- Liny Chan
- ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញអនុក្រឹត្យថ្មីមួយ ស្តីពីការបង្កើតអង្គភាពសវនកម្មពន្ធដារពិសេស ចំណុះអគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ នេះបើតាមអនុក្រឹត្យដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី១៧ ខែកក្កដានេះ៕ ខាងក្រោមនេះជាអនុក្រឹត្យរបស់សម្តេចធិបតី៖ ផ្ដល់សិទ្ធិដោយ៖ Fresh News
July 17, 2024 - ព័ត៌មានអន្តរជាតិ
(ប៉ារីស)៖ ប្រធានាធិបតីបារាំង លោក Emmanuel Macron កាលពីថ្ងៃទី១៦ ខែកក្កដា បានទទួលយកលិខិតលាលែងពីតំណែងរបស់លោកនាយករដ្ឋមន្ត្រី Gabriel Attal ហើយ តែលោក Attal នឹងបន្តកាន់តំណែងជាបណ្ដោះអាសន្នសិន។ នេះបើតាមវិមានប្រធានាធិបតីបារាំង ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។ នយោបាយបារាំងបានធ្លាក់ចូលទៅក្នុងភាពជាប់គាំង ចាប់តាំងពីការបោះឆ្នោតសភាមុនអាណត្តិកាលពីដើមខែកក្កដា ខណៈគណបក្សដែលមានអាសនៈក្នុងរដ្ឋសភាកំពុងព្យាយាម បង្កើតរដ្ឋាភិបាលចម្រុះមួយ ក្នុងបរិបទដែលមិនទាន់ច្បាស់លាស់ថាតើនរណានឹងត្រូវកាន់តំណែងជានាយករដ្ឋមន្ត្រីបារាំងជំនួសលោក Attal។ តាមវិមានប្រធានាធិបតីបារាំងអេលីហ្សេ (Elysee) លោក Attal នឹងបន្តដឹកនាំរដ្ឋាភិបាលជាបណ្ដោះអាសន្នសិន រហូតទាល់តែនាយករដ្ឋមន្ត្រីថ្មីត្រូវបានតែងតាំង។ វិមាន Elysee បានបន្ថែមទៀតថា ដើម្បីអាចបញ្ចប់ភាពជាប់គាំងឱ្យបានឆាប់ វាគឺអាស្រ័យទៅលើក្រុមអ្នកសាធារណរដ្ឋយល់ព្រមធ្វើការជាមួយគ្នាដើម្បីកសាងសាមគ្គីភាព ប៉ុន្តែមិនមាន
July 17, 2024 - ព័ត៌មានអន្តរជាតិ
(បាងកក)៖ ក្រុមហ៊ុន BYD របស់ចិន បានបើករោងចក្រផលិតរថយន្តអគ្គិសនីដំបូងគេរបស់ខ្លួននៅអាស៊ីអាគ្នេយ៍ ក្នុងប្រទេសថៃ កាលពីដើមខែនេះ។ ការបើកដំណើរការនេះ បានធ្វើឱ្យប្រទេសថៃទទួលបានការកោតសរសើរជាច្រើន ចំពោះចក្ខុវិស័យ និងសក្ដានុពលក្នុងការអភិវឌ្ឍឧស្សាហកម្មរថយន្តរបស់ខ្លួន។ ទោះជាយ៉ាងណាក៏ដោយ ទន្ទឹមគ្នានេះដែរ អ្វីដែលទទួលបានការចាប់អារម្មណ៍ខ្លាំងនោះ កាលពីប៉ុន្មានសប្តាហ៍មុន ក្រុមហ៊ុនផលិតរថយន្តធំមួយគឺ Suzuki Motor បានប្រកាសថា ខ្លួននឹងបិទរោងចក្រមួយនៅប្រទេសថៃ ដែលរោងចក្រនេះអាចមានលទ្ធភាពផលិតរថយន្តរហូតដល់ទៅ ៦០,០០០គ្រឿងក្នុងមួយឆ្នាំ។ ការប្រកាសបិទក្រុមហ៊ុនផលិតរថយន្តជប៉ុននេះ ឆ្លុះបញ្ចាំងបញ្ហាជាច្រើនទៀត នៅក្នុងសេដ្ឋកិច្ចរបស់ប្រទេសថៃ ដែលជាប្រទេសធំទីពីរនៃអាស៊ីអាគ្នេយ៍នេះ បញ្ហាដែលនេះគឺទទួលរងឥទ្ធិពលពីការនាំចូលរថយន្តតម្លៃថោកៗពីប្រទេសចិន និងការធ្លាក់ចុះនៃការប្រកួតប្រជែងផ្នែកឧស្សាហកម្ម ដោយសារកត្តាជាច្រើនរួមទាំងការកើនឡើងថ្លៃថាមពល និងកម្លាំងពលកម្មដែលមានវ័យចំណាស់។ ប្រទេសថៃបានជួបប្រទះការបិទរោងចក្រជិត ២,០០០កន្លែងក្នុងឆ្នាំចុងក្រោយនេះ ដែលធ្វើឱ្យវិស័យផលិតកម្មរបស់ខ្លួន ដែលរួមចំណែកជិតមួយភាគបួននៃផលិតផលក្នុងស្រុកសរុប (GDP)
July 17, 2024 - ព័ត៌មានជាតិ
(កណ្ដាល)៖ អភិបាលខេត្តកណ្តាល លោក គួច ចំរើន បានបញ្ជាឲ្យសមត្ថកិច្ចពាក់ព័ន្ធ សហការជាមួយមន្រ្តីជំនាញ ចុះបង្ក្រាបកន្លែងផលិតឧបករណ៍នេសាទខុសច្បាប់តាមមូលដ្ឋាន ជាពិសេសអ្នកដែលបង្ហោះលក់លើបណ្តាញសង្គម ដែលនាំឲ្យមានការបំផ្លាញធនធានធម្មជាតិ និងត្រីយ៉ាងខ្លាំង ព្រមទាំងមានគ្រោះថ្នាក់ដល់មនុស្សទៀតផង។ សូមបញ្ជាក់ថា បុរសម្នាក់ត្រូវបានចាប់ខ្លួនក្រោយលួចផលិតឧបករណ៍ឆក់ត្រីផ្សាយលើបណ្ដាញសង្គម។ ការចាប់ខ្លួននេះធ្វើឡើងនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤ ដោយខណ្ឌរដ្ឋបាលជលផលខេត្តកណ្តាល សហការជាមួយអាជ្ញាធរមូលដ្ឋាន ក្រោមការសម្របសម្រួលពីព្រះរាជអាជ្ញារងខេត្តកណ្តាល ដែលបានចុះទៅដល់ទីតាំងស្ថិតនៅភូមិទ្រាំងលើ ឃុំតាឯក ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ លោក ហេង សុភារិទ្ធ នាយខណ្ឌរដ្ឋបាលជលផលកណ្តាល បានបញ្ជាក់ថា ប្រតិបត្តិការរហូតឈានដល់ឃាត់ខ្លួនជនសង្ស័យម្នាក់ដែលជាអ្នកផលិត និងចែកចាយនូវឧបករណ៍នេសាទខុសច្បាប់នេះ គឺបានធ្វើឡើងបន្ទាប់ពីមានបទ បញ្ជារបស់លោក គួច ចំរើន
July 16, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ រាជរដ្ឋាភិបាលបាលកំណត់យកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ ដែលជាថ្ងៃខួបអនុស្សាវរីយ៍លើកទី៦៦ នៃការទំនាក់ទំនងការទូតរវាងកម្ពុជា-ចិន សម្រាប់ប្រារព្ធពិធីដាំបង្គោលផ្លាកសញ្ញា «មហាវិថី ស៊ី ជីនពីង» នៅតាមបណ្តោយផ្លូវក្រវាត់ក្រុងទី៣។ ការប្រសិទ្ធនាមជា «មហាវិថី ស៊ី ជីនពីងនេះ ត្រូវបានសម្តេចមហាធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី និងភាគីស្ថានទូតចិនប្រចាំ នៅកម្ពុជាសម្ពោធជានិមិត្តរូបកាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤នៅវិមានសន្តិភាពរាជធានីភ្នំពេញ។ ឯកឧត្តម ផន រឹមអ្នកនាំពាក្យ ក្រសួងសាធារណការ និងដឹកជញ្ជូនបានប្រាប់វិទ្យុមិត្តភាពកម្ពុជាចិន នៅរសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤នេះ ការប្រសិទ្ធនាមផ្លូវក្រវាត់ក្រុងទី៣ ជា «មហាវិថី ស៊ី ជីនពីង» គឺមានអត្ថន័យធំធេង សម្រាប់ចំណងមិត្តភាពដែកថែប កម្ពុជា-ចិន។ ឯកឧត្តមបញ្ជាក់ថា មហាវិថី ស៊ី
July 16, 2024 - ព័ត៌មានជាតិ
(សៀមរាប)៖ ទេសចរជាតិនិងអន្តរជាតិមកទស្សនារមណីយដ្ឋានអង្គរ ក្រៅពីការធ្វើដំណើរដោយរថយន្ត ម៉ូតូ ឬមធ្យោបាយផ្សេងៗ នៅលើផ្លូវកៅស៊ូធំទូលាយ និងភាពស្រស់ស្អាតហើយនោះ ក៏មានជាផ្លូវកង់ដែលអាជ្ញាធរជាតិអប្សរាបានបង្កើតឡើងប្រវែង ២៤.៥០គីឡូម៉ែត្រ សម្រាប់ទេសចរជិះកង់ទស្សនារមណីយដ្ឋានអង្គរផង។ ក្រោយការបង្កើតឱ្យមានជាផ្លូវកង់ នាអំឡុងឆ្នាំ២០២០មកដល់បច្ចុប្បន្ន ផ្លូវកង់ នៅតែមានភាពទាក់ទាញ និងពេញនិយមយ៉ាងខ្លាំង ពីសំណាក់ទេសចរ ដែលចង់ផ្លាស់ប្តូរបរិយាកាសពីការធ្វើដំណើរដោយយានយន្ត ដែលមានសំឡេងរំខាន ឬផ្សែងបំពុលបរិស្ថាន អាចធ្វើដំណើរកម្សាន្តតាមរយៈផ្លូវទស្សនាប្រាសាទ។ មិនថា នាថ្ងៃសម្រាកចុងសប្តាហ៍ ឬថ្ងៃធ្វើការធម្មតាឡើយ ការធ្វើដំណើរដោយជិះកង់ តាមវង់ទស្សនាដែលអាជ្ញាធរជាតិអប្សរាបានរៀបចំ មិនត្រឹមតែមានសុខសុវត្ថិភាព និងសុខភាពល្អប៉ុណ្ណោះទេ អ្នកទេសចរក៏អាចគយគន់ទេសភាពព្រៃព្រឹក្សា ខ្យល់អាកាសល្អបរិសុទ្ធ វាលស្រែ ទស្សនាជីវភាពរស់នៅប្រចាំថ្ងៃ និងភូមិឋានបងប្អូនអ្នកស្រុកអង្គរយ៉ាងសប្បាយរីករាយ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News
July 16, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ នៅក្នុងត្រីមាសទី១ ឆ្នាំ២០២៤នេះ រាជរដ្ឋាភិបាលកម្ពុជា បានទូទាត់សេវាបំណុលដល់ភាគីម្ចាស់កម្ចីសរុបចំនួន ១៨១.៥៥ លានដុល្លារអាមេរិក កើនឡើង ០.៥% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំទៅ។ នេះបើយោងតាមព្រឹត្តិបត្រស្ថិតិបំណុលសាធារណៈកម្ពុជា របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ក្នុងចំណោមការទូទាត់បំណុលជិត២០០លានដុល្លារនេះ បានទូទាត់បំណុលសាធារណៈក្រៅប្រទេសមានចំនួន ១៨១ លានដុល្លារអាមេរិក ដែលក្នុងនោះប្រាក់ដើមមានចំនួន ១៤២.៤០ លានដុល្លារអាមេរិក និងការប្រាក់រួមទាំងប្រាក់កម្រៃផ្សេងៗចំនួន៣៨.៦០ លានដុល្លារអាមេរិក។ ចំណែកការទូទាត់បំណុលសាធារណៈក្នុងប្រទេសមានចំនួនប្រមាណ ០.៥៥លានដុល្លារអាមេរិក ដែលទឹកប្រាក់ទាំងនេះ គឺជាការប្រាក់។ គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៤នេះ កម្ពុជាមានសន្និធិបំណុលសាធារណៈសរុបចំនួន ១១.០៩ប៊ីលានដុល្លារអាមេរិក ក្នុងនោះ ៩៩.១២% ត្រូវប្រមាណ ១១ប៊ីលានដុល្លារអាមេរិក ជាបំណុលសាធារណៈក្រៅប្រទេស
July 16, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី រដ្ឋមន្ដ្រីក្រសួងមុខងារសាធារណៈ បានស្នើដល់ថ្នាក់ដឹកនាំគ្រប់ក្រសួង ស្ថាប័នទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីឲ្យរៀបចំសំណើដំឡើងឋានន្ដរស័ក្ដិមន្ដ្រីប្រចាំឆ្នាំ ទៅតាមកម្រិតសញ្ញាបត្រ រួចបញ្ជូនមកក្រសួងមុខងារសាធារណៈ ឲ្យត្រឹមដំណាច់ខែសីហា ឆ្នាំ២០២៤។ ក្នុងលិខិតផ្ញើជូនរដ្ឋមន្ដ្រីគ្រប់ក្រសួង ប្រធានគ្រប់ស្ថាប័នទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដែលបណ្ដាញព័ត៌មាន Fresh News នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤នេះ ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី បានគូសបញ្ជាក់ថា កន្លងទៅក្រសួងមុខងារសាធារណៈ បានទទួលសំណើសុំដំឡើងថ្នាក់ ឋានន្តរស័ក្ដិ តាមកម្រិតសញ្ញាបត្រពីក្រសួង ស្ថាប័នមួយចំនួនរួចហើយ ដោយឡែកក្រសួង ស្ថាប័នមួយចំនួនទៀត ពុំទាន់បានធ្វើសំណើមក ក្រសួងមុខងារសាធារណៈនៅឡើយ។
July 16, 2024 - ព័ត៌មានអន្តរជាតិ
(បរទេស)៖ ភាគហ៊ុនរបស់ Apple បានកើនឡើង ២.៥% ដល់កម្រិតខ្ពស់មួយនៅថ្ងៃចន្ទដើមសប្តាហ៍នេះ បន្ទាប់ពីស្ថាប័នវិភាគទីផ្សារ Morgan Stanley បានដំឡើងតម្លៃនៃការសន្និដ្ឋានរបស់ខ្លួន លើភាគហ៊ុនរបស់ក្រុមហ៊ុនផលិត iPhone មួយនេះ និងបានកំណត់ភាគហ៊ុនរបស់ Apple ថាជាការជ្រើសរើសកំពូល ដោយលើកឡើងពីកិច្ចខិតខំប្រឹងប្រែង AI របស់ក្រុមហ៊ុននេះ ជាការជំរុញនៃការលក់ឧបករណ៍។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤។ ស្ថិតនៅក្នុងអ្វី ដែលត្រូវបានគេមើលឃើញថាជាការផ្លាស់ប្តូរដើម្បីតាមទាន់ក្រុមហ៊ុនយក្សផ្សេងៗដូចជា Alphabet មេធំរបស់ Google និង Microsoft មេធំរបស់ OpenAI ជាដើមនោះ
July 16, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញអនុក្រឹត្យតែងតាំង លោក នូ សុវណ្ណរិទ្ធ ជាអភិបាលស្រុកអង្គស្នួល ខេត្តកណ្ដាល។ នេះបើតាមអនុក្រឹត្យដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤។ សូមជម្រាបថា លោក នូ សុវណ្ណរិទ្ធ មានឋានន្ដរស័ក្ដិវរមន្ដ្រី ថ្នាក់លេខ១៕ ខាងក្រោមនេះ ជាអនុក្រឹត្យរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ផ្ដល់សិទ្ធិដោយ៖ Fresh News
July 16, 2024









