- Liny Chan
- ព័ត៌មានជាតិ
ភ្នំពេញ៖ កម្លាំងចម្រុះនៃរដ្ឋបាលរាជធានីភ្នំពេញ បានបើកប្រតិបត្តិការចុះត្រួតពិនិត្យនៅ អគារ Noden Hotel & Apartment ស្ថិតនៅផ្លូវលេខ៤១ ភូមិ១០ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ រកឃើញមានការបង្កប់ការលេងហ្គេមអនឡាញខុសច្បាប់ និងបានឃាត់ខ្លួនបុរសជនជាតិឥណ្ឌូណេស៊ីចំនួន២៤នាក់។ ប្រតិបត្តិការនេះ ធ្វើឡើងនៅព្រឹកថ្ងៃទី១ ខែមីនា ឆ្នាំ២០២៦ ដឹកនាំដោយ លោក ហ៊ុន សុរិទ្ធី អភិបាលរងរាជធានីភ្នំពេញ រួមជាមួយថ្នាក់ដឹកនាំស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កងរាជអាវុធហត្ថ និងអាជ្ញាធរខណ្ឌចំការមន ដោយមានការសម្របសម្រួលនីតិវិធីពី លោក សេង ហៀង ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។ គោលបំណងនៃការចុះបង្ក្រាបនេះ ដើម្បីលុបបំបាត់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
March 2, 2026 - PR
ក្តីស្រមៃធ្លាប់តែប៉ង ធ្លាប់តែគិត ចង់ជួបយ៉ាងអន្ទះសាររបស់ហ្វេនៗ ពេលនេះបានក្លាយជាការពិតហើយ! កាលពីរាត្រីថ្ងៃទី 27 កុម្ភៈ ឆ្នាំ 2026 កំពូលតារាចម្រៀងក្រុមកំលោះ TREASURE ដែលជា BA លំដាប់ពិភពលោករបស់ GANZBERG បានធ្វើដំណើរមកដល់អាកាសយានដ្ឋាន អន្តរជាតិតេជោ ដោយសុវត្ថិភាពហើយ។ តើហ្វេនៗបានត្រៀមក្បាច់រាំ និងសម្លេងស្រែកហោកញ្ជ្រៀវស្វាគមន៍ពួកគាត់ហើយឬនៅ? នៅថ្ងៃសៅរ៍ ទី 28 ខែ កុម្ភៈ ឆ្នាំ 2026 ស្អែកនេះ សមាជិកទាំង 10 រូបរបស់ TREASURE រួមមាន៖ Asahi,
February 28, 2026 - ព័ត៌មានអន្តរជាតិ
ថៃ៖ ប្រាក់ចំណូលរបស់ក្រុមហ៊ុនផលិតមីម៉ាម៉ា (MAMA) បានធ្លាក់ចុះគួរឱ្យកត់សម្គាល់ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Nation Thailand នៅក្នុងថ្ងៃទី២៦ ខែកុម្ភៈ។ ក្រុមហ៊ុនផលិតនិងចែកចាយមីម៉ាម៉ានេះមានឈ្មោះផ្លូការថា Thai President Foods Public Company Limited ឬហៅកាត់ថា TFMAMA។ ប្រាក់ចំណូលរបស់ក្រុមហ៊ុន TFMAMA នៅក្នុងឆ្នាំនេះគឺមានប្រមាណជា ២៧,៦៤ពាន់លានបាត (៧៩០លានដុល្លារ) ដែលតួលេខនេះគឺមានការធ្លាក់ចុះចំនួន ១,៩៥ពាន់លានបាត (៥៥,៧លានដុល្លារ) ឬ ៦,៦១% បើធៀបទៅនឹងតួលេខឆ្នាំកន្លងទៅ។ បើគិតតែតួលេខលក់ផ្ទាល់របស់ក្រុមហ៊ុន TFMAMA វិញគឺទំហំនៃការមានការធ្លាក់ចុះចំនួន ៥,៥៦%ផងដែរ។
February 27, 2026 - ព័ត៌មានជាតិ
ភ្នំពេញ៖ ជនសង្ស័យជាបរទេសចំនួន៨១នាក់ដែលជាប់ពាក់ព័ន្ធ online scam ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌច្បារអំពៅ ឃាត់ខ្លួនភ្លាមៗ កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ ក្នុងប្រតិបត្តិការចុះឆែកឆេរទីតាំងសង្ស័យមួយកន្លែង ស្ថិតក្នុងបុរីប៉េងហួត ចំណុចផ្ទះលេខ៧៩ ផ្លូវ L-03 ភូមិអូរអណ្តូង១ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ផ្អែកលើរបាយការណ៍កោសល្យវិច័យ ជនសង្ស័យខាងលើបានលបលួចប្រព្រឹត្តិបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាក្រោមរូបភាពលួងលោមស្នេហា (Romance Scams)។ ប្រតិបត្តិការបង្រ្កាបករណី online scamនេះ ត្រូវបានធ្វើឡើងតាមបទបញ្ជារបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ដោយមានការសម្របសម្រួលនីតិវិធីផ្នែកច្បាប់ ពីតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងលេខាធិការដ្ឋាននៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.)។ ជនបរទេសទាំង៨១នាក់នេះ មានជនជាតិចិនចំនួន៧២នាក់ (ស្ត្រី៣នាក់ )
February 27, 2026 - ព័ត៌មានជាតិ
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាព្រឹទ្ធសភានៃកម្ពុជា បានថ្លែងអំណរគុណដល់សហព័ន្ធកីឡាប្រដាល់គុនខ្មែរ ដែលបានលុបចោលសេចក្តីសម្រេចស្តីពីការហាមឃាត់កីឡាករ២រូបមិនឲ្យប្រកួតរយៈពេល៦ខែតាមសំណូមពររបស់សម្តេច។ តាមរយៈសារតាមបណ្តាញសង្គមការងារផ្លូវការ នារសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦នេះ សម្តេចតេជោ បង្ហាញនូវក្តីសង្ឃឹមថាកីឡាករទាំងពីររូប ដែលនិងត្រូវប្រកួតនៅបរទេសនាពេលដ៏ខ្លីខាងមុខនេះនឹងនាំជោគជ័យមកជូនប្រទេសជាតិ។ គួរជម្រាបជូនថា នាព្រឹកថ្ងៃដដែលខាងលើ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានទទូចឲ្យសហព័ន្ធកីឡាប្រដាល់គុនខ្មែរលុបចោលសេចក្តីជូនដំណឹង ពាក់ព័ន្ធនឹងផ្អាកកីឡាករប្រដាល់គុនខ្មែរពីររូបមិនឱ្យចូលរួមការប្រកួតរយៈពេល៦ខែ។ សម្តេច បានបញ្ជាក់ថា ការចេញសេចក្តីជូនដំណឹងនេះ អាចទាក់ទងជាមួយកិត្តិយសជាតិផង និងវិធីដោះស្រាយបញ្ហារបៀបរបបនៃការងារផ្ទៃក្នុងសហព័ន្ធផង។ ការទទូចខាងលើ បានធ្វើឡើងក្រោយការផ្ទុះការវែកញែកលើរឿងសហព័ន្ធកីឡាប្រដាល់គុនខ្មែរហាមឃាត់កីឡាករ២រូប មិនឲ្យប្រកួតរយៈពេល៦ខែក្នុងពេលកីឡាករទាំងពីររូបកំពុងត្រៀមប្រកួតនៅក្រៅប្រទេស។ តាមសម្តេចតេជោ បានបញ្ជាក់ថាការដោះស្រាយផ្សេងទៀតរង់ចាំឲ្យកីឡាករទាំងពីររូប និងគណៈប្រតិភូវិល ចូលប្រទេសវិញចាំពិភាក្សាដោះស្រាយជាក្រោយដោយស្មារតីសាមគ្គីភាពនិងការយោគយល់គ្នា៕ ប្រភព៖ ក្រសួងព័ត៌មាន
February 27, 2026 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ក្នុងរយៈពេល ៣សប្ដាហ៍កន្លងមកនេះ គិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៦ សមត្ថកិច្ចនគរបាលជាតិនៃក្រសួងមហាផ្ទៃ ចាប់ពីថ្នាក់អគ្គស្នងការដ្ឋានរហូតដល់ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ បានបន្តប្រតិបត្តិការបង្ក្រាបបទល្មើសព្រហ្មទណ្ឌនៅទូទាំងប្រទេសយ៉ាងសស្រាក់សស្រាំ។ ជាលទ្ធផល ក្នុងកិច្ចប្រតិបត្តិការនោះ សមត្ថកិច្ចបង្ក្រាបបាន១៥៧ករណី និងឃាត់ខ្លួនជនសង្ស័យសរុប ២១១នាក់ បញ្ជូនទៅកាន់តុលាការ។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងមហាផ្ទៃ។ បើតាមរបាយការណ៍ បទល្មើសព្រហ្មទណ្ឌដែលសមត្ថកិច្ចបង្ក្រាបបាននោះ រួមមាន បទល្មើសអំពើហិង្សា ឆបោក លួច ឆក់ ប្លន់ ការបង្ខាំងមនុស្សទារប្រាក់ រំលោភសេពសន្ថវៈ ការបំពានផ្លូវភេទ មនុស្សឃាត និងមនុស្សឃាតដោយអចេតនា ជាដើម។
February 27, 2026 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា រដ្ឋាភិបាលជប៉ុនផ្តល់ជំនួយឥតសំណង់ទ្រង់ទ្រាយតូចនូវទំហំទឹកប្រាក់ចំនួន៣០៧,៧២០ដុល្លារអាមេរិក ជំនួយឥតសំណងនេះសម្រាប់អនុវត្តគម្រោងនៅក្នុងខេត្តចំនួនពីរគឺ“គម្រោងតម្លើងប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនៅភូមិចំនួន៩ ក្នុងឃុំកណ្តៀងរាយ ខេត្តស្វាយរៀង”និង “គម្រោងសាងសង់អគារសាលាបឋមសិក្សាសម្តេចក្រុមព្រះ ក្នុងខេត្តស្ទឹងត្រែង” ។ពិធីចុះហត្ថលេខាប្រគល់ និងទទួលជំនួយឥតសំណង់នេះបានប្រព្រឹត្តទៅនារសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ នៅស្ថានទូតជប៉ុនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។ បើតាមស្ថានទូតជប៉ុនបានឱ្យដឹងថា ឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំនៅព្រះរាជាណាចក្រកម្ពុជាបានចុះហត្ថលេខាលើកិច្ចសន្យាផ្តល់ជំនួយសម្រាប់“គម្រោងតម្លើងប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនៅភូមិចំនួន៩ ក្នុងឃុំកណ្តៀងរាយ ខេត្តស្វាយរៀង”ជាមួយលោកអគ្គនាយកនៃរដ្ឋាករទឹកខេត្តស្វាយរៀង និង “គម្រោងសាងសង់អគារសាលាបឋមសិក្សាសម្តេចក្រុមព្រះ ក្នុងខេត្តស្ទឹងត្រែង” ជាមួយលោកប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តស្ទឹងត្រែង ដែលមានថវិកាសរុបចំនួន ៣០៧,៧២០ ដុល្លារអាមេរិក ។ ឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ីបានមានប្រសាសន៍ថា
February 27, 2026 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនលោក Mark Howarth Archer តំណាងក្រុមហ៊ុន G Adventures និងសហការីចូលជួបសម្តែងការគួរសម និងពិភាក្សាការងារលើការរៀបចំមហាសន្និបាតប្រចាំឆ្នាំរបស់ក្រុមហ៊ុន នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ នៅទីស្តីការក្រសួងទេសចរណ៍។ ក្នុងឱកាសជំនួបនេះនេះ ភាគីក្រុមហ៊ុន G Adventures បានគោរពស្នើសុំការគាំទ្រពីក្រសួងទេសចរណ៍លើការរៀបចំព្រឹត្តិការណ៍កម្រិតអន្តរជាតិ និងជំនួបពីប្រតិបត្តិករទេសចរណ៍ពិភពលោក (GX Summit 2026) នៅកម្ពុជា រួមមានការផ្តល់ទីតាំងរៀបចំពិព័រណ៍ផលិតផលក្នុងស្រុកនៅវត្តភ្នំ ការរៀបចំដំណើរទស្សនាប្រាសាទនានានៅក្នុងខេត្តសៀមរាប។ ជាកិច្ចឆ្លើយតប
February 27, 2026 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានថ្លែងនៅក្នុងពិធីបើកពិព័រណ៍ផលិតផលខ្មែរ និងបន្លែផ្លែឈើលើកទី១៩ ឆ្នាំ២០២៦ កាលពីរសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ នៅខេត្តសៀមរាបថា ការរៀបចំព្រឹត្តិការណ៍ពិព័រណ៍នានេះ គឺមានសារៈសំខាន់ និងបានផ្តល់ផលវិជ្ជមាន ដោយបានបង្កើនសកម្មភាពពាណិជ្ជកម្ម និងការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលនឹងចូលរួមជំរុញសេដ្ឋកិច្ចជាតិ ពោលគឺក្នុងមូលដ្ឋានខេត្តសៀមរាប។ ពិព័រណ៍នេះក៏បានផ្តល់ជាវេទិកាសម្រាប់ អាជីវករ ពាណិជ្ជករ ប្រតិបត្តិករ សេវាករ អ្នកនាំចេញនាំចូល អ្នកដាំដុះបន្លែផ្លែឈើ ម្ចាស់ កសិដ្ឋាន ក្នុងមូលដ្ឋានខេត្តសៀមរាប និងមកពីខេត្តនៅជុំវិញសៀមរាប បណ្តាខេត្តនានា
February 27, 2026 - ព័ត៌មានជាតិ
នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦នេះ រដ្ឋាភិបាលជប៉ុនបានផ្តល់គ្រឿងចក្រកម្ទេចមីនថ្មី និងដ៏ទំនើបដល់រដ្ឋាភិបាលកម្ពុជា ដើម្បីគាំទ្រដល់មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា(CMAC)ក្នុងការពន្លឿនល្បឿនការបោសសម្អាតមីន និងសំណល់យុទ្ធភណ្ឌពីសង្គ្រាមនៅកម្ពុជា។ ឯកឧត្តម ហេង រតនា អគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា(CMAC)បានសរសេរនៅលើផេកហ្វេសប៊ុកផ្លូវការរបស់ឯកឧត្តមនៅល្ងាចថ្ងៃទី២៦ ខែកុម្ភៈនេះថា សូមស្វាគមន៍គ្រឿងចក្រកម្ទេចមីនថ្មីទំនើប ដែលបានមកដល់ព្រះរាជាណាចក្រនេះ ដើម្បីចូលរួមកម្ទេចសំណល់សពខ្មាំងឈ្លានពាន(សំណល់យុទ្ធភណ្ឌសង្គ្រាម) នេះជាសម្ភារបច្ចេកទេសដើម្បីពង្រឹងសន្តិភាពមនុស្សជាតិពិតៗ។ អគ្គនាយក CMAC បានបន្តសំណេរទៀតថា គ្រឿងចក្រកម្ទេចមីនធុនធ្ងន់ប្រភេទKOMATSUនេះ មានទម្ងន់ជាង៤០តោន ត្រូវបានប្រើប្រាស់និងអភិវឌ្ឍន៍បច្ចេកទេសនៅកម្ពុជារវាងអង្គភាព CMAC និងក្រុមហ៊ុនKOMATSU នៅចុងទសវត្សឆ្នាំ១៩៩៨ និងបានដាក់ឱ្យដំណើការក្នុងអង្គភាពCMAC តាំងពីកំឡុងឆ្នាំ២០០៥មកម្លេះ។ សូមអរគុណជាថ្មីចំពោះរដ្ឋាភិបាលជប៉ុនដែលបានផ្តល់គ្រឿងចក្រកម្ទេចមីនធុនធ្ងន់នេះជូនរាជរដ្ឋាភិបាល ដើម្បីគាំទ្រអង្គភាពCMAC ក្នុងការពន្លឿនល្បឿនការបោសសម្អាតមីននិងសំណល់យុទ្ធភណ្ឌសង្គ្រាមមនុស្សធម៌នៅកម្ពុជា ជាពិសេសសំណល់យុទ្ធភណ្ឌសង្គ្រាមសៀមឈ្លានពាន ប្រយោជន៍ផ្តល់នូវសុខសុវត្ថិភាពជូនប្រជាពលរដ្ឋខ្មែរវិលត្រឡប់ទៅភូមិឋាននិងប្រើប្រាស់ដីធ្លីក្នុងការកសាងជីវភាពជាថ្មីឡើងវិញ ប្រកបដោយសុខសុវត្ថិភាពនិងកសាងជីវិតដោយសន្តិភាព៕ ប្រភព៖
February 27, 2026









