- Liny Chan
- ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្នុងឆមាសទី១ ឆ្នាំ២០២៤នេះ កម្ពុជានាំចេញមៀនស្រស់ទៅកាន់ទីផ្សារអន្តរជាតិចំនួន ១៤ ៨១៧ តោនកើនឡើង ១២០.៣៣% ដែលជំរុញឱ្យដំណាំនេះ កាន់តែមានសក្តានុពលក្នុងការនាំចេញ។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ កញ្ញា អ៊ឹម រចនា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤នេះថា ទីផ្សារដែលបានស្រូបយកការនាំចេញមៀនស្រស់របស់កម្ពុជាច្រើនជាងគេ គឺទីផ្សារប្រទេសចិន បន្ទាប់ពីចិនអនុញ្ញាតឱ្យកម្ពុជា បាននាំចេញមៀនស្រស់ ទៅដោយផ្ទាល់កាលពីឆ្នាំ២០២២។ កញ្ញាបានគូសបញ្ជាក់យ៉ាងដូច្នេះថា «យើងឃើញថា ចាប់តាំងពីយើងចរចាបើកទីផ្សារ ហើយបានសម្រេចការនាំចេញដំបូងនៅចុងឆ្នាំ២០២២ យើងឃើញថាផ្លែមៀនស្រស់របស់កម្ពុជាត្រូវមាត់ប្រជាជនចិន
July 10, 2024 - ព័ត៌មានជាតិ
(រតនគិរី)៖ ម្ចាស់ផេកឈ្មោះ ឆេង ងួន (NGNO-Vloger) កន្លងមកថ្មីៗនេះ បានបង្ហោះលើបណ្តាញសង្គមរឿងដោះផ្ទាំងសូឡាឈប់ប្រើប្រាស់ ចេញមុខសុំទោសរាជរដ្ឋាភិបាល និងខាងអគ្គីសនី ដោយសារកំហុសឆ្គងឃើញគេបង្ហោះក៏ផុស Video បែបលេងសើចធ្វើឲ្យមហាជនមានការយល់ច្រឡំ។ តាមរយៈវីដេអូសុំទោសជាសាធារណៈ នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៤ ម្ចាស់ផេកខាងលើបន្តថា រីសត រតនៈ ស្ថិតក្នុងឃុំកាឡែង ស្រុកលំផាត់ ខេត្តរតនគិរី សាងសង់រួចកាលពីឆ្នាំ២០១៧ ប្រើថាមពលពន្លឺព្រះអាទិត្យ ឧស្សាហ៍ខូចពេលមានខ្យល់ ភ្លៀង លុះបន្តមកទៀតប្រើម៉ាស៊ីនភ្លើង។ រហូតដល់ឆ្នាំ២០២០ ខាងអគ្គីសនីតភ្លើងរដ្ឋចូលដល់ទីប្រជុំជនបីស្រុក ខាងរីសត រតនៈ ក៏អូសបណ្តាញភ្លើងចូលសម្រាប់ប្រើប្រាស់មានភាពងាយស្រួល គឺគ្រាន់តែយកវិក័យប័ត្រទៅបង់លុយតែប៉ុណ្ណោះ។ ម្ចាស់ផេក NGON-Vloger
July 10, 2024 - PR
ក្រោយពេលដែល GANZBERG បានប្រកាសលទ្ធផលនៃការចាប់រង្វាន់អាពាហ៍ពិពាហ៍រង្វាន់យក្សលំដាប់ពិភពលោក ដែលបានស្វែងរកគូស្នេហ៍ថ្មីឈ្នះរង្វាន់ពី GANZBERG វគ្គទី២ ឆ្នាំ២០២៤។ ឥឡូវនេះ GANZBERG បានចេញដំណើរសំដៅទៅរកអតិថិជន ដើម្បីធ្វើការប្រគល់លុយសុទ្ធជូនគូស្វាមី ភរិយាថ្មី ដែលក្នុងមួយគូ បានឈ្នះទឹកលុយសុទ្ធចំនួន ១,០០០ ដុល្លារ មានចំនួនរហូតដល់ទៅ ៥០គូ សរុបជាទឹកប្រាក់មានចំនួនរហូតដល់ទៅ ៥ម៉ឺនដុល្លារឯណោះ។ លោកអ្នកបានដឹងរួចមកហើយថា GANZBERG មិនមែនមានតែរង្វាន់ក្នុងកម្មពិធីមង្គលការនោះទេ គឺមានរង្វាន់ជាច្រើនសន្ធឹកសន្ធាប់ទៀតនៅលើក្រវិលកំប៉ុងនៅលើទីផ្សារ ដូចជា រថយន្ត ភីកអាប់ ខ្លាញ់គោ, ម៉ូតូ, និងលុយសុទ្ធជាច្រើនរង្វាន់កំពុងរង់ចាំអ្នកដែលបន្តគាំទ្រស្រាបៀរ GANZBERG។ សូមបញ្ជាក់ផងដែរថា រង្វាន់អាពាហ៍ពិពាហ៍ពីលំដាប់ពិភពលោករបស់ GANZBERG
July 10, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោក យ៉ាន សុភាព ចៅក្រមស៊ីបសួរសាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៤ បានសម្រេចឃុំខ្លួនជនសង្ស័យចំនួន៣នាក់ យកទៅដាក់ពន្ធនាគារ ដើម្បីរងចាំទទួលការទោសទណ្ឌនៅពេលក្រោយតាមនីតិវិធី។ ការសម្រេចឃុំខ្លួននេះ គឺបន្ទាប់ពីលោក សាន សុភ: ព្រះរាជអាជ្ញារង បានសម្រេចចោទប្រកាន់ជនសង្ស័យទាំង៣នាក់ពីបទ ឆបោក (ជម្រុះមាសក្លែងក្លាយ)។ សូមបញ្ជាក់ថា កាលពីថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៤ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ ចំនួន៣នាក់ នៅចំណុចផ្លូវលំ សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល។ ជនសង្ស័យទី១៖ ឈ្មោះ ប៉ញ សុីថៅ ភេទប្រុស
July 10, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោក គង់ បុរាណ កូនប្រុសតែម្នាក់ ក្នុងចំណោមបងប្អូនចំនួន ១០នាក់ ដែលបន្តវេនចាប៉ីពីលោកតា គង់ ណៃ បានស្នើប្រមុខរាជរដ្ឋាភិបាល សម្តេចធិបតី ហ៊ុន ម៉ាណែត ជួយបញ្ចូលក្នុងក្របខណ្ឌរដ្ឋ ដើម្បីបានបម្រើរដ្ឋដូចឪពុកដែរ។ ជាមួយនឹងសារលើ Facebook លោក គង់ បុរាណ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤នេះថា បើសិនជាត្រូវបានបញ្ចូលក្នុងក្របខណ្ឌរដ្ឋ លោកក៏នឹងអាចលើកស្ទួយជីវភាពគ្រួសារបានមួយចំណែកដែរ ហើយលោកសង្ឃឹមថា ប្រមុខដឹកនាំរាជរដ្ឋាភិបាល នឹងផ្តល់ក្តីមេត្តាចំពោះអ្នកបន្តវេនផ្នែកចាប៉ី ដែលជាតន្ត្រីករបុរាណ ដូចរូបលោក។ លោកបានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំបាទឈ្មោះ
July 10, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ រយៈពេល៦ខែ ឆ្នាំ២០២៤នេះ កម្ពុជាបានសម្រេចការនាំចេញទំនិញសំខាន់ៗ មានទំហំទឹកប្រាក់ប្រមាណជាង ១២ពាន់លានដុល្លារ កើនឡើង១២.៦% ខណៈការនាំចូលមានជាង ១៣ពាន់លានដុល្លារ កើនឡើង១២.៨% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២៣។ នេះបើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។ តាមរបាយការណ៍ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤នេះ បានបញ្ជាក់ថា ប្រទេសដែលកម្ពុជា បាននាំចេញទៅច្រើនជាងគេ គឺសហរដ្ឋអាមេរិក វៀតណាម ចិន ជប៉ុន ថៃ កាណាដា អង់គ្លេស អាល្លឺម៉ង់ អេស្ប៉ាញ ហូឡង់ បារាំង
July 10, 2024 - ព័ត៌មានអន្តរជាតិ
(បរទេស)៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សា Apple ត្រូវបានគេដឹងថា កំពុងតែត្រៀមបញ្ចេញ iPhone 16 Series មកលើទីផ្សារ សម្រាប់ឆ្នាំ២០២៤នេះ ក្នុងនោះរួមទាំងម៉ូដែល iPhone 16 Pro ផងដែរ។ ជាទូទៅសម្រាប់ខែប្រកាសចេញជាផ្លូវការ Apple តែងតែធ្វើឡើងនៅខែកញ្ញា ឬខែតុលាជារៀងរាល់ឆ្នាំ។ តែយ៉ាងណា សម្រាប់ iPhone 16 Pro នៅពេលនេះត្រូវបានគេទម្លាយថាអាចប្រើកាមេរ៉ា 5x Optical Zoom ដូច iPhone 15 Pro Max អ៉ីចឹង។ នេះបើយោងតាមការចេញផ្សាយដោយគេហទំព័រព័ត៌មាន
July 10, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ គិតត្រឹម១ឆមាសដំបូង នៃឆ្នាំ២០២៤នេះ ការនាំចេញផលិតផលកសិផលកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ មានការកើនឡើងប្រមាណ ៥៧.២៨% ហើយបើធៀបទៅនឹងឆ្នាំ២០២៣។ នេះបើតាម កញ្ញា អ៊ឹម រចនា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បញ្ជាក់ប្រាប់បណ្ដាញព័ត៌មាន Fresh News នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤។ អ្នកនាំពាក្យក្រសួងកសិកម្ម បានបញ្ជាក់ថា មុខទំនិញកសិកម្មសំខាន់ៗដែលបាននាំចេញនោះមានដូចជា៖ ស្រូវ អង្ករ កៅស៊ូ ដំឡូងមី ស្វាយ ចេកស្រស់ ម្រេច គ្រាប់ស្វាយចន្ទី ពោត ប្រេងដូង ចំណិតដំឡូងមីក្រៀម
July 10, 2024 - ព័ត៌មានជាតិ
(ព្រះវិហារ)៖ ក្មេងទំនើង២ក្រុម ត្រូវបានកម្លាំងនគរបាលខេត្តព្រះវិហារ ឃាត់ខ្លួន ក្រោយបើកឆាកប្រយុទ្ធគ្នានៅឃុំកន្ទួត ស្រុកជាំក្សាន្ត ដោយដកហូតវត្ថុតាងដាវ កាំបិតផ្កាក់ កាំបិតបុ័ងតោ ដំបង និងជំពាមកៅស៊ូ។ លោកវរសេនីយ៍ឯក គង់ គា នាយការិយាល័យប្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ បានថ្លែងឱ្យដឹងនៅរសៀលថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៤ថា ដោយអនុវត្តបញ្ជា និងការណែនាំដោយផ្ទាល់ ពីលោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្ត កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកំរិតស្រាល បានសហការជាមួយកម្លាំងនគរបាលស្រុកជាំក្សាន្ត ធ្វើការសើបអង្កេតស្រាវជ្រាវទៅលើក្រុមក្មេងទំនើង ចំនួន២ក្រុម ដែលធ្វើសកម្មភាពបង្កជម្លោះដោយប្រើប្រាស់ ដាវ កាំបិតផ្គាក់ ប៉័ងតោ ដំបង ចំពាម
July 10, 2024 - ព័ត៌មានជាតិ
ព្រះមហាក្សត្រ សព្វព្រះរាជហឫទ័យព្រះរាជទានប៉ុស្តិ៍មណ្ឌលសុខភាព នៅវត្វស្វាយពពែ ជា «ប៉ុស្តិ៍មណ្ឌលសុខភាព ព្រះរាជគ្រូ បួរ គ្រី ព្រះករុណា ព្រះមហាក្សត្រ សីហមុនី»។ (ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជា ណាចក្រកម្ពុជា បានសព្វព្រះរាជហឫទ័យព្រះរាជទានប៉ុស្តិ៍មណ្ឌលសុខភាព ស្ថិតនៅបរិវេណវត្វស្វាយពពែ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ជា «ប៉ុស្តិ៍មណ្ឌលសុខភាព ព្រះរាជគ្រូ បួរ គ្រី ព្រះករុណា ព្រះមហាក្សត្រ សីហមុនី»។ នេះបើយោងតាមលិខិតព្រះបរមរាជវាំង ដែលបណ្តាញព័ត៌មានFresh News
July 10, 2024









