- Liny Chan
- ព័ត៌មានជាតិ
(សៀមរាប)៖ ថ្លែងចេញពីវេទិកាសាធារណៈនៅខេត្តសៀមរាប នាព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាឱ្យលោកស្រី ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា ត្រូវធ្វើការបន្ទាន់ជាមួយបណ្តាធនាគារឯកជនទាំងអស់ ឱ្យទម្លាក់ចោលលក្ខខណ្ឌ ដែលតម្រូវឱ្យកាត់ទឹកចំពោះលុយដុល្លារដែលមានដាច់រហែក ឬប្រឡាក់តិចតួច។ សម្តេចសង្កត់ធ្ងន់ថា ការទម្លាក់ចោលលក្ខខណ្ឌនេះ គឺដើម្បីកុំឱ្យភ្ញៀវទេសចរ ដែលមកកម្សាន្តនៅកម្ពុជាប៉ះពាល់អារម្មណ៍ ហើយថាករណីនេះជាករណីតិចតួច តែអាចបង្កជាបញ្ហាធំ។ ការណែនាំរបស់សម្តេចនាយករដ្ឋមន្ត្រី ធ្វើឡើងបន្ទាប់ពីសម្តេចបានចុះជួបបងប្អូនអាជីវករដោយផ្ទាល់ នៅផាប់ស្ទ្រីត (Pub Street) ក្នុងក្រុងសៀមរាប នាយប់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ ហើយបងប្អូនអាជីវកររអ៊ូពីបញ្ហាលុយដុល្លារនេះ។ ក្នុងឱកាសអញ្ជើញជាអធិបតីភាព ក្នុងពិធីបញ្ចុះបឋមសិលាសាងសង់សារមន្ទីរ
July 18, 2024 - ព័ត៌មានអន្តរជាតិ
(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បាននិយាយថាលោកនឹងពិចារណាឡើងវិញពីការដកខ្លួនចេញពីការប្រកួតប្រជែងក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិក នៅខែវិច្ឆិកាខាងមុខ ប្រសិនបើក្រុមគ្រូពេទ្យប្រាប់ថារូបលោកមានបញ្ហាសុខភាព។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។ លោក បៃដិន ធ្វើការកត់សម្គាល់បែបនេះនៅក្នុងកិច្ចសម្ភាសន៍ជាមួយទូរទស្សន៍ BET News ដែលត្រូវបានថតកាលពីថ្ងៃអង្គារ និងចេញផ្សាយកាលពីថ្ងៃពុធ ទី១៧ ខែកក្កដា។ នៅពេល ត្រូវបានសាកសួរថាតើមានលក្ខខណ្ឌអ្វីដែលអាចជំរុញឱ្យលោកពិចារណាដកខ្លួនពីការប្រកួត លោក បៃដិន បានគូសបញ្ជាក់ដូច្នេះថា «ប្រសិនបើខ្ញុំមានបញ្ហាសុខភាពណាមួយ ហើយ ប្រសិនបើក្រុមគ្រូពេទ្យប្រាប់ខ្ញុំថាខ្ញុំពិតមានបញ្ហាសុខភាពប្រាកដមែន»។ នេះគឺជាលើកទី១ដែលលោក បៃដិន បាននិយាយដោយបើកចំហពីបញ្ហាដែលអាចបង្ខំឱ្យលោកពិចារណាឡើងវិញពីការដកខ្លួនចេញពីការប្រកួត។ លោក បៃដិន នៅក្នុងកិច្ចសម្ភាសន៍ ជាមួយទូរទស្សន៍ ABC News
July 18, 2024 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នាយឧត្តមសេនីយ៍ ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិ បានបញ្ជាក់ថា តាមបណ្តាញសង្គមនាព្រឹក ថ្ងៃទី១៨ ខែកក្កដានេះថា បញ្ហាអាកាសធាតុបានបង្កការលំបាកសម្រាប់ការរុករកឧទ្ធម្ភាគចក្រ ដែលបានបាត់ការទាក់ទង នៅតំបន់ជួរភ្នំក្រវាញ កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤។ មន្ត្រីជាន់ខ្ពស់ខាងលើ បានបន្ថែមថា រហូតដល់ព្រឹកថ្ងៃទី១៨ ខែកក្កដានេះ នៅតំបន់នោះ ជាពិសេសចំណុចថ្មដា មេឃកំពុងភ្លៀងខ្លាំងនៅឡើយ ខណៈដែលមានទឹកជន់ជោរនៅតាមអូរ ស្ទឹងមួយចំនួន ដែលរំខានដល់ការរុករក។ សូមជម្រាបថា រហូតដល់ថ្ងៃទី១៨ ខែកក្កដានេះ ជាប្រតិបត្តិការថ្ងៃទី៦ហើយ នៃការរុករកឧទ្ធម្ភាគចក្រយោធា ដែលបានបាត់ដំណឹង ពេលកំពុងហ្វឹកហ្វឺន
July 18, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ អគ្គិសនីកម្ពុជា (EDC) បានចេញសេចក្តីជូនដំណឹង ស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរដំឡើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញ អគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ ដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹង លម្អិតខាងក្រោម។ អគ្គិសនីកម្ពុជាបានបញ្ជាក់ថា «ទោះជាមានការខិតខំថែរក្សា មិនឲ្យមានការប៉ះពាល់ ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនី នៅតំបន់ខាងលើ អាចនឹងមានការរអាក់រអួលខ្លះៗ ជៀសមិនផុតដែលយើងខ្ញុំ ស្នើសុំអភ័យទោសទុកជាមុន» ៕ សូមអានសេចក្តីជូនដំណឹង របស់អគ្គិសនីកម្ពុជា ដូចខាងក្រោម៖ ផ្ដល់សិទ្ធិដោយ៖ Fresh News
July 18, 2024 - បច្ចេកវិទ្យា
នាថ្មីៗនេះ ក្រុមហ៊ុន OPPO ទើបតែធ្វើការបង្ហាញខ្លួននូវស្មាតហ្វូន AI ដំបូងបង្អស់របស់ខ្លួន នោះគឺម៉ូដែល OPPO Reno12 Series 5G ដែលបានធ្វើការអាប់ក្រេដទៅកាន់តំណែងថ្មីជា អ្នកជំនាញ AI Portrait។ អ្វីដែលកាន់តែចាប់អារម្មណ៍ និងភ្ញាក់ផ្អើល! OPPO បានបង្ហាញខ្លួននូវទូតសុច្ឆន្ទៈប្រចាំទីផ្សារអាស៊ីប៉ាស៊ីហ្វិច ដែលជាក្រុមចម្រៀងបុរសដ៏ល្បីល្បាញនោះគឺ BSS (SEVENTEEN) សម្រាប់ស្មាតហ្វូនស៊េរីថ្មី OPPO Reno12 Series 5G ដែលមនុស្សគ្រប់គ្នាកំពុងទន្ទឹងរង់ចាំ បន្ទាប់ពី OPPO និង BSS បានសហការជាមួយគ្នាយ៉ាងជោគជ័យម្តងរួចមកហើយសម្រាប់ Portrait
July 17, 2024 - ព័ត៌មានអន្តរជាតិ
(បរទេស)៖ មហាសេដ្ឋីបច្ចេកវិទ្យា លោក Elon Musk បាននិយាយនៅថ្ងៃអង្គារ៍សប្តាហ៍នេះថា លោកកំពុងផ្លាស់ប្តូរទីស្នាក់ការកណ្តាលនៃក្រុមហ៊ុនចំនួនពីរទៀត គឺវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X និងក្រុមហ៊ុនរ៉ុក្កែត SpaceX ទៅកាន់រដ្ឋតិចសាស់ជំនួសវិញ បន្ទាប់ពីមិនពេញចិត្តនឹងច្បាប់នៅក្នុងរដ្ឋកាលីហ្វ័រញ៉ា។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤។ តាមរយៈផ្លាស់ប្តូរនៅពេលនេះ Elon Musk ដែលកាលពីសប្តាហ៍មុនបានបង្ហាញជំហរគាំទ្រគណបក្សសាធារណរដ្ឋ របស់លោក Donald Trump នោះ ក៏នឹងផ្លាស់ប្តូរទីតាំងក្រុមហ៊ុន Tesla និងអាជីវកម្មភាគច្រើនរបស់ខ្លួនទៅកាន់រដ្ឋតិចសាស់ផងដែរ។ ក្រៅតែពីការផ្លាស់ប្តូរទីតាំងក្រុមហ៊ុន មហាសេដ្ឋីមានជាងគេបំផុតលើពិភពលោករូបនេះ បានផ្លាស់ប្តូរទីលំនៅផ្ទាល់ខ្លួនកាលពីឆ្នាំ២០២១ ពីរដ្ឋកាលីហ្វ័រញ៉ា ទៅរដ្ឋតិចសាស់ ថែមទៀតផង។
July 17, 2024 - ព័ត៌មានអន្តរជាតិ
(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃអង្គារសប្តាហ៍នេះ បេក្ខជនប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា តៃវ៉ាន់គួរតែបង់ថ្លៃការពារឱ្យមកសហរដ្ឋអាមេរិក ក្នុងបទសម្ភាសមួយ ដែលបានជះភាពស្រពេចស្រពិល លើទំនាក់ទំនង រវាងទីក្រុងវ៉ាស៉ីនតោននិងទីក្រុងតៃប៉ិ ប្រសិនបើលោកជាប់ឆ្នោតសាជាថ្មី នៅខែវិច្ឆិកា ឆ្នាំនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃពុធ ទី១៧ ខែកក្កដា ឆ្នាំ២០២៤។ ក្នុងកិច្ចសម្ភាសជាមួយ Bloomberg Businessweek ដែលចេញផ្សាយកាលពីថ្ងៃអង្គារ អតីតប្រធានាធិបតីអាមេរិករូបនេះ ត្រូវបានសាកសួរថា តើរូបលោកនឹងការពារ កោះតៃវ៉ាន់ប្រឆាំងចិនដែរឬទេ។ លោក ត្រាំ បានឆ្លើយតបដូច្នេះថា «ពួកគេ (តៃវ៉ាន់) បានយកប្រហែល១០០ភាគរយ
July 17, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រសួងយុត្ដិធម៌ និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានចេញសេចក្តីជូនដំណឹង ស្តីពីការដាក់ឲ្យដំណើរការជាផ្លូវការនូវ «ផ្ទាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh» តាមរយៈ QR CODE លើព្រឹត្តិបត្រថ្កោលទោសលេខ ៣ របស់ក្រសួងយុត្តិធម៌។ នេះបើតាមសេចជូនដំណឹង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤។ សេចក្ដីជូនដំណឹងបានឲ្យដឹងថា អនុលោមតាមអនុស្សរណៈនៃការយោគយល់ ស្តីពីកិច្ចសហប្រតិបត្តិការរវាងក្រសួងយុត្តិធម៌ ជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្រសួងទាំងពីរបានឯកភាពដាក់ឲ្យដំណើរការជាផ្លូវការនូវ «ផ្ទាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh» ដែលអាចផ្ទៀងផ្ទាត់តាមរយៈ QR Code លើព្រឹត្តិបត្រថ្កោលទោសលេខ ៣ របស់ក្រសួងយុត្តិធម៌ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។ កិច្ចសហប្រតិបត្តិការនេះ
July 17, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ នារដូវវស្សា ដែលមានភ្លៀងធ្លាក់ស្ទើររាល់ថ្ងៃ ប៉ុន្តែការជីកប្រឡាយ នៅតែបន្ត បើទោះជាជួបឧបសគ្គយ៉ាងណាក៏ដោយ។ ទន្ទឹមនឹងនេះ នៅចំណុចដីខ្សាច់ជួបបញ្ហា ហៅថា ខួរអណ្តែង ធ្វើឲ្យផុង ជាប់អេស្កា ពិបាកចល័ត ហើយការបោះអាចម៍ដីធ្វើទំនប់មិនបានខ្ពស់ល្អ មាត់ច្រាំងងាយបាក់ស្រុក ទឹកហូរច្រោះតាមបាតប្រឡាយ និងលំបាកដឹកជញ្ជូន ប្រេង អាហារប្រចាំថ្ងៃ និង សំភារៈចាំបាច់ពេលខូចម្តងៗ។ ដោយឡែក ឧបសគ្គធំជាងគេមិនមែនរឿងខាងលើនោះទេ គឺ «ឧទ្យាននៅខ្វះថវិកាប្រមាណជា ៦ម៉ឺនដុល្លារទៀត សម្រាប់ជីកប្រឡាយក្រវាត់ព្រំគោក។ ចំពោះព្រំទឹក ខាងក្រសួងធនធាននឹងជួយជីកស្តារនៅឆ្នាំក្រោយនេះ បច្ចេកទេសក្រសួងបានចុះមកពិនិត្យរួចហើយ»។ នេះបើតាម លោក សូត សំណាង ប្រធានឧទ្យានរាជបណ្ឌិត្យសភាកម្ពុជាតេជោសែនឫស្សីត្រឹប បានថ្លែងប្រាប់បណ្ដាញសារព័ត៌មាន
July 17, 2024 - ព័ត៌មានអន្តរជាតិ
(ដាក្កា)៖ ប្រទេសបង់ក្លាដែស នឹងប្រកាសពីការបិទសាកលវិទ្យាល័យទាំងសាធារណៈ និងឯកជនចាប់ពីថ្ងៃពុធនេះតទៅ បន្ទាប់ការវ៉ាដោយសិស្សនិស្សិត ដើម្បីទាមទារឱ្យបិទបញ្ចប់ប្រព័ន្ធកូតាការងាររបស់រដ្ឋាភិបាល ក្លាយជាអំពើហិង្សា ដែលបណ្តាលឱ្យមានមនុស្សស្លាប់។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១៧ ខែកក្កដា ឆ្នាំ ២០២៤។ ប្រទេសនៅតំបន់អាស៉ីអាគ្នេយ៍មួយនេះ បានូវរងការតវ៉ាយ៉ាងខ្លាំងក្លាក្នុងសប្តាហ៍នេះ ជុំវិញកូតាលើវិស័យការងារសាធារណៈ ដែលរួមមានទាំងការកំណត់ប្រព័ន្ធកូតាការងារ៣០% សម្រាប់ចំនួនកូនចៅជំនាន់ក្រោយ របស់ក្រុមអ្នកតស៊ូដើម្បីសេរីភាព សម័យសង្រ្គាមឆ្នាំ ១៩៧១ ដែលបង់ក្លាដែសទទួលបានឯករាជ្យពីប៉ាគីស្ថាន។ ការណ៍នេះ បានបង្កការខឹងសម្បារដល់ សិស្សនិស្សិត ដែលកំពុងប្រឈមមុខនឹងអត្រាអត់ការងារធ្វើខ្ពស់ក្នុងចំណោមយុវជន ខណៈយុវជនបង់ក្លាដែសជិត ៣១លាននាក់មិនមានការងារធ្វើ ឬស្ថិតនៅក្រៅប្រព័ន្ធអប់រំក្នុងចំណោមប្រជាជនសរុប ១៧០លាននាក់។ អាជ្ញាធរបានដាក់ពង្រាយប៉ូលិសកុបកម្ម ជាមួយនិងកងកម្លាំងការពារព្រំដែនបង់ក្លាដែស នៅតាមបរិវេណសាកលវិទ្យាល័យ
July 17, 2024









