- Liny Chan
- ព័ត៌មានអន្តរជាតិ
អាមេរិក៖ យ៉ាងហោចណាស់មានមនុស្សចំនួន ២៩នាក់បានស្លាប់បាត់បង់ជីវិតដោយសារឥទ្ធិពលព្យុះទឹកកកនៅសហរដ្ឋអាមេរិក នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃទី២៧ ខែមករា។ ទន្ទឹមគ្នានេះតំបន់មួយចំនួនក៏កំពុងប្រឈមនឹងបញ្ហាគ្មានភ្លើងអគ្គិសនីប្រើប្រាស់ផងដែរ។ បើតាមអាជ្ញាធរអាមេរិកបានឱ្យដឹងថា គិតត្រឹមពេលនេះព្រឹលបានធ្លាក់ក្នុងកម្រិតកម្ពស់ជាមធ្យម ៣០សង់ទីម៉ែត្រនៅតាមបណ្តារដ្ឋជាច្រើន ខណៈយោងតាមការព្យាករណ៍របស់ទីភ្នាក់ងារ The National Weather បានបង្ហាញថា នៅតំបន់ភាគខាងជើងទីក្រុង Pittsburgh នៃរដ្ឋ Pennsylvania ព្រឹលអាចធ្លាក់ក្នុងកម្រិតរហូតដល់ ៥០សង់ទីម៉ែត្រ ហើយសីតុណ្ហភាពអាចធ្លាក់ចុះរហូតដល់ -៣១អង្សាសេ៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News Asia
January 27, 2026 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នៅរសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦នេះ កិច្ចប្រជុំក្រុមលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) យោធភូមិភាគទី៥ ភាគីកម្ពុជា និងកងទ័ពភូមិភាគទី១ ភាគីថៃ បានចាប់ផ្តើមកិច្ចប្រជុំរបស់ខ្លួនហើយ នាវេលាម៉ោង ១៤:០០នាទី នៅច្រកអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ព្រះរាជាណាចក្រកម្ពុជា ទល់នឹងខេត្តស្រះកែវ ព្រះរាជាណាចក្រថៃ។ នេះបើយោងតាមការបញ្ជាក់ពីលោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា។ គណៈប្រតិភូក្រុមលេខាធិការរបស់កម្ពុជា ដឹកនាំដោយ ឧត្តមសេនីយ៍ទោ សរ គឹមប៉ាក់ ប្រធានក្រុមលេខាធិការ (RBC) កម្ពុជា
January 27, 2026 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ទីស្តីការក្រសួងទេសចរណ៍ នារសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអនុញ្ញាតឱ្យលោក Wayne Crosbie នាយកផ្នែកអន្តរជាតិ និងការអភិវឌ្ឍន៍ធុរកិច្ចនៃវិទ្យាស្ថាន វីលៀម អាងលីស និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារអំពីសាលាវិជ្ជាជីវៈទេសចរណ៍។ ឆ្លៀតក្នុងឱកាសនៃជំនួបពិភាក្សានេះ ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងអំណរគុណដល់វិទ្យាស្ថានក្នុងនាមជា ក្រុមហ៊ុនមួយក្នុងការផ្តល់ប្រឹក្សាយោបល់របស់សាលាវិជ្ជាជីវៈទេសចរណ៍ ដែលបានជួយរៀបចំកម្មវិធីសិក្សា ឯកសារសៀវភៅបណ្តុះបណ្តាល និងបណ្តុះបណ្តាលគ្រូបង្គោលរបស់សាលាវិជ្ជាជីវៈទេសចរណ៍ទាំង២ទីតាំង (រាជធានីភ្នំពេញ និងក្រុងព្រះសីហនុ) នាពេលកន្លងមក។ គូសបញ្ជាក់ផងដែរថា វិទ្យាស្ថាន វីលៀម
January 27, 2026 - ព័ត៌មានជាតិ
លោកជំទាវបណ្ឌិត ឃួន វិច្ឆិកា អគ្គនាយក នៃអគ្គនាយកដ្ឋានបណ្តុះបណ្តាល និងវិក្រឹតការ ក្រសួងអប់រំ យុវជន និងកីឡាបានលើកឡើងថា ក្នុងនាមជាគ្រូបង្រៀន លោកគ្រូ អ្នកគ្រូ ត្រូវតែអភិវឌ្ឍន៍វិជ្ជាជីវ:ជាប្រចាំរបស់ខ្លួន យ៉ាងហោចណាស់១០០ម៉ោង ក្នុងមួយឆ្នាំ។ ការលើកឡើងរបស់លោកជំទាវអគ្គនាយកបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពីធីបើកវគ្គបណ្តុះបណ្តាល ឆ្នាំ២០២៦ សម្រាប់គ្រូបង្រៀន និងគរុសិស្ស នៃសាលារៀនគោលដៅទាំង២០ នៃគម្រោង “កសាងសមត្ថភាពបច្ចេកវិទ្យាព័ត៌មានសម្រាប់ការអប់រំនៅមធ្យមសិក្សាបឋមភូមិនៅកម្ពុជា”។ វគ្គបណ្តុះបណ្តាលនេះ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៦ ដល់ទី៣០ ខែមករា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលគរុកោសល្យភូមិភាគ ហ៊ុន សែន ខេត្តកណ្តាល ក្នុងគោលបំណងអភិវឌ្ឍន៍សមត្ថភាពគ្រូបង្រៀន
January 27, 2026 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ធនាគារជាតិនៃកម្ពុជាបានអោយដឹងថាកាលពីឆ្នាំ២០២៥កន្លងនេះ ធនាគារជាតិនៃកម្ពុជា បានទទួលបណ្តឹងនិង ការសាកសួរព័ត៌មានសរុបចំនួន ៧២១ ករណី ក្នុងនោះបណ្ដឹង ចំនួន ៦៨៣ ករណី ត្រូវបានដោះស្រាយរួចរាល់ បណ្ដឹងចំនួន១២ ករណីទៀត កំពុងត្រូវបានដោះស្រាយ និងបណ្តឹងចំនួន ២៦ ករណីផ្សេងទៀត ស្ថិតក្នុងនីតិវិធីតុលាការ។ បណ្ដឹងនិងការសាកសួរព័ត៌មានទាំងនេះ ពាក់ព័ន្ធនឹងទី១ ការពិន័យលើការបង់ផ្តាច់ ឥណទានមុនកាលកំណត់ ។ ទី២ ការស្នើសុំរៀបចំឥណទានឡើងវិញ ។ ទី៣ កម្ចីខុសច្បាប់ ។ទី៤ ការឆបោកផ្នែកហិរញ្ញវត្ថុ ។
January 27, 2026 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម កែវ ឈា ឯកអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ (អ.ស.ប.) និងមន្ត្រីស្ថានបេសកកម្ម បានចូលរួមកិច្ចពិភាក្សាបើកចំហរជាន់ខ្ពស់សម្រាប់ខែមករា របស់ក្រុមប្រឹក្សាអ.ស.ប. ស្តីពី “ការបញ្ជាក់ឡើងវិញនូវនីតិរដ្ឋអន្តរជាតិ៖ ដំណើរឆ្ពោះទៅរកការស្តារឡើងវិញនូវសន្តិភាព យុត្តិធម៌ និងពហុភាគីនិយម” នៅទីស្នាក់ការកណ្តាលអ.ស.ប. នាទីក្រុងញូវយ៉ក។ នៅក្នុងសេចក្តីថ្លែងការណ៍ ឯកឧត្តមបានសង្កត់ធ្ងន់ទៅលើបញ្ហាសំខាន់ចំនួន៣ រួមមាន៖ (១) ការហាមឃាត់ការគំរាមកំហែង ឬការប្រើប្រាស់កម្លាំងប្រឆាំងនឹងបូរណភាពទឹកដីរបស់រដ្ឋណាមួយ ស្របតាមមាត្រា ២.៤ នៃធម្មនុញ្ញអង្គការសហប្រជាជាតិ ដែលជាការរំលោភបំពានចំពោះច្បាប់អន្តរជាតិ។ (២) ការដោះស្រាយជម្លោះដោយសន្តិវិធី
January 27, 2026 - ព័ត៌មានជាតិ
ហ្វីលីពីន៖ យ៉ាងយោចណាស់មានមនុស្សចំនួន ១៥នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍លិចសាឡាងមួយគ្រឿងនៅក្នុងប្រទេសហ្វីលីពីន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦។ ទន្ទឹមគ្នានេះក៏មានមនុស្សចំនួន ២៨នាក់ផ្សេងទៀតកំពុងតែបាត់ខ្លួនផងដែរ។ អាជ្ញាធរអាជ្ញាធរហ្វីលីពីនបានបញ្ជាក់ថា សាឡាងដែលបានជួបហេតុការណ៍អកុសលខាងលើនេះគឺជាសាឡាងដឹកអ្នកដំណើរចេញពីទីក្រុង Zamboanga ឆ្ពោះទីកាន់ទីក្រុង Mindanao ភាគខាងត្បូងនៃប្រទេសហ្វីលីពីន។ ប្រភពខាងលើបានបន្តថា នៅក្នុងពេលកើតហេតុនោះនៅលើសាឡាងមានផ្ទុកអ្នកដំណើរជាង ៣៥០នាក់ តែភ្លាមៗក្រោយពេលកើតហេតុអ្នកដំណើរជាង ៣០០នាក់ត្រូវបានជួយសង្គ្រោះទាន់ពេលវេលា៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News Asia
January 26, 2026 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នាព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តមបណ្ឌិត Linkham Douangsavanh រដ្ឋមន្ត្រីក្រសួងកសិកម្ម និងបរិស្ថាន នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ ក្នុងឱកាសនៃជំនួប, ឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្ម និងបរិស្ថាន បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្ដេចបវរធិបតី ដែលបានអនុញ្ញាតឱ្យរូបឯកឧត្តម និងគណៈប្រតិភូ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នាឱកាសនេះ។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កម្ពុជា ដែលបានផ្ដល់នូវការស្វាគមន៍យ៉ាងកក់ក្ដៅជូនចំពោះឯកឧត្តម
January 26, 2026 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ក្នុងគោលដៅប្រែក្លាយក្រុងដូនកែវ ឱ្យក្លាយជាទីក្រុងដែលភាពទាក់ទាញបំផុត និងគួរឱ្យចង់រស់នៅ នៅព្រឹកថ្ងៃចន្ទ ទី២៦ ខែមករា ឆ្នាំ ២០២៦នេះ ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ បានអញ្ជើញចុះពិនិត្យដោយផ្ទាល់ នូវសកម្មភាពឈូសឆាយ កិនបង្ហាប់ ចាក់ដីបំពេញ និងពង្រីកហេដ្ឋារចនាសម្ព័ន្ធផ្លូវសំខាន់ៗក្នុងក្រុងដូនកែវ ។ ចំពោះសកម្មភាពចុះពិនិត្យខាងលើនេះ បានផ្ដោតសំខាន់លើគម្រោងអភិវឌ្ឍន៍ធំៗចំនួន ០៣ រួមមាន៖ ១. គម្រោងពង្រីកផ្លូវជាតិលេខ២ និងសួនច្បារមាត់ បឹងរៀបចំចាក់ដីពង្រីកផ្លូវជាតិលេខ២ ដោយសាង សង់ផ្លូវរង និងរៀបចំសួនច្បារថ្មីនៅចំហៀងខាង កើតផ្លូវ ប្រវែង
January 26, 2026 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នាព្រឹកថ្ងៃចន្ទ ទី២៦ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានទទួលជួបសម្តែងការគួសម និងពិភាក្សាការងារជាមួយប្រតិភូកងទ័ពជើងទឹកសហរដ្ឋអាមេរិក ដឹកនាំដោយលោក CDR J. Recame មេបញ្ជាការនាវា USS CINCINNATI ក្នុងឱកាសដែលនាវានេះបានចូលចតនៅមូលដ្ឋានសមុទ្ររាម។ ក្នុងជំនួបនោះ ឯកឧត្តមអភិបាលខេត្ត បានស្វាគមន៍យ៉ាងកក់ក្តៅ និងបានជម្រាបជូនប្រតិភូអំពីសក្តានុពលដ៏សម្បូរបែបរបស់ខេត្តព្រះសីហនុ ដែលជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់របស់កម្ពុជា ។ កំណើនសេដ្ឋកិច្ច៖ សម្រេចបាន ៥,៤% ជាមួយ GDP មធ្យមសម្រាប់មនុស្ស ម្នាក់
January 26, 2026









