Liny Chan
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានបង្កើនការព្យាករកំណើនសេដ្ឋកិច្ចរបស់ខ្លួន សម្រាប់ប្រទេសកំពុងអភិវឌ្ឍនៅអាស៊ី និងប៉ាស៊ីហ្វិកនៅឆ្នាំនេះ ដល់៥.០% ពីការព្យាករពីមុន៤.៩% ដោយសារការកើនឡើង នៃការនាំចេញក្នុងតំបន់ជាមួយនឹងតម្រូវការក្នុងស្រុកដែលធន់។ ទស្សនវិស័យកំណើនសម្រាប់ឆ្នាំក្រោយត្រូវបានរក្សានៅ ៤,៩% ។ អតិផរណា ត្រូវបានព្យាករថានឹងធ្លាក់ចុះមកនៅត្រឹម ២.៩% នៅឆ្នាំនេះ ខណៈដែលតម្លៃអាហារពិភពលោក និងផលប៉ះពាល់នៃអត្រាការប្រាក់ខ្ពស់ មានការថមថយ។ នេះបើយោងតាមរបាយការណ៍ចុងក្រោយនៃ ទស្សនវិស័យអភិវឌ្ឍន៍អាស៊ី (Asian Development Outlook ឬ ADO) ដែលចេញផ្សាយនៅថ្ងៃនេះ។ បន្ទាប់ពីការងើបឡើងវិញក្រោយជំងឺរាតត្បាត ដែលជំរុញជាចម្បងដោយតម្រូវការក្នុងស្រុក ការនាំ ចេញកំពុងស្ទុះងើបឡើងវិញ និងជួយជំរុញកំណើនសេដ្ឋកិច្ចក្នុងតំបន់។ តម្រូវការសកលខ្លាំងលើគ្រឿង អេឡិចត្រូនិក

    July 17, 2024
  • ព័ត៌មានជាតិ

    (បាងកក)៖ នៅថ្ងៃពុធនេះ អាជ្ញាធរថៃបានឈានដល់សេចក្តីសន្និដ្ឋានថា ករណីជនជាតិវៀតណាមចំនួន៦នាក់ ដែលត្រូវបានប្រទះឃើញស្លាប់ ក្នុងបន្ទប់សណ្ឋាគារមួយ នៅទីក្រុងបាងកក គឺជាករណីដាក់ថ្នាំបំពុលនិងធ្វើអត្តឃាត ដោយបុគ្គលម្នាក់ក្នុងចំណោមអ្នកទាំង៦នាក់ គឺជាអ្នកប្រព្រឹត្ត។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Bangkok Post នាថ្ងៃពុធ ទី១៧ ខែកក្កដា ឆ្នាំ២០២៤។ ក្នុងសន្និសីទសារព័ត៌មានមួយនាថ្ងៃពុធនេះ ប៉ូលិសស៉ើបអង្កេតថៃ បានប្រាប់ថា ស្លាកស្នាមសារធាតុពុលស្យានីត ឬ Cyanide ត្រូវបានរកឃើញ ក្នុងកែវនិងប៉ាន់តែនៅបន្ទប់សណ្ឋាគារ Grand Hyatt Erawan ជាទីដែលជនទាំង៦បានបាត់បង់ជីវិត ហើយ​ការសាកសួរជាមួយ សាច់ញាតិរបស់អ្នកដែលស្លាប់ បានលាតត្រដាងឱ្យដឹងថា តាមពិតទៅ គឺវាមានបញ្ហាជម្លោះ

    July 17, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទើបចេញប្រកាសថ្មីមួយ ស្តីពីការណែនាំ ពីការអនុវត្តអនុក្រឹត្យ ស្តីពីការលើកទឹកចិត្តផ្នែកពន្ធដារ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ តាមរយៈប្រកាសនេះ តើសេដ្ឋកិច្ចក្រៅប្រព័ន្ធ ទទួលបានការលើកទឹកចិត្ដអ្វីខ្លះ ពីរាជរដ្ឋាភិបាលលើផ្នែកពន្ធដារ? តាមប្រកាសរបស់ក្រសួងសេដ្ឋកិច្ច ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន ក្នុងនោះបានបង្ហាញថា សហគ្រាសធុនមីក្រូ សហគ្រាសធុនតូច និងសហគ្រាសធុនមធ្យម (សេដ្ឋកិច្ចក្រៅប្រព័ន្ធ) ត្រូវទទួលបានការលើកទឹកចិត្តផ្នែកពន្ធដារ ដូចខាងក្រោម៖ ១៖ ចំពោះការចុះបញ្ជីពន្ធដារ ដោយស្ម័គ្រចិត្តក្នុងឆ្នាំ ២០២៣-២០២៨ សម្រាប់សហគ្រាសធុនមីក្រូ ត្រូវបានលើកលែងកម្រៃសេវាចុះបញ្ជីពន្ធដារ កម្រៃសេវាធ្វើបច្ចុប្បន្នភាពព័ត៌មាន និងកម្រៃសេវាបោះពុម្ពបណ្ណសម្គាល់ការចុះបញ្ជី។ ២៖ ចំពោះការចុះបញ្ជីពន្ធដារដោយស្ម័គ្រចិត្តក្នុងឆ្នាំ២០២៣-២០២៨ សម្រាប់សហគ្រាសធុនតូច ទទួលបានការលើកលែងដូចតទៅ៖* ពិន័យទោសទណ្ឌនិងបំណុលពន្ធ

    July 17, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ បានធ្វើការស្រាវជ្រាវ បន្ទាប់ពីបានទទួលដំណឹងអំពីជនជាតិចិនម្នាក់ ដែលត្រូវបានតុលាការប្រទេសសឹង្ហបូរី ផ្តន្ទាទោសដាក់ពន្ធនាគារពីបទសម្អាតប្រាក់ និងបានចូលមកប្រទេសកម្ពុជា។ ដោយព្រះរាជាណាចក្រកម្ពុជា ក៏ជាសមាជិកនៃ អង្គការឃ្លាំងមើលការលាងលុយ និងឧក្រិដ្ឋកម្មហិរញ្ញាវត្ថុអន្តរជាតិ ហៅកាត់ថា FATF ផងដែរនោះ និងក្រោយពីបានទទួលដំណឹងពាក់ព័ន្ធជាមួយជនជាតិចិនម្នាក់ ដែលមានការពាក់ព័ន្ធនឹងបទលើ្មសសម្អាតប្រាក់ បានចូលមកក្នុងទឺកដីប្រទេសកម្ពុជា អភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានណែនាំមកអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ធ្វើការស្រាវជា្រវ ស្វែងរក ជនជាតិចិន នោះឲ្យបានឆាប់រហ័ស ដើម្បីអនុវត្តនីតិវិធី ធ្វើការបណ្ដេញចេញពីព្រះរាជាណាចក្រកម្ពុជា។ ជាលទ្ធផល បន្ទាប់ពីទទួលបានការណែនាំពីអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃរួចមក

    July 17, 2024
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន រយៈពេលប្រាំខែនៃដើមឆ្នាំនេះ កម្ពុបាននាំចេញបង្កងប៉ាករស់ ២,៥តោនទៅកាន់ប្រទេសចិន ខណៈកាលពីឆ្នាំ២០២៣​ដែល​ជាឆ្នាំដំបូងនៃការនាំចេញទៅកាន់ទីផ្សារមានចំនួនមួយតោន។ លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានប្រាប់អ្នកកាសែត​ថា ជាមួយនឹងលទ្ធផលនេះ នៅឆមាសទី២ ឆ្នាំ២០២៤ រំពឹង​ថានឹងមានការបញ្ជាទិញពីភាគីចិនបន្ថែមជាច្រើនទៀត។ ក្រសួងកសិកម្ម​កំពុងបន្តកិច្ចខិតខំប្រឹងប្រែង ដើម្បីនាំចេញ​បង្កងប៉ាកទៅកាន់ទីផ្សារក្រៅប្រទេសបន្ថែមទៀត។ជាពិសេស​ការកំណត់តម្លៃបង្កងប៉ាក​ឱ្យមានតម្លៃសមរម្យជាងមុន។ ដោយឡែកទាក់ទងនឹងការនាំចេញផលិតផលជលផលផ្សេងទៀត ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំ​ពាក្យ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានរំលេចថា ក្នុងរយៈពេលប្រាំខែឆ្នាំ២០២៤នេះ កម្ពុជាបាននាំចេញអន្ទង់​ទៅទីផ្សារ​ចិន​ចំនួន ០,២០តោន និងនាំចេញកំពិសបង្កកចំនួន ៣៥,៨០តោន។ របាយការណ៍ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់

    July 17, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ បានចេញជូនដំណឹងដល់ប្រជាពលរដ្ឋឱ្យបានជ្រាបថា ក្រសួងសាធារណការ និងដឹកជញ្ជូន សហការជាមួយរដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំពិធីប្រសិទ្ធនាមឈ្មោះផ្លូវមហាវិថី ស៊ី ជីនពីង នៅរង្វង់មូលមហាវិថីឈ្នះ ឈ្នះ ខាងត្បូង នៃស្ពានអាកាសផ្លូវជាតិលេខ៤ ស្ថិតក្នុងភូមិ ជម្ពូវ័ន្ត២ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក្រោមអធិបតីភាព លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា តំណាសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។ ដើម្បីឱ្យកម្មវិធីខាងលើ ប្រព្រឹត្តទៅដោយរលូន រក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ

    July 17, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ការរុករកឧទ្ធម្ភាគចក្រមួយគ្រឿង ដែលបានបាត់ដាននៅតំបន់ជួរភ្នំក្រវាញ រហូតមកដល់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤នេះ ឈានចូលដល់ថ្ងៃទី៥ហើយ មិនទាន់មានដំណឹងនៅឡើយទេ។ នេះបើតាម ការឱ្យដឹងពី នាយឧត្តមសេនីយ៍ ឈុំ សុជាត រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ។ តាមរយៈទំព័រហ្វេសប៊ុកផ្លូវការ នាយឧត្តមសេនីយ៍ បានបញ្ជាក់ដូច្នេះថា៖ «ថ្ងៃពុធ ទី១៧ ខែកក្កដា ឆ្នាំ២០២៤នេះ កម្លាំងចម្រុះនៃកងយោធពលខេមរភូមិន្ទ កំពុងបន្តបេសកកម្មយ៉ាងសកម្មក្នុងការរុករកឧទ្ធម្ភាគចក្រ ដែលបានបាត់ការទាក់ទងនៅតំបន់ជួរភ្នំក្រវាញ ទោះបីជាអាកាសធាតុតំបន់នោះ កំពុងបង្កការលំបាកយ៉ាងណាក៏ដោយ។ នេះជាថ្ងៃទី៥ហើយ សម្រាប់ប្រតិបត្តិការស្វែងរកឧទ្ធម្ភាគចក្រមួយគ្រឿង ដែលបានបាត់ដំណឹង តាំងពីល្ងាចថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤»។ សូមបញ្ជាក់ថា កាលពីរសៀល ថ្ងៃទី១២

    July 17, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រុមគ្រួសារជនរងគ្រោះ ដោយការបាញ់ប្រហារពីឧក្រិដ្ឋជនស្រី ស៊ីណា នៅរសៀល ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤នេះ បានចូលបំភ្លឺបន្ថែមទៀត ជូនចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ ដោយមានអមការពារពី មេធាវីស្ម័គ្រចិត្តសម្តេចតេជោ ហ៊ុន សែន ចំនួន៤រូប។ ក្រុម​មេធាវីស្ម័គ្រចិត្តសម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ជាមួយគ្នានេះក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន ក៏បានដាក់ពាក្យស្នើសុំឱ្យចៅក្រមសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាសម្រេចរឹបអូសជាបណ្តោះអាសន្ននូវទ្រព្យសម្បត្តិមួយចំនួនរបស់ឧក្រិដ្ឋជន ស្រី ស៊ីណា ទុកជាការធានាសំណងផ្នែករដ្ឋប្បវេណី ជូនជនរងគ្រោះ ក្រោយតុលាការសម្រេចសេចក្តីបានចូលជាស្ថាពរផងដែរ។ ទ្រព្យសម្បត្តិមួយចំនួនរបស់ឧក្រិដ្ឋជនស្រី ស៊ីណា ត្រូវបានតុលាការចេញដីការរឹបអូសជាបណ្តោះអាស​ន្ន ដោយក្នុងនោះ មានដូចជា៖ * រថយន្តម៉ាក SSAMYONG

    July 17, 2024
  • ព័ត៌មានអន្តរជាតិ

    (បាងកក)៖ កាសែត Matichon និងប្រព័ន្ធផ្សព្វផ្សាយថៃផ្សេងទៀត បានរាយការណ៍ថា មនុស្ស ៦នាក់បានស្លាប់ បន្ទាប់ពីមានការបាញ់ប្រហារនៅសណ្ឋាគារមួយក្នុងទីក្រុងបាងកក កាលពីថ្ងៃអង្គារនេះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤។ ភ្លាមៗ Reuters មិនទាន់អាចទាក់ទងប៉ូលិស និងមន្ត្រីសុខាភិបាល ដើម្បីសុំការអត្ថាធិប្បាយបន្ដែមបាននៅឡើយទេ។ តាមប្រភពព័ត៌មានផ្សេងទៀតបានផ្សាយ មនុស្ស៦នាក់ដែលស្លាប់នោះគឺជនជាតិវៀតណាម ៣នាក់ជាបុរស ៣នាក់ជាស្រ្តី។ មន្ត្រីនគរបាលមួយរូប ដែលបាននិយាយដោយសុំមិនបញ្ចេញឈ្មោះ បានច្រានចោលរបាយការណ៍មុនៗ នៅក្នុងប្រព័ន្ធផ្សព្វផ្សាយថៃ ដែលថា មនុស្សទាំង៦នាក់ ត្រូវបានសម្លាប់ ក្នុងហេតុការណ៍បាញ់ប្រហារនោះ។ លោកបានបញ្ជាក់យ៉ាងដូច្នេះថា «មិនមានសញ្ញាណាមួយ នៃការបាញ់ប្រហារនោះទេ»។ បើយោងតាមសារព័ត៌មាន

    July 17, 2024
  • PR

    ពិតជាហួសចិត្តខ្លាំងមែនទែនតែម្ដងហើយ មិនដែលជួបទេលោកអើយ លើកទីមួយហើយដែលជួបរឿងបែបនេះ ដែលគ្រប់គ្នានឹកស្មានមិនដល់ទាល់តែសោះ ។ កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤ ក្រុមការងារ ហ្គេនស៍បឺគ បានចុះទៅប្រគល់រង្វាន់ជូនដល់អតិថិជនកំពូលសំណាងដែលបានឈ្នះរង្វាន់ អាពាហ៍ពិពាហ៍លំដាប់ពិភពលោកពី ហ្គេនស៍បឺគ រាប់រយគូឯណោះ ។ ហ្គេនស៍បឺគ បានរៀបចំកម្មពិធីប្រគល់រង្វាន់ដែលមានអ្នកពិធីករ និងអ្នកផលិតវីដេអូបែបសំណើច ដើម្បីធ្វើអោយបរិយាយកាសកាន់តែសប្បាយរីករាយ នៅទីតាំងប្រគល់រង្វាន់។ ក្រោយពេលបានជជែកលេងបែបកំប្លុកកំប្លែង រៀបរាប់ពីកម្មពិធី រួចមក ហើយក៏ធ្វើការប្រគល់រង្វាន់ជូនអតិថិជនដែលបានឈ្នះទឹកប្រាក់ចំនួន ១,០០០ដុល្លារ ជូនដល់គូស្វាមីអ្នកឈ្នះរង្វាន់ជាច្រើនគូ ដែលក្រុមការងារបានប្រគល់ជាសែក មួយសន្ទុះក្រោយមកក៏មានការតវ៉ាថា ពួកខ្ញុំមិនស្គាល់សែកអីទេ ខ្ញុំស្គាល់តែលុយទេ មិនដឹងយកក្រដាសអីមកអោយពួកខ្ញុំទេ ពួកខ្ញុំមិនស្គាល់ទេ។ ក្រុមការងារ ខំព្យាយាមពន្យល់ពួកគាត់ច្រើនដែរ

    July 17, 2024