- Liny Chan
- ព័ត៌មានជាតិ
(កណ្តាល)៖ លោក គួច ចំរើន អភិបាលខេត្តកណ្តាល នៅព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤នេះ បានចេញមកអះអាងថា អាជ្ញាធរមិនមានបិទ មិនឱ្យសម្តែងទីងមោងទេ។ ជាមួយគ្នានេះ លោកអភិបាល បានស្នើរៀបចំឱ្យមានសណ្តាប់ធ្នាប់ល្អ រក្សាបានគុណតម្លៃសិល្បៈវប្បធម៌ខ្មែរ។ លោក គួច ចំរើន បានសរសេរលើ Facebook របស់លោកថា «ខ្ញុំបានឃើញការផ្សព្វផ្សាយ អំពីទីងមោង ថាត្រូវបានបិទ។ ខ្ញុំសូមបញ្ជាក់ថា ពុំមានការបិទទេ ហើយស្នើសុំអោយរៀបចំ ដោយមានសណ្តាប់ធ្នាប់ល្អ រក្សាបាន គុណតម្លៃសិល្បៈវប្បធម៌ខ្មែរយើង។ ខ្ញុំនឹងជួបជាមួយបងប្អូនផ្ទាល់នៅពេលខាងមុខ»។ សូមជម្រាបថា ប៉ុន្មានថ្ងៃនេះមានការផ្ទុះនូវការផ្សព្វផ្សាយលើបណ្តាញសង្គមថា មានការណែនាំឱ្យបិទការសម្តែងទីងមោងរបស់បងប្អូន នៅខេត្តកណ្តាល ទើបធ្វើឱ្យមហាជនមានការងឿងឆ្ងល់ តែពេលនេះអភិបាលខេត្ត
July 12, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ មនុស្សប្រុសស្រី ចំនួន៦នាក់ ដែលជាអ្នកលក់ដូរក្បែគ្នា ហើយបានទាស់ពាក្យសម្ដី រហូតឈានដល់ការប្រើប្រាស់អំពើហិង្សាទៅវិញទៅមក ត្រូវបានកម្លាំងនគរបាលខណ្ឌឫស្សីកែវ ឃាត់ខ្លួន និងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ។ ហេតុការណ៍អំពើហិង្សានេះ បានកើតឡើងនៅយប់ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៤ នៅផ្លូវ១០០៣ ក្រុមទី១ ភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ។ មន្ដ្រីនគរបាលមូលដ្ឋាន បានឲ្យដឹងថា ភាគីទី១៖មានឈ្មោះ ហ៊ុន រស់ ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរលក់ដូរ (ឃាត់ខ្លួន) និងឈ្មោះ ថន ស្រី ភេទស្រី អាយុ៣២ឆ្នាំ មុខរបរលក់ដូរ (ឃាត់ខ្លួន) អ្នកទាំងពីរនាក់ត្រូវជាប្ដីប្រពន្ធ
July 11, 2024 - ព័ត៌មានជាតិ
(កណ្ដាល)៖ លោក គួច ចំរើន អភិបាលខេត្ដកណ្ដាល នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤នេះ បានដឹកនាំអភិបាលរង, ប្រធានមន្ទីរកសិកម្មខេត្ដ រួមទាំងអាជ្ញាធរមូលដ្ឋានស្រុក ចុះទៅពិនិត្យមើលស្ថានភាព ជាក់ស្ដែងស្រូវ របស់ប្រជាកសិករ នៅក្នុងស្រុកលើកដែក ខេត្ដកណ្ដាល ដែលបំផ្លាញដោយរុយស ក្នុងនោះមានភូមិចំនួន៤ បានទទួលរងការប៉ះពាល់។ ក្នុងឱកាសចុះពិនិត្យនេះលោក គួច ចំរើន បានប្រាប់ឲ្យប្រធានមន្ទីរកសិកម្មខេត្ដ ត្រូវចុះពិនិត្យ និងជួយអន្ដរាគមន៍ ជូនដល់ប្រជាកសិករ ដែលរងការប៉ះពាល់ស្រូវ ដែលបំផ្លាញដោយរុយស តាមរយៈការបាញ់ថ្នាំធម្មជាតិ ដើម្បីកម្ចាត់។ លោក គួច ចំរើន ក៏បានណែនាំឲ្យមន្ត្រីជំនាញ ត្រូវចុះត្រួតពិនិត្យ
July 11, 2024 - ព័ត៌មានជាតិ
ភ្នំពេញ)៖ អគ្គិសនីកម្ពុជា (EDC) បានចេញសេចក្តីជូនដំណឹង ស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរដំឡើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញ អគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ ដល់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម។ អគ្គិសនីកម្ពុជាបានបញ្ជាក់ថា «ទោះជាមានការខិតខំថែរក្សា មិនឲ្យមានការប៉ះពាល់ ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនី នៅតំបន់ខាងលើ អាចនឹងមានការរអាក់រអួលខ្លះៗ ជៀសមិនផុតដែលយើងខ្ញុំ ស្នើសុំអភ័យទោសទុកជាមុន» ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News សូមអានសេចក្តីជូនដំណឹង របស់អគ្គិសនីកម្ពុជា ដូចខាងក្រោម ៖
July 11, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤នេះ បានចេញនូវវីដអូថ្មីមួយទៀត ដោយពន្យល់បន្ថែមពាក់ព័ន្ធប្រភពអគ្គិសនីពន្លឺព្រះអាទិត្យ ដើម្បីឱ្យបងប្អូនប្រជាជនរដ្ឋកាន់តែជ្រាបច្បាស់។ លោករដ្ឋមន្ត្រីបញ្ជាក់ថា អគ្គិសនីពន្លឺព្រះអាទិត្យនានា អានុភាពមិនលើស ១០គីឡូវ៉ាត់ភ្ជាប់ជាមួយបណ្តាញសាធារណៈ ត្រូវធ្វើស្វ័យប្រកាសទៅអ្នកផ្គត់ផ្គង់អគ្គិសនីនៅមូលដ្ឋាន ហើយគ្មានត្រូវបង់លុយ ឬសុំច្បាប់ទេ។ ជាមួយគ្នានេះ កាលពីវីដេអូមុនលោករដ្ឋមន្ត្រីបានបញ្ជាក់ផងដែរថា ការដាក់ប្រព័ន្ធអគ្គិសនីពន្លឺព្រះអាទិត្យ មិនភ្ជាប់ជាមួយបណ្តាញសាធារណៈ ទោះមានទំហំនិងអនុភាពប៉ុណ្ណាក៏ដោយ មិនចាំបាច់ប្រកាសនិងរាយការណ៍នោះទេ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News
July 11, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤នេះ បានចេញសេចក្តីជូនដំណឹង ប្រកាសពីតម្លៃលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយនានាដោយចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤ ត្រូវលក់សាំងធម្មតាតម្លៃ ៤,៣០០រៀល និងម៉ាស៊ូតត្រូវលក់ ៤,២០០រៀល ក្នុង១លីត្រ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News
July 11, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្រេចផ្តល់ក្របខ័ណ្ឌរដ្ឋ ជូនដល់ លោក គង់ បុរាណ ដែលជាកូនប្រុសបង្កើតតែមួយគត់របស់ លោកតា គង់ ណៃ ព្រឹទ្ធាចារ្យចាប៉ីដងវែងដ៏ល្បីល្បាញរបស់កម្ពុជា បន្ទាប់ពីសម្តេចបានឃើញសំណើតាមហ្វេសប៊ុក។ តាមរយៈបណ្តាញសង្គម នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤នេះ សម្តេចធិបតី បានបញ្ជាក់ដូច្នេះថា៖ «ខ្ញុំបានឃើញសាររបស់ប្អូនប្រុស គង់ បុរាណ ដែលត្រូវជាកូនប្រុសបង្កើតរបស់លោកតា គង់ ណៃ ដែលប្អូនបានស្នើសុំចូលបម្រើក្នុងក្របខ័ណ្ឌរដ្ឋ ដើម្បីបានដើរតាមគន្លងរបស់លោកឪពុក ហើយជាពិសេសប្អូនមានជំនាញចាប៉ី ដែលអាចបន្តវេនពីលោកឪពុករបស់ប្អូន»។ សម្តេចបានបន្តថា៖ «ខ្ញុំឯកភាពតាមសំណើរបស់ប្អូនប្រុស គង់ បុរាណ។
July 11, 2024 - ព័ត៌មានជាតិ
(សៀមរាប)៖ សួនរុក្ខជាតិអង្គរ នៅខេត្តសៀមរាប ដែលគ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា ទទួលបានពាន Travellers’ Choice Awards 2024 ជាលើកដំបូងពី TripAdvisor ដែលជាគេហទំព័រទេសចរណ៍លំដាប់ពិភពលោក។ សូមជម្រាបថា សួនរុក្ខជាតិអង្គរ ដំបូងឡើយមានឈ្មោះថា «សួនគ្រឿងទេស» បង្កើតឡើងពីឆ្នាំ២០០៥ ដែលកាលណោះមានផ្ទៃដីប្រមាណ ២ហិកតាប៉ុណ្ណោះ។ ចាប់ពីឆ្នាំ២០១៨មក សួននេះត្រូវបានរៀបចំកែលម្អនិ ងពង្រីករហូតដល់ជាង ១៥ហិកតា ក្រោមការឧបត្ថម្ភ និងគំនិតផ្តួចផ្តើមរបស់លោក ជា សុផារ៉ា អតីតឧបនាយករដ្ឋមន្រ្តី ក្នុងគោលបំណងចង់ឃើញសួនមានភាពទាក់ទាញ និងសក្តានុពលខ្លាំងជាងមុន សម្រាប់ឱ្យប្រជាជន និងទេសចរចូលកម្សាន្ត។ នាថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២ សួនរុក្ខជាតិអង្គរដែលមានទំហំផ្ទៃដីជាង ១៥ហិកតា
July 10, 2024 - ព័ត៌មានជាតិ
ធនាគារ អេស៊ីលីដា នារសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ នេះ បានណែនាំឱ្យអតិថិជន និងសាធារណជនមានការប្រុងប្រយ័ត្នចំពោះការឆបោកថ្មីមួយ តាមរយៈការប្រើប្រាស់រន្ធសាកថ្ម USB នៅតាមកន្លែងសាធារណៈ ដែលអាចបង្កហានិភ័យដល់ឧបករណ៍ទូរសព្ទរបស់យើង ដោយគេអាចចម្លងមេរោគ ឬលួចយកទិន្នន័យពីឧបករណ៍ដែលបានដោតសាកថ្មនោះ។ បើតាមការចុះផ្សាយនៅលើគេហទំព័ររបស់ ធនាគារ អេស៊ីលីដា អំពីចំណេះដឹងសុវត្ថិភាពផ្ទាល់ខ្លួនស្តីពីការឆបោកតាមរយៈ USB PORT CHARGER (JUICE JACKING) បានបញ្ជាក់ថា Juice Jacking គឺជាបច្ចេកទេសនៃជនអនាមិកប្រើដើម្បីចូលមើល និងលួចទិន្នន័យពីឧបករណ៍ប្រើប្រាស់ដោយប្រើប្រាស់ប្រព័ន្ធសាកថ្មសាធារណៈ ឬគ្មានប្រភពច្បាស់លាស់។ ពេលអ្នកភ្ជាប់ទូរស័ព្ទឬឧបករណ៍ផ្សេងទៀតទៅនឹងកន្លែងសាកថ្មនៅទីសាធារណៈដូចជា អាកាសយានដ្ឋាន កន្លែងកំសាន្ត ឬផ្សារទំនើប។ អ្នកបន្លំអាចលួចទិន្នន័យសំខាន់ៗរបស់អ្នកដូចជាព័ត៌មានគណនីធនាគារ
July 10, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោក គង់ វិបុល រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានជំរុញឲ្យភ្នាក់ងារសេវាកម្មពន្ធដារ ពង្រឹងការផ្តល់សេវារបស់ខ្លួន ចៀសវាងប្រកាសពន្ធជូនអ្នកជាប់ពន្ធខុស និងដាច់ខាតចៀសឲ្យផុតពីការគេចវេះពន្ធ។ ការជំរុញដូចនេះ បានធ្វើឡើងក្នុងឧកាស លោក គង់ វិបុល អញ្ជើញជាអធិបតីបើកសិក្ខាសាលាស្តីពី «ការផ្ទេរថ្លៃ និងសៀវភៅណែនាំស្តីពីបែបបទ និងនីតិវិធីនៃការធ្វើសវនកម្មពន្ធដារសម្រាប់មន្ត្រីពន្ធដារនិងអ្នកជាប់ពន្ធ» នាថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៤ នៅសណ្ឋាគា សូហ្វីតែល ភ្នំពេញ។ លោករដ្ឋមន្ត្រី គង់ វិបុល បានលើកឡើងយ៉ាងដូច្នេះថា «សូមជំរុញឲ្យភ្នាក់ងារសេវាកម្មពន្ធដារទាំងអស់ ពង្រឹងការផ្តល់សេវារបស់ខ្លួន ចៀសវាងការប្រកាសបង់ពន្ធ ជូនអ្នកជាប់ពន្ធខុស ឬយឺតយ៉ាវ ឬមានចន្លោះប្រហោងណាមួយជាយថាហេតុ និងដាច់ខាត ត្រូវចៀសឲ្យផុតពីការពាក់ព័ន្ធនឹងអំពើគេចវេះពន្ធ»។ ពាក់ព័ន្ធទៅនឹងការគេចវេះពន្ធនេះ
July 10, 2024









