Liny Chan
  • ព័ត៌មានអន្តរជាតិ

    (ម៉ានីល)៖ អាជ្ញាធរហ្វីលីពីនបានឱ្យដឹងថា មនុស្សយ៉ាងហោច១១នាក់បានបាត់បង់ជីវិត នៅថ្ងៃសុក្រនេះ បន្ទាប់ពីអគារស្នាក់នៅនិង​ពាណិជ្ជកម្ម១ខ្នង មានកម្ពស់៥ជាន់ បានរងការឆាបឆេះ ក្នុងតំបន់ Chinatown នៃទីក្រុងម៉ានីល។ នេះបើតាមការផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសុក្រ ទី២ ខែសីហា ឆ្នាំ២០២៤។ គ្រោះអគ្គិភ័យខាងលើ ដែលបានកើតឡើងនៅសង្កាត់ Binodo នៃរដ្ឋធានីរបស់ហ្វីលីពីន ត្រូវបានពន្លត់ទៅវិញរយៈពេលខ្ទង់៣ម៉ោង បន្ទាប់ពីក្រុមភ្នាក់ងារពន្លត់អគ្គិភ័យ ត្រូវបានជូនដំណឹង នាវេលាម៉ោងប្រមាណ ៧៖៣០នាទីព្រឹក។ យ៉ាងណាមិញ មិនមានការបង្ហើប​ពីមូលហេតុដែលបង្កឱ្យមានភ្លើងឆេះនេះ នៅឡើយទេ។ គួរបញ្ជាក់ថា ហ្វីលីពីនមានកំណត់ត្រាមិនសូវល្អប៉ុន្មានទេ ក្នុងការអនុវត្តវិធានការបង្ការគ្រោះអគ្គិភ័យ នៅតាមអគារ លំនៅដ្ឋាន និង​កន្លែងធ្វើការ។

    August 2, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ អាជ្ញាធររាជធានីភ្នំពេញ បានត្រៀមរួចរាល់ហើយ សម្រាប់ពិធីអបអរសាទរ ថ្ងៃបើកការដ្ឋានគម្រោងព្រែកជីកហ្វូណន-តេជោ ជាមួយនឹងការតៀមលក្ខណៈការពារសន្តិសុខ សុវត្ថិភាព ក្នុងពិធីយ៉ាងម៉ត់ចត់បំផុត នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នារសៀល និងរាត្រីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ខណៈដែលការតំឡើងឆាកប្រគុំតន្ត្រី បាននិងកំពុងរៀបចំយ៉ាងញាប់ដៃញាប់ជើង។ នេះជាការបង្ហាញឲ្យដឹងក្នុងកិច្ចប្រជុំត្រួតពិនិត្យការងារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈនៅរាជធានីភ្នំពេញ ក្នុងឱកាសអបអរសាទរការបើកការដ្ឋានសាងសង់ «ព្រែកជីកហ្វូណនតេជោ» កាលពីព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៤ ខណៈលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដឹកនាំកិច្ចប្រជុំ និងចុះពិនិត្យទីតាំងប្រារព្វពិធី នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ខណ្ឌចំការមន។ អង្គប្រជុំបានលើកឡើងថា សម្រាប់ការពារសន្តិសុខ

    August 2, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានបកស្រាយចម្ងល់របស់សាធារណជនដែលថា «​​តើប្រាក់រៀល របស់កម្ពុជា អាចទិញទំនិញពីក្រៅប្រទេសបានទេ ប្រសិនកម្ពុជា ឈានទៅដល់ការចាយប្រាក់រៀលទាំងស្រុង ដោយមិនប្រើប្រាស់ក្រដាសប្រាក់ដុល្លារទៀត ខណៈលោកជំរុញលើកទឹកចិត្តដល់ប្រជាពលរដ្ឋកម្ពុជា ចាប់ផ្តើមទូទាត់លុយរៀល គ្រប់ការទិញទំនិញទាំងអស់ទាំងរាយ និងដុំ?»។ លោកបានពន្យល់ថា នៅថ្ងៃខាងមុខ ប្រសិនកម្ពុជា​ឈានទៅដល់ការចាយប្រាក់រៀលទាំងស្រុង នោះកម្ពុជានៅតែអាចទូទាត់ថ្លៃទំនិញជាមួយប្រទេសនានា ​ដែលនាំចូលមកបាន ព្រោះធនាគារជាតិនៃកម្ពុជា នឹងដើរតួជាតួអង្គកណ្តាល ក្នុងការដោះដូររូបិយប័ណ្ណជាតិ ទៅរូបិយប័ណ្ណអន្តរជាតិ ដូចជាប្រាក់ដុល្លារ ប្រាក់យ័ន ឬប្រាក់អឺរ៉ូជាដើម។ ជាក់ស្តែងកាលពីសម័យសង្គមរាស្រ្តនិយម កម្ពុជាក៏ចាយតែ​ប្រភេទប្រាក់រៀលសុទ្ធ ប៉ុន្តែកម្ពុជានៅតែអាចធ្វើការដោះដូរទំនិញជាមួយទីផ្សារអន្តរជាតិបាន ដោយសារធនាគារជាតិនៃកម្ពុជា គឺជាអាជ្ញាកណ្តាលសម្រាប់ការទូទាត់ជាមួយប្រទេសណាមួយ។ អ្នកឧកញ៉ា លឹម ហេង

    August 2, 2024
  • ព័ត៌មានជាតិ

    (កណ្ដាល)៖ រដ្ឋបាលខេត្តកណ្ដាល បានចេញសេចក្ដីជូនដំណឹងពីការបិទចរាចរណ៍រថយន្តដឹកទំនិញធុនធ្ងន់នៅលើកំណាត់ផ្លូវជាតិលេខ១ជាបណ្ដោះអាសន្ន ចាប់ពីម៉ោង០០៖០០នាទី កណ្ដាលអធ្រាត្រ ដល់ម៉ោង១៖០០នាទីរសៀល ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ដើម្បីសម្រួលដល់ការប្រារព្ធពិធីបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ក្រោមអធិបតីភាពសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវ ពេជ ចន្ទមុន្នី។ ខាងក្រោមនេះជាសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តកណ្ដាល៖ ផ្ដល់សិទ្ធិដោយ៖ Fresh News

    August 2, 2024
  • ព័ត៌មានអន្តរជាតិ

    (ប៉ារីស)៖ ក្រុមអត្តពលិកសហរដ្ឋអាមេរិក បានហក់ពីចំណាត់ថ្នាក់លេខ៧ មកឈរលេខ២ វិញតាមពីក្រោយចិន ក្នុងតំណែងតារាងមេដាយអូឡាំពិក រដូវក្តៅនៅប្រទេសបារាំង គិតត្រឹមថ្ងៃសុក្រ ទី០២ ខែសីហា ឈ្នាំ២០២៤ នេះ។ យោងតាមការចេញផ្យាយដោយគេហទំព័រកីឡា BBC នៅថ្ងៃនេះបានឱ្យដឹងថា អាមេរិកបានកើនមេដាយមាសដល់ ៩គ្រឿង ក្នុងចំណោមេដាយសរុប ៣៧គ្រឿងជាបណ្តោះអាសន្ននៅអូឡាំពិក លើកទី៣៣ នាទីក្រុងប៉ារីស ស្របពេលចិន ដែលឈ្នះមេដាយសរុប ២៤គ្រឿងឈរទីកំពូលតារាង ដោយសារមានមេដាយមាសលើសអាមេរិក ២គ្រឿង។ យ៉ាងណាក៏ដោយ ការប្រកួតប្រជែងមេដាយនៅអូឡាំពិក រដូវក្តៅ ឆ្នាំ២០២៤ នឹងបន្តរហូតដល់ថ្ងៃទី១១ ខែសីហា ទើបបញ្ចប់ គ្រាដែលម្ចាស់ផ្ទះបារាំងធ្លាក់ពីលេខ២ មកលេខ៣

    August 2, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ កម្ពុជាកំពុងពិចារណាក្នុងការសិក្សា ក្នុងការដាក់ «ស្ថានីយល្អាងស្ពាន» មួយទៀត ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។ នេះជាការបញ្ជាក់របស់ លោកបណ្ឌិត ឈុំ ម៉េងហុង អគ្គលេខាធិការស្តីទី នៃគណៈកម្មការជាតិយូណេស្កូកម្ពុជា និងជាប្រធានស្តីទីគណៈកម្មាធិការបេតិកភណ្ឌពិភពលោកកម្ពុជា ក្នុងសន្និសីទសារព័ត៌មានស្តីពី «លទ្ធផលលើកទី៤៦ របស់គណកម្មការបេតិកភណ្ឌពិភពលោកនៅប្រទេសឥណ្ឌា» នាព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤ នៅក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ ស្ថានីយបុរេប្រវត្តិសាស្ត្រល្អាងស្ពាន ជាឈ្មោះរូងភ្នំថ្មកំបោរមួយ ដែលមានទីតាំងស្ថិតនៅក្នុងភ្នំទាក់ទ្រាំង ភូមិគីឡូម៉ែត្រ៣៨ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង មានចម្ងាយប្រមាណ ៤០គីឡូម៉ែត្រ ពីទីរូមខេត្តបាត់ដំបង តាមបណ្តោយផ្លូវលេខ៥៧ ឆ្ពោះទៅខេត្តប៉ៃលិន។ លោកបណ្ឌិត ឈុំ

    August 2, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៤នេះ បានថ្លែងអំណរគុណដល់បណ្តាធនាគារ អាជីវករ អ្នកប្ដូរប្រាក់ និងប្រជាពលរដ្ឋនៅក្នុងខេត្តសៀមរាប ដែលបានចូលរួមអនុវត្តនូវគោលការណ៍ថ្មី របស់ធនាគារជាតិនៃកម្ពុជា ពាក់ព័ន្ធនឹងការប្រើប្រាស់ក្រដាស់ប្រាក់ដុល្លារដែលមានសភាពចាស់ ឬរហែក។ ជាមួយគ្នានេះ សម្តេចក៏បានឆ្លើយតប ចំពោះចម្ងល់របស់បងប្អូនដែលនិយាយថា ហេតុអ្វីបានជាមិនដាក់ឲ្យអនុវត្តនៅទូទាំងប្រទេសតែម្ដង? សម្តេចបញ្ជាក់ថា អនុវត្តនូវគោលការណ៍ថ្មីនេះ ត្រូវធ្វើទៅដោយប្រុងប្រយ័ត្ន និងជាជំហាន ព្រោះតែការទទួលយកក្រដាសប្រាក់ដុល្លាររហែក ឬចាស់ ដែលមិនអាចប្រើប្រាស់បាន ត្រូវយកទៅដូរយកក្រដាសប្រាក់ថ្មី ពីធនាគារកណ្តាលសហរដ្ឋអាមេរិក ដែលត្រូវការចំណាយថវិកាច្រើន។ ជាមួយវីដេអូដែលលើកឡើងពីអារម្មណ៍របស់បណ្តាធនាគារ អាជីវករ អ្នកប្ដូរប្រាក់ និងប្រជាពលរដ្ឋ, សម្តេចធិបតី

    August 2, 2024
  • ព័ត៌មានជាតិ

    (សៀមរាប)៖ បងប្អូនក្រុមអាជីវករលក់ដូរ តាមបណ្តាផ្សារនានាក្នុងខេត្តសៀមរាប ព្រមទាំងបងប្អូនប្រកបរបរក្នុងសេដ្ឋកិច្ចក្រៅ​ប្រព័ន្ធ ដូចជា អ្នករត់ម៉ូតូរ៉ឺម៉កកង់បីជាដើម បានបង្ហាញនូវក្តីរីករាយ និងភាពងាយស្រួល ក្នុងការចាយវាយប្រាក់ដុល្លារ បើទោះបីមានសភាព រហែក ទក់ ប្រឡាក់ក៏ដោយ ក៏ពួកគាត់ទទួលយកពីភ្ញៀវទេសចរផងដែរ ក្រោយធនាគារជាតិនៃកម្ពុជា សម្រេចកែសម្រួលលក្ខខណ្ឌ ក្នុងការប្រើប្រាស់ប្រាក់ដុល្លារនៅខេត្តសៀមរាប តាមសំណើរបស់សម្តេចធិបិតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។ ក្រុមអាជីវករនិយាយថា «ពួកអាជីវករយើងខ្ញុំសប្បាយចិត្តមែនទែន និងសូមអរគុណដល់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលបានប្រកាសពីការប្រើប្រាស់លុយដុល្លារដែលរហែក ប្រឡាក់ ចាស់ ដូរជាមួយធនាគារមិនកាត់ទឹក។ ការធ្វើបែបនេះ គឺយើងជួយលើកកម្ពស់វិស័យទេសចរណ៍ក្នុងខេត្ត ដើម្បីកុំឱ្យភ្ញៀវមានអារម្មណ៍ធុញធប់។ ឥឡូវភ្ញៀវសប្បាយចិត្តច្រើន»។ ជាមួយគ្នានេះ

    August 2, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤ បានចុះពិនិត្យមើលទីតាំងសម្រាប់សាងសង់ទារកដ្ឋាន និងពិនិត្យសង្វាក់ផលិតកម្មដ៏ទំនើបក្នុងតំបន់រោងចក្រម៉ាវ៉ល ហ្កាមិន ដែលស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ខណ្ឌកំបូល រាជធានីភ្នំពេញ។ ក្នុងឱកាសនោះ លោករដ្ឋមន្ត្រីបានត្រួតពិនិត្យដោយផ្ទាល់នៅទីតាំងសាងសង់ជាទារកដ្ឋាននៅក្នុងតំបន់រោងចក្រនេះ សម្រាប់ការមើលថែទាំកូនៗរបស់កម្មករនិយោជិត ដែលមានអាយុចាប់ពីទារកក្រោយពេលកើតរហូតដល់អាយុ ៣ឆ្នាំ។ លោករដ្ឋមន្ត្រី បានណែនាំឱ្យមន្រ្តីជំជំនាញរបស់ក្រសួងបន្តធ្វើការសហការជាមួយភាគីរោងចក្រដើម្បីឈានដល់ការសាងសង់ក្នុងពេលឆាប់ៗខាងមុខ រហូតដល់បញ្ចប់ដំណើរការសាងសង់ឲ្យបានរលូន ដើម្បីជួយសម្រួលដល់បងប្អូនកម្មករនិយោជិតក្នុងរោងចក្រអាចយកកូនៗមកផ្ញើក្នុងទារកដ្ឋាន ដើម្បីទទួលបានការមើលថែទាំសុខភាព និងទទួលបានអាហារូបត្ថម្ភគ្រប់គ្រាន់សម្រាប់ទារក ដែលជាមូលធនមនុស្សកម្ពុជាចាប់ពីតូចទៅតែម្តង។ លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថានេះជាការយកចិត្តទុកដាក់ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជាក្នុងអាណត្តិទី៧នេះ ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដោយមានក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈជាសេនាធិការក្នុងការអនុវត្តកិច្ចការងារដ៏សំខាន់នេះចាប់ពីឆ្នាំ២០២៤នេះតទៅ ដើម្បីបម្រើជាប្រយោជន៍ដល់កម្មករនិយោជិត

    August 2, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ នៅវេលាម៉ោង ២៣៖៤៥នាទីទាបភ្លឺ ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤ មានយុវជនទំនើង ០៦នាក់ ម៉ូតូ០៤គ្រឿង បានចេញពីជួបជុំគ្នាផឹកទឹកត្នោតជូរ រួចក៏បបួលគ្នាជិះម៉ូតូទៅម្ដុំបឹងកក់ដើម្បីថតរូបលេង ប៉ុន្តែពេលទៅដល់បឹងកក់ ឃើញថាស្ងាត់ល្អក៏នាំគ្នាធ្វើសកម្មភាពបង្ហោះម៉ូតូយ៉ាងអនាធិបតេយ្យ តែចៃដន្យអី បានមួយសន្ទុះក្រោយមក ស្រាប់តែមានសមត្ថកិច្ចកងរាជអាវុធហត្ថខណ្ឌដូនពេញ ចុះធ្វើការឃាត់សួរនាំពីបញ្ហាបង្ហោះម៉ូតូ និងនាំយកទៅកាន់ទីបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីធ្វើការអប់រំនិងធ្វើកិច្ចសន្យាបញ្ឈប់ទង្វើទំនើងទៅថ្ងៃក្រោយទៀត។ យុវជនទាំង០៦នាក់នេះ ជាអ្នកធ្វើការរោងចក្រនៅភ្នំពេញជាមួយគ្នា ដោយ ០៣នាក់មកពីខេត្តកំពង់ចាម និង០៣នាក់ទៀតជាអ្នកមកពីខេត្តព្រៃវែង។ យោងតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ពាក់ព័ន្ធនឹងក្មេងទំនើង ត្រូវអនុវត្តគ្រប់វិធានការឲ្យបានតឹងរឹងបំផុត ទាំងវិធានការរដ្ឋបាល និងវិធានការច្បាប់ ដោយឡែកចំពោះក្មេងទំនើងបង្ហោះម៉ូតូនៅតាមដងផ្លូវសាធារណៈ

    August 2, 2024