Liny Chan
  • ព័ត៌មានអន្តរជាតិ

    (វ៉ាស៊ីនតោន)៖ រដ្ឋបាលសុវត្ថិភាពចរាចរណ៍ផ្លូវហាយវេជាតិ (NHTSA) របស់សហរដ្ឋអាមេរិក បានឱ្យដឹងនៅថ្ងៃអង្គារថា ក្រុមហ៊ុន Toyota នឹងប្រមូលរថយន្តប្រភេទ SUV និងរថយន្ត Pickup ជាង ១សែនគ្រឿងនៅសហរដ្ឋអាមេរិក ដើម្បីជួសជុលបញ្ហាកម្ទេចនៅក្នុងម៉ាស៊ីន ដែលអាចបណ្តាលឱ្យម៉ាស៊ីនជាប់គាំង។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។ រថយន្តដែលប្រមូលមកជួសជុលវិញនេះ រួមមានរថយន្តភីកអាប់ Toyota Tundra និងរថយន្ត Lexus LX600 SUV ដែលបំពាក់ដោយម៉ាស៊ីន V35A ប្រាំមួយស៊ីឡាំង។ រដ្ឋបាល NHTSA បានឱ្យដឹងថា កម្ទេចសេសសល់ពីដំណើរការផលិតអាចប៉ះពាល់ម៉ាស៊ីន និងបណ្តាលឱ្យពិដាងសំខាន់ៗ មិនដំណើរការដែលអាចបណ្តាលឱ្យម៉ាស៊ីនឈប់ដំណើរការ និងបើកបរលែងទៅមុខ។ រដ្ឋបាល

    June 5, 2024
  • ព័ត៌មានអន្តរជាតិ

    (ម៉ិកស៉ីកូស៉ីធី)៖ លទ្ធផលបឋមផ្លូវការបានបង្ហាញថា លោកស្រី Claudia Sheinbaum បានជាប់ឆ្នោតជាប្រធានាធិបតីស្រីដំបូងគេបំផុត នៅក្នុងប្រទេសម៉ិកស៉ិក ក្រោយការបោះឆ្នោតដែលបានប្រព្រឹត្តទៅ កាលពីថ្ងៃអាទិត្យ ទី២ ខែមិថុនា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃចន្ទ ទី៣ ខែមិថុនា ឆ្នាំ២០២៤។ ក្រោយការរាប់សន្លឹកឆ្នោតបែបរហ័ស ទីភ្នាក់ងាររៀបចំការបោះឆ្នោតរបស់ម៉ិកស៉ិក (INE) បានប្រកាសលទ្ធផលបឋមឱ្យដឹងថា លោកស្រី Sheinbaum ដែលជាបេក្ខជនរបស់សម្ព័ន្ធបក្សកាន់អំណាចបច្ចុប្បន្ន នឹងឈ្នះបានសំឡេងគាំទ្ររហូតដល់ចន្លោះ ៥៨-៦០ភាគរយឯណោះ នៃសន្លឹកឆ្នោតទាំងអស់ ពោលគឺនាំមុខ៣០ភាគរយ ធៀបទៅនឹងសំឡេងគាំទ្រ នៃគូប្រជែងចម្បងរបស់ខ្លួន គឺលោកស្រី Xochitl Galvez។ ក្រោយដំណឹងនេះ

    June 3, 2024
  • ព័ត៌មានអន្តរជាតិ

    (សេអ៊ូល)៖ ការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង បាននិយាយនាថ្ងៃចន្ទនេះថា កូរ៉េខាងត្បូងគ្រោងនឹងផ្អាកទាំងស្រុងតែម្តង នូវកិច្ចព្រមព្រៀងយោធាមួយ ដែលចុះហត្ថលេខាជាមួយកូរ៉េខាងជើង កាលពីឆ្នាំ២០១៨ ក្រោមគោលដៅបន្ធូរបន្ថយភាពតានតឹង បន្ទាប់ពីទីក្រុងសេអ៊ូល បានព្រមានចាត់វិធានការរឹងមាំ ចំពោះការបង្ហោះបាឡុងផ្ទុកទៅដោយសំរាមពីកូរ៉េខាងជើង ចូលមកក្នុងទឹកដីរបស់ខ្លួន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃចន្ទ ទី៣ ខែមិថុនា ឆ្នាំ២០២៤។ កាលពីសប្តាហ៍កន្លងទៅនេះ កូរ៉េខាងជើង បានបង្ហោះបាឡុងចំនួនរាប់រយបាឡុង ឱ្យឆ្លងព្រំដែនហើយទម្លាក់សំរាម នៅពាសពេញកូរ៉េខាងត្បូង។ ក្រុមប្រឹក្សាសន្តិសុខជាតិកូរ៉េខាងត្បូង បាននិយាយថា ខ្លួននឹងលើកឡើងផែនការ សំដៅផ្អាកទាំងស្រុង នូវកិច្ចព្រមព្រៀងយោធាឆ្នាំ២០១៨ ជាមួយ​កូរ៉េខាងជើង ដើម្បីឱ្យគណៈរដ្ឋមន្រ្តីពិចារណាអនុម័ត អំលុងកិច្ចប្រជុំនាថ្ងៃអង្គារសប្តាហ៍នេះ។ ក្រុមប្រឹក្សាសន្តិសុខបាននិយាយថា ការផ្អាកកិច្ចព្រមព្រៀងនោះ នឹងបើកផ្លូវឱ្យកូរ៉េខាងត្បូង

    June 3, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ឱ្យដឹងថា កិច្ច​ព្រម​ព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​តំបន់ (RCEP) បានដណ្ដើមបានចំណែកទីផ្សារប្រមាណជាង ៦០ភាគរយ នៃការនាំចេញសរុប ខណៈទីផ្សារចិនស្រូបយកកសិផលច្រើ​ន។ ការលើកឡើងរបស់លោក ប៉ែន សុវិជាតិ ធ្វើឡើងក្នុងកម្មវិធី WATCH VIDEO: FRESH BUSINESS កិច្ចពិភាក្សាលើប្រធានបទ៖ «មធ្យោបាយជំរុញកំណើនពាណិជ្ជកម្មរបស់កម្ពុជា»។ លោក ប៉ែន សុវិជាតិ បានថ្លែងថា ក្នុងឆ្នាំ២០២២ ទំហំពាណិជ្ជកម្មកម្ពុជាជាមួយពិភពលោកមានទំហំជាង ៥២ពាន់លានដុល្លារ ចំណែកនៅក្នុងឆ្នាំ២០២៣ មានទំហំជាង ៤៨ពាន់លានដុល្លារ ធ្លាក់ចុះ៨ភាគរយ ប៉ុន្ដែក្នុងនោះការនាំចេញរបស់កម្ពុជា

    May 31, 2024
  • PR

    កាលពីថ្ងៃទី ១១ ខែឧសភា ឆ្នាំ២០២៤ ក្រុមហ៊ុនស្រាបៀរ GANZBERG បានធ្វើការចាប់រង្វាន់អាពាហ៍ពិពាហ៍លំដាប់ពិភពលោក ដើម្បីស្វែងរកអតិថិជន ដែលបានបន្តគាំទ្រស្រាបៀរ GANZBERG ដាក់ក្នុងកម្មពិធីមង្គលការ និងកម្មពិធីផ្សេងៗ។ ការចាប់រង្វាន់ គឺមានចំនួនរហូតដល់ទៅ ៥១គូ ដែល ៥០គូ គឺឈ្នះរង្វាន់ទឹកប្រាក់ចំនួន ១,០០០ ដុល្លារ និង ១គូ គឺឈ្នះរង្វាន់ទឹកប្រាក់រហូតដល់ទៅ ២២,២២២ ដុល្លារឯណោះ។ អីឡូវនេះក្រុមហ៊ុនស្រាបៀរ GANZBERG បានរកឃើញគូស្នេហ៍អាពាហ៍ពិពាហ៍ថ្មីថ្មោង ដែលបានឈ្នះរង្វាន់ទឹកប្រាក់ចំនួន ២២,២២២ ដុល្លារ វគ្គទី២ បានទៅលើឈ្មោះ ឈន

    May 30, 2024
  • PR

    សាធារណជនឥឡូវនេះ អាចទូទាត់ការបង់ពន្ធ ទៅកាន់អគ្គនាយកដ្ឋានពន្ធដារ តាមរយៈធនាគារ វីង ដោយមិនគិតថ្លៃសេវាបន្ថែមឡើយ។ ភ្នំពេញ ថ្ងៃទី ២៩ ខែឧសភា ឆ្នាំ ២០២៤៖ អគ្គនាយកដ្ឋានពន្ធដារ បានផ្តល់សិទ្ធអនុញ្ញាតទៅដល់ធនាគារ វីង ដើម្បីទទួលការទូទាត់បង់ពន្ធពីសាធារណជន ដើម្បី ផ្តល់នូវភាពងាយស្រួលទៅដល់អ្នកជាប់ពន្ធជារូបវន្តបុគ្គល និងស្ថាប័ននានា ក្នុងការបំពេញកាត្វកិច្ចបង់ពន្ធនៅទូទាំងប្រទេសកម្ពុជា តាមរយៈធនាគារ វីង ដោយមិនមានការយកកម្រៃសេវាបន្ថែមនោះឡើយ។ កិច្ចសហការនៃសេវាកម្មនេះ ត្រូវបានដាក់សម្ពោធជាផ្លូវការនៅអគារធនាគារ វីងថៅវើ ក្រោមអធិបតីភាព ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ អ្នកឧកញ៉ា គិត

    May 29, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ផ្លូវក្រវាត់ក្រុងទី៣ តភ្ជាប់ពីផ្លូវជាតិលេខ៤ រហូតដល់ផ្លូវជាតិ១ ត្រូវបាន​ប្រសិទ្ធ​នាមជា «មហាវិថីស៊ីជីនពីង»។ ពិធីបើកផ្ទាំង «មហាវិថីស៊ីជីនពីង» ត្រូវបានធ្វើឡើងនៅល្ងាចថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤នេះ ក្រោមអធិបតីភាពសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា។ «មហាវិថី ស៊ី ជីនពីង» មានប្រវែងសរុបជិត ៥៣គីឡូម៉ែត្រ ចាប់ផ្តើមពីផ្លូវជាតិលេខ៤ ត្រង់ចំណុចគីឡូម៉ែត្រលេខ ១៤+១០៥ ស្ថិតក្នុងភូមិជម្ពូវ័ន្ត សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រហូតដល់ផ្លូវជាតិលេខ១ ត្រង់ចំណុចគីឡូម៉ែត្រលេខ ២៤+៨៤០ ស្ថិតក្នុងភូមិស្តៅកន្លែង

    May 29, 2024
  • PR

    ព្រឹត្តិការណ៍ពីរធំៗ ដែល Ganzberg បានសហការជាមួយស្ថាប័ន KSF (Kun Khmer Super Fight) នាំយកកីឡាករគុនខ្មែរជួរមុខលំដាប់កំពូលៗ ចំនួន ៧រូប ហោះទៅរៀបចំការប្រកួតលក្ខណៈគុនខ្មែរ និងដណ្ដើមខ្សែក្រវាត់កម្រិតពិភពលោក តតាំងជាមួយកីឡាករមកពីប្រទេសផ្សេងៗគ្នា លើទឹកប្រទេសបារាំង។ ក្នុងនោះព្រឹត្តិការណ៍លើកទី១ នៃដំណើរផ្សងព្រេង ដើម្បីបង្ហាញពីមោទនភាពនៃសិល្បៈដូនតាខ្មែរ ដែលមានអាយុកាលដ៏ចំណាស់មួយនេះ Kun Khmer Super Fight និង Ganzberg បាននាំអ្នកប្រដាល់កម្ពុជា ៥រូប ទៅកាន់ទីក្រុងប័រដូ ប្រទេសបារាំង ដោយធ្វើឡើងនាថ្ងៃទី ០២ ខែមិថុនា ឆ្នាំ២០២៤។

    May 24, 2024
  • PR

    ជាប្រវត្តិសាស្រ្តថ្មីមួយទៀតរបស់ GANZBERG ដែលបាននាំគុនខ្មែរទៅផ្សព្វផ្សាយដល់ទឹកដីបារាំង កីឡាករប្រដាល់គុនខ្មែរកម្ពុជាជិត ១០រូប នឹងចេញដំណើរទៅប្រកួតនៅលើទឹកដីប្រទេសបារាំងហើយ ដើម្បីប្រកួតប្រដាល់គុនខ្មែរមិត្តភាពអន្តរជាតិ និងដណ្តើមខ្សែក្រវាត់ WKF (ពិភពគុនខ្មែរ)។ កីឡាករគុនខ្មែរ ដែលចេញទៅប្រកួតនៅប្រទេសបារាំង នៅថ្ងៃទី២ ខែមិថុនា នៅទីក្រុងប័រដូ រួមមាន ឈឿង ល្វៃ ប៉ះ Omar Samb ក្នុងតំណែងគូឯក, លន បញ្ញា ប៉ះ Omar Bathily, ទួន ស្រីពិន ប៉ះ Marika Orel , និងកីឡាករ

    May 21, 2024
  • PR

    កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៤ ក្រុមហ៊ុនស្រាបៀរ GANZBERG បានធ្វើការចាប់រង្វាន់អាពាហ៍ពិពាហ៍រង្វាន់យក្សលំដាប់ពិភពលោកវគ្គទី២ ដែលមានចំនួនអ្នកឈ្នះរហូតដល់ទៅ ៥១គូឯណោះ។ ការចាប់រង្វាន់អាពាហ៍ពិពាហ៍នេះ គឺបានធ្វើឡើងនៅទីតាំងស្ថិតនៅស្រុកបាទី ខេត្តតាកែវ ក្នុងព្រឹត្តិការណ៍ការប្រគំតន្រ្តីលំដាប់ស្តង់ដារខ្ពស់ និងមហាព្រឹត្តិការណ៍ GANZBERG KUN KHMER IDOL CONCERT។ ដូចនេះយើងបានរកឃើញម្ចាស់រង្វាន់អាពាហ៍ពិពាហ៍កំពូលសំណាងបំផុតទាំង ៥១គូ សូមអបអរសាទរដល់គូស្វាមីភរិយាថ្មី ដែលបានឈ្នះរង្វាន់ទឹកប្រាក់សុទ្ធច្រើនជាងគេចំនួន ២២,២២២ ដុល្លារ ចំនួន ១គូ និងទឹកប្រាក់សុទ្ធ ចំនួន ១,០០០ ដុល្លារ ចំនួន ៥០គូ សរុបជាទឹកប្រាក់សុទ្ធទាំង ៥១គូ

    May 18, 2024