Liny Chan
  • បច្ចេកវិទ្យា

    សព្វថ្ងៃនេះស្មាតហ្វូន AI កំពុងអភិវឌ្ឍខ្លួនពីមួយជំហានទៅមួយជំហាន ហើយយើងមើលឃើញថាស្មាតហ្វូនដែលបំពាក់នូវបច្ចេកវិទ្យា AI សុទ្ធតែស្មាតហ្វូនលំដាប់កំពូលមានតម្លៃចាប់ពី 1000$ ឡើងទៅ។ ប៉ុន្តែថ្មីៗនេះ OPPO បែរជាធ្វើរឿងមួយដ៏ភ្ញាក់ផ្អើល និងអស្ចារ្យមែនទែនដោយ OPPO បានបំពាក់នូវមុខងារ AI លើស្មាតហ្វូនស៊េរីថ្មីដែលស្ថិតក្នុងតម្លៃសមរម្យគឺ OPPO Reno12 Series 5G ទាំង 3 ម៉ូឌែលគឺ Reno12 F $279 | Reno12 5G $429 | Reno12 Pro 5G

    August 1, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានណែនាំឱ្យបណ្តារដ្ឋបាលខេត្ត បន្តពង្រឹងយកចិត្តទុកដាក់គ្រប់គ្រង តាមព្រំដែនកម្ពុជាជាមួយប្រទេសជិតខាង ដើម្បីទប់ស្កាត់អំពើជួញដូរមនុស្ស គ្រឿងញៀន និងអាវុធជាតិផ្ទុះ។ លោកអភិសន្តិបណ្ឌិត ថ្លែងបែបនេះ ពិធីផ្សព្វផ្សាយប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការ «ផែនការយុទ្ធសាស្រ្តជាតិ ស្តីពីការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស០៥ឆ្នាំ (២០២៤-២០២៨)» លើកទី៤ នាព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤នេះ នៅក្រសួងមហាផ្ទៃ។ ឧបនាយករដ្ឋមន្ត្រី ស សុខា លើកឡើងយ៉ាងដូច្នេះថា «កម្ពុជាខ្លួនឯងផ្ទាល់ត្រូវតែពង្រឹងការគ្រប់គ្រងច្រកព្រំដែន ហើយជាពិសេស ម្សិលមិញខ្ញុំសូមផ្ដាំផ្ញើទៅដល់រដ្ឋបាលរាជធានី-ខេត្ត និងខេត្តនៅជាប់ព្រំប្រទល់ កម្ពុជា-វៀតណាម កម្ពុជា-ឡាវ កម្ពុជា-ថៃ បន្តក្នុងការទំនាក់ទំនងល្អ ផ្លាស់ប្ដូរ

    August 1, 2024
  • ព័ត៌មានជាតិ

    (បរទេស)៖ អាចនិយាយបានថា ជារឿងមួយដ៏អស្ចារ្យសម្រាប់អ្នកនិយមប្រើប្រាស់រថយន្តម៉ាក់ Tesla របស់កំពូលមហាសេដ្ឋី Elon Musk ត្បិតនាពេលថ្មីៗនេះ Tesla Model 3 Performance ឆ្នាំ២០២៤ថ្មី បានបំបែកកំណត់ត្រានៅឯទីលានប្រណាំងរថយន្ត «Rockingham Dragway» ដោយបើកបានចម្ងាយរហូតដល់ ២០៦គីឡូម៉ែត្រ ប្រើពេលត្រឹមតែ ១០.៦៥វិនាទី ដែលនេះគឺបង្ហាញពីការខិតខំប្រឹងប្រែងឥតឈប់ឈររបស់ក្រុមហ៊ុន Tesla ក្នុងការបង្កើនប្រសិទ្ធភាពរថយន្តអគ្គិសនីរបស់ខ្លួន។ នេះបើតាមការចេញផ្សាយដោយគេហទំព័រព័ត៌មាន Vehicle Suggest។ ដោយដកកៅអីអ្នកដំណើរទាំងអស់មានទម្ងន់ជាង៤៥គីឡូចេញពីលើរថយន្ត, អ្នកបើកបរឈ្មោះ Travis Wills បានអ្នកបើកបរចាប់ផ្តើមបើករថយន្ត Tesla របស់ខ្លួនក្នុងសន្ទុះមួយយ៉ាងលឿនរហ័ស រហូតបំបែកកំណត់ត្រឹមដោយប្រើរយៈពេល ១០.៦៥វិនាទី​ បើកបានចម្ងាយរហូតដល់ជាង ២០៦គីឡូម៉ែត្រ

    August 1, 2024
  • ព័ត៌មានអន្តរជាតិ

    (ស៉ីដនី)៖ អូស្រ្តាលី បានស្នើឱ្យពលរដ្ឋរបស់ខ្លួន ដែលស្ថិតនៅលីបង់ ចាកចេញពីប្រទេសនេះជាបន្ទាន់ ដោយនិយាយថា មានហានិភ័យច្បាស់លាស់ថា ភាពតានតឹងរវាងអ៉ីស្រាអែល និងក្រុម Hezbollah អាចកើនឡើងកាន់តែខ្លាំង។ នេះបើយោងបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១ ខែសីហា ឆ្នាំ ២០២៤។ ជនជាតិអូស្រ្តាលីចំនួន ១៥,០០០នាក់កំពុងរស់នៅក្នុងប្រទេសលីបង់ ដោយចំនួននេះបានកើនឡើងរាប់ពាន់នាក់ ក្នុងអំឡុងរដូវក្តៅចាប់ពីខែមិថុនា ដល់ខែកញ្ញា។ លោកស្រី Penny Wong រដ្ឋមន្រ្តីការបរទេសអូស្រ្តាលី បានបង្ហោះសារជាវីដេអូតាមបណ្តាញសង្គម X កាលពីយប់ថ្ងៃពុធសប្តាហ៍នេះថា «ឥលូវនេះ ជាពេលត្រូវចាកចេញ។ ស្ថានភាពសន្តិសុខអាចនឹងកាន់តែយ៉ាប់យ៉ឺនយ៉ាងភ្លាមៗ ដោយស្ទើរតែ ឬគ្មានការជូនដំណឹងតែម្តង»។ លោកស្រី

    August 1, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ខណៈនេះក្រុមប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីហាប់គីដូចកម្ពុជា សរុបចំនួន ២៤នាក់ បាននឹងកំពុងធ្វើដំណើរតាមរថយន្ដ (ឆ្លងកាត់ច្រកអន្ដរជាតិប៉ោយប៉ែត) ឆ្ពោះទៅខេត្តនុនថាបុរី ប្រទេសថៃ ក្រោយចាកចេញពីភ្នំពេញនាព្រឹកមិញ ដើម្បីចូលរួមការប្រកួតកីឡាហាប់គីដូជ្រើសរើសជើងឯកពិភពលោក (World I.H.F Hapkido Championship) ឆ្នាំ២០២៤ ចាប់ពីថ្ងៃទី០១-០៤ ខែសីហាខាងមុខ។ នេះគឺជាលើកដំបូងហើយ ដែលកីឡាហាប់គីដូកម្ពុជា បានចូលរួមការប្រកួតលក្ខណៈអន្ដរជាតិ ក្រោយបង្កើតសហព័ន្ធរយៈពេល ២៣ឆ្នាំកន្លងមក បន្ទាប់ពីការខិតខំប្រឹងប្រែងរបស់គ្រប់ភាគីពាក់ព័ន្ធ តាំងពីថ្នាក់ដឹកនាំអាណត្តិមុនៗ រហូតដល់បច្ចុប្បន្ន ពិសេសប្រធានសហព័ន្ធខ្មែរកីឡាហាប់គីដូ អាណត្ដិថ្មី លោកឧកញ៉ា សៅ សេងហាក់ ដែលព្យាយាមជំរុញការអភិវឌ្ឍ និងរៀបចំឲ្យមានការប្រកួតជើងឯកជាតិ ហើយបន្ដមានឱកាសចូលរួមការប្រកួតអន្ដរជាតិថែមទៀត។

    August 1, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤នេះ បានចេញសារាចរមួយ អនុញ្ញាតមានការឱ្យឈប់សម្រាក១ថ្ងៃ នៅថ្ងៃទី៥ ខែសីហា ដើម្បីអបអរសាទរការបើកការដ្ឋានសាងសង់ ព្រែកជីកហ្វូណនតេជោជាផ្លូវការ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    August 1, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធដារ បានចេញសេចក្ដីជូនដំណឹង ស្ដីពី ការរំលឹកការប្រកាសបង់ពន្ធ លើអចលនទ្រព្យ សម្រាប់ឆ្នាំ២០២៤ ឲ្យបានទាន់ពេលវេលាកំណត់ ត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤។ នេះបើតាមសេចក្ដីជូនដំណឹង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤៕ ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹង ដែលមានខ្លឹមសារទាំងស្រុង៖ ផ្ដល់សិទ្ធិដោយ៖ Fresh News

    August 1, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤នេះ បានចេញសេចក្តីជូនដំណឹង ប្រកាសពីតម្លៃលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយនានាដោយចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤ ត្រូវលក់សាំងធម្មតាតម្លៃ ៤,២៥០រៀល និងម៉ាស៊ូតត្រូវលក់ ៤,០៥០រៀល ក្នុង១លីត្រ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    August 1, 2024
  • ព័ត៌មានអន្តរជាតិ

    (ប៉ារីស)៖ គិតត្រឹមថ្ងៃទី០១ ខែសីហានេះ ការប្រកួតកីឡាចម្រុះអូឡាំពិករដូវក្តៅ Paris Olympics Games 2024 បានឈានចូលថ្ងៃទី៧ នៃការប្រកួតហើយ ខណៈក្រុមអត្តពលិកចិន បានឈានឡើងមកឈរនាំមុខកំពូលតារាងមេដាយ ក្រោយរកបានមេដាយមាស ៩គ្រឿងនិងសរុប ១៩គ្រឿង នាំមុខម្ចាស់ផ្ទះបារាំង ឈរលេខ២ រកបានមេដាយមាស ៨គ្រឿងជាបណ្តោះអាសន្ន។ ដោយគិតត្រឹម ៧ចំណាត់ថ្នាក់នៃអត្តពលិកក្នុងនោះ ក្រុមអត្តពលិកជប៉ុន ឈរលេខ៣ រកបានមេដាយមាស ៨គ្រឿងនិងសរុប ២៦គ្រឿង ហើយក្រុមអូស្ត្រាលី ឈរលេខ៤ មានមេដាយមាស ៧គ្រឿងនិងសរុប ១៦គ្រឿង ចំណែកឯក្រុមអង់គ្លេស មានមេដាយមាស ៦គ្រឿងឈរលេខ៥ និងក្រុមកូរ៉េខាងត្បូង

    August 1, 2024
  • ព័ត៌មានអន្តរជាតិ

    (ម៉ូស្គូ)៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃពុធនេះបានប្រកាសដំឡើងបាក់រង្វាន់ទ្វេដង សម្រាប់អ្នកស្ម័គ្រចិត្តចូលបម្រើកងទ័ព ដើម្បីប្រយុទ្ធនៅអ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី៣១ ខែកក្កដា ឆ្នាំ ២០២៤។ ក្រឹត្យថ្មីរបស់ លោក ពូទីន បានបង្កើនប្រាក់កក់មុនសម្រាប់អ្នកចុះកិច្ចសន្យាថ្មីទាំងអស់ ដល់ ៤០០,០០០ រូប្លែ (ប្រមាណ ៤,៦៥១ ដុល្លារអាមេរិក)។ អាជ្ញាធរក្នុងតំបន់នានា ក៏ត្រូវបានលើកទឹកចិត្តឱ្យអនុវត្តដូចគ្នានេះផងដែរ។ ជាមួយនឹងប្រាក់បៀវត្សរ៍ប្រចាំខែចំនួន ២០៤,០០០ រូប្លែ និងប្រាក់រង្វាន់បន្ថែមសម្រាប់ការបំពេញកាតព្វកិច្ចជាក់លាក់ ប្រាក់បៀវត្សរ៍ប្រចាំឆ្នាំរបស់ទាហានអាចកើនឡើងដល់ជាង ៣ លានរូប្លែ (ប្រមាណ

    August 1, 2024