Liny Chan
  • PR

    គ្រាន់ តែកក់សំបុត្រតាមអេប Wingmall ឬបង់ប្រាក់ជាមួយ Wingpoints នៅរោងភាពយន្ត Legend នឹង ទទួល ការបញ្ចុះតម្លៃ 50% ភ្លាមៗ Wingmall ដែលជាថ្នាលទិញទំនិញតាមអ៊ីនធឺណិតដ៏ពេញនិយមមួយនៅកម្ពុជា បានប្រកាសភាពជាដៃគូយុទ្ធសាស្រ្តជាមួយរោងភាពយន្តលេជេន ដែលធ្វើឱ្យបទពិសោធន៍នៃការទស្សនាភាពយន្តកាន់តែងាយស្រួល ហើយអាចសន្សំសំចៃបានច្រើនថែមទៀត។ លោក ម៉ានូ រ៉ាចាន់ អគ្គនាយកក្រុមហ៊ុន Wing Inter Logistics Technologies ដែល ជាក្រុមហ៊ុនមេនៃ Wingmall បានលើកឡើងថា៖ “យើងខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយ ដែលផ្តល់ជូនអតិថិជននូវភាពងាយស្រួល និងការសន្សំសំចៃបានកាន់តែច្រើនតាមរយៈភាពជាដៃគូដ៏មានសក្តានុពលរបស់យើងជាមួយរោងភាពយន្តលេជេន។” ឥឡូវនេះ អ្នកចូលចិត្តទស្សនាភាពយន្តទាំងអស់អាចកក់សំបុត្រកុនតាម

    August 12, 2024
  • ព័ត៌មានអន្តរជាតិ

    (ដាក្កា)៖ នៅថ្ងៃចន្ទនេះ រដ្ឋមន្រ្តីមហាផ្ទៃថ្មីរបស់បង់ក្លាដែស បាននិយាយថា រដ្ឋាភិបាលបណ្តោះអាសន្ន ដែលកំពុងដឹកនាំប្រទេស មិនមានចេតនាដាក់បម្រាមន​យោបាយ លើគណបក្ស Awami League របស់អតីតនាយករដ្ឋមន្រ្តី Sheikh Hasina ឡើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃចន្ទ ទី១២ ខែសីហា ឆ្នាំ២០២៤។ ថ្លែងពាក់ព័ន្ធសេចក្តីរាយការណ៍ព័ត៌មាន ស្តីពីលទ្ធភាពនៃការដាក់បម្រាមលើ គណបក្សនយោបាយរបស់លោកស្រី Hasina លោក Sakhawat Hossain រដ្ឋមន្រ្តីមហាផ្ទៃបង់ក្លាដែសថ្មី បានលើកឡើងដូច្នេះថា «គណបក្ស Awami League បានផ្តល់ការចូលរួមចំណែកច្រើន ក្នុងការកសាងប្រទេស… យើងមិនបដិសេធចំពោះចំណុចនេះឡើយ។

    August 12, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ស្ថានទូតបារាំងប្រចាំកម្ពុជា នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤នេះ បានថ្លែងសារលើបណ្តាញសង្គម Facebook ផ្លូវការរបស់ខ្លួនថា ឈ្មោះរបស់លោក វណ្ណដា (Vann Da) តារាចម្រៀងរ៉េបខ្មែរ នឹងចារឹកទុកក្នុងប្រវត្តិសាស្រ្ត នៃការចូលរួមរបស់កម្ពុជា ក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក។ សារមួយនេះត្រូវបានបង្ហាញឡើងបន្ទាប់ពី លោក វណ្ណដា បានឡើងច្រៀងលើឆាកដ៏ធំ នៅប្រទេសបារាំង ក្នុងពិធីបិទកីឡាអូឡំាពិកប៉ារីស៍ ២០២៤ នៅយប់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤។ អមជាមួយរូបរបស់ វណ្ណដា ស្ថានទូតបារាំងប្រចាំកម្ពុជា បានសរសេរសារយ៉ាងដូច្នេះថា «អស្ចារ្យណាស់ Vann Da – វណ្ណដា តារារែបកម្ពុជាដ៏ល្បីឈ្មោះ

    August 12, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្តេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤នេះ​ បានបង្ហាញការអបអរសាទរ និងអរគុណកំពូលតារាចម្រៀងរ៉េប លោក វណ្ណដា-Vann Da ដែលបានជួយលើកតម្កើងមុខមាត់ប្រទេសកម្ពុជា នៅលើឆាកអន្តរជាតិ តាមរយៈការបង្ហាញវត្តមានលើឆាក នៃកម្មវិធីបិទការប្រកួតកីឡាអូឡាំពិករដូវក្តៅ ក្រុងប៉ារីស ប្រទេសបារាំង ឆ្នាំ២០២៤។ សម្តេចធិបតីបានបង្ហោះរូបថតជាច្រើនសន្លឹករបស់តារាចម្រៀង វណ្ណដា អមដោយខ្លឹមសារទាំងស្រុងដូច្នេះថា «សូមអបអរសាទរ និងអរគុណដល់សិល្បៈករកម្ពុជា លោក វណ្ណដា-Vann Da សម្រាប់ការបង្ហាញវត្តមានលើឆាក នៃកម្មវិធីបិទការប្រកួតកីឡាអូឡាំពិករដូវក្តៅ ក្រុងប៉ារីស ប្រទេសបារាំង ឆ្នាំ២០២៤ ដោយបានជួយលើកតម្កើងមុខមាត់ប្រទេសនៅលើឆាកអន្តរជាតិ»។ សូមជម្រាបថា នៅយប់មិញនេះ

    August 12, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា វត្តមានរបស់ លោក វ៉ាន់ដា តារាចម្រៀងសម័យរបស់ខ្មែរ នៅប្រទេសបារាំង គឺជារួមចំណែកផ្តល់កិត្តិយសជូនប្រទេសជាតិពិតប្រាកដ ខណៈដែល​ លោក វ៉ាន់ដា បានបង្ហាញខ្លួននៅក្នុងកម្មវិធីបិទព្រឹត្តិការណ៍ស៊ីហ្គេម នៅទីក្រុងប៉ារីស ប្រទេសបារាំង។ ជាមួយគ្នានេះ លោកបណ្ឌិតបានសង្កេតឃើញមាន៥ចំណុចសំខាន់ៗ ចំពោះករណី អ្នកចម្រៀង វណ្ណដា សម្ដែងនៅប្រទេសបារាំង មានដូចជា៖ *ទី១៖ នេះគឺជាការបង្ហាញពីសមត្ថភាពពិតផ្ទាល់របស់ លោក វណ្ណដា អ្នកចម្រៀងសម័យរបស់ខ្មែរ និងក្រុមរបស់លោក ដែលបានចូលរួមចំណែកផ្តល់កិត្តិយសជូនប្រទេសជាតិពិតប្រាកដ *ទី២៖ ជាការលើកតម្កើងនូវសិល្បៈ វប្បធម៌ខ្មែរបុរាណ ផ្សាភ្ជាប់គ្នាជាមួយនឹងសិល្បៈសម័យទំនើប ឱ្យកាន់តែរស់រវើក

    August 12, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ ក្រោមការបញ្ជាផ្ទាល់ពីលោកអភិបាលខណ្ឌ សក់ ច័ន្ទកញ្ញារិទ្ធ បានឃាត់ខ្លួនបុរស២នាក់ ដែលដើរប្រមូលលុយពីប្រជាពលរដ្ឋលក់ដូរតាមកញ្រ្ចែង កញ្ជើ ល្អី បំពានសារាចរណែនាំរបស់រាជរដ្ឋាភិបាល និងសេចក្ដីណែនាំរបស់រដ្ឋបាលសាលារាជធានីភ្នំពេញ ដែលបានដាក់ចេញក្នុងពេលកន្លងមក ដើម្បីកាត់បន្ថយការលំបាករបស់ប្រជាពលរដ្ឋ។ បុរសដែលត្រូវបានសមត្ថកិច្ចឃាត់ខ្លួនឈ្មោះ ថៃ ឈឿន អាយុ៤០ឆ្នាំ មានទីលំនៅផ្ទះលេខ១៤ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា និងឈ្មោះ ចាន់ ម៉េន អាយុ៤៥ឆ្នាំ មានទៅលំនៅសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ជនសង្ស័យទាំង២នាក់នេះ បានធ្វើសកម្មភាពដើរប្រមូលទាលុយពីប្រជាពលរដ្ឋដែលរកស៊ីលក់ដូរ បន្លែ និងរបស់របរតាមតាមកញ្រ្ចែង កញ្ជើ ល្អី ជាច្រើនកន្លែង ស្ថិតនៅខាងក្រោយសួនកុមារពោធិ៍ចិនតុង

    August 12, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានផ្តល់អំណោយជាថវិកា អង្ករ ទឹកដោះគោ និងស្កសរជាដើម ជូនដល់គ្រួសារទើបសម្រាលកូនភ្លោះ៣ គ្រួសារទី៤១៦។ អំណោយដែលសម្តេចបានឧបត្ថម្ភរួមមាន៖ ថវិកា៥លានរៀល អង្ករ៥០គីឡូក្រាម ទឹកដោះគោ២កេសធំ ស្កសរ៥គីឡូក្រាម សារុង២ និងក្រម៉ា២។ អំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធ​បណ្ឌិត ត្រូវបានលោក សេង ទៀង នាំយកជូនទៅប្រគល់ជូនដល់ដៃគ្រួសារកូនភ្លោះបីគ្រួសារទី៤១៦ ដែល​កំពុងសម្រាកថែទាំសុខភាព នៅមន្ទីរពេទ្យព្រះអង្គឌួង រាជធានីភ្នំពេញ នាព្រឹកថ្ងៃចន្ទ ទី១២ ខែសីហា

    August 12, 2024
  • ព័ត៌មានជាតិ

    (តូក្យូ)៖ នៅថ្ងៃចន្ទនេះ ព្យុះត្រូពិកឈ្មោះថា Maria បានបោកបក់លើតំបន់ Iwate ភាគខាងជើងប្រទេសជប៉ុន ដោយវានាំមកនូវភ្លៀងធ្លាក់ជោគជាំ ដែលបានបង្កការរាំងស្ទះ ដល់ជើងហោះហើរ ក៏ដូចជាសេវាកម្មរថភ្លើង ហើយទន្ទឹមគ្នា បានបង្ខំឱ្យមនុស្សរស់នៅ តាមតំបន់មួយចំនួន ត្រូវជម្លៀសខ្លួនចេញពីផ្ទះសម្បែង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃចន្ទ ទី១២​ ខែសីហា ឆ្នាំ២០២៤។ ព្យុះខាងលើ ដែលមានកម្លាំងខ្យល់អតិបរមា ៧២គីឡូម៉ែត្រក្នុង១ម៉ោង បានបោកបក់មកដល់ឆ្នេរក្បែរទីក្រុង Ofunato នៃខេត្ត Iwate កាលពីព្រឹកថ្ងៃចន្ទនេះ ហើយនៅអំឡុងវេលាល្ងាច ឬយប់ថ្ងៃដដែល វាត្រូវបានព្យាករថា នឹងធ្វើដំណើរចេញផុតទៅកាន់​សមុទ្រជប៉ុន។ ជើងហោះហើរមួយចំនួន

    August 12, 2024
  • ព័ត៌មានជាតិ

    (កោះកុង)៖ លោក សុខ ភិរម្យ អភិបាលស្រុកមណ្ឌលសីមា នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤ បានចេញមកបំភ្លឺ និងច្រានចោល ព័ត៌មានមិនពិតតាមបណ្តាញសង្គម ដោយចោទប្រកាន់ថា «មន្ត្រីស្មោះត្រង់ និងប្រជាពលរដ្ឋស្លូតត្រង់ទម្លាយថា មន្ត្រីខិលខូចយកដីកាត់ឆ្កៀលចេញពីដែនជម្រកសត្វព្រៃពាមក្រសោប ចែកបក្ខពួកគ្នាឯង»។ លោក សុខ ភិរម្យ បានឲ្យដឹងថា ប្រជាពលរដ្ឋរស់នៅក្នុងភូមិបឹងកាឆាង ឃុំប៉ាក់ខ្លងស្រុកមណ្ឌលសីមា តាំងពីឆ្នាំ២០០៦មក ក្នុងដែលជម្រកសត្វព្រៃពាមក្រសោប បានប្រកបអាស្រ័យផលរាល់ឆ្នាំតែពួកគាត់ពុំទាន់ មានសិទ្ធិស្របច្បាប់ទេ ប៉ុន្តែក្រោយពីបានកែសម្រួលលិខិតលេខ១៦៤ កាត់ឆ្កៀលដីធ្លីរបស់រាជរដ្ឋាភិបាលជូនប្រជាពលរដ្ឋ ដែលអាស្រ័យផលជាក់ស្តែង តាមរយៈអនុក្រឹត្យលេខ៣០ គឺបានកាត់ឆ្កៀលដីតំបន់នេះទុកឲ្យប្រជាពលរដ្ឋ និងពិសេសសហគមន៍ប្រើប្រាស់។ លោកថ្លែងថា «ក្រោយពីក្រែសម្រួលពីអនុក្រឹត្យលេខ១៧៩ មកអនុក្រឹត្យលេខ១៦៩នេះ គឺក្រាមតែជាការកំណត់ព្រំដែនជម្រកសត្វព្រៃឡើងវិញ ប៉ុន្តែមិននិរាករណ៍

    August 12, 2024
  • ព័ត៌មានអន្តរជាតិ

    (បរទេស)៖ អតីតនាយកប្រតិបត្តិ (CEO) YouTube លោកស្រី Susan Wojcicki និងជាស្ត្រីដ៏លេចធ្លោបំផុតនៅក្នុងតំបន់ Silicon Valley បានទទួលមរណៈភាពហើយ នៅថ្ងៃទី១០ ខែសីហាកន្លងទៅនេះ ក្នុងអាយុ ៥៦ឆ្នាំ នេះបើយោងតាមការបង្ហោះសាររំលែកទុក្ខពីគណនីស្វាមីរបស់លោកស្រី លោក Dennis Tropper និង CEO ក្រុមហ៊ុន Google លោក Sunda Pichai។ យោងតាមរបាយការណ៍ពី CNBC បានឱ្យដឹងថា លោកស្រី Wojichki បានដឹកនាំ YouTube អស់រយៈពេលជិត ១០ឆ្នាំហើយ

    August 12, 2024