- Liny Chan
- ព័ត៌មានជាតិ
នាវាកងទ័ពជើងទឹកសហរដ្ឋអាម៉េរិក USS CINCINNATI (LCS 20) បានបញ្ចប់ធ្វើទស្សនកិច្ចរយៈពេល ០៥ថ្ងៃ ចាប់ពីថ្ងៃទី២៤-២៨ ខែមករា ឆ្នាំ២០២៦ បានចាកចេញពីកំពង់ផែ មូលដ្ឋានសមុទ្ររាមនៅព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦។ ប្រភព៖ ក្រសួងព័ត៌មាន
January 28, 2026 - ព័ត៌មានជាតិ
នាព្រឹកថ្ងៃពុធ ទី២៨ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើគម្រោងសិក្សា និងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ តភ្ជាប់ពីកោះនរា រាជធានីភ្នំពេញ ទៅក្រុងរណបមេគង្គឃី (Koh Norea – Mekong Quay) នៃក្រុងអរិយក្សត្រ ខេត្តកណ្តាល ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង តំណាងរដ្ឋបាលរាជធានីភ្នំពេញ តំណាងរដ្ឋបាលខេត្តកណ្តាល តំណាងក្រុមហ៊ុន OCIC តំណាងក្រុមហ៊ុនធីភីម៉ូរ៉ាល់គ្រុប និងភាគីពាក់ព័ន្ធ។ ប្រភព៖ ក្រសួងព័ត៌មាន
January 28, 2026 - ព័ត៌មានជាតិ
យោងតាមរបាយការណ៍ របស់ក្រសួងទេសចរណ៍ បានបង្ហាញថា កម្ពុជា ទទួលបានភ្ញៀវទេសចរអន្តរជាតិ ជាង ៥.៥ លាននាក់ ក្នុងឆ្នាំ២០២៥ ថយប្រមាណ ១៦.៩% បើធៀបនឹងឆ្នាំ២០២៤ ដែលមានចំនួន ៦.៧ លាននាក់។ របាយការណ៍ បានបញ្ជាក់ថា ទេសចរវៀតណាម ឈរនៅលំដាប់ទី១ ដែលមានចំនួន១.២២ លាននាក់ ធ្លាក់ចុះ ៨.៨%។ តាមពីក្រោយវៀតណាម គឺទេសចរចិនមានចំនួន១.២០លាននាក់ កើន ៤១.៤% ខណៈទេសចរថៃ ឈរនៅលំដាប់ទី៣ ដែលមានចំនួនជាង១ លាននាក់ ធ្លាក់ចុះ៥២%។ បន្ទាប់មក គឺភ្ញៀវទេសចរអាមេរិកមានចំនួន២០
January 28, 2026 - ព័ត៌មានជាតិ
ធនាគារជាតិនៃកម្ពុជាបានអោយដឹងថា អត្រាប្តូរប្រាក់រៀលធៀបនឹងដុល្លារអាមេរិកនាឆ្នាំ២០២៥កន្លងនេះ រក្សាបានស្ថិរភាពល្អប្រសើរដោយប្រាក់៤,០១១ រៀលអាចប្តូរបានមួយដុល្លារអាមេរិក ខណៈកាលពីឆ្នាំ២០២៤ ជាមធ្យមទាល់តែមានប្រាក់ ៤,០៧១ រៀលទើបអាចប្តូរបាន មួយដុល្លារអាមេរិក។ ធនាគារជាតិនៃកម្ពុជាបានអោយដឹងទៀតថា តម្លៃប្រាក់រៀលឆ្នាំ២០២៥បានឡើងថ្លៃជាមធ្យម ១,៥ភាគរយ ធៀបនឹងអត្រាប្តូរប្រាក់រៀលកាលពីឆ្នាំ២០២៤ ហើយបានឡើងថ្លៃ ២,២ភាគរយ បើធៀបនឹងអំឡុងពេលនិងក្រោយមានវិបត្តិកូវីដ- ១៩ នាឆ្នាំ២០២០-២០២៣ ខណៈមានអត្រាប្តូរប្រាក់រៀល ជាមធ្យម គឺ ៤.១០១ រៀលក្នុងមួយដុល្លារអាមេរិក និងបានឡើងថ្លៃ ១,១ភាគរយ ធៀបនឹងអំឡុងពេលមុនវិបត្តិកូវីដ-១៩ កាលពីឆ្នាំ២០១៦- ២០១៩ ខណៈមានអត្រាប្តូរប្រាក់រៀល ជាមធ្យម គឺ៤.០៥៦ រៀលក្នុងមួយដុល្លារអាមេរិក។ ធនាគារជាតិនៃកម្ពុជាបានបញ្ជាក់អំពីមូលហេតុនៃការឡើងថ្លៃ ប្រាក់រៀលនេះ
January 28, 2026 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តីបានមានប្រសាសន៍ចាត់ទុកថា អូស្ត្រាលីគឺជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់ និងទុកចិត្តបាន ដោយបានផ្តល់ជំនួយជាថវិកាប្រមាណ ១,៤ ប៊ីលានដុល្លារអាម៉េរិក ឬ ២ប៊ីលាន ដុល្លារអូស្ត្រាលី ភាគច្រើនលើការកសាងមូលធនមនុស្ស ជូនដល់កម្ពុជា ចាប់ពីទសវត្សរ៍ឆ្នាំ១៩៩០មក។ ការលើកឡើងរបស់ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការបែបនេះ ក្នុងឱកាសអញ្ជើញចូលរួមជាតំណាងរាជរដ្ឋាភិបាល ក្នុងពិធីអបអរសាទរបុណ្យជាតិអូស្ត្រាលី ឆ្នាំ២០២៦ នៅស្ថានទូតអូស្រ្តាលីប្រចាំព្រះរាជាណាចក្រកម្ពុជា ដោយមានការអញ្ជើញចូលរួមពីសំណាក់សមាជិកព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល អង្គទូត វិស័យឯកជន ព្រមទាំងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិជាច្រើនរូប នាល្ងាចថ្ងៃអង្គារ ទី២៧ ខែមករា ឆ្នាំ២០២៦។
January 28, 2026 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ នាទីស្តីការក្រសួង រសៀលថ្ងៃអង្គារ ទី២៧ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម Flavio Bonetti តំណាងអង្គការយូណេស្កូ (UNESCO) ថ្មីប្រចាំកម្ពុជា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ និងការបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈឱ្យកាន់តែមានសក្តានុពល។ ក្នុងជំនួបនោះ ឯកឧត្តម ហេង សួរ បានសម្តែងការអបអរសាទរយ៉ាងកក់ក្តៅចំពោះការតែងតាំងរបស់ ឯកឧត្តម Flavio Bonetti និងបានវាយតម្លៃខ្ពស់ចំពោះជោគជ័យនៃកិច្ចសហប្រតិបត្តិការកន្លងមក ជាពិសេសការអនុវត្ត កម្មវិធីមុខរបរ និងការងារសមរម្យសម្រាប់យុវជននៅកម្ពុជា
January 28, 2026 - ព័ត៌មានអន្តរជាតិ
អាជ្ញាធរនៅប្រទេសសិង្ហបុរីបានប្រកាសដកហូតផលិតផលទឹកដោះគោសម្រាប់ទារកចំនួនពីរម៉ាក Nestlé និង Dumex ដោយសង្ស័យថាមានផ្ទុកសារធាតុពុល cereulide ខណៈដែលបានចាប់ផ្តើមការស៊ើបអង្កេត និងអំពាវនាវឲ្យឪពុកម្តាយបញ្ឈប់ការប្រើប្រាស់ផលិតផលទាំងនេះ ហើយស្វែងរកការពិគ្រោះវេជ្ជសាស្ត្រភ្លាមៗ ប្រសិនបើមានរោគសញ្ញាណាមួយកើតឡើង។ អាជ្ញាធរអាហារសិង្ហបុរី (Singapore Food Agency – SFA) បានដកហូតផលិតផលទឹកដោះគោសម្រាប់ទារក រួមមាន Nestlé NAN HA 1 SupremePro 800 ក្រាម លេខក្រុមផលិត (batch number) 52340017C3 ដែលផលិតនៅប្រទេសស្វីស និង Dumex Dulac 1
January 28, 2026 - ព័ត៌មានជាតិ
ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានដឹកនាំគណៈប្រតិភូកម្ពុជា ចាកចេញពីមាតុភូមិ ដើម្បីទៅចូលរួមកិច្ចប្រជុំសំខាន់ៗ នៅទីក្រុងសេប៊ូ ប្រទេសហ្វីលីពីន រួមមាន៖ កិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន (ASEAN Foreign Ministers’ Retreat) និង កិច្ចប្រជុំពាក់ព័ន្ធផ្សេងៗទៀត។ កិច្ចប្រជុំនេះនឹងប្រព្រឹត្តទៅរយៈពេលពីរថ្ងៃ គឺចាប់ពីថ្ងៃទី២៨ ដល់ទី២៩ ខែមករា ឆ្នាំ២០២៦ ដើម្បីពិភាក្សាលើបញ្ហាតំបន់ និងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌអាស៊ាន។ ប្រភព៖ ក្រសួងព័ត៌មាន
January 27, 2026 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌនៃអគ្គស្នងការដ្ឋាននគរបាលជាតិ នាថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦ នេះ បានអញ្ជើញនាយរងផ្នែកចរាចរណ៍នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខម្នាក់ទៅសួរនាំ ពាក់ព័ន្ធករណីយកលុយចំនួន ១៦០,០០០ដុល្លារ នេះយោងតាមការចុះផ្សាយរបស់ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦។ បើតាមការបង្ហោះនៅលើផេកផ្លូវការ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានគូសបញ្ជាក់ថា៖ «ថ្មីៗនេះក្រោយពីឃើញមានការផ្សព្វផ្សាយ ព័ត៌មាននៅតាមបណ្តាញសង្គម ដែលមានខ្លឹមសារថា: ករណីឈ្មោះ ឈុំ សុភារុណ ភេទស្រី មន្រ្តីចរាចរនៃអធិការនគរបាលខណ្ឌសែនសុខ ដោយរងការចោទប្រកាន់ថាបានទទួលយកលុយចំនួន ១៦០,០០០ ដុល្លារ (ដប់ប្រាំមួយម៉ឺនដុល្លារអាមេរិច) ដើម្បីរត់ការឯកសារឲ្យជនជាតិចិនតៃវ៉ាន់ចំនួន១០នាក់
January 27, 2026 - ព័ត៌មានជាតិ
យោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្ត និងក្រុងបាត់ដំបង និងដោយអនុវត្ដតាមណែនាំពីឯកឧត្តម សុខ លូ អភិបាលខេត្តបានបញ្ជាក់ឱ្យដឹងទៀតថា៖ ក្នុងឆ្នាំ២០២៦នេះ ផ្លូវនៅក្នុងក្រុងបាត់ដំបងប្រមាណជិត ៤០ខ្សែនឹងត្រូវធ្វើការជួសជុលសាងសង់ឡើងវិញជាបន្តបន្ទាប់ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ បានធំទូលាយជាងមុន និងផ្លូវមួយចំនួនក៏ត្រូវឲ្យមានសួនពុះចែកទ្រូងផ្លូវផងដែរ ។ ជាមួយគ្នានេះ ឯកឧត្តម អភិបាលខេត្ត ក៏បានជំរុញឱ្យអាជ្ញាធរក្រុង និងសង្កាត់ ត្រូវយកចិត្តទុកដាក់ជូនដំណឹងទៅបងប្អុនដែលរស់នៅសងខាងផ្លូវឆាប់រុះរើតាមការកំណត់ ក្នុងការរំដោះ និងទប់ស្កាត់ការរំលោភដីចំណីផ្លូវ បើកផ្លូវឱ្យបានធំទូលាយ និងរៀបចំដាក់សូឡាបំភ្លឺផ្លូវសាធារណៈដើម្បីសុខសុវត្ថិភាពក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ។ ជាក់ស្ដែង បន្ទាប់ពីមានការចង្អុលបង្ហាញពីសំណាក់ ឯកឧត្តមអភិបាលខេត្ត រដ្ឋបាលក្រុងបាត់ដំបង ដឹកនាំដោយលោក លាង វាសនា អភិបាលក្រុងបាត់ដំបង រួមជាមួយលោកអភិបាលរង និងក្រុមការងាររៀបចំទីប្រជុំជនក្រងបានចេញប្រតិបត្តិការអនុវត្តតាមការណែនាំរបស់ឯកឧត្តម អភិបាលខេត្តនៅតាមសង្កាត់ចំនួន
January 27, 2026









