- Liny Chan
- ព័ត៌មានជាតិ
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤នេះ លោក ធឹម សំអាន អភិបាលខណ្ឌព្រែកព្នៅ បានស្នើសុំឲ្យប្រជាពលរដ្ឋដែលតាំងទីលំនៅដ្ឋានមិនរៀបរយតាមបឹងតាមោកនៅសេសសល់ ចូលមកចរចាបន្តទៀត ដើម្បីផ្លាស់ទៅរស់នៅទីតាំងថ្មី ដែលអាជ្ញាធរបានរៀបចំរួចរាល់នៅផ្លូវលេខ១៥១ ក្នុងសង្កាត់សំរោង ខណ្ឌព្រែកព្នៅ។ លោក ធឹម សំអាន បានឲ្យដឹងថា ប្រជាពលរដ្ឋដែលតាំងលំនៅដ្ឋានមិនរៀបរយចំនួន១០៩ខ្នងផ្ទះ នៅលើផ្លូវលេខ១៥១ ពេលនេះព្រមផ្លាស់ទៅរស់នៅទីតាំងថ្មីដោយស្ម័គ្រចិត្តចំនួន៦២ខ្នងផ្ទះហើយ នៅសល់តែ ៤៧ខ្នងផ្ទះទៀតនោះ ដែលមិនទាន់ស្ម័គ្រចិត្ត ដោយសារតែមានមេខ្យល់នៅពីក្រោយខ្នង មិនឲ្យប្រជាពលរដ្ឋផ្លាស់ប្ដូរទៅនៅទីតាំងដែលអាជ្ញាធរបានរៀបចំទុកនោះឡើយ។
July 12, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ គណៈកម្មការរៀបចំការប្រឡងប្រជែង ក្រសួងមុខងារសាធារណៈ បានចេញសេចក្ដីជូនដំណឹងពីការលើកពេលប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនកម្រិតបឋមសិក្សា។ ក្នុងសេចក្ដីជូនដំណឹងដល់បេក្ខជនដែលត្រូវចូលរួមប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀននៅបឋមសិក្សា ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤នេះ បានឲ្យដឹងថា៖ * ចំពោះបេក្ខជនដែលត្រូវប្រឡងនាថ្ងៃសៅរ៍ ទី១៣ ខែកក្កដា ឆ្នាំ២០២៤ សម្រាប់វេនទី១ និងវេនទី២ នឹងត្រូវលើកពេលប្រឡងទៅថ្ងៃចន្ទ ទី១៥ ខែកក្កដា ឆ្នាំ២០២៤ វិញ ទៅតាមពេលវេលា និងមណ្ឌលប្រឡងដដែល។ * ចំពោះបេក្ខជនដែលត្រូវប្រឡងនាថ្ងៃទី១៤, ២០, ២១ ខែកក្កដា ឆ្នាំ២០២៤ គឺនៅរក្សាតាមពេលវេលា និងមណ្ឌលប្រឡងដដែល។ សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងតាមលេខទូរស័ព្ទ៖
July 12, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រ នៃកម្ពុជា បានសម្រេចចេញអនុក្រឹត្យផ្ទេរប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគីរី និងខេត្តប្រធានមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ ឱ្យមកបម្រើការងារនៅទីស្តីការក្រសួងរិស្ថាន។ បើតាមអនុក្រឹត្យដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤នេះ បានបញ្ជាក់ដូចខាងក្រោម៖ *ទី១៖ លោក ឆៅ ប៊ុនធឿន ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគីរី ត្រូវបានផ្ទេរឱ្យមកបម្រើការងារនៅក្រសួងបរិស្ថានវិញ។*ទី២៖ លោក គង់ ពុទ្ធីរ៉ា ប្រធានមន្ទីរបរិស្ថានពោធិ៍សាត់ ត្រូវបានផ្ទេរឱ្យមកបម្រើការងារនៅក្រសួងបរិស្ថានវិញ។ ខាងក្រោមនេះជាអនុក្រឹត្យរបស់រាជរដ្ឋាភិបាល៖ ផ្ដល់សិទ្ធិដោយ៖ Fresh News
July 12, 2024 - PR
ដើម្បីអបអរសាទសមិទ្ធិផលលំដាប់ពិភពលោក, រសជាតិកំរិតកំពូល ឈ្នះមេដាយមាសកំរិតពិភពលោកឆ្នាំ២០២៤ ពី Monde Selection! និងជាពិសេសពានរង្វាន់ SUPERIOR TASTE AWARD 2024 ពីស្ថាប័ន International Taste Institute, Ganzberg Ganzberg នឹងបន្តធ្វើយុទ្ធនាការសប្បុរសធម៌ចាក់សាំងម៉ូតូដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋ នៅខេត្តមណ្ឌគិរី រតនគិរី និងស្ទឹងត្រែងបន្តទៀត។ GANZBERG ចិត្តល្អ ចាក់សាំងម៉ូតូហ្វ្រី ជូនពួកម៉ាកល្អ បងប្អូនល្អ និងប្រជាពលរដ្ឋបានចំនួនម៉ូតូ ៦០០០គ្រឿងនៅតាមបណ្តាខេត្តមួយចំនួនដូចជា ខេត្ត មណ្ឌលគីរី នៅថ្ងៃទី ២២ និង
July 12, 2024 - ព័ត៌មានជាតិ
(ស្ទឹងត្រែង)៖ អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកានតំណែងអភិបាលខេត្តស្ទឹងត្រែង នាព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ នៅសាលាខេត្តស្ទឹងត្រែង។ លោក សរ សុពុត្រា បានប្ដេជ្ញានឹងខិតខំយកអស់កម្លាំងកាយចិត្តស្មារតីក្នុងការដឹកនាំខេត្តស្ទឹងត្រែងឲ្យមានការអភិវឌ្ឍរីកចម្រើនបន្ថែមទៀត ចូលរួមលើកកម្ពស់គោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីសុខសន្តិភាពជូនប្រជាពលរដ្ឋ។ លោកអភិសន្តិបណ្ឌិត ស សុខា បានបញ្ជាក់ថា ដើម្បីរក្សាសន្តិសុខសណ្ដាប់ធ្នាប់ និងរក្សាបាននូវការអភិវឌ្ឍ គឺទាមទារឲ្យថ្នាក់ដឹកនាំអាជ្ញាធរខេត្ត និងអង្គភាពពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ត្រូវចូលរួមពង្រឹងបង្ក្រាប ការជួញដូរចែកចាយរគ្រឿងញៀន បង្ក្រាបបទល្មើសការជួញដូរស្ត្រីនិងកុមារ បង្ក្រាបបទល្មើសឆ្លងដែនខុសច្បាប់ រក្សាសន្តិសុខសណ្ដាប់ធ្នាប់ឲ្យបានល្អជូនប្រជាពលរដ្ឋ រឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក បង្កើនរក្សាសន្តិសុខភូមិឃុំសង្កាត់មានសុវត្ថិភាព និងជំរុញផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរ ដើម្បីទទួលសេវាមានភាពងាយស្រួលលឿនទៅតាមតម្រូវការ ជាពិសេសការធ្វើអត្តសញ្ញាណប័ណ្ណឱ្យបានទាន់ពេល។
July 12, 2024 - ព័ត៌មានជាតិ
(ព្រៃវែង)៖ លោក អ៊ុក សំណាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង បានឱ្យដឹងថា មានកត្តាជាច្រើនដែលបង្កឲ្យមានសត្វល្អិតបំផ្លាញដំណាំស្រូវ គឺមកពីការព្រោះស្រូវដែលក្រាស់ពេក ដែលធ្វើឲ្យពន្លឺព្រះអាទិត្យមិនអាចជ្រាបចូលដល់គល់ស្រូវ ដែលទាំងអស់នេះហើយជាកត្តាមួយសម្រាប់ជាជម្រកដ៏ត្រជាក់សម្រាប់សត្វល្អិតក្នុងការពួនសម្ងំស៊ីបំផ្លាញស្រូវរបស់កសិករ។ ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នាថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤នេះ លោក អ៊ុក សំណាង បានបញ្ជាក់ទៀតថា ការប្រើប្រាស់ពូជស្រូវនៅក្នុងស្រុក គឺមានគុណភាពល្អ ជាងពូជស្រូវក្រៅស្រុក ព្រោះកសិករអាចព្រោះស្រូវក្នុងពេលតែមួយ ធ្វើដីជាប់គ្នា ម្ចាស់តែមួយមិនមានសត្វល្អិតស៊ីបំផ្លាញ ដូចជា រុយ ស និងដង្កូវមូលស្លឹកនោះទេ។ ជាមួយគ្នានេះ លោក ឌី
July 12, 2024 - ព័ត៌មានអន្តរជាតិ
(បរទេស)៖ សហស្ថាបនិកក្រុមហ៊ុន Neuralink លោក Elon Musk បាននិយាយនៅថ្ងៃពុធសប្តាហ៍នេះថា អ្នកជំងឺទីពីរនឹងទទួលបានការផ្សាំខួរក្បាលពិសោធន៍របស់ Neuralink «នៅសប្តាហ៍ក្រោយ»។ ខណៈក្រុមហ៊ុនកំពុងធ្វើការផ្លាស់ប្តូរលើនីតិវិធីវះកាត់ និងការដាក់ឧបករណ៍ ដើម្បីជៀសវាងបញ្ហាដែលខ្លួនបានជួបប្រទះជាមួយនឹងអ្នកចូលរួមដំបូងរបស់ខ្លួន។ នេះបើយោងតាមការចេញផ្សាយដោយគេហទំព័រ Wired។ របាយការណ៍បានឱ្យដឹងថា Neuralink កំពុងបង្កើតចំណុចប្រទាក់ខួរក្បាល-កុំព្យូទ័រ (brain-computer interface) ឬហៅកាត់ថា BCI ដែលប្រើសញ្ញាខួរក្បាលរបស់មនុស្សដើម្បីគ្រប់គ្រង/ បញ្ជាឧបរករណ៍ខាងក្រៅ។ Neuralink ត្រូវបានគេស្គាល់ថាជាក្រុមហ៊ុនបង្កើតឈីបសម្រាប់ដាក់ក្នុងខួរក្បាលមនុស្ស ហើយផលិតផលដំបូងរបស់វាមានឈ្មោះថា Telepathy មានគោលបំណងជួយមនុស្សពិការឱ្យវិលមកធម្មតា ឬអាចប្រើប្រាស់កុំព្យូទ័របានដោយគ្រាន់តែការគិតរបស់ពួកគេ។ Musk បាននិយាយថា Neuralink កំពុងធ្វើការលើផលិតផលទីពីរដែលហៅថា Blindsight ដើម្បីផ្តល់ចក្ខុវិស័យសិប្បនិម្មិតដល់មនុស្សពិការភ្នែក។
July 12, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានគណៈបញ្ជាការដឹកនាំយុទ្ធនាការ កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារក្នុងការអនុវត្តយុទ្ធនាការរយៈពេល ៦ខែ។ កិច្ចប្រជុំនេះ មានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំនៃសាលាជម្រះក្តី និងអង្គការអយ្យការអមសាលាជម្រះក្តីទូទាំងប្រទេសផងដែរ។ បើតាម លោក ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានឱ្យដឹងថា នៅក្នុងកិច្ចប្រជុំនេះ គណៈបញ្ជាការដឹកនាំយុទ្ធនាការបានពិនិត្យ និងវាយតម្លៃឃើញថា ពាក្យថា «បុកគេស្លាប់ បង់លុយ ហើយរួចខ្លួន» លែងមានទៀតហើយ។ គណៈបញ្ជាការដឹកនាំយុទ្ធនាការ បន្តលើកទឹកចិត្តដល់ប្រជាពលរដ្ឋដែលយល់ឃើញថា ចំណាត់ការរបស់តុលាការលើសំណុំរឿងរបស់ខ្លួនមានភាពយឺតយ៉ាវ ឬមានភាពមិនប្រក្រតី សូមដាក់ពាក្យបណ្តឹងមកយន្តការផ្លូវការនៃយុទ្ធនាការទាំង
July 12, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សមាគមកាយឫទ្ធិនារីកម្ពុជា មានរៀបចំយុទ្ធនាការ «ចាស់អ្នក ថ្មីខ្ញុំ» ដើម្បីទទួលយករបស់របរមានដូចជា សំលៀកបំពាក់ ឬសម្ភារសិក្សា ដែលលោកអ្នកឈប់ប្រើប្រាស់ តែនៅមានគុណភាពល្អ យកទៅកែច្នៃឱ្យក្លាយជារបស់របរថ្មី មានប្រយោជន៍សម្រាប់អ្នកដែលត្រូវការ។ អាស្រ័យហេតុនេះ សូមជនរួមជាតិទាំងអស់ មេត្តាចូលរួមបរិច្ចាគទៅកាន់ទីតាំង ផ្ទះលេខ ៥អេ ផ្លូវលេខ ១៣៤ សង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ។ លេខទំនាក់ទំនាក់ទំនង៖ 096 646 4574 / 093 858 893 ផ្ដល់សិទ្ធិដោយ៖ Fresh News
July 12, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវដល់អ្នកស្នេហាវិស័យក្បាច់គុនសូមដាក់ពាក្យចូលរួមប្រកួត និងបង្ហាញសមត្ថភាព ដោយនៅខែតុលារៀងរាល់ឆ្នាំ ចាប់ពីឆ្នាំនេះទៅ កម្ពុជានឹងរៀបចំការប្រកួតក្បាច់គុនបុរាណខ្មែរគ្រប់ទម្រង់ទាំងអស់។ ការអំពាវនាវនេះធ្វើឡើងក្នុងពិធីបើកផ្លូវការ «ការប្រកួតយុទ្ធគុនចម្រុះជ្រើសរើសជើងឯកអាស៊ីលើកទី២» នៅពហុកីឡដ្ឋានជាតិអូឡាំពិក នាល្ងាចថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤។ សម្ដេចធិបតីបានលើកឡើងថា ប្រជាជាតិកម្ពុជាគឺមានយុទ្ធគុនខ្មែរបុរាណច្រើនប្រភេទ គ្រប់ទម្រង់ និងច្រើនមេគុន ដែលបន្សល់ដោយដូនតាបុព្វបុរសខ្មែរតាំងពីបុរាណកាលមក។ សម្ដេចបានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំបានបានផ្ដល់ជាគោលការណ៍ឱ្យមានការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ ក្នុងខែតុលាជារៀងរាល់ឆ្នាំ ចាប់ណីឆ្នាំ២០២៤នេះតទៅ ដើម្បីបើកចំហទូលាយដល់អ្នកហាត់គុនខ្មែរបុរាណគ្រប់ប្រភេទ គ្រប់ទម្រង់ គ្រប់ទិសទី អាចចូលរួមប្រកួតទាំងមហាជន ទាំងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ទោះបីសញ្ជាតិខ្មែរ ឬបរទេស ក៏អាចចូលរួមប្រកួតយុទ្ធគុនចម្រុះខ្មែរបុរាណបានទាំងអស់គ្នា»។ សម្ដេចធិបតីនាយករដ្ឋមន្ត្រីបានអំពាវនាវដល់កីឡាករ អ្នកចេះក្បាច់គុនបុរាណខ្មែរ យុវជន អ្នកចូលរួមទស្សនា
July 12, 2024









