Liny Chan
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ យ៉ាងហោចណាស់មានក្មេងទំនើង ២៧នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅទូទាំងប្រទេសកម្ពុជា នាថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ម្សិលមិញនេះ។ នេះបើតាមការបញ្ជាក់របស់នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ប្រាប់ដល់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងនៅថ្ងៃទី១៣ ខែសីហា​ ឆ្នាំ២០២៤​នេះ។ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានបញ្ជាក់បន្ថែមថា ក្នុងចំណោមក្មេងទំនើងទាំង ២៧នាក់នោះ មាននៅ​ភ្នំពេញ​ ៤នាក់​ កំពង់ស្ពឺ​ ០៨នាក់​ សៀមរាប​ ០៨នាក់​ ព្រះសីហនុ​ ០៦នាក់​ និងខេត្តត្បូងឃ្មុំ​ ១នាក់។ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ក៏បានកោតសរសើរនិងថ្លែងអំណរគុណចំពោះកងកម្លាំងសមត្ថកិច្ចទាំងអស់

    August 13, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) បានបង្ហើបថា ការបង្ហាញរបស់កំពូលតារាចម្រៀងរ៉េបកម្ពុជា លោក វណ្ណដា ក្នុងពិធីបិទព្រឹត្តិការណ៍កីឡាអូឡាំពិក ឆ្នាំ២០២៤ នៅទីក្រុងប៉ារីស ប្រទេសបារាំង គឺជាបុព្វសិទ្ធរបស់គណៈកម្មាធិការអូឡាំពិកអន្ដរជាតិ(IOC) និងម្ចាស់ផ្ទះ ។ យ៉ាងណាមិញ លោកបានបង្ហាញនូវមោទនភាព និងបានចាត់ទុកវត្តមាននេះ គឺជាមហាកិត្តិយសមួយ សម្រាប់ចលនាអូឡាំពិកនៅកម្ពុជា ពិសេសប្រជាជនកម្ពុជាទាំងមូល ។ មន្ដ្រីជាន់ខ្ពស់ចលនាអូឡាំពិកកម្ពុជាខាងលើ បានបញ្ជាក់ថា ការជ្រើសរើសអ្នកមានឥទ្ធិពលជាសាធារណៈ និងមានប្រជាប្រិយភាពលើពិភពលោក គឺជាការច្នៃប្រឌិត និងជ្រើសរើសរបស់គណៈកម្មាធិការអូឡាំពិកអន្ដរជាតិ ។ អ្វីដែលពិសេស គឺ

    August 13, 2024
  • ព័ត៌មានអន្តរជាតិ

    (Reuters)៖ អ៊ុយក្រែន កាលពីថ្ងៃទី១២ ខែសីហា បានអះអាងថាប្រតិបត្តិការវាយលុកឆ្លងដែនរបស់ខ្លួន បានដណ្ដើមគ្រប់គ្រងទឹកដីបាន ១០០០គីឡូម៉ែត្រក្រឡា នៃតំបន់ Kursk របស់រុស្ស៉ី ហើយដែលនេះអាចនឹងបង្ខំឱ្យលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ព្រមទទួលយកសន្តិភាព។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន Reuters។ ក្នុងពេលដែលរុស្ស៉ី កំពុងបន្តតស៊ូវាយរុញច្រានការវាយប្រហារដ៏ភ្ញាក់ផ្អើលមួយរបស់កងទ័ពអ៊ុយក្រែន អស់រយៈពេលជាង១សប្ដាហ៍មកនេះ មេបញ្ជាការកំពូលរបស់ អ៊ុយក្រែន លោក Oleksandr Syrskyi បានជូនដំណឹងទៅកាន់លោកប្រធានាធិបតី Volodymyr Zelenskiy តាមរយៈប្រព័ន្ធវីដេអូ ថាកងទ័ពអ៊ុយក្រែនកំពុងវាយរុល ទៅមុខក្នុងទឹកដីរុស្ស៉ី។ លោក Syrskyi បានគូសបញ្ជាក់ដូច្នេះថា «យើងកំពុងបន្តដឹកនាំប្រតិបត្តិការវាយលុកមួយក្នុងតំបន់ Kursk។

    August 13, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្នុងរយៈពេល៧ខែ ឆ្នាំ២០២៤នេះ កម្ពុជាបាននាំចេញអង្ករចំនួន ៣៧៩ ៥៤៦ តោនទៅកាន់ទីផ្សារគោលដៅចំនួន ៦៤ ប្រទេស ដោយទទួលបានទឹកប្រាក់ជាង ២៨០លានដុល្លារ។ នេះបើយោងតាមរបាយការណ៍ របស់សហព័ន្ធស្រូវអង្ករកម្ពុជា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤នេះ។ តាមសហព័ន្ធស្រូវអង្ករកម្ពុជា ការនាំចេញអង្ករបានធ្វើឡើង តាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន ៥៣ ក្រុមហ៊ុន។ ក្នុងរយៈពេល៧ខែនេះ ការនាំចេញទៅកាន់បណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុប ២៦ប្រទេស មានចំនួន ១៨៦ ៣៧៧ តោន ទទួលបានទឹកប្រាក់ចំនួន ១៤៤.៩២ លានដុល្លារសហរដ្ឋអាមេរិក, ប្រទេសចិនរួមទាំងហុងកុង

    August 13, 2024
  • ព័ត៌មានជាតិ

    (កំពង់ស្ពឺ)៖ សាច់បង្កកប្រមាណជាង៦តោន ត្រូវបានកម្លាំងមន្ត្រីសាខាគយនិងរដ្ឋាករខេត្តកំពង់ស្ពឺដុតបំផ្លាញចោល នារសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ ក្រោយស្ទាក់ចាប់បានកាលពីវេលាម៉ោង ៩យប់ ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤ នៅចំណុចផ្លូវចុះផ្លូវល្បឿនលឿនខាងលិច ស្ថិតក្នុងឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ លោក ឈួន ហៃ ប្រធានសាខាគយនិងរដ្ឋាករខេត្តកំពង់ស្ពឺ បានឱ្យដឹងថា ដោយទទួលបានព័ត៌មានថា មានរថយន្តដឹកទំនិញមួយគ្រឿង ពាក់ផ្លាកលេខ ភ្នំពេញ 2BS-3550 ដឹកសាច់បង្កកទិសដៅពីភ្នំពេញទៅខេត្តព្រះសីហនុ តាមផ្លូវល្បឿនលឿន លោកក៏បានបញ្ជាមន្ត្រីគយ និងរដ្ឋាករ សហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ចុះទៅគោលដៅដែលចង្អុលបង្ហាញនោះ។ នៅវេលាម៉ោងជាង៩យប់ ថ្ងៃខែឆ្នាំដដែល មន្ត្រីគយ ក៏បានជួបរថយន្តខាងលើបែកកង់ នៅចំណុចគីឡូម៉ែត្រលេខ K31+800

    August 13, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នៅថ្ងៃទី១២ ខែសីហានេះ បានថ្លែងសារអរគុណដល់ តារាចម្រៀង វណ្ណដា សម្រាប់ការបង្ហាញវត្តមានលើឆាក នៃកម្មវិធីបិទការប្រកួតកីឡាអូឡាំពិករដូវក្តៅ ក្រុងប៉ារីស ប្រទេសបារាំង ឆ្នាំ២០២៤ ដោយសម្តេចភ្ញាក់ផ្អើលយ៉ាងខ្លាំង ចំពោះសកម្មភាពនេះ។ សម្តេចតេជោ ហ៊ុន សែន បានសរសេរសារលើ Facebook យ៉ាងដូច្នេះថា «សូមអបអរសាទរ និងអរគុណដល់សិល្បករកម្ពុជា កូនប្រុស វណ្ណដា-Vann Da សម្រាប់ការបង្ហាញវត្តមានលើឆាក នៃកម្មវិធីបិទការប្រកួតកីឡាអូឡាំពិករដូវក្តៅ ក្រុងប៉ារីស ប្រទេសបារាំង ឆ្នាំ២០២៤ ដោយបានជួយលើកតម្កើងមុខមាត់ប្រទេសនៅលើឆាកអន្តរជាតិ។

    August 13, 2024
  • ព័ត៌មានអន្តរជាតិ

    (បរទេស)៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស​ Apple ត្រូវបានប្រភពជាច្រើនឱ្យដឹងថា ទំនងជានឹងបង្ហាញត្រកូល iPhone 16 នៅខែកញ្ញា ហើយតាមសេចក្តីរាយការណ៍បានកំណត់គោលដៅនាំចេញសរុបចំនួន ៩០លានគ្រឿង។ ថ្មីៗនេះប្រភពពីសារព័ត៌មាន BusinessKorea បានរាយការណ៍ថា ដើម្បីសម្រេចបានគោលដៅផលិតកម្ម ក្រុមហ៊ុនផ្គត់ផ្គង់​ iPhone ដ៏ធំ Foxconn បានជួលបុគ្គលិកថ្មីបន្ថែមទៀតចំនួន ៥០,០០០នាក់ឯណោះនៅរោងចក្រ Zhengzhou របស់ខ្លួនក្នុងប្រទេសចិន។ នេះបើយោងតាមការចេញផ្សាយដោយ GSMArena។ រោងចក្រ Zhengzhou ដែលជារឿយៗត្រូវបានគេហៅថា «iPhone City» ដើរតួយ៉ាងសំខាន់នៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់របស់ក្រុមហ៊ុន Apple ដោយទទួលខុសត្រូវក្នុងការប្រមូលផ្តុំ iPhone ប្រមាណ ៨០ភាគរយនៅទូទាំងពិភពលោក។ ប្រកាសនេះ ត្រូវបានចាប់ផ្តើមនៅចុងខែកក្កដា

    August 12, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ បានថ្លែងសារអបអរសាទរជាមួយនឹងភាពជោគជ័យរបស់ប្រទេសបារាំង និងប្រជាជនបារាំង ដែលបានរៀបចំព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅ នៅទីក្រុងប៉ារីស ចាប់ពីថ្ងៃទី២៦ ខែកក្កដា រហូតដល់បិទបញ្ចប់ នាយប់ថ្ងៃទី១១ ខែសីហា ប្រកបដោយភាពអធិកអធម និងជោគជ័យ។ តាមរយៈបណ្តាញសង្គមផ្លូវការ, សម្តេចធិបតី បានបញ្ជាក់យ៉ាងដូច្នេះថា «ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងប្រជាជនកម្ពុជា សូមសម្តែងនូវការអបអរសាទរជាមួយនឹងភាពជោគជ័យរបស់ប្រទេសបារាំង និងប្រជាជនបារាំង ដែលបានរៀបចំព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅ នៅទីក្រុងប៉ារីស ចាប់ពីថ្ងៃទី២៦ ខែកក្កដា រហូតដល់បិទបញ្ចប់នាយប់ថ្ងៃទី១១ ខែសីហា ប្រកបដោយភាពអធិកអធម និងជោគជ័យ»។ បើតាមសាររបស់សម្តេចធិបតី

    August 12, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤នេះ បានបង្ហោះសារលើបណ្តាញសង្គម Facebook ផ្លូវការរបស់ខ្លួនថា ការច្រៀងរបស់លោក វណ្ណដា (Vann Da) តារាចម្រៀងរ៉េបរបស់កម្ពុជា ក្នុងពិធីបិទកីឡាអូឡំាពិកនៅទីក្រុងប៉ារីស៍ ប្រទេសបារាំង ជាវត្តមានគួរឲ្យភ្ញាក់ផ្អើល។ សារមួយនេះត្រូវបានបង្ហាញឡើងបន្ទាប់ពីលោក វណ្ណដា បានឡើងច្រៀងលើឆាកដ៏ធំ នៅប្រទេសបារាំង ក្នុងពិធីបិទកីឡាអូឡំាពិកប៉ារីស៍ ២០២៤ នៅយប់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤។ ក្រសួងវប្បធម៌ បានថ្លែងសារយ៉ាងដូច្នេះថា «វណ្ណដា! តារាចម្រៀងរេបកម្ពុជាដ៏ល្បីឈ្មោះ បានបង្ហាញវត្តមានគួរឲ្យភ្ញាក់ផ្អើល ក្នុងពិធីបិទកីឡាអូឡំាពិកនៅទីក្រុងប៉ារីស៍២០២៤ ដោយបានបកស្រាយចម្រៀងបទ Time To Rise។

    August 12, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ បានថ្លែងអំណរគុណក្រុមកីឡាករ និងប្រតិភូកីឡា ដែលបាននាំយកទង់ជាតិកម្ពុជា ទៅកាន់ការប្រកួតដ៏អស្ចារ្យលើឆាកអន្តរជាតិ ក្នុងព្រឹត្តិការណ៍អូឡាពិករដូវក្តៅ នៅទីក្រុងប៉ារីស។ តាមរយៈបណ្តាញសង្គមផ្លូវការ, សម្តេចធិបតី បានបញ្ជាក់យ៉ាងដូច្នេះថា «សូមអបអរសាទរ និងថ្លែងអំណរគុណដល់កីឡាករ កីឡាការីនី និងប្រតិភូកីឡាកម្ពុជា ដែលបានទៅចូលរួមការប្រកួតកីឡាអូឡាពិករដូវក្តៅ នៅទីក្រុងប៉ារីស ប្រទេសបារាំង ឆ្នាំ២០២៤​។​​ បើទោះបីជាលទ្ធផលមិនគាប់ប្រសើរយ៉ាងណាក៏ដោយ ក៏ក្រុមកីឡាករ និងប្រតិភូកីឡាយើង បានបំពេញតួនាទី និងភារកិច្ចក្នុងការនាំយកទង់ជាតិកម្ពុជា ទៅកាន់ការប្រកួតដ៏អស្ចារ្យលើឆាកអន្តរជាតិ​ ផ្តល់ជូននូវមោទនភាពជាតិខ្មែរ»។ សូមជម្រាបថា ការប្រកួតកីឡាអូឡាំពិករដូវក្តៅ ក្រុងប៉ារីស ប្រទេសបារាំង

    August 12, 2024