- Liny Chan
- ព័ត៌មានអន្តរជាតិ
(បរទេស)៖ អតីតនាយកប្រតិបត្តិ (CEO) YouTube លោកស្រី Susan Wojcicki និងជាស្ត្រីដ៏លេចធ្លោបំផុតនៅក្នុងតំបន់ Silicon Valley បានទទួលមរណៈភាពហើយ នៅថ្ងៃទី១០ ខែសីហាកន្លងទៅនេះ ក្នុងអាយុ ៥៦ឆ្នាំ នេះបើយោងតាមការបង្ហោះសាររំលែកទុក្ខពីគណនីស្វាមីរបស់លោកស្រី លោក Dennis Tropper និង CEO ក្រុមហ៊ុន Google លោក Sunda Pichai។ យោងតាមរបាយការណ៍ពី CNBC បានឱ្យដឹងថា លោកស្រី Wojichki បានដឹកនាំ YouTube អស់រយៈពេលជិត ១០ឆ្នាំហើយ
August 12, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ រយៈពេល៧ខែ ឆ្នាំ២០២៤នេះ កម្ពុជារកចំណូលបានជាង ២៧១លានដុល្លារអាមេរិក ពីការលក់ផលិតផលកៅស៊ូ។ នេះបើតាមរបាយការណ៍ របស់អគ្គនាយកដ្ឋានកៅស៊ូ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤។ របាយការណ៍របស់អគ្គនាយកដ្ឋានកៅស៊ូបានបញ្ជាក់ឲ្យដឹងថា «ចំណូលពីការនាំចេញជ័រកៅស៊ូ គិតត្រឹមខែកក្កដា ឆ្នាំ២០២៤ មានចំនួន២៦៩ ០០៧ ១៦១ ដុល្លារ ចំណែកការនាំចេញឈើកៅស៊ូ មានចំនួន២ ០៨៨ ៦៤៦ដុល្លារ»។ បើតាមរបាយការណ៍, គិតត្រឹមខែកក្កដា ឆ្នាំ២០២៤ ជ័រកៅស៊ូមានតម្លៃ ១,៥៤៧ដុល្លារ ក្នុង១តោន កើនឡើងចំនួន១៤៧ដុល្លារ ក្នុង១តោន ស្មើនឹង១០.៤៧% ធៀបនឹងរយៈពេលដូចគ្នា
August 12, 2024 - ព័ត៌មានជាតិ
(ប៉ារីស)៖ ព្រឹត្តិការណ៍ប្រកួតកីឡាចម្រុះអូឡាំពិករដូវក្តៅ Olympics Game 2024 លើកទី៣៣ ដោយមាន ៣២ប្រភេទកីឡា ដែលរៀបចំនៅប្រទេសបារាំង ឆ្នាំ២០២៤ បានបិទបញ្ចប់ជាផ្លូវការហើយ ដោយក្រុមអត្តពលិកសហរដ្ឋអាមេរិក និងក្រុមចិន រកបានមេដាយមាសច្រើនជាងគេ ដល់ទៅ ៤០គ្រឿងស្មើគ្នា ខណៈក្រុមម្ចាស់ផ្ទះបារាំង រកបានត្រឹម ១៦គ្រឿងប៉ុណ្ណោះ ក្នុងកម្មវិធីកីឡាចម្រុះមានរយៈពេល ៤ឆ្នាំម្តងនេះ។ គិតត្រឹម ១០ប្រទេសក្នុងកំពូលតារាងមេដាយនៃព្រឹត្តិការណ៍ប្រកួតកីឡាចម្រុះអូឡាំពិករដូវក្តៅ ឆ្នាំ២០២៤ ក្រុមអត្តពលិកអាមេរិក រកបានមេដាយសរុបចំនួន ១២៦គ្រឿង មានមេដាយមាស ៤០គ្រឿង ប្រាក់៤៤ នឹងសំរឹទ្ធ៤២ ហើយក្រុមអត្តពលិកចិន ក៏យកបានមេដាយមាស ៤០គ្រឿង ប្រាក់
August 12, 2024 - ព័ត៌មានអន្តរជាតិ
(វ៉ាស៊ីនតោន)៖ មន្ទីរបញ្ចកោណ កាលពីថ្ងៃអាទិត្យ ទី១១ ខែសីហា (ម៉ោងនៅវ៉ាស៊ីនតោន) បាននិយាយថារដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បានបញ្ជាឱ្យ ដាក់ពង្រាយនាវាមុជទឹកប្រដាប់ដោយមីស៊ីលមួយគ្រឿង ទៅកាន់តំបន់មជ្ឈិមបូព៌ា ចំពោះមុខការគំរាមសងសឹកពីអ៉ីរ៉ង់ និងសម្ព័ន្ធមិត្តរបស់ខ្លួនប្រឆាំងអ៉ីស្រាអែល ក្រោយ ការសម្លាប់សមាជិកជាន់ខ្ពស់របស់ក្រុមហាម៉ាស និងហេសបូឡា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ តាមពិតទៅ នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ USS Georgia បានស្ថិតនៅក្នុងសមុទ្រមេឌីទែរ៉ាណេរួចទៅហើយ តាំងតែពីខែកក្កដាមកម្ល៉េះ។ ប៉ុន្តែនេះគឺជារឿងកម្រមួយ ដែលមន្ទីរបញ្ចកោណ ប្រកាសជាសាធារណៈពីការដាក់ពង្រាយនាវាមុជទឹក។ នៅក្នុងសេចក្ដីថ្លែងការណ៍មួយចេញផ្សាយ នៅបន្ទាប់ពីកិច្ចពិភាក្សារបស់លោក Austin ជាមួយ សមភាគីអ៉ីស្រាអែលរបស់លោក មន្ទីរបញ្ចកោណបានឱ្យដឹងថាលោក
August 12, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១២ ខែសីហានេះ បានបង្ហោះវីដេអូមួយ ស្តីពីការជួបជាមួយប្រជាពលរដ្ឋ ក្នុងឱកាសសម្តេចអញ្ជើញចុះពិនិត្យតំបន់លិចទឹកដោយជំនន់ទឹកភ្លៀង និងពិនិត្យវឌ្ឍនភាពសំណង់ស្ទាក់ទឹក នៅខេត្តកំពង់ធំ នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤។ ក្នុងឱកាសនោះសម្តេចបានផ្តល់គោលការណ៍ទៅរដ្ឋមន្ត្រីក្រសួងធនធានទឹក សូមឱ្យផ្តល់ការយកចិត្តទុកដាក់ ក្នុងការជ្រើសរើសប្រជាពលរដ្ឋដែលស្ម័គ្រចិត្ត នៅមូលដ្ឋានដើម្បីចូលធ្វើការនៅក្នុងការដ្ឋានសំណង់ទំនប់ស្ទាក់ទឹក ទំនប់កំពង់គោ និងទំនប់ស្ទឹងស្លាប់។ ភ្ជាប់ជាមួយនឹងវីដេអូជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានបង្ហោះខ្លឹមសារទាំងស្រុងដូច្នេះថា «ជួបលោកពូ និងក្មួយស្រីរបស់គាត់ដោយចៃដន្យ ពេលចុះពីលើទូក។ អរគុណពូនិងប្អូនស្រី ដែលបានអញ្ជើញខ្ញុំ និងក្រុមការងារចូលលេងក្នុងផ្ទះ ដែលផ្ដល់ឱកាសឱ្យខ្ញុំបានជជែកលេងជាមួយ និងបានសួរនាំអំពីស្ថានភាពទឹក ក៏ដូចជាការប្រកបរបរចិញ្ចឹមជីវិត របស់ប្រជាពលរដ្ឋនៅទីនេះ ក្នុងពេលបច្ចុប្បន្ន
August 12, 2024 - ព័ត៌មានអន្តរជាតិ
(ស៊ីដនី)៖ ក្រុមមន្ត្រីនៅក្នុងប្រទេសអូស្ត្រាលី បានឱ្យដឹងថាឧទ្ធម្ភាគចក្រមួយគ្រឿងបានធ្លាក់លើដំបូលសណ្ឋាគារមួយកន្លែង ក្នុងទីក្រុង Cairns ដែលជាតំបន់ទេសចរណ៍ ដ៏មានប្រជាប្រិយភាពមួយ ស្ថិតនៅភាគខាងជើងនៃប្រទេស ដោយសម្លាប់មនុស្សពីឡុតម្នាក់ និងបង្ខំឱ្យមានការជម្លៀសភ្ញៀវស្នាក់នៅក្នុងសណ្ឋាគាររាប់រយនាក់។ នេះបើ តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ ក្នុងសេចក្ដីថ្លែងការណ៍មួយ អង្គភាពប៉ូលិសក្នុងរដ្ឋ Queensland បានបញ្ជាក់ថាក្រុមអ្នកសង្រ្គោះបន្ទាន់បានទទួលការហៅទូរស័ព្ទ នៅម៉ោងប្រហែលជា ២រំលងអធ្រាត្រ ឈានចូលថ្ងៃចន្ទ ទី១២ ខែសីហានេះ បន្ទាប់ពីឧទ្ធម្ភាគចក្រមួយគ្រឿងបានធ្លាក់ទៅបុកទង្គិចនឹងដំបូលសណ្ឋាគារ បណ្ដាលឱ្យមានភ្លើងឆាបឆេះនៅលើដំបូល និងបង្ខំឱ្យ មានការជម្លៀសមនុស្ស។ តាមសេចក្ដីថ្លែងការណ៍ដដែល ពីឡុតម្នាក់ដែលបញ្ជា និងជិះនៅលើឧទ្ធម្ភាគចក្រខាងលើតែម្នាក់ឯងត្រូវបានរាយការណ៍ថាបានស្លាប់នៅកន្លែងកើតហេតុ ហើយមិនមាន នរណាផ្សេងរងរបួសធ្ងន់ធ្ងរនោះទេ។ ចំណែក មូលហេតុធ្លាក់វិញកំពុងស្ថិតនៅក្រោមការស៊ើបអង្កើត៕ ផ្ដល់សិទ្ធិដោយ៖ Fresh
August 12, 2024 - ព័ត៌មានអន្តរជាតិ
(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក កាលពីថ្ងៃសុក្រ ទី៩ ខែសីហា បានប្រកាសផ្ដល់ជំនួយយោធាបន្ថែមទំហំ ១២៥លានដុល្លារ សម្រាប់អ៊ុយក្រែន ហើយដែលនៅក្រោម កញ្ចប់ជំនួយនេះក៏មានផងដែរនូវប្រព័ន្ធមីស៊ីលពាក់លើស្មា Stinger។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិសេតវិមាន លោក John Kirby បាននិយាយថា ជំនួយយោធាថ្មីនេះគឺជាកញ្ចប់ជំនួយយោធាទី១០ ចាប់តាំងពីលោកប្រធានាធិបតី ចូ បៃដិន បានចុះហត្ថលេខាលើកញ្ចប់ជំនួយយោធាបន្ថែមសម្រាប់អ៊ុយក្រែន កាលពីខែមេសាមក។ កញ្ចប់ជំនួយយោធាថ្មីខាងលើនឹងត្រូវដកចេញពីឃ្លាំងអាវុធអាមេរិក ហើយក្នុងចំណោមអាវុធដែលនឹងត្រូវបញ្ជូនឱ្យអ៊ុយក្រែន រួមមានប្រព័ន្ធមីស៊ីលពាក់លើស្មា Stinger គ្រាប់កំាភ្លើងធំ ១៥៥មីលីម៉ែត្រ និង១០៥មីលីម៉ែត្រ ព្រមទាំងគ្រាប់មីស៊ីលសម្រាប់ប្រព័ន្ធមីស៊ីល HIMARS ជាដើម។ កញ្ចប់ជំនួយយោធានេះដែរនឹងធ្វើឱ្យជំនួយយោធា
August 10, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ កម្លាំងនគរបាលស្នងការដ្ឋានរាជធានីភ្នំពេញ បានឆ្មក់ចូលបង្ក្រាបទីតាំងក្លឹបកម្សាន្តមួយកន្លែង ដែលបង្កប់ចែកចាយប្រើប្រាស់គ្រឿងញៀនយ៉ាងពេញបន្ទុក ឈ្មោះ GT ក្លឹប នៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ដែលដឹកនាំផ្ទាល់ប្រតិបត្តិការបង្ក្រាបនេះ បានបញ្ជាក់ប្រាប់ភ្នាក់ងារ Fresh News ដែលផ្សាយផ្ទាល់ថា ដោយអនុវត្តន៍តាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ កម្លាំងជំនាញរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយមានការសម្របសម្រួល ពីព្រះរាជអជ្ញានៃអយ្យកាអមសាលាដំបូងរាជធានីភ្នំពេញ នៅម៉ោងប្រមាណ ១រំលងអធ្រាត្រឈានចូលថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤ បានឆ្មក់ចូលបង្ក្រាបទីតាំង GT ក្លឹប។ លោកឧត្តមសេនីយ៍ឯកបន្តថា ក្នុងប្រតិបត្តិការឆ្មក់បង្ក្រាបនេះ កម្លាំងជំនាញបានឃាត់ខ្លួនមនុស្ស
August 10, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ដើម្បីក្លាយជាសមាជិក ប.ស.ស យ៉ាងងាយស្រួល និងឆាប់រហ័ស ប្រជាពលរដ្ឋអាចចុះបញ្ជីតាមរយៈអនឡាញ ជាមួយកម្មវិធីទូរស័ព្ទ (App) NSSF Member។ នេះបើការបញ្ជាក់របស់លោកបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង បេឡាជាតិរបបសន្តិសុខសង្គម។ ក្នុងកិច្ចសម្ភាសជាមួយបណ្ដាញព័ត៌មាន Fresh News លោកបណ្ឌិត ហេង សុផាន់ណារិទ្ធ លើកឡើងយ៉ាងដូច្នេះថា «ពីមុនយើងត្រូវតម្រូវឲ្យពួកគាត់មកចុះបញ្ជី បសស តាមសាខាណាដែលជិតបំផុត ប៉ុន្តែបច្ចុប្បន្ននេះគាត់មិនបាច់មកចុះបញ្ជីរងចាំយូរនោះទេ គាត់អាចដោនឡូត NSSF Member Mobile App រួចចុះបញ្ជីខ្លួនឯងបាន» ។ មិនតែប៉ុណ្ណោះ អគ្គនាយករងបេឡាជាតិសន្តិសុខសង្គម បានបញ្ជាក់ថា ទិសដៅរបស់
August 10, 2024 - ព័ត៌មានជាតិ
(Reuters)៖ ចំហាយសេសសល់ពីព្យុះ Debby បានបង្កឱ្យមានគ្រោះទឹកជំនន់នៅក្នុងរដ្ឋ Pennsylvania និងរដ្ឋ New York ដោយបន្សល់ទុកមនុស្សរាប់សិបនាក់ ជាប់គាំងទៅណាមិនរួចនៅក្នុងផ្ទះរបស់ពួកគេ កាលពីថ្ងៃសុក្រ ទី៩ ខែសីហា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ តាមក្រុមមន្ត្រីអាមេរិក មនុស្សជាច្រើននាក់ត្រូវបានជួយសង្រ្គោះតាមទូក និងឧទ្ធម្ភាគចក្រ ខណៈឥទ្ធិពលព្យុះ Debby បានបណ្ដាលឱ្យមានភ្លៀងធ្លាក់ខ្លាំង។ លោក Bill Goltz ជាប្រធានភ្នាក់ងារពន្លត់អគ្គិភ័យ ក្នុងទីក្រុង Westfield រដ្ឋ Pennsylvania បានឱ្យដឹងថាអាជ្ញាធរបានដឹកនាំការជួយសង្រ្គោះ៣០លើក ហើយកំពុងបន្ត ធ្វើប្រតិបត្តិការសង្រ្គោះពីផ្ទះមួយទៅផ្ទះមួយ។ លោកបន្ថែមថាមកទល់នឹងពេលនេះ មិនមានសេចក្ដីរាយការណ៍ពីអ្នកស្លាប់ ឬរងរបួសនៅក្នុងតំបន់របស់លោកនោះទេ
August 10, 2024









