- Liny Chan
- ព័ត៌មានជាតិ
(ព្រៃវែង)៖ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង បានរំលឹកមន្ត្រីទាំងអស់ កុំធ្វើជាមន្ត្រីជើង១០ ដែលអង្គុយតែក្នុងការិយាល័យ រង់ចាំតែចុះហត្ថលេខាលើឯកសារ ឬរបាយការណ៍លទ្ធផលការងារពីមន្ត្រីថ្នាក់ក្រោម ដោយចុះជួយមូលដ្ឋាន ឱ្យជាប់ជាមួយនឹងប្រជាពលរដ្ឋ។ ការរំលឹកបែបនេះរបស់លោកអភិសន្តិបណ្ឌិត ស សុខា បានបានធ្វើឡើងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី១ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង ដើម្បីបូកសរុបវឌ្ឍនភាពការងារប្រចាំត្រីមាស និងលើកទិសដៅការងារបន្តរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង នារសៀលថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤។ ឧបនាយករដ្ឋមន្ត្រី ស សុខា បានបន្តថា មន្ត្រីថ្នាក់ក្រោមជាតិទាំងអស់ ក៏ត្រូវចុះអនុវត្តការងារផ្ទាល់នៅតាមមូលដ្ឋាន ដើម្បីសិក្សាពីបញ្ហាប្រឈមនានា ដែលប្រជាពលរដ្ឋបានជួបប្រទះបញ្ហា និងវាយតម្លៃសមិទ្ធផលការងារ នៃការអនុវត្តគោលនយោបាយ ក៏ដូចជាដាក់ចេញគោលនយោបាយថ្មី
June 8, 2024 - ព័ត៌មានជាតិ
(សៀមរាប)៖ ស្របពេលដែលរដូវវស្សាចូលមកដល់ ក្រុមការងារគ្រប់គ្រងទឹកនៃអាជ្ញាធរជាតិអប្សរា ក៏កំពុងមមាញឹកណាស់ដែរ ពិសេសគឺការជួសជុលកែលម្អ និងត្រួតពិនិត្យទ្វារទឹកសំខាន់ៗ ដើម្បីធានាថាអាចដំណើរការបានល្អពេលមានទឹកច្រើន។ លោក ញ៉ែម រស្មី មន្រ្តីបច្ចេកទេសនៃនាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ នៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ក្រុមការងារនាយកដ្ឋានតែងតែចុះត្រួតពិនិត្យសំណង់ទ្វារទឹកនានាជាប្រចាំ ជាពិសេសមុនរដូវវស្សាមកដល់ ក្រុមការងារបស់លោកតែងចុះពិនិត្យ មើលដុំមេកានិចទ្វារទឹក ថាតើវាដំណើរការបានល្អឫយ៉ាងណា ដើម្បីឱ្យប្រាកដថា ពេលមានទឹកច្រើនវាមិនមានបញ្ហាចោទជាយថាហេតុ។ ក្រៅពីនេះ ក៏មានការពិនិត្យតាមជើងទ្វារទឹកផងដែរ ទ្វារទឹកណាខូចខាតខ្លាំង គឺក្រុមការងារអាជ្ញាធរជាតិអប្សរា រៀបចំជួសជុលឡើងវិញ និងឱ្យទាន់ពេលវេលា។ សូមបញ្ជាក់ថា សំណង់ទ្វារទឹកតូចធំសំខាន់ៗនៅក្នុងតំបន់រមណីដ្ឋានអង្គរមានសរុបជាង ២០០កន្លែង។ សំណង់ទាំងនោះត្រូវបានរៀបចំឡើងដើម្បីបញ្ជៀស និងគ្រប់គ្រងទឹកកុំឱ្យជន់លិចតំបន់ប្រាសាទនារដូវវស្សា និងក្រុងសៀមរាប និងងាយស្រួលបញ្ចូលទឹកទៅអាងស្ដុកទឹក
June 8, 2024 - ព័ត៌មានជាតិ
(សៀមរាប)៖ ស្ថាននីយបណ្តុះកូនឈើខ្នាតធំប្រចាំតំបន់ ទំហំជាង៣ហិចតា នៅក្នុងភូមិសាស្រ្តនៃឧទ្យានជាតិព្រះជ័យវរ្ម័ន នរោត្តម «ភ្នំគូលែន» នៃខេត្តសៀមរាប អាចធានាការបណ្តុះកូនឈើ បាន៣លានដើម ក្នុង១ឆ្នាំ ដែលនេះជាការបង្កើតបន្ថែម ពីលើថ្នាលបណ្តុះកូនឈើ ដែលមន្ទីរបរិស្ថានខេត្តសៀមរាប កំពុងរៀបចំបណ្តុះកូនឈើរួចហើយ ដើម្បីចែកជូនពលរដ្ឋយកទៅដាំតាមគេហដ្ឋាន តាមសហគមន៍ និងទីសារធារណៈ។ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានបញ្ជាក់ដូចនេះ ក្នុងឱកាសចុះពិនិត្យទីតាំង និងបង្ហាញប្លង់សាងសង់ នាទីតាំងនៃគម្រោងសាសង់នៅតំបន់ភ្នំគូលែន នៅព្រឹកថ្ងៃសុក្រ ទី០៧ ខែមិថុនា ឆ្នាំ២០២៤។ លោកបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងថា ស្ថានីយបណ្តុះកូនឈើដែលមានលក្ខណៈតំបន់ នឹងសាងសង់ឡើងនៅក្នុងខេត្តចំនួន៥
June 8, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៤។ ក្រសួងបញ្ជាក់ថា សម្ពាធទាបគ្របដណ្ដប់មកលើឈូងសមុទ្រថៃ ព្រះរាជាណាចក្រកម្ពុជា ភាគកណ្តាលនៃអាងទន្លេមេគង្គ និងសមុទ្រចិនខាងត្បូង។ ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ អាកាសធាតុមានលក្ខណៈដូចខាងក្រោម៖ ផ្ដល់សិទ្ធិដោយ៖ Fresh News
June 8, 2024 - ព័ត៌មានជាតិ
រដ្ឋាភិបាលរុស្ស៉ី បានអះអាងថា នឹងពិចារណាឱ្យមានជើងហោះហើរផ្ទាល់ ពីរុស្ស៉ីមកកាន់កម្ពុជា ដើម្បីបង្កើនការផ្លាស់ប្តូរអ្នកទេសចររវាងប្រទេសទាំងពីរ។ ការអះអាងនេះ ត្រូវបានបង្ហាញឡើងនៅព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤ ក្នុងឱកាសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា អនុញ្ញាតឱ្យលោក អាណាតូលី បូរ៉ូវីក (Anatoly Borovik) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសហព័ន្ធរុស្ស៉ី ប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានព្រឹទ្ធសភា។ ពាក់ព័ន្ធវិស័យទេសចរណ៍ លោក អាណាតូលី បូរ៉ូវីក បានលើកឡើងថា ចំនួនភ្ញៀវទេសចរណ៍រុស្ស៉ីមកកម្ពុជា មានការកើនឡើងជាបន្តបន្ទាប់ ហើយរុស្ស៉ីនឹងពិចារណាឱ្យមានជើងហោះហើរផ្ទាល់ពីរុស្ស៉ីមកកាន់កម្ពុជា ដើម្បីបង្កើនការផ្លាស់ប្តូរអ្នកទេសចររវាងប្រទេសទាំងពីរ។ លោក
June 6, 2024 - ព័ត៌មានអន្តរជាតិ
(បរទេស)៖ ក្រុមហ៊ុនផលិតបន្ទះឈីបយក្ស Nvidia បានឈានដល់កំណត់ត្រាខ្ពស់មួយ នៅថ្ងៃពុធសប្តាហ៍នេះ ក្រោយទម្លាក់ Apple និងដណ្តើមយកតំណែងលេខ២ ក្នុងនាមជាក្រុមផលិតបន្ទះឈីបឆ្លាតវៃសិប្បនិម្មិត AI មានតម្លៃបំផុតទីពីររបស់ពិភពលោក ជាមួយតម្លៃលើទីផ្សារ ៣ពាន់ពាន់លានដុល្លារ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៤។ ភាគហ៊ុនរបស់ Nvidia បានកើនឡើង ៥.២% ជាមួយនឹងតម្លៃ ១,២២២.៤០ដុល្លារក្នុងមួយហ៊ុន ដែលធ្វើឲ្យក្រុមហ៊ុននេះមានតម្លៃលើទីផ្សារសរុបចំនួន ៣.០១២ពាន់ពាន់លានដុល្លារ ខណៈតម្លៃរបស់ក្រុមហ៊ុនApple មានចំនួន ៣.០០៣ពាន់ពាន់លានដុល្លារ បន្ទាប់ពីភាគហ៊ុនរបស់ខ្លួនបានកើនឡើង ០.៨% ។ ប្រការនេះ ធ្វើឲ្យ Nvidia
June 6, 2024 - ព័ត៌មានជាតិ
(កំពង់ស្ពឺ)៖ នារសៀលថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៤នេះ មានក្រុមអាជីវករលក់ដូរនៅទីប្រជុំជន តាមផ្លូវ តាមផ្សារ ក៏ដូចជាលក់ដូរតូបតាមផ្ទះបានបិតទាំងស្រុង ដោយមានការនិយាយតៗគ្នាថា បន្តិចទៀតនឹងមានក្រុមគយចល័តចុះចាប់ទំនិញគេចពន្ធរបស់ពួកគាត់ ដោយមិនរើសមុខឡើយ។ ឆ្លើយតបចំពោះពាក្យចចាមអារ៉ាមនេះ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានបញ្ជាក់ថា ស្ថាប័នគយមិនមែនជាស្ថាប័នដែលពរលដ្ឋត្រូវភ័យខ្លាចទេនោះទេ ប្រសិនបើអាជីវកររកទទួលទានបង់ពន្ធត្រឹមត្រូវនោះ។ ជាមួយគ្នានេះ លោកអភិបាលខេត្ត បានអំពាវនាវយ៉ាងទទូចសូមឲ្យអ្នកបំពុលសង្គម កុំយកបញ្ហានេះធ្វើនយោបាយដែលនាំឲ្យអស់ពលរដ្ឋមានការថ្នាំងថ្នាក់លើការដឹកនាំប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យវែងឆ្ងាយរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។ បន្ថែមពីនេះលោក ឈួន ហៃ ប្រធានសាខាគយ និងរដ្ឋាករខេត្តកំពង់ស្ពឺ បានបញ្ជាក់ថា មិនមានសមត្ថកិច្ចសាខាគយរូបណាបានចុះចាប់ទំនិញនៅស្រុកថ្ពង ខេត្តកំពង់ស្ពឺនោះទេ។
June 6, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោកស្រី នេត្រ ភូម៉ារី រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារយេនឌ័រ តំណាងលោកស្រីបណ្ឌិតសភាចារ្យរដ្ឋមន្រ្តី ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានស្នើផលិតករលើបណ្តាញសង្គម កុំបង្កើតមាតិកាអសីលធម៌ និងហិង្សាលើស្ត្រី ដែលជាទង្វើមិនល្អទាល់តែសោះ។ លោកស្រីថ្លែងបែបនេះ ក្នុងឱកាសពិធីបើកសិក្ខាសាលា ស្តីពី «តួនាទីផលិតករ សិល្បករ រួមចំណែកក្នុងការលើកកម្ពស់សីលធម៌សង្គម និងទប់ស្កាត់អំពើហិង្សាលើស្រ្តីដែលផ្សព្វផ្សាយតាមបណ្តាញសង្គម» នៅសាលអង្គរវត្ត នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៤។ លោកស្រី នេត្រ ភូម៉ារី បានថ្លែងបន្តថា វិស័យវប្បធម៌ជាវិស័យមួយដ៏មានសារសំខាន់ក្នុងការរួមចំណែកលើកកម្ពស់សមភាពយេនឌ័រនៅកម្ពុជា ហើយយើងទាំងអស់គ្នាត្រូវយល់ឱ្យបានច្បាស់ថា វប្បធម៌ គឺស្ថិតនៅលើយើងទាំងអស់គ្នា។ ដូច្នេះត្រូវនាំគ្នាអនុវត្តឱ្យបានសមរម្យ ត្រូវធ្វើជាប្រជាពលរដ្ឋល្អ ថ្លៃថ្នូរ រស់នៅក្នុងប្រទេសមួយដែលសម្បូរទៅដោយសម្បត្តិវប្បធម៌ រូបី
June 6, 2024 - ព័ត៌មានជាតិ
(ដាណាង)៖ ក្រុមអត្តពលិកកីឡាវ៉ូវីណាមសិស្សកម្ពុជា បានបំបែកកំណត់ត្រាថ្មី ក្នុងការប្រកួតកីឡាសិស្សអាស៊ាន លើកទី១៣ (13th ASEAN Schools Games) ឆ្នាំ២០២៤ នៅទីក្រុងដាណាង ប្រទេសវៀតណាម ក្រោយដណ្ដើមបានមេដាយមាសលើកដំបូង ក្នុងប្រវត្តិចូលរួមប្រកួត ៥លើកកន្លងមក។ គិតត្រឹមល្ងាចថ្ងៃទី០៤ ខែមិថុនា ក្រុមកីឡាវ៉ូវីណាម នៃកីឡាសិស្សកម្ពុជា ដណ្ដើមបានមេដាយមាស ២គ្រឿងបន្ថែមទៀត ដែលនាំឲ្យកម្ពុជាហក់ឡើងឈរទីកំពូលតារាងមេដាយបណ្ដោះអាសន្ន ក្នុងប្រភេទកីឡាវ៉ូវីណាម ដោយដណ្ដើមបានមេដាយសរុប ៧គ្រឿង (មាស ២ ប្រាក់ ១ និងសំរឹទ្ធ ៤) ខណៈថៃ ឈរលេខ២ ឈ្នះមេដាយមាស ២
June 5, 2024 - ព័ត៌មានអន្តរជាតិ
(បាងកក)៖ អនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃលោក Paopoom Rojanasakul បាននិយាយថា គណៈរដ្ឋមន្ត្រីថៃ នៅថ្ងៃអង្គារសប្តាហ៍នេះ បានអនុម័តវិធានការលើកទឹកចិត្តផ្នែកពន្ធ ដើម្បីជំរុញទេសចរណ៍ក្នុងស្រុកក្នុងរដូវ ដែលមិនសូវសម្បូរភ្ញៀវទេសចរ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។ លោកបន្តថា វិធានការដែលអនុវត្តចាប់ពីខែឧសភា ដល់ខែវិច្ឆិកាឆ្នាំនេះ រួមមានទាំងការកាត់បន្ថយពន្ធ សម្រាប់ក្រុមហ៊ុនដែលរៀបចំសន្និបាត និងសិក្ខាសាលាផងដែរ។ វិធានការផ្សេងទៀតត្រូវបានរៀបចំឡើង ដើម្បីជំរុញការធ្វើដំណើរក្នុងស្រុកទៅកាន់ទីក្រុងបន្ទាប់បន្សំផ្សេងៗ រួមទាំងអនុញ្ញាតឱ្យកាត់បន្ថយពន្ធលើប្រាក់ចំណូល សម្រាប់ហូមស្តេ (home stay) និងការចំណាយលើការស្នាក់នៅមិនមែនសណ្ឋាគារ។ នាយករដ្ឋមន្ត្រីថៃលោក សេដ្ឋា ថាវីស៊ីន បាននិយាយថា វិធានការទាំងនេះ នឹងធ្វើឱ្យរដ្ឋាភិបាលខាតបង់ប្រាក់ចំណូលប្រមាណ ១,៥ពាន់លានបាត (៤១លានដុល្លារអាមេរិក) ប៉ុន្តែលោកបាននិយាយថា អត្ថប្រយោជន៍នឹងទទួលបានច្រើនជាងនេះមកវិញ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕
June 5, 2024









