថែមវេលាដោយបើកដំណើរការចាប់ពីម៉ោង៦ព្រឹក ដល់ម៉ោង១០យប់ សម្រាប់ការចេញចូលរថយន្តដឹកទំនិញធំៗ ដែលកន្លងមកបើកដំណើរចាប់ពីម៉ោង៦ព្រឹក ដល់ម៉ោង៦ល្ងាចតែប៉ុណ្ណោះ។

    December 3, 2024