- Liny Chan
- បច្ចេកវិទ្យា
ធ្លាប់គិតចង់ប្រើទូរស័ព្ទបត់ឬអត់? ឥឡូវនេះ OPPO Find N2 Flip បង្កប់ដោយលក្ខណៈសម្បត្តិល្អឥតខ្ចោះនឹងត្រៀមបង្ហាញខ្លួនលើទីផ្សារប្រទេសកម្ពុជាយើងហើយ។ អ្វីដែលពិសេស ទោះបីជា Find N2 Flip បង្ហាញខ្លួនក្រោយគេបន្តិចក៏ពិតមែន ប៉ុន្តែស្មាតហ្វូនមួយនេះពិតជាប្រណិត និងមានភាពទាក់ទាញជាងគេបើធៀបទៅនឹងទូរស័ព្ទបត់ដទៃ។ រាល់ពេលនិយាយពីទូរស័ព្ទបត់ រឿងដំបូងដែលអ្នកប្រើប្រាស់គិតគឺអេក្រង់បត់ភាគច្រើនមានគុណវិបត្តិដូចជា សមត្ថភាពដំណើរការ ភាពធន់ ថាមពលថ្មក្នុងការប្រើ អេក្រង់ខាងក្រៅតូច ជាពិសេសទៅលើស្នាមផ្នត់លើអេក្រង់ជាដើម។ ដូចនេះហេតុអ្វីបានយើងហ៊ាននិយាយថា OPPO ផលិត Find N2 Flip ល្អឥតខ្ចោះជាងស្មាតហ្វូនអេក្រង់បត់ដទៃ? នៅលើអេក្រង់របស់ OPPO Find N2 Flip
March 20, 2023 - បច្ចេកវិទ្យា
ស្មាតហ្វូនអេក្រង់បត់កំពុងក្លាយជាប្រធានបទដ៏ពេញនិយមខ្លាំងក្នុងពេលបច្ចុប្បន្ន ទើបជម្រុញឲ្យក្រុមហ៊ុនស្មាតហ្វូនធំៗងាកមកប្រកួតប្រជែងលើទីផ្សារ និងដណ្តើមយកទឹកចិត្ត ការស្រលាញ់ពីសំណាក់អ្នកប្រើប្រាស់នៅជុំវិញពិភពលោក។ រយៈពេលប៉ុន្មានឆ្នាំចុងក្រោយមកនេះឃើញថា ក្រុមហ៊ុនមួយចំនួនដែលផលិតស្មាតហ្វូនបត់បានខិតខំជាបន្តបន្ទាប់ពីមួយជំនាន់ទៅមួយជំនាន់ ប៉ុន្តែឥឡូវនេះវាបែរជាទទួលរងសម្ពាធទៅវិញដោយសារឃើញថាមានអ្នកចំណូលថ្មីគឺ Find N2 Flip ជាស្មាតហ្វូនអេក្រង់បត់ដំបូងរបស់ OPPO ដែលនេះអាចនិយាយបានថា ទោះបីជាវាមកក្រោយគេបន្តិចមែន ប៉ុន្តែចំពោះសមត្ថភាព លក្ខណៈសម្បត្តិ ជាពិសេសអេក្រង់ខាងក្រៅឬហៅថា Cover Screen គឺមានភាពអស្ចារ្យជាងគេតែម្តងដែលនាំឲ្យ ស្មាតហ្វូនអេក្រង់បត់មួយចំនួនកំពុងភ័យខ្លួន និងប្រឈមមុខខ្លាំងជាមួយដៃគូប្រកួតប្រជែង។ យ៉ាងណាមិញ បើក្រឡេកទៅមើល Facebook page របស់ក្រុមហ៊ុន OPPO ប្រចាំប្រទេសកម្ពុជាក៏បានត្រៀមបញ្ចេញ ព័ត៌មានទាក់ទងនឹងស្មាតហ្វូនបត់ Find N2 Flip ដែលនេះពិតជារំភើបខ្លាំងណាស់
March 18, 2023 - PR
ក្នុងពិភពជំនួញបច្ចុប្បន្នយើងសង្កេតឃើញមានការរីកចំរើនយ៉ាងខ្លាំងពិសេសនៅកម្ពុជាដែលមនុស្សភាគច្រើនបានងាកមកបង្កើតអាជីវកម្មដោយខ្លួន។ ជារឿយៗអាជីវកម្ម Start-up ដែលក្នុងវិស័យម្ហូបអាហារក្នុង (Food Tech) សម័យបច្ចុប្បន្ន គឺត្រូវការជាចាំបាញ់បច្ចេកវិទ្យាយកជួយដើម្បីសម្រួលដល់ការគ្រប់គ្រង ការបង្កើនការលក់ ការផ្សព្ធផ្សាយ ជាដើម្បី មួយចំនួនធំតែងតែជួបឧបសគ្គរាំងស្ទះដល់ការរីកចំរើននៃអាជីវកម្មម្ហូបអាហារ បើគ្មានជំនួយខាងបច្ចេកវិទ្យា (Tech) មកជួយ នោះ។ ទន្ទឹមនឹងនេះមានសំនួរជាច្រើនបានចោតឡើងដែលទាក់ទងទៅនឹងបច្ចេកវិទ្យាម្ហូបអាហារ (Food Tech) ឬក៏គួរតែព្យាយាមផ្តោតលើអាជីវកម្មតែមួយក្នុងវិស័យ Food Tech នេះផង? ដើម្បីបកស្រាយនូវចម្ងល់ទាំងនេះ ទើបក្នុងខែមីនានេះនៅថ្ងៃសុក្រ ទី២៤ នេះ Park Cafe, Pizza Hut Cambodia និងសហការណ៍ជាមួយ សមាគមន៌សហគ្រិនវ័យក្មេងកម្ពុជា
March 16, 2023 - បច្ចេកវិទ្យា
សម្រាប់អ្នកចូលចិត្តតាមដានវិស័យបច្ចេកវិទ្យាប្រាកដជាបានដឹងខ្លះៗរួចមកហើយអំពីស្មាតហ្វូនអេក្រង់បត់ជំនាន់ថ្មី OPPO Find N2 Flip កំពុងមានសន្ទុះខ្លាំងក្លាយ៉ាងក្តៅគគុកជុំវិញទីផ្សារស្មាតហ្វូនលើពិភពលោក។ Find N2 Flip ជាស្មាតហ្វូនបត់ដំបូងរបស់ OPPO ដែលបានបង្ហាញខ្លួននៅលើទីផ្សារសកល ហើយទោះបីជាវាមកក្រោយគេបន្តិចមែនប៉ុន្តែ OPPO ពិតជាផលិតស្មាតហ្វូននេះបានយ៉ាងប្រណិត ល្អឥតខ្ចោះជាមួយទំនុកចិត្ត និងការជឿជាក់ខ្លាំងទៅលើផលិតផលថ្មីមួយនេះ។ មួយរយៈចុងក្រោយនេះទាំងវេបសាយល្បីៗក្នុងស្រុក និងវេបសាយបរទេសជាច្រើនក៏បានចុះផ្សាយពីស្មាតហ្វូនអេក្រង់បត់ Find N2 Flip យ៉ាងព្រោងព្រាតរហូតក្លាយជាប្រធានបទដ៏ក្តៅគគុកជុំវិញពិភពលោកតែម្តង។ ហើយអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺស្មាតហ្វូនប្រភេទនេះកំពុងក្លាយជាទីពេញនិយមខ្លាំងឡើងពីមួយថ្ងៃទៅមួយថ្ងៃ ស្របពេលដែលទីផ្សារស្មាតហ្វូននេះកំពុងមានសន្ទុះនិងមានការប្រកួតប្រជែងខ្លាំង។ ហើយចាប់តាំងពី OPPO ប្រកាសដាក់លក់ Find N2 Flip នៅលើទីផ្សារសកលរួចមក អតិថិជនជាច្រើនគ្រប់ទិសទីក៏បានចែករំលែក និងបញ្ចេញពីអារម្មណ៌រំភើបពីការប្រើប្រាស់ស្មាតហ្វូននេះដោយផ្ទាល់ផងដែរ។
March 16, 2023 - PR
ធនាគារ វីង ប្រារព្ធខួប១ឆ្នាំនៃការដាក់ឲ្យដំណើរការជាផ្លូវការនៃអាជ្ញាបណ្ណធនាគារពាណិជ្ជរបស់ខ្លួនជាមួយនឹងការបើកសម្ពោធសាខាថ្មី។ មានរយៈពេល ១ឆ្នាំ គត់ បន្ទាប់ពីធនាគារ វីងបាន ដាក់ឲ្យដំណើរការអាជ្ញាបណ្ណធនាគារពាណិជ្ជរបស់ខ្លួនកាលពីថ្ងៃទី ១៤ ខែមីនា ឆ្នាំ ២០២២ ហើយថ្ងៃនេះ ធនាគារ វីង ក៏ បានបើកសម្ពោធសាខាថ្មីបន្ថែមទៀតនៅមុខអ័រគីដេដឹរ៉ូយ៉ាល់ ផ្លូវ២០០៤។ កម្មវិធីសម្ពោធនេះធ្វើឡើងក្រោមវត្តមាន ឯកឧត្តម រ័ត្ន សុវណ្ណរៈ ឧបការីទេសាភិបាល និងជាអគ្គនាយកត្រួតពិនិត្យធនាគារជាតិនៃកម្ពុជា លោកជំទាវ ហ៊ុន ម៉ាណា អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលធនាគារ វីង និងជាអគ្គនាយកក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប
March 14, 2023 - សង្គម
ភ្នំពេញ៖ នារសៀលថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៣ កន្លងទៅនេះ លោកស្រី នួន សុន្ទរី ហៅ ស្រីអូន អគ្គនាយិកា ក្រុមហ៊ុន សម្រស់ធម្មជាតិ និងលោក ឈាង រ័ត្ន ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន បុស្បា ប្រផឹធី បាននាំយកអំណោយរួមមាន គ្រឿងឧបភោគ បរិភោគ និងសម្ភារសិក្សា ចែកជូនបងប្អូន និងក្មេងៗ រស់នៅតំបន់គំនរសំរាមស្ទឹងមានជ័យ ដែលក្នុងនោះអំណោយសរុបចំនួន ៣៩០កញ្ចប់ ដោយបែងចែក សម្រាប់ ១៧០គ្រួសារ និង ២២០កញ្ចប់សម្រាប់ក្មេងៗ។
March 7, 2023 - សិល្បៈ
តារាចម្រៀងវ័យក្មេង លោក សុវត្ថិ មុនីវណ្ណ កូនប្រុសច្បងរបស់ ឧកញ៉ា ព្រាប សុវត្ថិ បានសម្រេចចិត្តចូលរួមជាមួយផលិតកម្ម Galaxy Navatra ជាផ្លូវការហើយ នាថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣នេះ តាមលោកឪពុករបស់ខ្លួន ដោយបានធ្វើពិធីទទួលស្វាគមន៍យ៉ាងកក់ក្ដៅ ពីថ្នាក់ដឹកនាំ និងក្រុមគ្រួសារ Galaxy Navatra នៅសណ្ឋាគារហៃយ៉ាត់ ភ្នំពេញ។ តារាចម្រៀងបែបយុវវ័យ សុវត្ថិ មុនីវណ្ណ បានថ្លែងឲ្យដឹងពីចំណាប់អារម្មណ៍របស់ខ្លួនថា ថ្ងៃនេះលោកពិតជាមានក្តីរំភើប និងរីករាយបំផុតដែល អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយកក្រុមហ៊ុន Navatra
March 4, 2023 - សិល្បៈ
នាថ្ងៃទី០៣ មីនា ឆ្នាំ២០២៣ ម្សិលមិញនេះ តារាចម្រៀង ខាន់ ជេមស៌ បានដឹកដៃកូនស្រីបង្កើត គឺកញ្ញា Amie ចុះកុងត្រាចូលរួមជាមួយផលិតកម្ម Galaxy Navatra របស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ជាផ្លូវការ។ ថ្លែងនៅចំពោះមុខ អ្នកសារព័ត៌មានជាច្រើនស្ថាប័ន នៅសណ្ឋាគារហៃយ៉ាត់ ភ្នំពេញ ម្ចាស់បទចម្រៀង សម្រែកបេះដូង ដែលធ្លាប់អង្រួន បេះដូងអ្នកគាំទ្រអស់រយៈពេលជាច្រើនឆ្នាំកន្លងមក ថ្លែងថា៖ “ថ្ងៃនេះខ្ញុំមានកិត្តិយស និងរីករាយដែលបានចូលរួមជាមួយគ្រួសាររបស់ Galaxy Navatra ។ ខ្ញុំជឿជាក់ និងបំផុសគំនិតដោយអ្នកឧកញ៉ា ណាវ៉ាត្រា
March 4, 2023 - PR
ដើម្បីបម្រើសេវាកម្មជូនអតិថិជនអោយកាន់តែប្រសើរឡើង នៅថ្ងៃទី 27 ខែកុម្ភៈ ឆ្នាំ 2023 ក្រុមហ៊ុន E-GetS បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយក្រុមហ៊ុន ហ្សេតធីអូ អិចប្រេស (ZTO Express) ។ លោក Xiao Lianhuo អគ្គនាយកក្រុមហ៊ុន E-GetS និងលោក Zhang Wei អគ្គនាយក ក្រុមហ៊ុន ហ្សេតធីអូ អិចប្រេស (ZTO Express) រួមទាំងភ្ញៀវកិត្តិយសផ្សេងទៀតបានចូលរួមក្នុងពិធីចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការនេះ។ នៅក្នុងពិធីចុះហត្ថលេខានេះ ភាគីទាំងពីរបានធ្វើការទំនាក់ទំនងពិភាក្សាយ៉ាងស៊ីជម្រៅលើកិច្ចសហប្រតិបត្តិការនាពេលអនាគត ជឿជាក់ថាជាមួយនឹងការខិតខំប្រឹងប្រែងរួមគ្នារបស់ភាគីទាំងពីរ បទពិសោធន៍ប្រើប្រាស់របស់អតិថិជននឹងកាន់ប្រសើរឡើងៗ ចំណែកឯទីផ្សាររបស់អតិថិជននឹងកាន់តែទូលំទូលាយ
February 28, 2023 - PR
ដើម្បីអបអរសារទរដល់ការបើកសម្ពោធជាផ្លូវការសាខាថ្មីរបស់ខ្លួន ធនាគារ វីង បានដាក់ដំណើរការសេវាកម្មបើកប្រាក់បៀវត្សរ៍ដោយឥតគិតថ្លៃដល់អតិថិជនជានិយោជកទាំងអស់។ រាជធានីភ្នំពេញ ថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២៣៖ ធនាគារ វីង (ខេមបូឌា) ម.ក បានសម្ពោធសាខាថ្មី បំផុតរបស់ខ្លួននៅតំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់គ្រុបភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្តម រ័ត្ន សុវណ្ណនរៈ ឧបការីទេសាភិបាល និងជាអគ្គនាយកត្រួតពិនិត្យធនាគារជាតិនៃកម្ពុជា អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលធនាគារ វីង និងជាអគ្គនាយកក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ព្រមទាំង ឥស្សរជនកិត្តិយសជាច្រើនរូបទៀត។ ដើម្បីអបអរសារទរដល់ការបើកសម្ពោធសាខាថ្មីនេះ ធនាគារ វីង បានដាក់ដំណើរការសេវាកម្មបើកប្រាក់បៀវត្សរ៍ដ៏ពិសេស
February 24, 2023









