- Liny Chan
- ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្មេងទំនើង០៥នាក់ រួមជាមួយម៉ូតូចំនួន០៣គ្រឿង ត្រូវបានកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ក្នុងខណ្ឌជ្រោយចង្វារ និងខណ្ឌឬស្សីកែវ សហការគ្នាចុះបង្រ្កាប ពាក់ព័ន្ធករណីបង្ហោះម៉ូតូ នាវេលាម៉ោង ២២៖០០នាទី ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤ នៅចំណុចមុខហាងហ្គោលឌែនមាស ផ្លូវប៉េតុង ក្រុមហ៊ុនOCIC ស្ថិតនៅភូមិដើមគរ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ និងចំណុចសួនច្បារឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ យុវជនទាំង០៥នាក់ មានមុខរបរកម្មករសំណង់ និងសន្តិសុខ ត្រូវបាននាំយកទៅកាន់ទីបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីធ្វើការអប់រំ និងធ្វើកិច្ចសន្យាបញ្ឈប់ទង្វើទំនើងទៅថ្ងៃក្រោយទៀត។ នៅចំពោះមុខអាវុធហត្ថរាជធានីភ្នំពេញ យុវជនទំនើងទាំងនេះបានបញ្ជាក់ថា ពួកខ្លួនសុទ្ធតែបានដឹងថា ការបង្ហោះម៉ូតូនឹងត្រូវសមត្ថកិច្ចបង្ក្រាប តែដោយពួកខ្លួនចូលចិត្តនិងឃើញថាស្ងាត់ដែរក៏ប្រថុយនាំគ្នាបង្ហោះ មិននឹកស្មានថាបានជួបអាវុធហត្ថធ្វើការប្រដេញនិងបង្ក្រាបបានដូច្នេះឡើយ។ យោងតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ សម្តេចមហាបវរធិបតី
August 3, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រោយប្រសាសន៍សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា, អាជ្ញាធរជាតិអប្សរា នៅយប់នេះ បានជូនដំណឹងពីការបន្ធូរបន្ថយលក្ខខណ្ឌក្នុងការថតរូប និងការស្លៀកពាក់បែបប្រពៃណីនៅរមណីយដ្ឋានអង្គរ ដោយចេញគោលការណ៍ថ្មីសម្រាប់ការថតរូបដែលមិនបាច់សុំច្បាប់ និងការថតរូបដែលត្រូវតែសុំច្បាប់។ បើតាមសេចក្តីជូនដំណឹង ក្នុងគោលដៅបង្កភាពងាយស្រួលក្នុងការថតវីដេអូ ឬរូបភាពសន្លឹកក្នុងរមណីយដ្ឋានអង្គរ អាជ្ញាធរជាតិអប្សរា បានជូនអំពីការកែសម្រួលនូវលក្ខខណ្ឌតម្រូវថ្មីពាក់ព័ន្ធ ៣ចំណុចដូចខាងក្រោម៖ ក៖ រាល់ការថតក្នុងគោលបំណងបម្រើឱ្យអាជីវកម្ម តម្រូវឱ្យដាក់ពាក្យស្នើសុំ និងត្រូវបង់ប្រាក់ ដែលរួមមាន ដូចជា៖ *១៖ ការថតភាពយន្តខ្នាតធំ-តូចគ្រប់ប្រភេទ។*២៖ ការថតវីដេអូ និងរូបភាពសន្លឹក ដើម្បីផលិតចម្រៀងកាយវិការ, កម្មវិធីកម្សាន្ត, វីដេអូឯកសារ, ត្បិតពាណិជ្ជកម្ម, សៀវភៅមគ្គុទ្ទេសក៍, ការបោះពុម្ពកាតាឡុក និងទស្សនាវដ្តី ជាដើម សម្រាប់ ការផ្សព្វផ្សាយ ទាំងលក្ខណៈក្នុងស្រុក
August 3, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោកបណ្ឌិត គី សេរីវឌ្ឍន៍ ប្រធានវិទ្យាស្ថានសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជា និងជាអ្នកជំនាញសេដ្ឋកិច្ចកម្ពុជា បានឱ្យដឹងថា ខេត្តទាំង៤ រួមមាន៖ខេត្តក្រចេះ មណ្ឌលគិរី រតនគិរី និងខេត្តស្ទឹងត្រែង ដែលកម្ពុជាដាក់ក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀមណាម កំពុងមានការរីកចម្រើនជាបន្តបន្ទាប់ទាំងវិស័យទេសចរណ៍ និងវិស័យហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ។ លោកបណ្ឌិត គី សេរីវឌ្ឍន៍ បានលើកឡើងយ៉ាងដូចនេះនាព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៤នេះ នៅក្នុងកិច្ចពិភាក្សាតុមូលស្តីពីតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម នៅរាជបណ្ឌិត្យសភាកម្ពុជា។ លោកបណ្ឌិត គី សេរីវឌ្ឍន៍ បានឱ្យដឹងថា កាលពីឆ្នាំ២០០២ មុននឹងយើងទៅដល់ខេត្តរតនគិរី
August 2, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា ប្រទេសដែលជាប់ព្រំដែននឹងគ្នា តែងតែធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នា ដើម្បីអភិវឌ្ឍន៍ មិនមែនមានតែកម្ពុជានោះទេ។ ការលើកឡើងបែបនេះរបស់លោកបណ្ឌិត យង់ ពៅ បានធ្វើឡើងក្នុងវេទិកាតុមូលជជែកពិភាក្សាស្ដីពី «តំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម» ដែលបានរៀបចំនៅរាជបណ្ឌិត្យសភាកម្ពុជា នៅព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៤ ដោយមានវត្តមានវាគ្មិន៤រូប ចូលរួមគឺ លោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធាននៃរាជបណ្ឌិត្យសភាកម្ពុជា, លោកបណ្ឌិត យង់ ពៅ, លោកបណ្ឌិត ឈត ប៊ុនថង អនុប្រធានវិទ្យាសាស្រ្តទំនាកទំនងអន្តរជាតិនៃកម្ពុជា,
August 2, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤នេះ បានចេញសេចក្តីជូនដំណឹង ស្តីពីការចុះបញ្ជីសមាជិក ប.ស.ស. ជាបុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. តាមរយៈកម្មវិធីទូរស័ព្ទដៃ «NSSF MEMBER APP»។ ខាងក្រោមនេះជាសេចក្តីប្រកាស៖ ផ្ដល់សិទ្ធិដោយ៖ Fresh News
August 2, 2024 - ព័ត៌មានអន្តរជាតិ
(សេអ៊ូល)៖ នៅថ្ងៃសុក្រនេះ កូរ៉េខាងត្បូងបាននិយាយថា ខ្លួនមិនទាន់ទទួលបានការឆ្លើយតបនៅឡើយទេ ក្រោយព្យាយាមទាក់ទងទៅកាន់កូរ៉េខាងជើង ដើម្បីស្នើផ្តល់ជំនួយមនុស្សធម៌ បន្ទាប់ពីឃើញមានសេចក្តីរាយការណ៍ អំពីមនុស្សស្លាប់និងការខូចខាតធ្ងន់ធ្ងរ បង្កឡើងដោយគ្រោះទឹកជំនន់នាពេលថ្មីៗនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃសុក្រ ទី២ ខែសីហា ឆ្នាំ២០២៤។ ក្រសួងបង្រួបបង្រួមរបស់ប្រទេសកូរ៉េខាងត្បូង បាននិយាយក្នុងសេចក្តីថ្លែងការណ៍ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា ខ្លួនមានឆន្ទៈផ្តល់ឱ្យជាបន្ទាន់ នូវជំនួយមនុស្សធម៌ ដល់ជនរងគ្រោះដោយសារគ្រោះមហន្តរាយធម្មជាតិ នៅកូរ៉េខាងជើង ដែលបង្កឡើងដោយសារភ្លៀងធ្លាក់ខ្លាំង។ នៅថ្ងៃសុក្រនេះ ទីក្រុងសេអ៊ូលបាននិយាយថា ក្រសួងបង្រួបបង្រួមបានព្យាយាមទាក់ទងកូរ៉េខាងជើង ដើម្បីស្នើផ្តល់ជំនួយ ប៉ុន្តែទីក្រុងព្យុងយ៉ាង មិនទាន់បានឆ្លើយតប នៅឡើយទេ។ ទោះជាបែបនេះក្តី កូរ៉េខាងត្បូងបានបន្តថា ខ្លួននឹងមិនធ្វើការសន្និដ្ឋានណាមួយទេ ដោយនឹងនៅតែបន្តទន្ទឹងរង់ចាំ
August 2, 2024 - ព័ត៌មានអន្តរជាតិ
(តូក្យូ)៖ ក្រុមហ៊ុន តូយ៉ូតា ម៉ូទ័រ (Toyota Motor) បានឱ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា ប្រាក់ចំណេញប្រតិបត្តិការប្រចាំត្រីមាសទី ១ នៃឆ្នាំសារពើពន្ធ កើនឡើង ១៧ភាគរយ ដោយសារតែក្រុមហ៊ុនផលិតរថយន្តជប៉ុនមួយនេះ ទទួលបានការជំរុញពីកិច្ចប្រឹងប្រែងកាត់បន្ថយថ្លៃដើម និងការធ្លាក់ចុះប្រាក់យ៉េន ដែលបានជួយប៉ះប៉ូវដល់ការធ្លាក់ចុះការលក់ និងបរិមាណផលិតកម្មទាបនៅក្នុងប្រទេសជប៉ុន។ ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា ក្រុមហ៊ុនផលិតរថយន្តដែលលក់ដាច់បំផុត របស់ពិភពលោកមួយនេះបានឱ្យដឹងថា ប្រាក់ចំណេញប្រតិបត្តិការ សម្រាប់រយៈពេលបីខែគិតពីខែមេសាដល់ខែមិថុនា មានចំនួនសរុប ១,៣ពាន់ពាន់លានយ៉េន (៨,៧ពាន់លានដុល្លារ)។ ប្រាក់ចំណេញប្រតិបត្តិការនេះ ធៀបនឹងប្រាក់ចំណេញប្រតិបត្តិការចំនួន ១,១ពាន់ពាន់លានយ៉េន ដែលសម្រេចបានក្នុងរយៈពេលដូចគ្នា កាលពីឆ្នាំសារពើពន្ធមុន និងប្រាក់ចំណេញប្រតិបត្តិការជាមធ្យមចំនួន ១,៣ពាន់ពាន់លានយ៉េន ដែលត្រូវបានព្យាករដោយអ្នកវិភាគចំនួន៦ នាក់ដែលចងក្រងដោយក្រុមហ៊ុនទិន្នន័យ LSEG។
August 2, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានស្នើសុំដល់អាជ្ញាធរពាក់ព័ន្ធ និងមគ្គុទេសក៍ទេសចរណ៍ ត្រូវណែនាំភ្ញៀវបរទេស ឲ្យចាយវាយជាប្រាក់រៀល ឬមានប្រាក់រៀលទុកដូរជូនភ្ញៀវ ដើម្បីបង្កការងាយស្រួល ជូនដល់ភ្ញៀវទេសចរ នៅក្នុងចាយវាយ និងមិនព្រួយរឿងកាត់ទឹក ដូចប្រាក់ដុល្លារ។ ការស្នើសុំបែបនេះ ធ្វើឡើងក្នុងឱកាសដែល អ្នកឧកញ៉ា លឹម ហេង អញ្ជើញចូលរួម ក្នុងកិច្ចពិភាក្សាលើប្រធានបទ៖ «ការសម្រួលលក្ខខ័ណ្ឌចាយប្រាក់ដុល្លារចាស់ ប្រឡាក់ នៅសៀមរាប និងយន្តការលើកកម្ពស់ប្រាក់រៀល» ក្នុងកម្មវិធី FRESH BUSINESS។ អ្នកឧកញ៉ា លឹម ហេង បានបញ្ជាក់ថា «ខ្ញុំស្នើសុំដល់ស្ថាប័នពាក់ព័ន្ធ ក៏ដូចជាពិសេសមគ្គុទេសក៍ទេសចរណ៍របស់យើង គួរតែទុកប្រាក់រៀលក្នុងខ្លួន
August 2, 2024 - ព័ត៌មានអន្តរជាតិ
(ភ្នំពេញ)៖ តំបន់ហ្លួងព្រះបាង របស់ប្រទេសឡាវ កំពុងប្រឈមនឹងការដកចេញពីបញ្ជីបេតិកភណ្ឌពិភពលោក បើធ្វើឲ្យប៉ះពាល់ជាសាកល ដែលមិនអនុលោមតាមសំណើយូណេស្កូ ពាក់ព័ន្ធនឹងសំណង់ក្នុងតំបន់នេះ។ នេះបើតាមលោក ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា ថ្លែងក្នុងឱកាសក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ធ្វើសន្និសីទសារព័ត៌មានស្តីពី លទ្ធផលប្រជុំ លើកទី៤៦ របស់គណៈកម្មការបេតិកភណ្ឌពិភពលោក នៅប្រទេសឥណ្ឌា នាព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤។ លោកបានឲ្យដឹងថា បានឲ្យដឹងថា ដោយសារប៉ះពាល់តម្លៃជាសាកលនោះ អង្គការយូណេស្កូ បានដកទីតាំងមួយចំនួន ចេញពីបញ្ជីបេតិកភណ្ឌពិភពលោក រួមមាន តំបន់ទេសភាព Arabian Oryx Sanctuary ប្រទេសអូម៉ង់ ទីក្រុង Liverpool
August 2, 2024 - ព័ត៌មានអន្តរជាតិ
(បរទេស)៖ តាមរបាយការណ៍ចុងក្រោយដែលបង្ហាញដោយស្ថាប័នស្រាវជ្រាវ Canalys បានឲ្យដឹងថា ការនាំចេញស្មាតហ្វូនសរុបទូទាំងពិភពលោកមានការកើនឡើងគួរឲ្យកត់សម្គាល់ នៅក្នុងត្រីមាសទី២ ឆ្នាំ២០២៤នេះ ដោយកើនឡើងសរុបខ្ទង់ ២៨៨.៩លានគ្រឿង។ ក្នុងចំណោមនោះ Apple តែឯងបាននាំចេញអស់ ៤៥.៦លានគ្រឿង ក្នុងរយៈពេលដូចគ្នានេះ ដោយឈរនៅលេខរៀងទី២ បន្ទាប់ពីអធិរាជ្យនាំចេញស្មាតហ្វូន Samsung។ នេះបើតាមការចេញផ្សាយដោយគេហទំព័រព័ត៌មាន Apple World Today។ Canalys បានឲ្យដឹងថាថា ទីផ្សារស្មាតហ្វូនពិភពលោកបានកើនឡើង ៣ត្រីមាសជាប់ៗគ្នា ដែលជំរុញដោយគំនិតផ្តួចផ្តើមគំនិតច្នៃប្រឌិតផលិតផល និងការកែលម្អលក្ខខណ្ឌអាជីវកម្ម។ ទោះបីជាមានការកើនឡើងតិចតួចនៃការដឹកជញ្ជូនខ្ទង់ ១% ក៏ដោយក៏ Samsung បានរក្សាតំណែងជាអធិរាជ្យនាំចេញស្មាតហ្វូនបានច្រើនជាងគេ ឈរនៅលេខរៀងទី១ ក្រោយនាំចេញបានចំនួន ៥៣.៥
August 2, 2024









