- Liny Chan
- PR
ហ្គេនស៍បឺគ ឆ្ងាញ់ រង្វាន់យក្ស រង្វាន់ច្រើន! មានរឿងថ្មីប្លែកទៀតហើយ លោកពូអើយ បើបានស្ដាប់ហើយសឹងតែមិនគួរអោយជឿទាល់តែសោះ ថាលោកពូហ៊ានធ្វើរឿងដែលគេគ្រប់គ្នាធ្វើមិនបាន។ កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤ ក្រុមការងារ ហ្គេនស៍បឺគ ចុះទៅប្រគល់រង្វាន់ដល់ទីតាំងអ្នកឈ្នះរង្វាន់នៅខាងស្រុកថ្ពង ខេត្តកំពង់ស្ពឺ ដែលមានអ្នកឈ្នះរង្វាន់ដូចខាងក្រោម៖ ១/ សាន ណារិន បានឈ្នះម៉ូតូលេខរៀងទី ៣១២២ ២/ សេង ណេម បានឈ្នះម៉ូតូលេខរៀងទី ៣១៣២ នៅពេលប្រគល់រង្វាន់យក្សពី ហ្គេនស៍បឺគ ក៏បានសួរនាំអំពីដើមហេតុដែលគាត់បានឈ្នះម៉ូតូថ្មីខ្លាញ់គោ សេរីទំនើបគួរអោយស្រលាញ់ គាត់បាននិយាយថា មុននឹងឈ្នះរង្វាន់ម៉ូតូនេះ គាត់បានត្រលប់មកពីធ្វើការ ហើយមានអារម្មណ៍ថា
May 10, 2024 - PR
នៅក្នុងសប្ដាហ៍ទី១ ខែឧសភា ឆ្នាំ២០២៤នេះ ក្រុមការងារស្រាបៀរ GANZBERG បានចុះប្រគល់រង្វាន់ម៉ូតូដល់អតិថិជន កំពូលសំណាងចំនួន 6រូប ជូនដល់មុខផ្ទះបន្ថែមទៀត ពីលើអ្នកឈ្នះរង្វាន់ដល់ច្រើនអស់ស្ទះរបស់ GANZBERG ។ ថ្វីបើមិនដែលស្គាល់គ្នាពីមុនមកក៏ដោយ តែក៏ពួកគាត់មានសំណាង ទទួលបានរង្វាន់ពី GANZBERG ជាមួយគ្នា ហើយបានរាប់អានគ្នាធ្វើ ជាពួកម៉ាក់ល្អជាមួយគ្នាថែមទៀត បានទាំងរង្វាន់ បានទាំងពួកម៉ាក់ល្អ។ ដែលពួកគាត់បាន ទិញស្រាបៀរ GANZBERG មកពិសារ រាល់ការជួបក្នុងគ្រួសារ ពួកម៉ាក់ល្អ និងក្រុមការងារ ក្រោយពេលសម្រាកពីការងារប្រចាំថ្ងៃ ហើយបានឈ្នះរង្វាន់ម៉ូតូម្នាក់១ គ្រឿង ពីការ គាស់កំប៉ុងស្រាបៀរ GANZBERG
May 8, 2024 - PR
២០២៤គឺជាឆ្នាំផ្លាស់ប្តូរវប្បធម៌កម្ពុជា-ចិន សហគមន៍វាសនារួមកម្ពុជា-ចិនគឺជានិន្នាការជៀសមិនរួចសម្រាប់ការបន្តសមាហរណកម្មរវាងប្រជាជនកម្ពុជានិងចិននាពេលអនាគត។ Gokoo ឆ្លងកាត់ការអភិវឌ្ឍជាច្រើនឆ្នាំ បានក្លាយជាថ្នាលសេវាកម្មសម្រាប់ជីវភាពប្រចាំថ្ងៃរបស់ប្រជាជនចិនដ៏មានឥទ្ធិពលនៅក្នុងប្រទេសថៃ។ ពឹងផ្អែកលើប្រព័ន្ធសេវាកម្មដោយផ្ទាល់និងតាមអនឡាញន៍ Gokoo មិនត្រឹមតែផ្តល់ឱ្យជនជាតិចិននៅក្រៅប្រទេសនូវដំណោះស្រាយជីវិតដ៏ងាយស្រួលតាមរយៈច្រកចេញចូលតែមួយប៉ុណ្ណោះទេ វាថែមទាំងជំរុញយ៉ាងខ្លាំងដល់ការអភិវឌ្ឍដោយពិពិធកម្មនៃសេដ្ឋកិច្ចក្នុងស្រុកផងដែរ។ បច្ចុប្បន្ននេះ យើងនាំយកនូវគំរូដ៏ជោគជ័យនេះមកកម្ពុជា ក្នុងដំណើរការធ្វើមូលដ្ឋានីយកម្ម Gokoo ក្នុងប្រទេសកម្ពុជា ក៏នាំមកនូវអត្ថប្រយោជន៍និងសេវាកម្មពិតប្រាកដជូនដល់ប្រជាជនកម្ពុជាកាន់តែច្រើន សង្ឃឹមថានឹងអាចបង្កើតភាពរុងរឿងបន្ថែមទៀតនៅលើទឹកដីដែលពោរពេញដោយសក្តានុពលនេះ។ សេវាកម្មដឹកជញ្ជូន Gokoo ៖ ការដឹកជញ្ជូនក្នុងតម្លៃសមរម្យគឺ Gokoo ក្នុងនាមជាអាជីវកម្មផ្តល់សេវាកម្មដឹកជញ្ជូនអាហារ សេវាកម្មដឹកជញ្ជូន Gokoo បានកាន់កាប់ដោយជោគជ័យនូវចំណែកទីផ្សារជាង៩០%នៅក្នុងទីផ្សារប្រទេសថៃ។ សមិទ្ធផលដ៏អស្ចារ្យនេះគឺដោយសារតែប្រព័ន្ធដឹកជញ្ជូនប្រកបដោយប្រសិទ្ធភាពខ្ពស់របស់យើងនិងបណ្តាញដៃគូសហការប្រកបដោយគុណភាពខ្ពស់ជាង ១០ ០០០ទីតាំងដែលមានវិសាលភាពគ្របដណ្តប់ដ៏ទូលំទូលាយ។ ពេលនេះ បទពិសោធន៍សេវាកម្មដឹកជញ្ជូនដ៏ល្អឥតខ្ចោះនេះបានមកដល់ប្រទេសកម្ពុជាជាផ្លូវការហើយ។ តាមរយៈប្រព័ន្ធគិតលុយ TIMI ដ៏ឆ្លាតវៃនិងថ្នាលទូទាត់
May 7, 2024 - PR
ធនាគារ វីង សាខាខេត្តតាកែវ ផ្តល់ជូនសេវាកម្មធនាគារពេញលេញ ជាមួយនឹងអគាការិយាល័យថ្មីដ៏ទំនើប ខេត្តតាកែវ ថ្ងៃទី ៦ ខែឧសភា ឆ្នាំ២០២៤៖ ធនាគារ វីង (ខេមបូឌា) ម.ក ដែលជាធនាគារឌីជីថលកំពុងរីកចម្រើនយ៉ាងឆាប់រហ័សមួយនៅកម្ពុជា បានបើកសម្ពោធសាខាថ្មីក្នុងខេត្តតាកែវ ដែលផ្តល់ជូននូវសេវាកម្មធនាគារពេញលេញទៅដល់អតិថិជន។ ពិធីនេះប្រព្រឹត្តទៅយ៉ាងអធិកអធម ដោយមានវត្តមានឥស្សរជនជាច្រើនរូបរួមមាន៖ ឯកឧត្តម គិត សុវណ្ណារិទ្ធ អគ្គនាយកត្រួត ពិនិត្យ ធនាគារជាតិ នៃកម្ពុជា, ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ, ឯកឧត្តម យស ណាស៊ី
May 6, 2024 - PR
បុរសម្នាក់ធ្វើរឿងមិននឹកស្មាន ធ្វើឲ្យអ្នកស្រុកឆ្ងល់ហើយថែមទាំងសើចគាត់ថែមទៀត ក្រោយពេលដែលគាត់បានបើករង្វាន់ម៉ូតូពីក្រុមហ៊ុនស្រាបៀរ GANZBER ហើយគាត់បានទៅរកឡានគេមក ដឹកម៉ូតូទៅផ្ទះ ដោយមិនហ៊ានជិះ ដោយឆ្ងល់ខ្លាំងពេកក៏ទៅសួរនាំទើបដឹងរឿង ព្រោះតែគាត់បានសន្យាជាមួយប្រព្ធនថាម៉ូតូ GANZBERG មួយហ្នឹងគាត់ទុកជិះជាមួយប្រព្ធនដំបូងគេ ហើយគាត់ថែមទៀតថា គាត់ ខ្លាចម៉ូតូឡើងគីឡូ ចឹងគាត់ដឹកទៅរកប្រព្ធនគាត់សិន និងជិះពីរនាក់ប្រព្ធនសម្លាញ់របស់គាត់ ក្នុងថ្ងៃតែមួយ។ ជាមួយបងប្រុស ឆេង ប៉ៃ អ្នកខេត្តកំពង់ធំ ឈ្នះរង្វាន់ម៉ូតូទី 3165 ដែលបានសន្យាជាមួយប្រពន្ធ ក៏មានអតិថិជន កំពូលសំណាងចំនួន 3រូបផ្សេងទៀតដែររួមមានៈ 1. លោក ឌុល វ៉ាន់ឌី នៅភូមិ ស្ទឹងសែន ស្រុកស្ទឹងសែន
May 6, 2024 - PR
ក្រុមហ៊ុន MSI ពង្រីកវិសាលភាពការលេងហ្គេមទៅជាឧបករណ៍យួរដៃដែលរួមបញ្ចូលគ្នាជាមួយនឹង Skull & Bones [កម្ពុជា,ថ្ងៃទី១ ខែ ឧសភា ឆ្នាំ ២០២៤] ជាមួយនឹងភាពជឿនលឿននៃបច្ចេកវិទ្យា AI ដែលកំពុងតែវាយលុកលឿនដូចព្យុះក្នុងពិភពលោក ក្រុមហ៊ុន MSI ដែលជាម៉ាកយីហោកុំព្យូទ័រយួរដៃប្រណិតឈានមុខគេលើពិភពលោកមួយបានបោះជំហានតាមរយៈជំនាញវិជ្ជាជីវៈរបស់ខ្លួនទៅលើសោភ័ណភាពដ៏ប្រណិត ប្រព័ន្ធដំណើរការខ្លាំង និងបច្ចេកវិទ្យាច្នៃប្រឌិត។ ក្រុមហ៊ុន MSI បានប្រកាសចេញនូវឧបករណ៍ហ្គេមយួរដៃស៊េរីថ្មីគឺ MSI Claw ។ រចនាឡើងផ្អែកលើរូបរាង ដំឡើងជាមួយកម្មវិធី Cooler Boost HyperFlow ផ្តាច់មុខរបស់ MSI និងបំពាក់ថ្មធំទំហំ 53WHr
May 1, 2024 - PR
មានរឿងរ៉ាវស្នេហារវាងប្ដីប្រពន្ធមួយគូ ដ៏គួរអោយអស់សំណើច ពេលដែលបានស្ដាប់ហើយពិតជាចង់ស្ដាប់ទៀតជាក់ជាមិនខាន។ យោងតាមការរៀបរាប់របស់ពួកគាត់បាននិយាយថា មុននឹងបានរៀបការជាមួយគ្នា គឺផ្ដើមចេញពីការលេងហ្វេសប៊ុក ដោយខាងប្រុសជាដំបូងបានផ្ញើរូបបេះដូងចូលទៅក្នុង Story ខាងស្រី តែខាងស្រីបានផ្ញើរូបមេដៃមកវិញ ផ្ញើចុះផ្ញើឡើង បានមួយសន្ទុះធំ ខាងប្រុសក៏ដាច់ចិត្តសុំណាត់ជួបខាងស្រី ដើម្បីសារភាពស្នេហ៍ចំពោះមុខ។ ក្រោយពេលដែលបានជួបមុខហើយ ខាងប្រុសក៏បានសារភាពស្នេហ៍ថា អូនឯងរៀបការជាមួយបងបានអត់? ខាងស្រីបានតបវិញថាអត់ដឹងទេ ចាំមើលសិន? ខាងប្រុសបានឆ្លើយវិញថាមិនអីទេ បងអាចចាំបាន ចាំមើលសិនក៏បាន មានឯណាមើលសិនចុះ មើលសិនឡើង យូរទៅៗ មើលឡើងពីរឆ្នាំ ។ បើស្ដាប់តាមការរៀបរាប់ខាងលើ តាមពិតទៅគឺខាងស្រី គាត់ចាំតែខាងប្រុសទៅដណ្ដឹងតាមប្រពៃណីដែលជាទំនាមទំលាប់របស់ខ្មែរយើង។ ក្រោយមកខាងប្រុសក៏បានសម្រេចចិត្តចូលចែចូវរើសថ្ងៃមង្គលការដោយមានចាស់ទុំជាអ្នកកំណត់ផងដែរ ដោយរើសយកថ្ងៃទី ២១ ខែ
April 29, 2024 - PR
អ្នកឧកញ៉ា គិត ម៉េង ឧបត្ថម្ភថវិកា៥០ម៉ឺនដុល្លារអាមេរិក ដើម្បីគាំទ្រកម្មវិធីប្រកួតបាលទាត់សប្បុរសធម៌សម្តេចតេជោ ហ៊ុន សែន ក្នុងយុទ្ធនាការកៀរគររៃអង្គាសថវិកាជួយដល់មូលនិធិគន្ធបុប្ផា។ ភ្នំពេញ, ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤៖ អ្នកឧកញ៉ា គិត ម៉េង រួមជាមួយនឹងក្រុមគ្រួសារ បានបរិច្ចាគថវិកាចំនួន ៥០ម៉ឺនដុល្លារអាមេរិក ដើម្បីគាំទ្រដល់កម្មវិធីប្រកួតបាល់ទាត់សប្បុរសធម៌សម្តេចតេជោ ហ៊ុន សែន ក្នុងយុទ្ធនាការរៃអង្គាសថវិកាជូនដល់មូលនិធិគន្ធបុប្ផា ដែលផ្តល់ការព្យាបាលជម្ងឺកុមារនៅទូទាំងប្រទេសដោយឥតគិតថ្លៃ។ អ្នកឧកញ៉ា គិត ម៉េង អគ្គនាយកក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប និងជាប្រធានក្រុមប្រឹក្សាភិបាលធនាគារ វីង មានប្រសាសន៍ថា៖ “កុមារគឺជាសសរទ្រូងនៃអនាគតរបស់ប្រទេសជាតិ។ ដើម្បីជួយទៅដល់កុមារក្លាយជាធនធានដ៏សំខាន់សម្រាប់ជាតិ យើងត្រូវធានាឱ្យបានថា ពួកគេមានសុខុមាលភាព
April 28, 2024 - PR
ពិតជាមិនសរសើរមិនបានមែន ដែលគូស្វាមីភរិយាថ្មីទទួលបានរង្វាន់លុយសុទ្ធ ១០០០ដុល្លារ ពីហ្គេនស៍បឺគ ហើយបានធ្វើរឿងមួយនឹកស្មានមិនដល់។ កាលពីថ្ងៃទី ២៤ ខែមេសា ឆ្នាំ២០២៤ ក្រុមការងារ ហ្គេនស៍បឺគ បានចុះទៅប្រគល់រង្វាន់អាពាហ៍ពិពាហ៍ជូនដល់គូស្វាមី ភរិយាថ្មីចំនួន ៤គូ ដែលទីតាំងប្រគល់រង្វាន់ស្ថិតនៅទីរួមស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។ សម្រាប់គូស្វាមី ភរិយាថ្មី ដែលឈ្នះរង្វាន់លុយសុទ្ធចំនួន ១០០០ដុល្លារ ពីហ្គេនស៍បឺគមានរាយនាមដូចខាងក្រោម៖ ១/ លោក ឡាច ឌីវ៉ាន់តូ និង ភរិយា ផុង រត្តនា ២/ លោក យ៉ន យ៉ា និង
April 25, 2024 - PR
លោកជំទាវ ម៉ៅ ចំណាន ភរិយាអ្នកឧកញ៉ា គិត ម៉េង បានបរិច្ចាគទឹកប្រាក់ចំនួន ៩៩៩.៩៩៩ ដុល្លារអាមេរិកជូនកាកបាទក្រហមកម្ពុជា ដើម្បីជួយទ្រទ្រង់ចំពោះបុព្វេហេតុកិច្ចការជំនួយមនុស្សធម៌។ ភ្នំពេញថ្ងៃទី ២៤ ខែ មេសា ឆ្នាំ ២០២៤៖ ក្នុងឱកាសដ៏វិសេសវិសាលនៃការប្រារព្ធខួបលើកទី ១៦១ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍច័ន្ទក្រហម នៅថ្ងៃទី ៨ ឧសភា ឆ្នាំ២០២៤ ខាងមុខនេះ លោកជំទាវ ម៉ៅ ចំណាន ព្រមទាំងក្រុមគ្រួសារបានបរិច្ចាគ នូវ ធនធាន ផ្ទាល់ខ្លួនជូនដល់កាកបាទក្រហមកម្ពុជា ក្នុងគោលបំណងចូលរួមជាមួយកាកបាទក្រហមកម្ពុជាដើម្បីបន្តនូវកិច្ចខិតខំប្រឹងប្រែងផ្តល់ជំនួយមនុស្សធម៌ដែលចាំបាច់ទៅដល់សហគមន៍នានា។ លោកជំទាវ
April 24, 2024









